TAG
paywall
នគរបាលបដិសេធការអះអាងអំពីការសម្លាប់នៅជំរំជន ភៀស ខ្លួនរបស់លោកស្រី ម៉ម សូម៉ាលី
នគរបាលបានបដិសេធដាច់ខាតចំពោះការអះអាងរបស់លោកស្រី ម៉ម សូម៉ាលីប្រធានដ៏ល្បីឈ្មោះនៃអង្គការប្រឆាំងការជួញដូរមនុស្សក្នុងស្រុក អាហ្វេស៊ីប (Afesip) ដែលបានប្រាប់កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិក្នុងបុរីញូវយ៉កនៅខែនេះថា ក្មេងស្រីចំនួនប្រាំបីនាក់ ត្រូវទាហានកម្ពុជាសម្លាប់បន្ទាប់ពីបានឆ្មក់ចូលមណ្ឌលរបស់អង្គការលោកស្រីនៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤។
ថ្លែងទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិស្ដីពីក្រុមសកម្មជនប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស លោកស្រី ម៉មសូម៉ាលី បានអះអាងគួរឲ្យចាប់អារម្មណ៍នៅពេលរៀបរាប់អំពីការងាររបស់លោកស្រីនៅក្នុងប្រទេសកម្ពុជា និងគ្រោះថ្នាក់ដែលអង្គការរបស់លោកស្រីបានប្រឈម នៅពេលអង្គការនេះធ្វើការប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទជាច្រើនឆ្នាំនោះ។
លោកស្រីម៉មសូម៉ាលីបានមានប្រសាសន៍អំឡុងពេលលោកស្រីធ្វើបទបង្ហាញក្នុងថ្ងៃទី៣ ខែមេសាទៅកាន់ប្រទេសសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងប្រព័ន្ធផ្សព្វផ្សាយថា“នៅក្នុងឆ្នាំ២០០៤ ក្មេងស្រីចំនួន៩៩នាក់ នៅក្នុងមណ្ឌលរបស់លោកស្រីត្រូវបានចាប់ពង្រត់។ ទាហានចូលទៅកាន់មណ្ឌលនោះ ហើយបាននាំក្មេងស្រីទាំងនោះចេញ ហើយក្មេងស្រីចំនួនប្រាំបីនាក់ ក្នុងចំណោមនោះត្រូវបានសម្លាប់”។ លោកស្រីបានបន្តថា “ នោះគឺជាពេលដែលខ្ញុំគិតថា ខ្ញុំស្ទើរតែស្លាប់ទៅហើយ”។
លោកស្រីបានបន្ថែមថា “ ខ្ញុំកាន់លិខិតឆ្លងដែនបារាំងប៉ុន្ដែអ្នកដែលបានជួយខ្ញុំលើកដំបូងគឺក្រសួងការបរទេស ហើយបន្ទាប់មកខ្ញុំមានអង្គការសហប្រជាជាតិជាអ្នកចេញមុខគាំទ្រខ្ញុំនិងលោកស្រី Alyse បានធ្វើដំណើរមកប្រទេសកម្ពុជាដោយផ្ទាល់និងបានគាំទ្រខ្ញុំ”។
កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីនគរបាលបានបដិសេធថា មិនដឹងថា ទាហានកម្ពុជាសម្លាប់ក្មេងស្រីទាំងនោះអំឡុងពេល ឬបន្ទាប់ពីហេតុការណ៍បានកើតឡើងនៅមណ្ឌលរបស់លោកស្រី កាលពីឆ្នាំ២០០៤នោះទេ។
លោកឧត្ដមសេនីយ៍ឯកខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា “ យើងមិនដែលបានឮពីព័ត៌មានថា ក្មេងស្រីទាំងនោះត្រូវបានសម្លាប់នោះទេ។ យើងសូមបដិសេធទាំងស្រុងចំពោះបញ្ហានេះ”។
លោក ខៀវ សុភ័គ បានបន្តថា “ ឥឡូវ ប្រសិនបើក្មេងស្រីទាំងប្រាំបីនាក់នោះត្រូវបានគេសម្លាប់មែននោះ តើនរណាសម្លាប់ពួកគេ?សូមផ្ដល់ព័ត៌មានមកឲ្យយើង ហើយយើងស្នើឲ្យអង្គការអាហ្វេស៊ីបដាក់ពាក្យបណ្ដឹងប្តឹងពួកគេ ហើយយើងនឹងរកយុត្តិធម៌ឲ្យ ប្រសិនបើរឿងនេះបានកើតឡើងមែននោះ”។
ឧត្ដមសេនីយ៍ឯក អ៊ុនសុគន្ធា ស្នងការរងនគរបាលជាតិ ដែលជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០០៤ ក៏បានបដិសេធចំពោះការអះអាងរបស់អង្គការ អាហ្វេស៊ីប អំពីការសម្លាប់ក្មេងស្រីទាំងនោះដែរ។ ឧត្តមសេនីយ៍ឯករូបនេះបានបន្ថែមថា “ ការចោទប្រកាន់នេះគឺមិនពិតនោះទេ ពីព្រោះមិនមានរបាយការណ៍បង្ហាញថាក្មេងស្រីទាំងនោះត្រូវបានសម្លាប់ ឬក៏រងរបួសធ្ងន់នោះទេ។ប៉ុន្តែខ្ញុំទទួលស្គាល់ថាក្មេងស្រីមួយចំនួន ដែលបានផ្លោះរបងរបស់អង្គការអាហ្វេស៊ីបដើម្បីគេចខ្លួននោះ បានទទួលរងរបួសស្រាលនៅពេលដែលពួកគេផ្លោះរបង”។
លោកស្រីម៉ម សូម៉ាលីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅសប្ដាហ៍នេះ។ អាម៉េមើរិល (Ame Merrill) ប្រធានផ្នែកអភិវឌ្ឍន៍ និងទីផ្សារនៅមូលនិធិ សូម៉ាលី ម៉មដែលមានទីស្នាក់ការកណ្ដាលនៅបុរីញូវយ៉កបានបង្វែរសំណួរទៅកាន់លោកស្រី ប្រេនឌី បាឃើ (Brandee Barker) ដែលទទួលបន្ទុកផ្នែកព័ត៌មានរបស់មូលនិធិនេះ។ លោកស្រី បាឃើ បានលើកឡើងតាមអីុមេ៉លថា លោកស្រីត្រូវធ្វើការស្រាវជ្រាវទៅលើការលើកឡើងរបស់លោកស្រី ម៉ម សូម៉ាលី នៅអង្គការសហប្រជាជាតិសិនមុនពេលឆ្លើយតប។
អ្វីដែលបានកើតឡើងនៅអង្គការអាហ្វេស៊ីប កាលពីថ្ងៃទី៨ខែធ្នូក្នុងឆ្នាំ២០០៤ត្រូវបានអាជ្ញាធរជំទាស់យ៉ាងដាច់អហង្ការនៅពេលនោះ។
មានសេចក្តីរបាយការណ៍ថា ស្រ្តី និងក្មេងស្រីចំនួន៨៣នាក់ត្រូវបានបញ្ជូនទៅកាន់អង្គការអាហ្វេស៊ីបនៅខណ្ឌទួលគោកបន្ទាប់ពីអង្គការនេះ...
រថយន្តក្រុងមួយគ្រឿងបុកបុរសម្នាក់ស្លាប់នៅក្នុងខេត្តកំពង់ធំ ដោយសារអ្នកបើកបរដេកលក់
នគរបាលបាននិយាយកាលពីម្សិលមិញថា រថយន្តក្រុងមួយគ្រឿង កាលពីថ្ងៃពុធ បានបុកបុរសម្នាក់ស្លាប់ ដែលកំពុងឈរនៅតាមចិញ្ចើមថ្នល់នៅក្នុងខេត្តកំពង់ធំ ដោយសារអ្នកបើកបររថយន្តក្រុងនេះបានដេកលក់ពេលកំពុងបើកបរ។
លោក ហ៊ុន ហៀត នាយនគរបាលចរាចរស្រុកស្ទោង បានមានប្រសាសន៍ថា លោកឌឿត ដៀក អាយុ៤៥ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលរថយន្តក្រុងរបស់ក្រុមហ៊ុនទេសចរណ៍ នាគក្រហម ដឹកអ្នកដំណើរ បុកពេលលោកកំពុងឈរនៅតាមចិញ្ចើមផ្លូវជាតិលេខ៦នៅម៉ោងប្រហែល១២ៈ២៥នាទីថ្ងៃត្រង់។
លោកបានបន្ថែមថា រថយន្តក្រុងនេះដឹកអ្នកដំណើរ៤២នាក់ រួមមានជនបរទេសមួយចំនួនផង ហើយបើកបរចេញពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ។លោកបានបន្ថែមទៀតថា អ្នកជិះលើរថយន្តទាំងអស់គ្មាននរណាម្នាក់រងរបួសឡើយ។
លោកឡុង ស្រេងអាយុ៦១ឆ្នាំជាអ្នកបើកបររថយន្តក្រុងនេះ បានដេកលក់ពេលកំពុងបើកបរ ហើយរថយន្តបានរេចង្កូតធ្លាក់ពីផ្លូវ ដោយបើកតាមចិញ្ចើមផ្លូវចម្ងាយ៧២ម៉ែត្រ មុនពេលទៅបុកលោក ឌឿត ដៀកពេលទៅលេងផ្ទះបងប្អូនរបស់ខ្លួនក្បែរដងផ្លូវនោះ ហើយរង់ចាំកូនរបស់លោកមកឌុបត្រឡប់ទៅផ្ទះវិញនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង។ លោក ហៀត បានបន្ដថា “ នេះពិតជាកំហុសរបស់អ្នកបើកបររថយន្តក្រុងនេះទាំងស្រុង។ គាត់ដេកលក់ពេលកំពុងបើកបរ ហើយបានបុកជនរងគ្រោះ ដែលកំពុងឈរ។ គាត់ធ្វេសប្រហែសណាស់”។
លោកបានបន្ថែមថា ប្រសិនបើរថយន្តក្រុងនេះមិនបានឈប់នៅពេលវាប៉ះចិញ្ចើមផ្លូវបន្ទាប់ពីបុកបុរសនេះទេនោះ វានឹងជ្រុលទៅបុកផ្លូវចោតនៅចម្ងាយប្រហែលតែ២០ម៉ែត្រទៀតប៉ុណ្ណោះ។
លោកហៀតបានមានប្រសាសន៍ថាអ្នកបើកបរបានរត់គេចខ្លួន បន្ទាប់ពីបង្កគ្រោះថ្នាក់ ហើយរថយន្តក្រុងនេះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ លោកបានមានប្រសាសន៍បន្ថែមថា “ឥឡូវនេះ យើងដឹងថា អ្នកបើករថយន្ត
នេះនៅផ្ទះរបស់គាត់ក្នុងរាជធានីភ្នំពេញដូច្នេះយើងបានបញ្ជូនសំណុំរឿងនេះទៅកាន់សាលាដំបូងខេត្តកំពង់ធំ ហើយ ហើយយើងកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យរូបនេះ”។
អ្នកតំណាងក្រុមហ៊ុន នាគក្រហមបាននិយាយថា អ្នកគ្រប់គ្រងក្រុមហ៊ុននេះមិនអាចទាក់ទងសុំការអត្ថាធិប្បាយអំពីគ្រោះថ្នាក់នេះបានទេ៕
ប្រែសម្រួលដោយ សោម សារុន
សាក្សី សូត តឿង និយាយព្រលយពាក្យសំដៅដល់បុគ្គលិកលក្ខណ:របស់បងធំទីពីរ នួន ជា
ដោយពេលខ្លះហាក់ដូចជាភាន់ច្រឡំ និងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនដឹងនោះអតីតកងការពារម្នាក់របស់ នួន ជា បាននិយាយកាលពីម្សិលមិញថា ជនជាប់ចោទរូបនេះបានធ្វើដំណើរទូទាំងប្រទេស ដើម្បីធ្វើការណែនាំនៅតាមកន្លែងធ្វើការ និងសហករណ៍នានារបស់ខ្មែរក្រហម។
លោកសូតតឿង បានប្រាប់សាលាក្តីខ្មែរក្រហមថា “ ជនជាប់ចោទបានចុះទៅការដ្ឋានសង់ទំនប់ជាច្រើនកន្លែង ប៉ុន្តែខ្ញុំមិនបានអមដំណើរគាត់គ្រប់ពេលគាត់ចុះទៅកន្លែងទាំងនោះទេ។ ពេលខ្លះគាត់បានហៅប្រធានសហករណ៍ ហើយមានពេលខ្លះ គាត់បានថ្លែងទៅកាន់មហាជន”។
សូតតឿង ក៏បានលើកឡើងជាថ្មីទៀតពីគោលជំហររបស់សាក្សីមួយចំនួនថា “ ពាក្យអង្គការអាចសំដៅដល់ប៉ុលពត ឬនួន ជា គឺមិនមែនសំដៅដល់មេដឹកនាំជាន់ខ្ពស់ផ្សេងៗ ទៀតនោះឡើយ”។
ប៉ុន្តែអ្វីដែលសក្ខីកម្មរបស់លោក សូតតឿង បានលាតត្រដាងថា ប្រហែលជាមានលើសពីការបិទមាត់មិនហ៊ាននិយាយរបស់មេដឹកនាំក្នុងរបបនេះ និងគោលនយោបាយលាក់បាំងរបស់កម្មាភិបាលខ្លួន។
ខណ:ពេលដែលមេធាវីតំណាងឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានព្យាយាមស្វែងយល់ពីស្ថានភាពរបស់កម្មករនៅការដ្ឋានទំនប់១មករាមានឈ្មោះមិនល្អ ក្នុងខេត្តកំពង់ធំ ដែលនៅទីនោះប្រជាជនជាច្រើនពាន់នាក់បានស្លាប់ដោយសារការស្រេកឃ្លាន និងការធ្វើការហួសកម្លាំងនោះ លោកសូតតឿង បានអះអាងថាខ្លួនមិនបានដឹងទេ។
ពេលស្នើសុំឲ្យគាត់រៀបរាប់ពីស្ថានភាពសុខភាពរបស់ប្រជាជន ដែលត្រូវបានប្រើជាទាសករនៅឯការដ្ឋាននោះ បុរសរូបនេះបាននិយាយថា “ ខ្ញុំមិនបានដឹងទេ ប៉ុន្តែពួកគេធ្វើការតាមធម្មតា ហើយខ្ញុំមិនដឹងថាត្រូវវិភាគស្ថានភាពនោះដោយរបៀបណាឡើយ។ ក្នុងសម័យនោះ ខ្ញុំដឹងមិនច្រើនទេ ព្រោះវាមិនមែនជាកិច្ចការរបស់ខ្ញុំ”។
ពេលសួរថា តើ នួន ជា គ្រប់គ្រងបក្សកុម្មុយនីស្តដោយរបៀបណានោះ លោកសូតតឿង បានឆ្លើយថា “ យើងត្រូវគោរពវិន័យរបស់អង្គការ។យើងដឹងតែអ្វីដែលត្រូវដឹងប៉ុណ្ណោះ។ គឺមានតែប៉ុណ្ណឹងឯង”។
ការឆ្លើយតបដោយខ្លី និងសាមញ្ញនេះផ្ទុយគ្នាពីចម្លើយរបស់សាក្សីចុងក្រោយគឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលបានធ្វើឲ្យមេធាវីរបស់ជនជាប់ចោទខឹង ចំពោះការវិភាគវែងអន្លាយរបស់គាត់ផ្អែកតាមការស្រាវជ្រាវផ្ទាល់ខ្លួន។ ខុសពីឌុច ដែលបានចាត់ទុកខ្លួនឯងថា ជាកម្មាភិបាលម្នាក់ ដែលចង់រៀបរាប់លម្អិតពីការយល់ដឹងរបស់ខ្លួននោះ សូត តឿង បានសង្កត់ធ្ងន់ពីការយល់ដឹងមានកម្រិតរបស់គាត់។
ពេលស្នើសុំឲ្យគាត់រៀបរាប់អំពីការជម្លៀសប្រជាជនយ៉ាងច្រើន ពេលដែលគាត់បានចូលដល់ក្រុងភ្នំពេញ នាថ្ងៃទី១៧មេសាឆ្នាំ១៩៧៥នោះ គាត់បាននិយាយថា “ ខ្ញុំមិនមែនជាអ្នកកាសែតទេ ហើយខ្ញុំក៏មិនមែនជាអ្នកប្រវត្តិសាស្ត្រដែរ ដូច្នេះខ្ញុំមិនអាចកត់ត្រាទុកគ្រប់រឿងនោះឡើយ។ខ្ញុំគិតតែកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ប្រសិនបើលោកបន្តសាកសួរខ្ញុំអំពីរឿងរ៉ាវលម្អិតតូចៗតទៅទៀតនោះខ្ញុំប្រហែលជាមិនអាចផ្តល់ចម្លើយជាក់លាក់បានទេ ហើយវាប្រហែលជាឈានទៅរកការប៉ាន់ស្មានទៀតផង”។
បញ្ហាអំពីភាពស្របគ្នា បានធ្វើឲ្យប៉ះពាល់ដល់សវនាការកាលពីម្សិលមិញ។ មេធាវីមកពីភាគីទាំងបី ត្រូវអានសក្ខីកម្មរបស់លោក សូត តឿង ខ្លាំងៗឲ្យសហចៅក្រមស៊ើបអង្កេតស្តាប់យ៉ាងហោចណាស់ក៏១២ដងដែរ ហើយសក្ខីកម្មនេះផ្ទុយគ្នាពីចម្លើយនាពេលថ្មីៗរបស់សាក្សីរូបនេះ។ ជារឿយៗ លោក សូត តឿង បានប្រាប់ថា គាត់មានបញ្ហាក្នុងការចងចាំ៕
ប្រែសម្រួលដោយ តែមសុខុម
អភិបាលក្រុងបាវិត ត្រូវតុលាការចោទប្រកាន់ក្នុងការបាញ់ប្រហារឲ្យរបួសស្ត្រីតវ៉ាបីនាក់
លោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត និងជាជនសង្ស័យតែម្នាក់គត់ នៅក្នុងការបាញ់ប្រហារកម្មការិនីរោងចក្របីនាក់ ឲ្យរងរបួស ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា។
ប្រសិនបើរកឃើញកំហុសលោកបណ្ឌិតអាចជាប់ពន្ធនាគារយ៉ាងតិចប្រាំមួួយថ្ងៃ និងយ៉ាងច្រើនពីរឆ្នាំ ហើយត្រូវពិន័យជាប្រាក់ចន្លោះពី២៥០ដុល្លារនិង១.០០០ដុល្លារ។លោក ហុឹងប៊ុនជាព្រះរាជអាជ្ញារអមសាលាដំបូងខេត្តស្វាយរៀង ដែលបានចោទប្រកាន់លោក បណ្ឌិត កាលពីម្សិលមិញ មានប្រសាសន៍ថា “ គាត់គឺជាជនសង្ស័យតែម្នាក់គត់ដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា”។
យោងតាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការបង្កឲ្យមានរបួសស្នាមដោយអចេតនា “ គឺជាអំពើដែលបណ្តាលឲ្យមានរបួសដល់អ្នកដទៃដោយសារធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ដែលបង្កឲ្យមានអសមត្ថភាពក្នុងការធ្វើការងារស្មើ ឬលើសពីប្រាំបីថ្ងៃ ឬការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្ន ដែលច្បាប់តម្រូវ។
ទោះបីជាមានការចោទប្រកាន់ពីបទឧក្រិដ្ឋបាញ់ប្រហារកម្មការិនីបីនាក់ឲ្យរងរបួសធ្ងន់ក៏ដោយ ក៏លោកបណ្ឌិត មិនត្រូវបានចាប់ខ្លួននោះដែរ។ មន្ត្រីតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយ ថាតើលោកត្រូវឃុំខ្លួនភ្លាមបន្ទាប់ពីមានការចោទប្រកាន់ ឬក៏យ៉ាងណានោះទេ។ លោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តបានមានប្រសាសន៍ថាលោកបានទទួលសំណុំរឿងរួចហើយ ព្រមនឹងចាត់តាំងចៅក្រមស៊ើបអង្កេតនៅចុងសប្តាហ៍ក្រោយ។ អ្នកជំនាញផ្នែកច្បាប់ និងការងារ បានហៅការចោទប្រកាន់នេះថា មិនត្រឹមត្រូវ។
លោកមឿនតុលា ប្រធានកម្មវិធីការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកជាសំណួរថា“តើអ្នកបង្កឲ្យមានរបួសស្នាមយ៉ាងដូចម្តេច នៅពេលអ្នកដកកាំភ្លើងការបាញ់គេ។វាមិនអាចទៅ រួចនោះទេ ពេលដែលអ្នកបានបាញ់ប្រហារទៅលើក្រុមមនុស្ស រួចហើយនិយាយថា វាជារឿងអចេតនានោះ”។
លោក បណ្ឌិតបានបាញ់កម្មការិនី អំឡុងពេលកើតមានការតវ៉ាដោយហិង្សាមួយកាលពីចុងខែកុម្ភៈនៅឯរោងចក្រផលិតស្បែកជើងមួយសម្រាប់សម្ភារៈកីឡា ដែលមានម៉ាកពូម៉ា(Puma)របស់អាល្លឺម៉ង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ។
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា បើគ្មានការចាប់ខ្លួនទេ សំណុំរឿងរបស់លោក បណ្ឌិត នឹងត្រូវអូសបន្លាយជាមិនខាន។
លោក សំអឿន បានបន្តថា “ សំណុំរឿងនេះវាពាក់ព័ន្ធនឹងអ្នកនយោបាយ ហើយវាជារឿងមួយចូលក្នុងនយោបាយ ខ្លាំងណាស់ដូច្នេះមិនងាយនឹងដូរវាឲ្យទៅជាបទចោទធ្ងន់ធ្ងរណាស់នោះទេ”។ លោកបានបន្ថែមថា ការចោទប្រកាន់កម្រិតស្រាលបែបនេះមិនបានព្រមានដល់បទឧក្រិដ្ឋដោយការប្រើកាំភ្លើងបានទេ។
លោក នុត យ៉ត បងប្រុសរបស់ជនរងគ្រោះឈ្មោះ នុត សុខន អាយុ២៣ឆ្នាំ ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ បាននិយាយថាការចោទប្រកាន់លោកបណ្ឌិត គឺមិនសមនឹងបទឧក្រិដ្ឋនោះទេ។
លោក ណុត យ៉ត ដែលមានអាយុ២៦ឆ្នាំ បាននិយាយថា “ ខ្ញុំគិតថា មានចេតនាជួយសម្រាលទោសឲ្យអ្នកបាញ់។ការសម្រេចបែបនេះ គឺពិតជាគួរឲ្យខ្លាចណាស់។ វាស្រាលពេកហើយ។ ការផ្តល់ទោសស្រាលបែបនេះ នឹងលើកទឹកចិត្តដល់ជនល្មើសផ្សេងទៀតឲ្យប្រព្រឹត្តអំពើបែបនេះដែរ”។
នៅពេលមានការបាញ់ប្រហារមកលើកម្មការិនីចំនួនបីនាក់នៅឯតំបន់សេដ្ឋកិច្ចពិសេសបានកើតឡើងវាគឺជាករណីបាញ់ប្រហារមួយ កាលពីពេលថ្មីៗនេះនៅក្នុងចំណោមការបាញ់ប្រហារជាច្រើនទៅលើពលរដ្ឋសីុវិលដោយមន្ត្រីរដ្ឋាភិបាលប្រដាប់ដោយអាវុធ។
យ៉ាងហោចណាស់មានករណីបាញ់ប្រហារប្រាំបួនករណីបានកើតឡើងចាប់តាំាងពីខែមករា មក ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល នគរបាល ដែលបានប្រើកាំភ្លើងរបស់ខ្លួនបាញ់ទៅលើ ឬបាញ់មនុស្សពេលមានជម្លោះនិងពេលពេលស្រវឹង។ មនុស្សពីរនាក់បានស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស អំឡុងពេលមានការបាញ់បោះកើតឡើង ដោយក្រុមការងារអង្គការសិទ្ធិមនុស្ស បាននិយាយថា ជាហេតុធ្វើឲ្យមានការព្រួយបារម្ភទាក់ទងទៅនឹងបទឧក្រិដ្ឋដោយប្រើកាំភ្លើងពីសំណាក់មន្ត្រីរដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះ មនុស្សបីនាក់រួមទាំងកុមារីម្នាក់ អាយុ១២ឆ្នាំ បានរងរបួសនៅពេលវរសេនីយ៍នគរបាលក្រសួងមហាផ្ទៃម្នាក់បានបាញ់សំដៅទៅក្រុមអ្នករាំរែក ពេលមានជម្លោះក្នុងឱកាសអបអរសាទរថ្ងៃចូលឆ្នាំប្រពៃណីជាតិ កាលពីចុងសបា្តហ៍មុន។
មន្ត្រីនគរបាលវ័យក្មេងម្នាក់កំពុងរត់គេចខ្លួននៅឡើយ នៅពេលឪពុករបស់ខ្លួនចង់បញ្ចុះបញ្ចូលជនរងគ្រោះទាំងបីនាក់ ឲ្យដកពាក្យបណ្តឹងពីតុលាការមកវិញ ដើម្បីជាថ្នូរនឹងការបង់ប្រាក់ សម្រាប់ថ្លៃព្យាបាលរបួសរបស់ពូកគេ។ ការបាញ់ប្រហារឲ្យមនុស្សបីនាក់រងបួសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលេខាម្នាក់ធ្វើការនៅក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវបានចាប់ខ្លួនពីបទប្រើកាំភ្លើងបាញ់អនាធិបតេយ្យនៅក្នុងកណ្ដាលរាជធានីភ្នំពេញដោយសារស្រវឹង។ ក្រុមសកម្មជនសិទ្ធិមនុស្សបានទទូចឲ្យមានការចោទប្រកាន់ធ្ងន់ធ្ងរ និងទាមទារឲ្យការចាប់ខ្លួនថែមទៀត។
លោកភីលរ៉ូប៊ើតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំេមីលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងតាមរយៈអុីម៉េលថា “រដ្ឋាភិបាលកម្ពុជាគួរតែទទួលស្គាល់ថា មធ្យោបាយល្អបំផុត ដើម្បីទប់ស្កាត់អំពើហឹង្សាដែលបង្កឡើងដោយនគរបាល ឬក៏មន្ត្រីផ្សេងៗទៀត នៅស្រវឹងនិងខឹងសម្បារឬក៏បាត់បង់ការគ្រប់គ្រងខ្លួនឯង គឺត្រូវចាប់ពួកគេទៅឲ្យតុលាការផ្តន្ទាទោស”។
លោក រ៉ូប៊ើតសុន បានសរសេរថា “ ការចាប់ខ្លួនមកផ្តន្ទាទោសគឺជាមធ្យោបាយមួយ ដ៏ល្អបំផុត ចំពោះជនណាដែលមានសកម្មភាពយង់ឃ្នង និងមិនមានការទទួលខុលត្រូវ"។ យោងតាមតួលេខនាំរបស់អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានករណីបាញ់ប្រហារបានកើតឡើងប្រហែល១០០លើក ជារៀងរាល់ពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់ដោយមន្ត្រីអនុវត្តច្បាប់។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់អង្គការអាដហុក បានមានប្រសាសន៍ថា “ អំពើហឹង្សាដែលប្រព្រឹត្តឡើងដោយនគរបាលទៅលើប្រជាពលរដ្ឋ គឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភ។ នគរបាលកំពុងតែបាញ់ និងវាយមនុស្ស ហើយពួកគេមិនដែលទទួលខុសត្រូវនោះទេ។ អជ្ញាធរគួរតែរិតបន្តឹងនគរបាល ហើយចាប់ខ្លួន ដើម្បីបង្ខំពួកគេឲ្យទទួលខុសត្រូវចំពោះការប្រើអំពើហឹង្សារបស់ខ្លួនទៅលើប្រជាពលរដ្ឋធម្មតា បើពំុដូច្នេះទេវានឹងលើកទឹកចិត្តឲ្យមានរំលោភច្បាប់ទៀត និងធ្វើឲ្យច្បាប់គ្មានប្រសិទ្ធិភាព៕
(រាយការណ៍បន្ថែមដោយ ឡោច័ន្ទតារា និង Abby Seiff)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
លោក ហ៊ុន តូ គ្រោងចេញដំណើរទៅប្រទេសអូស្ត្រាលីក្នុងខែនេះ ដើម្បីប្តឹងបកទៅកាសែតវិញ
លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ កាលពីម្សិលមិញនេះថាលោកគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីនៅចុងខែនេះដើម្បីប្តឹងកាសែតមួយ ដែលកាលពីខែមុនបានចោទប្រកាន់ថាលោកត្រូវបានអាជ្ញាធរអូស្ត្រាលីស៊ើបអង្កេតពីបទជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់នោះ។
កាលពីថ្ងៃទី២៦ខែមីនាកាសែតប្រចាំថ្ងៃរបស់អូស្ត្រាលី ឌឹអេច (The Age) បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា“ គ្រឿងញៀនៈជនសង្ស័យរបស់យើងនៅក្នុងប្រទេសកម្ពុជា” ដែលចោទប្រកាន់ថាលោក ហ៊ុន តូ ជាមុខសញ្ញាត្រូវស៊ើបអង្កេត អំពីការជួញដូរគ្រឿងញៀន និងលាងលុយរបស់គណៈកម្មាធិការប្រឆាំងអំពើឧក្រិដ្ឋរបស់ប្រទេសអូស្ត្រាលី។
សេចក្តីរាយការណ៍ របស់កាសែតឌឹអេចក៏បានអះអាងផងដែរថាស្ថានទូតអូស្ត្រាលីក្នុងរាជធានីភ្នំពេញបានបដិសេធមិនផ្តល់ទិដ្ឋាការដល់លោក ហ៊ុន តូ ដើម្បីធ្វើដំណើរទៅប្រទេសអូស្ត្រាលី។ ក្រោយពីមានសេចក្តីរាយការណ៍នោះ លោក ហ៊ុន តូ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នោះហើយលោកក៏បានបង្ហាញលិខិតឆ្លងដែនថតចម្លងមួយច្បាប់ជាភស្តុតាងថាលោកបានទៅប្រទេសអូស្ត្រាលី ជាច្រើនលើកក្នុងរយៈពេលពីរឆ្នាំមុននេះ។
លោក ហ៊ុន តូ ក៏បានផ្ញើពាក្យបណ្តឹងទៅកាសែត ឌឹអេចដោយទាមទារឲ្យកាសែតនេះចុះផ្សាយកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ ហើយលោកក៏បានគំរាមថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។
កាសែតឌឹអេចមិនបានចុះផ្សាយកែតម្រូវទេ ហើយលោក ប៉ូល រ៉ាម៉ាដជ៍ (Paul Ramadge) ចាងហ្វាងការផ្សាយរបស់កាសែតឌឹអេចក៏ពុំបានឆ្លើយតបចំពោះការសុំឲ្យលោកធ្វើអត្ថាធិប្បាយដែរ។
លុះមកដល់ម្សិលមិញនេះ លោក ហ៊ុន តូបានមានប្រសាសន៍ថាលោកគ្រោងនឹងទៅសួរសុខទុក្ខគ្រួសារ របស់លោកនៅប្រទេសអូស្ត្រាលីមុនដំណាច់ខែនេះ ហើយលោកនឹងចាត់វិធានការប្តឹងកាសែត ឌឹ អេច នេះតែម្តង។
លោក ហ៊ុន តូ បានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំនឹងទៅលេងនៅទីនោះ ដើម្បីរកពឹងមេធាវីប្ដឹងបកទៅលើកាសែត ឌឹ អេច របស់អូស្ត្រាលីនេះ”។ លោក ហ៊ុន តូ បានអញ្ជើញអ្នកយកព័ត៌មានឲ្យធ្វើដំណើរជាមួយលោកទៅកាន់ប្រទេសអូស្ត្រាលីដើម្បីយកព័ត៌មានអំពីការដាក់ពាក្យបណ្ដឹងរបស់លោកទៅតុលាការអូស្ត្រាលី។
អត្ថបទនៅក្នុងកាសែតឌឹអេច ក៏បានបញ្ជាក់អំពីការជាប់ទាក់ទងរបស់លោក គិត ម៉េង ដែលជាប្រធានក្រុមហ៊ុន រូ៉យ៉ាល់ គ្រុបកម្ពុជាទៅនឹងសកម្មភាពខុសច្បាប់ផងដែរ។
នៅពេលនោះ លោក...
អ្នកផ្ញើកញ្ចប់ថ្នាំញៀនហេរ៉ូអីុន ចេញពីកម្ពុជា ទៅអូស្ត្រាលី នៅជារឿងអាថ៌កំបាំងនៅឡើយ
មានភាពអាថ៌កំបាំងជុំវិញអត្តសញ្ញាណរបស់បុរសជនជាតិខ្មែរម្នាក់ ដែលបានផ្ញើកញ្ចប់មួយចំនួនមានទម្ងន់សរុបប្រហែល៨៤គីឡូក្រាម ចេញពីរាជធានីភ្នំពេញទៅកាន់ប្រទេសអូស្ត្រាលី ហើយកញ្ចប់ទាំងនោះត្រូវគេជឿថា ជាផ្នែកមួយនៃថ្នាំញៀនហេរ៉ូអីុនមួយចំនួនធំ ដែលត្រូវបាននគរបាល និងភ្នាក់ងារគយអូស្ត្រាលីរកឃើញ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
បុរសពីរនាក់ឈ្មោះ សុខ សម្បត្តិ អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ កែវ ឆដាភា អាយុ៣៨ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ កាលពីថ្ងៃច័ន្ទក្នុងទីក្រុងម៉ែលប៊ើន ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេទាក់ទិននឹងថ្នាំញៀនហេរ៉ូអីុនផ្ញើតាមយន្តហោះ ចេញពីប្រទេសកម្ពុជានេះ។ បុរសទាំងពីរនេះត្រូវបានចាប់ខ្លួនក្រោយការពិនិត្យកញ្ចប់ដ៏គួរឲ្យសង្ស័យចំនួនពីរ នៅឯប៉ុស្តិ៍ប្រៃសណីយ៍មួយក្នុងប្រទេសអូស្ត្រាលី ដែលបានផ្ញើចេញពីប្រទេសកម្ពុជា រហូតបានឈានទៅដល់ការលបឆ្មក់ចូលផ្ទះចំនួនពីរកន្លែង ស្ថិតក្នុងក្រុងម៉ែលប៊ើន និងទីក្រុងស៊ីដនី។ សមត្ថកិច្ចបានរកឃើញសារធាតុដ៏គួរឲ្យសង្ស័យនេះមានទម្ងន់សរុបចំនួន៦៥គីឡូក្រាម។
វិក្កយបត្ររបស់បុ៉ស្ដិ៍ប្រៃសណីយ៍កម្ពុជា ក្នុងរាជធានីភ្នំពេញបង្ហាញថា កញ្ចប់ចំនួនប្រាំ ដែលក្នុងកញ្ចប់នីមួយៗមានទម្ងន់ចន្លោះពី១៥គីឡូក្រាម ទៅ១៨គីឡូក្រាមនោះ ត្រូវបានផ្ញើចេញ កាលពីថ្ងៃទី២៩ ខែមីនា ទៅកាន់ផ្ទះពីរកន្លែង ស្ថិតក្នុងតំបន់ស្ព្រីងវ៉េល(Springvale) និងតំបន់ឃីបូរ៉ូហ្វ (Keyborough) ដែលជាតំបន់ជាយក្រុងម៉ែលប៊ើន ជាផ្ទះដែលនគរបាលអូស្ត្រាលីបានលបឆ្មក់ចូល។
ស្មៀនម្នាក់នៅប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជាបានបញ្ជាក់ កាលពីថ្ងៃអង្គារថា ផ្អែកលើរូបថតកញ្ចប់មានលាក់សារធាតុញៀន ដែលត្រូវបានដកហូត ផ្តល់ដោយនគរបាលសហព័ន្ធអូស្ត្រាលី កញ្ចប់ដែលសមត្ថកិច្ចបានដកហូតទាំងនោះ បានផ្ញើចេញពីរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ខែមីនា ។ យោងតាមឯកសារប្រៃសណីយ៍បានឲ្យដឹងថា អ្នកផ្ញើកញ្ចប់ទាំងនេះមានឈ្មោះ លី ប៊ុណ្ណារិទ្ធ មានអាសយដ្ឋាននៅក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា ការស៊ើបរបស់អ្នកយកព័ត៌មាន បានរកឃើញថា គ្មានមនុស្សឈ្មោះ លី ប៊ុណ្ណារិទ្ធ រស់នៅក្នុងអាសយដ្ឋាននេះទេ ហើយលេខទូរស័ព្ទដៃរបស់អ្នកផ្ញើនៅក្នុងវិក្កយបត្រប្រៃសណីយ៍ផងនោះ មិនអាចទាក់ទងបានទេកាលពីថ្ងៃអង្គារ និងកាលពីម្សិលមិញ។
អាសយដ្ឋាននៅលើវិក្កយបត្រនោះ គឺធ្លាប់ជាហាងលក់ទូរស័ព្ទដៃមួយ ដែលម្ចាស់ផ្ទះ បាននិយាយថា ខ្លួនបានរស់នៅក្នុងផ្ទះនេះតាំងពីការដួលរលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មក។
ម្ចាស់ផ្ទះនេះឈ្មោះ ឡាយ សុវណ្ណមុនីរាជបាននិយាយថា លោកមិនធ្លាប់ឮឈ្មោះ លី ប៊ុណ្ណារិទ្ធ ពីមុនមកទេ...
រថយន្ដដឹកពួកអាវក្រហមប៉ះជាមួយនឹងម៉ូតូធ្វើឲ្យស្លាប់ម្នាក់
ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា រថយន្ដមួយគ្រឿងដឹកសកម្មជន “ អាវក្រហម” ចូលមកក្នុងប្រទេសកម្ពុជាសម្រាប់កិច្ចប្រជុំនាចុងសប្ដាហ៍ បានប៉ះជាមួយនឹងម៉ូតូមួយគ្រឿង និងបានសម្លាប់អ្នកបើកម៉ូតូ និងធ្វើឲ្យរបួសអ្នកធ្វើដំណើរជាមួយ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រលប់ថ្ងៃសុក្រនៅលើផ្លូវជាតិលេខ៦ក្នុងស្រុកពួក ខេត្តសៀមរាប។ លោក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរខេត្តថ្លែងថា លោកមិនបានស្គាល់ឈ្មោះជនរងគ្រោះទាំងពីរនាក់នោះទេ ប៉ុន្តែថា អ្នកទាំងពីរមានអាយុខ្ទង់២០ឆ្នាំ។
“ កំពុងបើកបរស្របទិសគ្នា ហើយនៅពេលអ្នកបើកម៉ូតូបត់ឆ្វេងគាត់មិនបានងាកមើលខាងក្រោយ។ រថយន្ដក៏បុកគាត់ស្លាប់មួយរំពេច” លោក សុវណ្ណ មានប្រសាសន៍ដូច្នេះ ដោយបានបន្ថែមថា អ្នកជិះពីក្រោយពុំបានរងរបួសធ្ងន់ទេ។
លោក សុវណ្ណ បានមានប្រសាសន៍យ៉ាងដូច្នេះថា នគរបាលនៅកន្លែងកើតហេតុបានសន្និដ្ឋានថា គ្រោះថ្នាក់នោះគឺជាកំហុសរបស់ អ្នកបើកម៉ូតូ “ ពីព្រោះគាត់បើកបរដោយធ្វេសប្រហែស” និងថា គ្មាននរណាម្នាក់ត្រូវចាប់ខ្លួននោះទេ ទោះបីជាក្រុមហ៊ុនរថយន្ដថៃព្រមទទួលចេញថ្លៃរៀបចំបុណ្យសពក៏ដោយ។ ក្នុងទីក្រុងសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ប្រាំមួយលើកក្នុងអំឡុងវិស្សមកាលចុងសប្ដាហ៍ ដោយមានមនុស្សស្លាប់បីនាក់និងរបួស១១នាក់៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
ភ្ញៀវទេសចរទៅលេងសមុទ្រ និងតំបន់ភាគឦសានកើនឡើង៥០ភាគរយក្នុងពេលបុណ្យចូលឆ្នាំថ្មី
លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ កាលពីម្សិលមិញថា ប្រជាពលរដ្ឋខ្មែរប្រមាណ១,៨លាននាក់បានធ្វើដំណើរទៅកាន់តំបន់មាត់សមុទ្រនិងតំបន់ភាគឦសាន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ចំនួននេះគឺបានកើនឡើង៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោកថោងខុនបានលើកឡើងថាប្រជាពលរដ្ឋខ្មែរឥឡូវនេះបានចាប់ផ្តើមស្វែងរកកន្លែងទៅកម្សាន្តផ្សេង ក្នុងពេលឈប់សម្រាកក្រៅពីតំបន់សមុទ្រ ដូចជាខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ។តំបន់ទេសចរណ៍នៅភាគឦសានដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគិរីនិងខេត្តមណ្ឌលគិរី ឥឡូវនេះបានកំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋខែ្មរយ៉ាងខ្លាំង។
លោកថោង ខុន បានបន្តថា“ឆ្នាំនេះតួលេខបានកើនឡើង១,៨លាននាក់ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរចំនួនបីថ្ងៃ បើប្រៀបធៀបទៅឆ្នាំមុន មានតែ១,២លាននាក់នោះ។ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍ថ្មី នៅពេល ដែលតំបន់ទេសចរណ៍ចាស់ៗនៅតែមានភាពទាក់ទាញនោះ។ពួកគេបានធ្វើដំណើរទៅកាន់តំបន់ឆ្នេរ ភ្នំបូកគោតំបន់ទេសចរណ៍ នៅជីផាត់ក្នុងខេត្តកោះកុងខេត្តក្រចេះនិងខេត្តស្ទឹងត្រែង”។
លោកគង់សុភារៈប្រធាននាយកដ្ឋានស្ថិតិនៅក្រសួងទេសចរណ៍បានមានប្រសាសន៍ថាលោកនៅមិនទាន់ទទួលបានតួលេខជាផ្លូវការពីបណ្តាខេត្តផ្សេងៗនៅឡើយទេប៉ុន្តែលោកអាចបញ្ជាក់ពីការកើនឡើងជាទូទៅបាន។លោកគង់សុភារៈបានបន្តថា “សម្រាប់តំបន់សមុទ្រវិញយើងកំពុងតែរាប់ផ្ទៀងផ្ទាត់ចំនួននៅឡើយប៉ុន្តែខ្ញុំគិតថាវាបានកើតឡើងជាងកន្លែងណាៗទាំងអស់ក្នុងប្រទេសកម្ពុជាគឺប្រហែលជា៣០ភាគរយ។រីឯតំបន់ទេសចរនៅភាគឦសាន បានកើនឡើងប្រហែល២០ភាគរយ”។
លោកង៉ែតវិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី...
នគរបាលជាតិមិនទាន់ស៊ើប អង្កេតប្រភពហេរ៉ូអីុនផ្ញើតាមប្រៃសណីយ៍ចេញពីកម្ពុជា
នគរបាលបាននិយាយកាលពីម្សិលមិញថា ខ្លួនមិនទាន់បានចាប់ផ្តើមបើកការស៊ើបអង្កេតនៅឡើយទេ ទាក់ទិននឹងប្រភពថ្នាំញៀនហេរ៉ូអីុនដ៏ច្រើនមានប្រភពចេញពីកម្ពុជា ដែលប្រហែលជាចំនួនច្រើនបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ ដែលត្រូវបានផ្ញើតាមប្រៃសណីយ៍ទៅអូស្ត្រាលី នៅពេលបុគ្គលិកការិយាល័យប្រៃសណីយ៍កណ្តាលក្នុងរាជធានីភ្នំពេញ ជឿថា ខ្លួនជាអ្នកបានបញ្ជាក់អំពីភិនភាគកញ្ចប់ដ៏គួរឲ្យសង្ស័យទាំងនោះ។
កាលពីថ្ងៃច័ន្ទ បុរសពីរនាក់ ឈ្មោះ សុខ សម្បត្តិ អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ កែវ ឆដាភា អាយុ៣៨ឆ្នាំ ត្រូវបានតុលាការក្រុងម៉ែលប៊ើន ចោទប្រកាន់ពីបទជួញដូរថ្នាំញៀនហេរ៉ូអីុនទម្ងន់៦៥គីឡូក្រាម ក្រោយពីមានការស៊ើបអង្កេតរួមមួយ របស់មន្ត្រី
គយអូស្ត្រាលី និងនគរបាលសហព័ន្ធរបស់អូស្ត្រាលី អំពីហេរ៉ូអីុន ដែលត្រូវបានផ្ញើតាមប៉ុស្តិ៍ប្រៃសណីយ៍ចេញពីប្រទេសកម្ពុជា។ឡាំងក្រដាសពីរ ដែលពេញដោយកញ្ចប់តូចៗ និងលម្អដោយរូបមើមយិនស៊ិន និងសត្វឥន្ទ្រីមួយ ជាមួយនឹងទង់ជាតិអាមេរិក នៅលើស្លាបរបស់វានោះ បានចូលទៅដល់ប្រទេសអូស្ត្រាលី តាមយន្ដហោះពីប្រទេសកម្ពុជា កាលពីថ្ងៃទី៧ និងទី៨ ខែមេសា។
ប្រអប់ឡាំងទាំងនោះត្រូវបានសមត្ថកិច្ចក្រុងស៊ីដនី ស្ទាក់ចាប់បាន ហើយបានរកឃើញមានថ្នាំញៀនហេរ៉ូអីុននៅក្នុងនោះ។ការស៊ើបអង្កេតបានឈានទៅដល់ការលបឆ្មក់ចូលផ្ទះមួយចំនួន ក្នុងទីក្រុងមែ៉លប៊ើន និងទីក្រុងស៊ីដនី កន្លែងដែលជនសង្ស័យទាំងពីរនាក់នេះត្រូវបានចាប់ខ្លួន។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បានមានប្រសាសន៍ថា ការស៊ើបអង្កេតមួយនៅប្រទេសកម្ពុជា នឹងមិនចាប់ផ្តើមទេ លុះណាតែនគរបាលទទួលបានព័ត៌មានផ្លូវការពីអាជ្ញាធរអូស្ត្រាលី ស្តីពីការរកឃើញរបស់ខ្លួនជាមុនសិន។លោកបានមានប្រសាសន៍ថា “ យើងមិនទាន់ទទួលបានព័ត៌មានណាមួយពីខាងអូស្ត្រាលី
នៅឡើយទេហើយខ្ញុំបានឮថា ពួកគេ ជាជនជាតិអូស្ត្រាលីដូច្នេះយើងមិនទាន់ធ្វើការស៊ើបអង្កេតទេ”។ ប៉ុន្តែប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ស្មៀនម្នាក់បាននិយាយថា ផ្អែកលើរូបភាពផ្តល់ដោយនគរបាលសហព័ន្ធអូស្ត្រាលី បង្ហាញថា ខ្លួនទំនងជាបានប៉ះពាល់កញ្ចប់គួរឲ្យសង្ស័យទាំងនោះ ដែលត្រូវបានស្ទាក់ចាប់នៅក្នុងប្រទេសអូស្ត្រាលី។
យោងតាមវិក្កយបត្រប្រៃសណីយ៍ បង្ហាញថា កញ្ចប់ស្រដៀងគ្នាសរុបចំនួនប្រាំ ត្រូវបានផ្ញើពីរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ទៅកាន់អាសយដ្ឋានពីរក្នុងតំបន់ស្ព្រីងវ៉េល (Springvale) និងតំបន់ឃីស្បូរ៉ូហ្វ (Keysborogh)ដែលជាតំបន់ជាយក្រុងម៉ែលប៊ើន ជាទីតាំងតែមួយដែលផ្ទះចំនួនពីរត្រូវបាននគរបាលអូស្ត្រាលីលបឆ្មក់ចូល ដែលក្រោយមកជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅទីនោះ។
វិក្កយបត្រនោះក៏បង្ហាញដែរថា កញ្ចប់ទាំងនោះ ដែលមានទម្ងន់ចន្លោះពី១៥គីឡូក្រាមទៅ១៨គីឡូក្រាមក្នុងកញ្ចប់នីមួយៗត្រូវបានប្រកាសថាជាកាដូ ហើយបញ្ជាក់ថា របស់នៅក្នុងនោះគឺជាតែ។
លោក ហួ ករុណា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា ការិយាល័យប្រៃសណីយ៍គ្មានឧបករណ៍សម្រាប់ត្រួតពិនិត្យកញ្ចប់នានារកថ្នាំញៀនខុសច្បាប់នោះទេ ប៉ុន្តែបាមានប្រសាសន៍ថា ប្រៃសណីយ៍និងមន្ត្រីគយកម្ពុជា បានពិនិត្យមើលវត្ថុនៅក្នុងកញ្ចប់នានា មុនពេលបញ្ជូនវាទៅបរទេស។
លោកឧត្តមសេនីយ៍ឯក ខៀវសុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអូស្ត្រាលី ក្នុងការចាប់ខ្លួនបុរសទាំងពីរនាក់នេះ ហើយបានមានប្រសាសន៍ថា អាជ្ញាធរកម្ពុជា នឹងសហការជាមួយសមភាគីអូស្ត្រាលី របស់ខ្លួន។លោកបានសម្តែងការភ្ញាក់ផ្អើលចំពោះការចាប់បានគ្រឿងញៀនដ៏ច្រើនបែបនេះ។
លោកបានមានប្រសាសន៍ថា “ យើងពិតជាមិនដែលឃើញថ្នាំញៀនច្រើនយ៉ាងនេះទេ។ វាច្រើនណាស់។ពីមុន យើងរកឃើញ
ថ្នាំញៀនតែមួយ ឬពីរគីឡូក្រាមប៉ុណ្ណោះ...។នៅក្នុងករណីនេះ...
ស្ថានីយព្យាករអាកាសធាតុ តេជោ សែន ថ្មីដាក់ឲ្យធ្វើការសាកល្បង ដើម្បីបញ្ជាក់ពីភាពច្បាស់
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹង កាលពីម្សិលមិញថា ការសាងសង់នៃស្ថានីយព្យាករអាកាសធាតុ លើកដំបូង នៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់រួចរាល់ ហើយឥឡូវនេះកំពុងតែដាក់ឲ្យដំណើរការសាកល្បង មុនពេលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ។
លោក អ៊ុំរីណា ប្រធានស្តីទីនាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ស្ថានីយព្យាករអាកាសធាតុកម្ពស់៦០ម៉ែត្រ និងចំណាយប្រាក់អស់ប្រាំពីរលានដុល្លារ ក្នុងការសាងសង់ ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញគឺត្រូវបានបំពាក់ទៅដោយ ប្រព័ន្ធរា៉ដា មានសមត្ថភាពខ្ពស់ ដែលអាចជួយឲ្យអ្នកឧតុនិយមអាចព្យាករព្យុះភ្លៀង នឹងទឹកជំនន់បានយ៉ាងល្អប្រសើរ។
លោក រីណា បានបន្តថា “យើងនឹងអាចព្យាករពពកភ្លៀង និងកម្រិតទឹកភ្លៀង ហើយនឹងអាចព្យាករល្បឿន និងទិសដៅរបស់ខ្យល់។ ប្រព័ន្ធរ៉ាដានេះ នឹងអាចព្យាករព្យុះផ្គរក្នុងស្រុកបាន”។លោកបានលើកឡើងថា អគារនៅពីក្រោមប្រព័ន្ធរ៉ាដា អាចនឹងត្រូវបានយកមកប្រើប្រាស់សម្រាប់វិភាគទិន្នន័យ។
លោក រីណា បានបន្ថែមថា ប្រព័ន្ធរ៉ាដានេះកំពុងតែត្រូវបានធ្វើការសាកល្បង ដើម្បីបញ្ជាក់ពីភាពច្បាស់របស់វា។លោក រីណា បានមានប្រសាសន៍បន្ថែមថា “ យើងត្រូវតែប្រៀបធ្រៀបកម្រិតនៃទិន្នន័យ ដែលប្រព័ន្ធរ៉ាដាព្យាករ ទៅនឹងការអង្កេតទៅលើស្ថានភាពជាក់ស្តែង។
លោក រីណា បានលើកឡើងថា ស្ថានីយនេះ ដែលត្រូវបានគេហៅថា ស្ថានីយរ៉ាដាតេជោ សែន នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃណាមួយក្នុងខែឧសភា បន្ទាប់ពីគេហទំព័រសម្រាប់ជួយផ្តល់ដំណឹងអំពីព្យុះ ត្រូវបានរៀបចំរួចរាល់៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
Latest news
© 2021, ដេលី. All rights reserved.

