27 C
Phnom Penh

នគរបាល​បដិសេធការអះអាង​អំពី​​ការសម្លាប់​នៅ​​ជំរំជន ភៀស​ ខ្លួន​របស់​លោក​ស្រី​ ម៉ម សូម៉ាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​បដិសេធដាច់ខាត​ចំពោះ​ការ​អះអាង​របស់​លោក​ស្រី ម៉ម សូម៉ាលីប្រធាន​ដ៏ល្បី​ឈ្មោះ​នៃ​អង្គការប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ស្រុក​ អាហ្វេស៊ីប (Afesip) ដែល​បាន​ប្រាប់​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុងបុរីញូវយ៉ក​នៅខែនេះ​ថា​ ក្មេង​​​ស្រី​ចំនួន​ប្រាំបីនាក់​ ត្រូវ​​ទាហាន​កម្ពុជា​សម្លាប់​​បន្ទាប់​ពី​បាន​ឆ្មក់​ចូល​មណ្ឌល​របស់​​អង្គការ​លោក​ស្រី​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពី​ឆ្នាំ​២០០៤។

ថ្លែង​ទៅ​កាន់​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ក្រុម​សកម្ម​ជន​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញដូរ​មនុស្ស​ លោក​ស្រី​ ម៉មសូម៉ាលី បាន​អះអាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​ពេល​រៀបរាប់​អំពី​ការ​ងារ​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គ្រោះ​ថ្នាក់​ដែល​អង្គការ​របស់​លោក​ស្រី​បាន​ប្រឈម ​​នៅ​ពេល​អង្គ​ការ​នេះ​ធ្វើ​​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​ច្រើន​ឆ្នាំនោះ​។

លោក​ស្រីម៉មសូម៉ាលីបាន​មាន​ប្រសា​សន៍​អំឡុង​ពេល​លោក​ស្រី​ធ្វើ​បទ​បង្ហាញ​ក្នុង​ថ្ងៃ​ទី៣ ខែមេសា​ទៅកាន់​ប្រទេស​សមា​ជិក​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិនិង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ថា“នៅក្នុង​ឆ្នាំ​២០០៤ ​ក្មេង​ស្រី​ចំនួន​៩៩នាក់​ នៅក្នុង​​មណ្ឌល​របស់​លោក​​ស្រី​ត្រូវ​បាន​ចាប់​ពង្រត់​​។ ទាហាន​ចូល​ទៅកាន់មណ្ឌល​នោះ ហើយ​បាន​នាំ​ក្មេង​ស្រី​ទាំងនោះ​ចេញ ​ហើយ​ក្មេង​ស្រី​ចំនួនប្រាំបី​នាក់​ ក្នុង​ចំណោម​នោះ​​ត្រូវ​បាន​សម្លាប់”។ លោក​ស្រី​បាន​បន្តថា​ “ ​នោះ​គឺជា​ពេល​ដែល​​ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្ទើរ​តែ​ស្លាប់ទៅ​ហើយ​”។

លោក​ស្រី​បាន​បន្ថែម​ថា “ ខ្ញុំ​​កាន់​លិខិត​ឆ្លងដែន​បារាំងប៉ុន្ដែ​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​លើក​ដំបូង​គឺ​ក្រសួង​ការបរទេស ហើយ​បន្ទាប់​មកខ្ញុំមាន​អង្គការ​សហប្រជាជាតិ​ជាអ្នកចេញ​មុខ​​គាំទ្រខ្ញុំនិងលោក​ស្រី​​ Alyse [នាយិកា​អង្គការ Vital Voices ដែល​ជា​អង្គការ​សិទ្ធិស្ត្រី​] បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជាដោយ​ផ្ទាល់​និង​បាន​គាំទ្រ​ខ្ញុំ”។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​នគរបាលបាន​បដិសេធថា មិនដឹង​ថា ទាហាន​កម្ពុជា​សម្លាប់​ក្មេង​ស្រី​ទាំង​នោះ​អំឡុង​ពេល​ ឬ​បន្ទាប់ពី​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​​មណ្ឌល​​របស់លោក​ស្រី​​ កាល​ពីឆ្នាំ​២០០៤​នោះទេ។

លោក​ឧត្ដមសេនីយ៍ឯកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា “ យើងមិន​ដែល​បាន​ឮ​ពី​ព័ត៌មាន​ថា ក្មេង​​ស្រី​​ទាំងនោះ​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ យើង​​សូម​បដិសេធទាំង​ស្រុង​ចំពោះ​បញ្ហានេះ​”។

លោក​ ខៀវ សុភ័គ បាន​បន្តថា “ ឥឡូវ​ ប្រសិន​បើ​ក្មេង​ស្រី​ទាំង​ប្រាំបីនាក់​នោះ​ត្រូវ​បាន​គេសម្លាប់​មែននោះ តើ​នរណា​សម្លាប់​ពួក​គេ?សូម​​ផ្ដល់​ព័ត៌មាន​មកឲ្យ​យើង ​ហើយ​យើង​ស្នើឲ្យ​អង្គការ​អាហ្វេស៊ីប​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​​ពួកគេ​ ហើយ​យើង​នឹង​រក​យុត្តិធម៌​ឲ្យ ​ប្រសិន​បើ​រឿងនេះ​បាន​កើត​ឡើង​មែននោះ​”។

ឧត្ដម​សេនីយ៍ឯក​ អ៊ុនសុគន្ធា ​ស្នងការ​រង​នគរបាល​ជាតិ​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពីឆ្នាំ​២០០៤ ក៏បាន​បដិសេធចំពោះ​ការ​អះអាងរបស់​អង្គការ​ អាហ្វេស៊ីប ​អំពី​​ការ​សម្លាប់​ក្មេងស្រី​​ទាំង​នោះ​ដែរ។ ឧត្តម​សេនីយ៍ឯករូបនេះបាន​បន្ថែម​ថា “ ការចោទ​ប្រកាន់​នេះ​គឺ​មិន​ពិត​នោះ​ទេ ​ពី​ព្រោះ​មិនមាន​របាយការណ៍បង្ហាញ​​ថា​​ក្មេង​ស្រី​​ទាំងនោះ​ត្រូវ​បាន​សម្លាប់​ ឬ​ក៏​រង​របួស​ធ្ងន់​នោះ​ទេ​។ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថាក្មេងស្រី​មួយ​ចំនួន ​ដែល​បាន​ផ្លោះ​របងរបស់អង្គការ​អាហ្វេ​ស៊ីប​ដើម្បី​គេច​ខ្លួន​នោះ ​​​​បាន​ទទួល​រង​របួស​ស្រាល​នៅ​ពេល​ដែល​ពួក​គេ​ផ្លោះ​របង”។

លោក​ស្រីម៉ម​ សូម៉ាលីមិនអាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយបាន​ទេ​​នៅ​​សប្ដាហ៍​នេះ​។​ អាម៉េមើរិល (Ame Merrill) ប្រធាន​ផ្នែក​អភិ​វឌ្ឍន៍ និង​ទីផ្សារ​នៅ​មូលនិធិ​ សូម៉ាលី ម៉មដែលមាន​ទីស្នាក់​ការ​កណ្ដាល​នៅ​បុរី​ញូវយ៉ក​បាន​​បង្វែរ​សំណួរ​ទៅ​​កាន់លោកស្រី​​ ប្រេន​ឌី បា​ឃើ (Brandee Barker) ដែល​ទទួល​បន្ទុកផ្នែក​​ព័ត៌មាន​របស់​មូលនិធិនេះ។ លោក​ស្រី​ បាឃើ​ ​បាន​លើកឡើង​​តាម​អីុមេ៉ល​​ថា​ លោក​ស្រី​​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​លើក​ឡើង​​​របស់​លោក​ស្រី ម៉ម​ សូម៉ាលី​ នៅ​អង្គការ​សហ​ប្រជាជាតិសិនមុន​ពេល​ឆ្លើយ​តប​។

អ្វី​ដែល​បាន​កើត​ឡើង​នៅ​អង្គការ​អាហ្វេ​ស៊ីប កាល​ពី​ថ្ងៃ​ទី៨ខែធ្នូក្នុងឆ្នាំ​២០០៤ត្រូវ​បានអាជ្ញាធរ​​ជំទាស់​យ៉ាង​ដាច់​អហង្ការនៅ​ពេល​នោះ​។

មាន​សេចក្តី​របាយការណ៍ថា ស្រ្តី និង​ក្មេងស្រី​ចំនួន​៨៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អង្គការ​អាហ្វេស៊ីបនៅ​ខណ្ឌ​ទួលគោកបន្ទាប់​ពី​អង្គការ​នេះ​ និង​នគរបាល​បាន​ធ្វើ​ការ​ឆ្មក់​ទ្រង់​ទ្រាយធំ​មួយចូល​ទៅ​ក្នុង​សណ្ឋាគារ​ឆាយ​ហ៊ួ២ក្នុង​សង្កាត់​ផ្សារដេប៉ូ៣ ខណ្ឌទួល​គោក ដែល​នៅ​ទីនោះ​គេដឹង​ថា​មាន​ក្មេង​ស្រី​​មិន​ទាន់​គ្រប់​អាយុ​បម្រើការនៅ​ក្នុង​កន្លែង​​ម៉ាស្សានិង​បម្រើ​សេវា​ផ្លូវ​ភេទផងដែរ។

មួយ​​ថ្ងៃ​ក្រោយ​មក ​អង្គការ​អាហ្វេស៊ីប​​បាន​លើក​ឡើង​ថា​ បុរស​ប្រដាប់​ដោយអាវុធ​មួយ​ចំនួន ​ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ពិត​ប្រាកដ​នោះ ​បាន​រួម​គំនិត​ជាមួយ​អ្នក​ជួញដូរ​ផ្លូវ​ភេទ​​នៅ​សណ្ឋាគារ​នេះ ហើយ​បាន​ឆ្មក់​ចូល​​​មណ្ឌល​​នោះ​ ចាប់ពង្រត់​​ស្ត្រី​ និង​ក្មេង​ស្រី​​ដែល​គេបានជួយ​សង្គ្រោះ​ចេញ​ពី​សណ្ឋាគារ​ឆាយ​ហ៊ួ និងប្រាំបីនាក់​ ផ្សេង​ទៀត​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ការឆ្មក់​ចូលនោះ​ទេ​។

សេចក្តី​រាយការណ៍​នៅ​ពេលនោះបញ្ជាក់​​ថាបុរស​ប្រដាប់​អាវុធ ​បាន​ចូល​រួម​ទម្លាយ​ទ្វារ​​អង្គការ​អាហ្វេស៊ីបប៉ុន្ដែមិន​បាន​លើក​ឡើង​អំ​ពី​ការ​សម្លាប់​ណាមួយ​ ឬ​ក៏​ការ​របួស​ធ្ងន់​នោះ​ទេ​។ស្រ្តី​មួយ​ចំនួន ​ដែល​បាន​សង្គ្រោះ​ចេញ​ពី​កន្លែង​ម៉ាស្សា​នៅ​ក្នុង​សណ្ឋាគារ​ឆាយ​ហ៊ួ ​ហើយនាំ​ទៅ​កាន់​អង្គការ​អាហ្វេស៊ីប ​ក៏​បាន​ត្អូញត្អែរ​ប្រាប់​​អ្នក​យក​ព័ត៌មាន​ថា​ ពួកគេ​មិន​ចង់​​ឲ្យ​អង្គ​ការនេះ​​ជួយ​សង្គ្រោះ​នោះ​ទេនិង​បាន​ប្រាប់​ថា ​ពួកគេ​សុខចិត្ត​​ធ្វើ​ការ​នៅ​កន្លែង​​ម៉ាស្សា​នេះ​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត។

មួយ​​​​ខែ​​​ក្រោយ​មក គណៈ​​​កម្មាធិការ​​​អន្ដរ​​​ក្រសួង​​​មួយ​ដែល​​​រដ្ឋាភិបាល​បង្កើត​​​ឡើង​​​​​​​បាន​​​​រក​​​ឃើញថា ស្ត្រី​​​នៅមណ្ឌល​អាហ្វេសីុប​​​​បាន​​​បង្ខំ​​​ចិត្ត​​​បើកទ្វារ​​​មណ្ឌល​ពី​​​ខាងក្នុង​​​ ពី​​​ព្រោះពួកគេ​​​ចង​​​រត់​​​គេច​​​ខ្លួន។ គណៈ​​​កម្មាធិ​ការ​នេះ ក៏​​​បាន​​​អះអាង​​​ផង​​​ដែរ​​​ថា គ្មាន​​​ស្ត្រី​​​ណា​​​ម្នាក់​​​​​​នៅ​​​ក្នុង​​​សណ្ឋាគារ​​​នេះ​ត្រូវបាន​​​រក​​​ឃើញថា មិន​​​ទាន់​​​គ្រប់​​​អា​​​យុ​​​នោះទេ។​ ទោះ​ជា​​​យ៉ាងណា ក៏អ្នក​​​យក​​​ព័ត៌មាន ដែល​រាយ

ការណ៍​​​ពី​​​រឿងនេះ​​​​នៅ​​​ពេល​​​នោះ បាន​​​ឃើញ​​​ការណ៍​​​ពី​​​រឿងនេះ​​​​នៅ​​​ពេល​​​នោះ បាន​​​ឃើញ​​​ក្មេងស្រី​ជាច្រើន​​​​​ក្នុង​​​សណ្ឋាគារ​​​នោះ ​​​ដែល​​សុទ្ធតែជា​​​ក្មេង​ជំទង់។ របាយការណ៍​​​​របស់​​​គណៈ​​​កម្មាធិការ​​​នេះពុំ​​​បាន​​​លើកឡើង​អំពី​​​ការ​​សម្លាប់​​នោះ​ទេហើយ​​​សេចក្តី​រាយការណ៍​ព័ត៌មាន​​នៅ​ពេល​​ឆ្មក់​​​ចូល និងក្រោយ​ការ​ឆ្មក់​ចូល​នេះ​​ ក៏​​​ពុំបាន​​​លើកឡើង​អំពី​​​ការ​​​ស្លាប់​​​ដែរ។

នៅ​​​ពេល​​​សួរ​​​អំពី​​​ការ​​​ឆ្មក់​​​ចូល​​​ក្នុង​​​មណ្ឌល​របស់​អង្គការ​​​​អាហ្វេសីុប​កាលពី​​​​ឆ្នាំ២០០៤​​​នោះ ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពីថ្ងៃ​ព្រហស្បតិ៍​​ថា “ ខ្ញុំមិន​​​ចង់​​​បន្ថែម​​​អ្វីឡើយ។ រឿង​​ក្តី​​នេះបាន​បិទ​ហើយ។ យើង​​​មិន​​​ចង់​​​ជីក​​​កកាយឡើង​​​វិញ​ទេ ហើយ​​​សណ្ឋាគារ​​​ ឆាយ​​​ ហួ ក៏​​​បាន​​​បិទ​​​​​​ទាំង​​​ស្រុង​​​ដែរ”។

នៅ​​​ពេល​​​ទាក់​​​ទង​​​នៅ​សប្ដាហ៍​​​នេះ ការិ​យា​ល័យ​​​ឧត្តមស្នង​​​ការសហប្រជាជាតិ​ទទួល​បន្ទុក​​​​សិទ្ធិ​​​មនុស្ស ​​​​​​(OHCHR) ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ បាន​​​លើក​​​ឡើង​​​ថា  គ្មាន​​​ភស្តុតាង​បង្ហាញពី​​​ការសម្លាប់​​ពេល​​​មាន​​​ការ​ឆ្មក់ចូល​មណ្ឌល​​​របស់​អាហ្វេសីុបនោះទេ។​​​

ចំណែក​​​ឯរបាយ​​ការណ៍​​​របស់​​​ក្រសួង​​​ការ​​​បរទេស​​​អា​​​មេរិកស្ដី​​​ពី​​​សិទ្ធិមនុស្សនៅ​​​​​​​កម្ពុជា​អំឡុង​​​ឆ្នាំ​​​២០០៤-២០០៥ ក៏​​​មិន​​​បាន​​​លើក​ឡើង​អំពី​​​ការសម្លាប់​មនុស្ស​​​​ដូច​​​ការ​អះអាង​របស់​លោក​​​ស្រី​​​ ម៉ម សូម៉ាលីនោះដែរ។

លោក ជែមស៍ ហីុណាន (James Heenan)​អនុប្រធាន​​​​OHCHR​ប្រចាំ​​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍ថា “ OHCHR​​​បាន​​​តាម​​​ដាន​ហេតុ​ការណ៍​​​នេះ​​​កាល​ពី​​​ឆ្នាំ​​​២០០៤។​​​នៅ​ពេល​នោះ​មិន​មាន​ព័ត៌មានអំពី​​​​ការ​​​ស្លាប់​​​បាត់​​​បង់​​​ជី​​​វិត​​​នៅ​​​ក្នុង​​​ហេតុ​ការណ៍​​នោះទេ”។របាយការណ៍​​របស់​ក្រសួង​ការ​បរទេស​​​អា​​​មេរិករៀបរាប់​លម្្អិត​ពីហេតុ​ការណ៍​នេះ​។

របាយការណ៍​សិទ្ធិមនុស្ស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​អំពី​កម្ពុជា​ បាន​​​លើក​​​ឡើង​​​ថា “ ក្នុង​​​ខែ​​​ធ្នូ ឆ្នាំ​​​២០០៤ នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនី​​​តិ​​​ជន​​​របស់​​​ក្រសួង​​​មហាផ្ទៃបាន​​​ឆ្មក់​​​ចូល​​​ក្នុង​​​សណ្ឋាគារ ​​​ដែល​មាន​ឈ្មោះ​មិន​ល្អ​មួយ​នៅ​ភ្នំពេញ ហើយ​​​បាន​​​ឃាត់​​​ខ្លួន​​​ជន​​​សង្ស័យ​​​រក​​​សុី​​​ជួញ​​​ដូរ​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​បី​​​នាក់ និង​​​បាននាំ​​​ស្ត្រី​​​និង​​​ក្មេង​​​ស្រី​​​៨៣​​​នាក់​​​ពី​​​សណ្ឋា​​​គារ​​​នោះ​ទៅឲ្យ​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល​មួយ​ជា​អ្នកការ​ពារ។​​​​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពីការ​​​ឆ្មក់​​​ចូល​​​នោះ នគរ​​​បាល​​​ក៏​​​បាន​​​ដោះ​​​លែង​​​ជនសង្ស័យ​​​ទាំងនោះ ហើយសមាជិក​​​ក្រុម​​​គ្រួសារ​​​និង​​​ជន​​​មិន​​​ស្គាល់​​​អត្តសញ្ញាណ​​​ដទៃ​ទៀត ​ក៏​បាន​ទៅ​រំ​​​ដោះ​​​​​ស្ត្រី​​​និង​​​ក្មេង​​​ស្រី​​​៩១នាក់ ពីមណ្ឌលរបស់​​​អង្គការ​​​​នោះ​​​ រួមទាំង​​​​ស្ត្រី​​​និង​​​ក្មេង​​​ស្រី​​​ទាំង​​​៨៣​​​នាក់​​​ ដែល​​​ត្រូវ​បាន​រំដោះ​ចេញ​​​​ពី​​​សណ្ឋាការនោះ​​​ផង​​​ដែរ​​​​​​​​​​​​​​​​​​​​​”៕

ប្រែ​សម្រួល​ដោយ  សា៊ា សុ៊យឈាង 

និង​ ហម សុផាណ្ណា

               

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស