TAG
translate
ការសិក្សានិយាយថា គម្រោងធនាគារពិភពលោកសម្រាប់អ្នកភូមិគ្មានដីធ្លីកំពុងទទួលបរាជ័យ
យោងតាមការសិក្សាថ្មីមួយឲ្យដឹងថា គម្រោងរយៈពេល៧ឆ្នាំ ដែលផ្តល់ថវិកាដោយអាល្លឺម៉ង់ និងធនាគារពិភពលោកដើម្បីផ្តល់ដីធ្លីប្រកបដោយសុវត្ថិភាពនិងមានជីជាតិដល់អ្នកភូមិក្រីក្របំផុតមួយចំនួននៃប្រទេសកម្ពុជា គឺរហូតមកដល់ពេលនេះ ខកខានមិនបានដល់គោលដៅរបស់ខ្លួនទេ ហើយបានធ្វើឲ្យអ្នកភូមិភាគច្រើននៅតែក្រីក្រ។
ការសិក្សាដោយអង្គការសិទ្ធិមនុស្សលីកាដូ ដែលមានចំណងជើងថា "ដីដែលមិនអាចដាំដំណាំបាន៖ ការពិនិត្យលើសម្បទានដីសង្គមកិច្ច" ផ្ទុយគ្នាទៅនឹងរបាយការណ៍ពិនិត្យមើលការងារផ្ទាល់ដ៏ល្អរបស់ធនាគារពិភពលោក។
អង្គការលីកាដូ ជំរុញមិនឲ្យប្រើគម្រោងនេះជាគំរូសម្រាប់គម្រោងដំណាក់ការទីពីរ ដែលប្រសិនបើទទួលបានការយល់ព្រម នឹងបើកឲ្យមានការខ្ចីប្រាក់ជាថ្មីដល់ប្រទេសកម្ពុជា ដែលធនាគារពិភពលោកបានដាក់កាលពីបួនឆ្នាំមុន គឺដោយសារតែកំណត់ត្រាមិនគោរពសិទ្ធិដីធ្លីរបស់រដ្ឋាភិបាល។
របាយការណ៍នោះសរសេរថា "ចំណែកឯការគាំទ្របន្ថែមគឺត្រូវការជាចាំបាច់ ដើម្បីបំពេញការសន្យាក្នុងការកាត់បន្ថយភាពក្រីក្រនិងបង្កើនសន្តិសុខស្បៀងសម្រាប់គ្រួសារជាច្រើន ដែលឧបត្ថម្ភគាំទ្រដោយនោះ ធនាគារពិភពលោក និងជីអាយហ្សិត ដំបូងត្រូវទទួលស្គាល់ថា គម្រោងនេះមិនអាចយកធ្វើជាគំរូបានទេ ហើយក៏មិនមានជោគជ័យតាមស្តង់ដាណាមួយដែរ"។
ក្នុងឆ្នាំ២០០៨ ប្រទេសអាល្លឺម៉ង់និងធនាគារពិភពលោក បានដាក់ថវិកា១២,៧លានដុល្លារ គឺភាគច្រើននៃថវិកានេះបានមកពីធនាគារពិភពលោក ដើម្បីរកដី១០.០០០ហិកតាទូទាំងប្រទេសក្នុងការប្រគល់ឲ្យអ្នកភូមិក្រីក្រជាង៣.០០០គ្រួសារ ដែលមានដីតិចតួច ឬក៏គ្មានដីសោះ។ ដោយមានការជួយពីក្រសួងរៀបចំដែនដី ពួកគេជាយថាហេតុរកបានសម្បទានដីសង្គមកិច្ចប្រាំបីកន្លែងនៅក្នុងខេត្តចំនួនបី គឺខេត្តកំពង់ចាម កំពង់ធំ និងក្រចេះ។
នៅក្នុងរបាយការណ៍ពិនិត្យមើលចុងក្រោយនៃគម្រោងនេះនៅក្នុងខែធ្នូ ពោលគឺរយៈពេលបីខែមុននឹងគម្រោងនេះបានចប់ ធនាគារពិភពលោក បានឲ្យពិន្ទុខ្លួនឯងល្អទាំងស្រុង។ របាយការណ៍បាននិយាយថា គោលដៅសំខាន់ៗបួនក្នុងបណ្តាគោលដៅសំខាន់ទាំងអស់ ត្រូវបានបំពេញ។ អ្នកភូមិជាង៣.០០០គ្រួសារ ត្រូវបានបែងចែកដីធ្លីជូនសម្រាប់ផ្ទះសំបែង ស្រែចម្ការ ឬដីធ្លីទាំងពីរ ហើយស្ទើរតែ៦០ភាគរយនៃអ្នកភូមិទាំងនោះបានចូលមកនៅលើដីនោះ។ ក្នុងបណ្តាគ្រួសារដែលបានចូលមកនៅ ធនាគារពិភពលោកបាននិយាយថា អ្នកភូមិទាំងអស់ បានចាប់ផ្តើមធ្វើស្រែចម្ការ ហើយថា ប្រាក់ចំណូលជាមធ្យមរបស់ពួកគេ បានកើនឡើងមួយជាបួន។
ធនាគារពិភពលោកបាននិយាយនៅពេលនោះថា "សកម្មភាពនិងការទទួលបានជោគជ័យបានផ្តល់នូវមេរៀនល្អៗ ដើម្បីធ្វើអត្តសញ្ញាណកម្ម អភិវឌ្ឍ និងធ្វើឲ្យមានចិរភាពនូវទីតាំង នាពេលអនាគត"។
ប៉ុន្តែ អង្គការលីកាដូ ដែលបានចុះទៅដល់សម្បទានដីសង្គមកិច្ចទាំងប្រាំបីកន្លែងនៅរវាងខែតុលានិងខែមីនា និយាយថា ធាតុពិតនៃអ្នកភូមិភាគច្រើនលើកលែងតែទីតាំងមួយប៉ុណ្ណោះ គឺមិនមានក្តីសង្ឃឹមទេ។ អង្គការសិទ្ធិមនុស្សនេះ និយាយថា អ្នកភូមិជាច្រើនត្អួញត្អែរអំពីដីនោះថា សុទ្ធតែខ្សាច់ ឬថ្មច្រើនពេក មិនអាចធ្វើស្រែចម្ការបានទេ ឬដីទាំងនោះគ្របដណ្តប់ទៅដោយព្រៃដែលពួកគេមិនមានឧបករណ៍កាប់ឆ្ការបាន ដីទាំងនោះជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លី ហើយទីតាំងទាំងនោះទៀតសោតក៏មិនមានហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ឬគ្លីនិក ដូចដែលគេសន្យានោះទេ។
អង្គការសិទ្ធិមនុស្សនេះ បាននិយាយបន្តថា "អ្នកភូមិជាច្រើនដែលនៅក្នុងទីតាំងប្រាំពីរកន្លែងក្នុងបណ្តាប្រាំបីកន្លែង បានរាយការណ៍អំពីការមានសមត្ថភាពតិចតួចក្នុងការប្រើប្រាស់ដីធ្លីកសិកម្មដែលគេចែកឲ្យ ហើយដូច្នេះធ្វើឲ្យពួកគេមិនទទួលបានភាពល្អប្រសើរជាដុំកំភួនក្នុងសន្តិសុខស្បៀងនោះទេ។ ជាលទ្ធផល ការកាត់បន្ថយភាពក្រីក្រ មិនទទួលបានជោគជ័យនៅចុងបញ្ចប់នៃគម្រោងចំពោះអ្នកទទួលបានដីធ្លីភាគច្រើនឡើយ"។
យោងតាមរបាយការណ៍៍ឲ្យដឹងថា រដ្ឋាភិបាលបានដឹងថា យ៉ាងហោចណាស់ទីតាំងពីរកន្លែងដែលត្រូវបានជ្រើសរើស គឺភាគច្រើនជាដីគ្មានជីជាតិនៅដើមឆ្នាំ២០០៦ ពោលគឺរយៈពេលពីរឆ្នាំមុននឹងគម្រោងនោះបានចាប់ផ្តើម ដោយសារតែមានការសិក្សារួមគ្នាពីសំណាក់ប្រឹក្សាអន្តរជាតិ និងមន្ត្រីមូលដ្ឋាន។
អង្គការលីកាដូ និយាយថា អ្នកភូមិមួយចំនួន ត្រូវបង្ខំចិត្តខ្ចីបំណុលថ្មីដើម្បីរស់រានបាន ស្វែងរកការងារជាកម្មករប្រចាំថ្ងៃ ពីព្រោះស្រែចម្ការថ្មីរបស់ពួកគេ មិនបានហុចផលល្អ ឬក៏បែរទៅរកស៊ីកាប់ឈើជាដើម។
អង្គការសិទ្ធិមនុស្សនេះ និយាយថា ជាផលវិបាក គ្រួសារមួយចំនួន បានលះបង់ចោលសម្បទានដី ហើយចាកចេញទៅ។ យោងតាមការចុះដល់ទីកន្លែងរបស់អង្គការនេះ អង្គការនេះប៉ាន់ប្រមាណថា តិចជាងពាក់កណ្តាលនៃគ្រួសារទាំងអស់ដែលទទួលបានដីធ្លី បានចូលកាន់កាប់ដីនោះ គឺស្ថិតនៅក្រោមប្រហែល៦០ភាគរយដែលអះអាងពីមុនដោយធនាគារពិភពលោក។
គោលដៅចម្បងមួយក្នុងបណ្តាគោលដៅចម្បងទាំងអស់នៃគម្រោងបែងចែកដីដើម្បីសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ច គឺផ្តល់ជូនគ្រួសារទាំងនោះនូវដីមួយប្លង់ៗ ដែលពួកគេអាចកាន់កាប់ជាកម្មសិទ្ធិ។ ប៉ុន្តែ អង្គការលីកាដូនិយាយថា គម្រោងនេះ ទទួលបរាជ័យតាំងពីដំបូងម្លេ៉ះ។
តាមច្បាប់ មួយគ្រួសារត្រូវកាន់កាប់ដីមួយប្លង់នៅក្នុងសម្បទានដីសេដ្ឋកិច្ចក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។ ប៉ុន្តែ អ្នកភូមិដែលកំពុងរស់នៅលើទីតាំងទាំងនោះអស់រយៈពេលប្រាំមួយឆ្នាំមកហើយ កំពុងតែរង់ចាំនៅឡើយ។ ក្រុមគ្រួសារដែលបោះបង់ដីនោះចោល ហើយបានចាកចេញទៅ ឬមានបំណងបែបហ្នឹង ពីព្រោះដីរបស់ពួកគេគ្មានជីជាតិ អាចមិនដែលទទួលបានប័ណ្ណកម្មសិទ្ធិឡើយ។
ក្រុមគ្រួសារខ្លះតស៊ូប្រើប្រាស់ដីទាំងនោះ ដោយសារតែមានអ្នកផ្សេងទាមទារយក។
អង្គការលីកាដូ បាននិយាយថា "ដោយមានអាត្រាចូលតាំងទីលំនៅទាបនិងការប្រើដីកសិកម្មតិចតួច ដែលឃ្លាំមើលដោយអង្គការលីកាដូ អ្នកទទួលបានដីធ្លីយ៉ាងច្រើន ប្រឈមមុខនឹងការខកខានមិនបានបំពេញលក្ខខណ្ឌទាំងនេះ ដោយសារតែការអនុវត្តទន់ខ្សោយនូវគម្រោងនេះ។ សន្តិសុខនៃការកាន់កាប់ដីធ្លី មិនត្រូវបានធានាចំពោះមួយភាគធំនៃអ្នកទទួលបានដីធ្លីជាង៣.០០០គ្រួសារនោះទេ"។
មន្ត្រីក្រសួងដែនដី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ចំណែកឯធនាគារពិភពលោក និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ មិនបានឆ្លើយតបនឹងការសុំធ្វើអត្ថាធិប្បាយដែរ។
អង្គការលីកាដូ បាននិយាយថា ដោយសារតែកង្វះខាតនេះ គម្រោងនេះ "ខកខានមិនបានសម្រេចបាននូវកម្រិតនៃជោគជ័យដែលតម្រូវឲ្យមានការពិចារណាថា ជាគំរូសម្រាប់ការកាត់បន្ថយភាពក្រីក្រ ហើយបង្កើនសន្តិសុខស្បៀងសម្រាប់ប្រជាជនកម្ពុជាដែលគ្មានដីធ្លីតាមជនបទ និងក្រីក្រនោះទេ"។
ប៉ុន្តែ នេះជាអ្វីដែលកំពុងកើតឡើង។
នៅក្នុងរបាយការណ៍នាឆ្នាំ២០១៤ ស្តីពីគម្រោងនេះ អាល្លឺម៉ង់បាននិយាយថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមវិធីសាស្ត្របែបនេះនៅក្នុងខេត្តចំនួនប្រាំមួយ។
ធនាគារពិភពលោក ក៏កំពុងត្រៀមដំណាក់ការទី២ ក្នុងទឹកប្រាក់២៧លានដុល្លារសម្រាប់គម្រោងនោះ ដែលនឹងធ្វើឲ្យល្អប្រសើរនូវទីតាំងទាំងប្រាំបីកន្លែងដែលបានបង្កើតរួចហើយ និងបន្ថែមប្រាំពីរកន្លែងទៀត។
ទោះជាយ៉ាងនេះក៏ដោយ ដើម្បីចាប់ផ្តើមគម្រោងនេះ ធនាគារពិភពលោក នឹងលើកបម្រាមរបស់ខ្លួនទៅលើកម្ចីថ្មីដល់ប្រទេសកម្ពុជា ជាសំណើដែលជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសរបស់ខ្លួន។
ធនាគារពិភពលោក បានបង្កកកម្ចីនៅក្នុងឆ្នាំ២០១១ ជាការតវ៉ាទៅនឹងរបៀបដែលក្រសួងរៀបចំដែនដី ជាដៃគូអនាគតរបស់ធនាគារពិភពលោកនៅក្នុងដំណាក់ការទី២នៃគម្រោងបែងចែកដីដើម្បីសង្គមនិងអភិវឌ្ឍសេដ្ឋកិច្ច គឺបានកំពុងចែកប័ណ្ណកម្មសិទ្ធិដីធ្លី។ អ្នកភូមិប្រមាណ៣.០០០គ្រួសារ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសំបែងរបស់ខ្លួននៅក្នុងតំបន់បឹងកក់ ក្រុងភ្នំពេញ ពីព្រោះក្រសួងនេះ បានបដិសេធមិនឲ្យពួកគេដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិ។
ធនាគារពិភពលោក បាននិយាយថា ខ្លួននឹងមិនលើកការផ្អាកកម្ចីទេ ប្រសិនបើជម្លោះនៅបឹងកក់មិនទាន់បានដោះស្រាយរួចស្រេចទេនោះ គឺជាលក្ខខណ្ឌដែលរដ្ឋាភិបាលទំនងមិនមានឆន្ទៈអនុវត្តតាមទេ៕រើន
គណបក្សសង្គ្រោះជាតិចង់ឲ្យពិនិត្យសន្ធិសញ្ញាព្រំដែនវៀតណាមឆ្នាំ២០០៥ឡើងវិញ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សសង្គ្រោះជាតិចង់ឲ្យសភាជាតិពិនិត្យឡើងវិញនូវសន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ដ៏ចម្រូងចម្រាសជាមួយវៀតណាម ដោយមានលទ្ធភាពនៅចំហដើម្បី "ចរចាឡើងវិញពីដំបូង"។
សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមនេះទទួលរងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំងនៅពេលអនុម័តកាលពីឆ្នាំ២០០៥ ដោយមានការរិះគន់កិច្ចព្រមព្រៀងនេះ ដែលនាំឲ្យឈានទៅដល់ការចាប់អ្នកប្រឆាំងបួននាក់ដាក់ពន្ធនាគារ និងមានការគំរាមកំហែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថានឹងរំលាយរបបរាជានិយមទៀតផង។
មួយទសវត្សរ៍ក្រោយមក លោក រង្ស៊ី បានមានប្រសាសន៍ថា ចំណុចមួយចំនួននៃសន្ធិសញ្ញានោះមិនត្រូវបានអនុវត្តត្រឹមត្រូវនៅឡើយទេ ជាពិសេសចំណុចដែលចង់ការពារសហគមន៍ដែលមានស្រាប់នៅតាមតំបន់មានជម្លោះ ដោយអនុញ្ញាតឲ្យមន្ត្រីគូសព្រំដែនជុំវិញតំបន់ទាំងនោះ។
លោក រង្ស៊ី បានមានប្រសាសន៍ថា "ជាឧទាហរណ៍មួយ ក្នុងខជាច្រើននៃសន្ធិសញ្ញាដែលគូសព្រាងព្រំដែន...
រដ្ឋាភិបាលបញ្ចាំងឯកសារចោទលោក កឹម សុខា រួមគំនិតធ្វើរដ្ឋប្រហារ
មុនពេលការសាកសួរដោយតុលាការតាមគ្រោងទុកលើលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីថ្ងៃពុធ ស្ថានីយទូរទស្សន៍ដែលគ្រប់គ្រងដោយកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចាំងកាលពីយប់ថ្ងៃអាទិត្យនូវភាពយន្តឯកសារមួយផលិតដោយរដ្ឋាភិបាល ដែលកសាងសំណុំរឿងមួយថា លោក សុខា មានគម្រោងធ្វើរដ្ឋប្រហារ។
មន្ត្រីម្នាក់ដែលទទួលខុសត្រូវខ្សែភាពយន្តនេះបាននិយាយថា ភាពយន្តរយៈពេល៣០នាទី ដែលបញ្ចាំងតាមស្ថានីយ BTV របស់លោកស្រី ហ៊ុន ម៉ាណា បីសប្តាហ៍បន្ទាប់ពីឱពុករបស់លោកស្រីបានចោទលោក សុខា ជាសាធារណៈថាធ្វើរដ្ឋប្រហារ គឺមានបំណងជំរុញតុលាការឲ្យ "បើកការស៊ើបអង្កេត" លើអនុប្រធានរូបនេះ។
ផលិតដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី...
លោក ហ៊ុន សែន សរសើរច្បាប់អង្គការក្រៅរដ្ឋាភិបាលថាជារបាំងរារាំងការផ្តល់ហិរញ្ញវត្ថុភេរវកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា សមាជិកសភាត្រូវតែអនុម័តច្បាប់ដ៏ចម្រូងចម្រាសស្តីពីអង្គការក្រៅរដ្ឋាភិបាល ដើម្បីទប់ស្កាត់មូលនិធិពីក្រុមភេរវជន ដូចជាក្រុមអាលកៃដា ជាដើម កុំឲ្យហូរចូលក្នុងប្រទេសនេះ។
បន្ទាប់ពីស្ងាត់ស្ងៀមជាច្រើនឆ្នាំស្តីពីច្បាប់នេះ ដែលអង្គការក្រៅរដ្ឋាភិបាលបារម្ភថា រដ្ឋាភិបាលអាចប្រើដើម្បីដាក់ទោសទណ្ឌចំពោះអ្នករិះគន់របស់ខ្លួននោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះនឹងទៅដល់គណៈរដ្ឋមន្ត្រី ដែលជាដំណាក់កាលចុងក្រោយមុនពេលទៅដល់សភាជាតិ ឲ្យបានឆាប់នៅដើមខែក្រោយនេះ។
ថ្លែងនៅក្នុងពិធីមួយនៅអង្គការគ្រួសារថ្មី ក្នុងរាជធានីភ្នំពេញ ដែលលោកបានទៅដើម្បីចែកអំណោយឲ្យក្មេងៗ លោក ហ៊ុន សែន...
ប្រតិបត្តិការជម្លៀសនិស្សិតខ្មែរអុីស្លាមពីប្រទេសយេម៉ែនកំពុងបន្ត
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងកាលពីម្សិលមិញថា ខណៈប្រទេសយេម៉ែន នៅតែបន្តធ្លាក់ចូលក្នុងអំពើហិង្សា និងភាពច្របូកច្របល់ មន្ត្រីកម្ពុជាកំពុងព្យាយាមដើម្បីជម្លៀសនិស្សិតខ្មែរចំនួនប្រាំបីនាក់ ដែលកំពុងសិក្សានៅទីនោះ និងដើម្បីបញ្ជូនពួកគេត្រឡប់មកវិញ។
លោក កុយ គួង បានលើកឡើងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត កំពុងសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសយេម៉ែន ដើម្បីជម្លៀសនិស្សិតទាំងនេះចេញពីប្រទេសដែលកំពុងមានភាពច្របូកច្របល់ផ្នែកសាសនាមួយនេះ។
លោក កុយ គួង បានមានប្រសាសន៍ថា " ថ្មីៗនេះ យើងបានសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសយេម៉ែន ហើយជំហានដំបូងយើងបានរកឃើញនិស្សិតចំនួនប្រាំបីនាក់រស់នៅក្នុងតំបន់មួយដែលយើងគិតថាគ្មានសុវត្ថិភាព។ យើងនឹងបន្តស្វែងរកអ្នកផ្សេងៗទៀត"។
លោក...
បណ្តាញសហគមន៍ព្រៃឡង់បញ្ចប់ការល្បាតព្រៃរយៈពេលប្រាំថ្ងៃ
បណ្ដាញសកម្មជនប្រហែល៤០០នាក់បានបញ្ចប់ការល្បាតព្រៃឡង់ទំហំ៦៥០.០០០ហិកតាដែលគ្មានការការពាររយៈពេល៥ថ្ងៃ នៅក្នុងខេត្តភាគខាងជើងនៃប្រទេសកាលពីថ្ងៃអាទិត្យ ដោយចាប់បាននិងដុតចោលឈើកាប់រួចខុសច្បាប់ និងរឹបអូសបានរណារយន្តពីអ្នកដែលពួកគាត់រកឃើញថា បានកាប់ឈើ។
ការល្បាតដែលជាការល្បាតដ៏ធំបំផុតក្នុងរយៈពេលជាង១ឆ្នាំរបស់បណ្ដាញសហគមន៍ព្រៃឡង់នេះ បានចាប់ផ្ដើមកាលពីថ្ងៃពុធ ដោយមនុស្សបួនក្រុមចូលក្នុងព្រៃនៅក្នុងខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង ដើម្បីធ្វើការឃ្លាំមើលអ្វីដែលពួកគាត់ជឿថា អាជ្ញាធរបានធ្វើមិនដឹងមិនឮ។
លោក អ៊ុន វៀន អាយុ៤៣ឆ្នាំ ជាសកម្មជនម្នាក់ដែលបានចូលក្នុងព្រៃនៅក្នុងខេត្តព្រះវិហារ បាននិយាយកាលពីម្សិលមិញថា គាត់បានដឹកនាំមនុស្សប្រហែល៨០នាក់ល្បាតព្រៃនោះ ដែលគ្របដណ្ដប់ក្នុងស្រុកចំនួនពីរ ហើយជាលទ្ធផលរឹបអូសបានរណារយន្ត១២គ្រឿង និងឈើផ្ដៀកជាប្រភេទឈើលេខ២បានចំនួន៨៣ដុំ។
លោក អ៊ុន វៀន បាននិយាយថា...
ក្រសួងមហាផ្ទៃចេញផ្សាយបញ្ជីតម្លៃជាសាធារណៈដើម្បីប្រយុទ្ធប្រឆាំងការសូកបា៉ាន់
យោងតាមច្បាប់ចម្លងនៃឯកសារដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា កាលពីខែមុនក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើឯកសារមួយ ប្រកាសពីតម្លៃផ្លូវការសម្រាប់សេវាគោលរបស់រដ្ឋាភិបាល ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនជាដើម ដើម្បីប្រយុទ្ធប្រឆាំងការយកតម្លៃខុសប្រក្រតី។
ឯកសារដែលត្រូវបានចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ ខែមីនា បានដាក់ចេញនូវតម្លៃសម្រាប់សេវាគោលទាំងអស់ដែលផ្ដល់ដោយក្រសួងមហាផ្ទៃ ហើយបានអំពាវនាវឲ្យមន្ត្រីរាជការទាំងអស់អនុវត្តតាមការកំណត់តម្លៃទាំងនេះឲ្យបានតឹងរ៉ឹង។
ឯកសារដដែលនេះមានខ្លឹមសារថា " រាល់ការប្រមូលប្រាក់ចំណូលសម្រាប់សេវារដ្ឋបាលទាំងអស់ ត្រូវធ្វើដោយប្រើក្រដាសបង់ប្រាក់ដែលផ្ដល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ"។
ឯកសារដដែលនេះលើកឡើងទៀតថា...
រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានកោះហៅមកសាកសួរ
យោងតាមច្បាប់ចម្លងនៃលិខិតអញ្ជើញដែលចេញដោយលោក កឹម សុខា ប្រធានរដ្ឋសភាស្ដីទី និងដែលទទួលបានកាលពីម្សិលមិញបានឲ្យដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានកោះហៅឲ្យមកបង្ហាញខ្លួនចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា។
យោងតាមលិខិតចុះថ្ងៃទី៣០ ខែមីនា លោក ម៉ម ប៊ុនហេង ត្រូវចូលឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយនេះនៅថ្ងៃសុក្រ។
លិខិតនេះមានខ្លឹមសារថា គណៈកម្មការនេះទទួលបានពាក្យបណ្ដឹងប្ដឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះជុំវិញបញ្ហាមួយចំនួន រួមមានដូចជា " ការគ្រប់គ្រងតម្លៃ និងគុណភាពថ្នាំពេទ្យ " និង " ការដោះដូរមន្ទីរពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញជាដើម។
លិខិតនេះមានខ្លឹមសារបន្ថែមទៀតថា លោក...
តុលាការសាកសួរសកម្មជនប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីម្នាក់
កាលពីថ្ងៃសុក្រ សាលាដំបូងខេត្តកោះកុងបានសាកសួរអ្នកភូមិនៅតំបន់ជ្រលងអារ៉ែងម្នាក់ ដែលបានជំទាស់ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគាំទ្រដោយរដ្ឋាភិបាលជុំវិញការចោទប្រកាន់ពីបទកាប់ឈើខុសច្បាប់ ប៉ុន្តែមិនទាន់ធ្វើការចោទប្រកាន់នៅឡើយទេ។
តុលាការបានកោះហៅលោក វ៉ែន វ៉ន កាលពីខែកុម្ភៈឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់រដ្ឋបាលព្រៃឈើដែលចោទប្រកាន់រូបគាត់ពីបទកាប់ឈើខុសច្បាប់នៅក្នុងតំបន់ជ្រលងនេះ ប៉ុន្តែបានពន្យារពេលកាលបរិច្ឆេទសវនាការដើម ដោយទុកពេលឲ្យគាត់រៀបចំឯកសារបន្ថែមទៀត។
បន្ទាប់ពីត្រូវបានសាកសួរកាលពីថ្ងៃសុក្រ លោក វ៉ែន វ៉ន បាននិយាយថា លោកព្រះរាជអាជ្ញា ប៊ូ ប៊ុនហា៊ង បានសាកសួររូបគាត់ជុំវិញការចោទប្រកាន់របស់រដ្ឋបាលព្រៃឈើ ហើយគាត់បានបញ្ជាក់ឡើងវិញថា គាត់បានទិញឈើដែលមានបញ្ហានេះពីអ្នកភូមិ ហើយបានយកឈើនេះទៅប្រើដើម្បីសាងសង់មជ្ឈមណ្ឌលសហគមន៍។
គាត់បាននិយាយថា " ព្រះរាជអាជ្ញារូបនេះមិនទាន់បានធ្វើការចោទប្រកាន់នៅឡើយទេ ពីព្រោះករណីនេះស្ថិតក្នុងការពិចារណានៅឡើយ"។
លោក វ៉ែន វ៉ន...
នគរបាលអំពាវនាវឲ្យស្ងប់ស្ងាត់ក្នុងពេលមានការចោទប្រកាន់រឿងអាបធ្មប់នៅខេត្តរតនគិរី
នគរបាលបាននិយាយកាលពីម្សិលមិញថា គេបានព្រមានឃុំមួយក្នុងខេត្តរតនគិរីកុំឲ្យប្រើអំពើហិង្សាលើបុរសជនជាតិចារ៉ាយ ដែលគេគិតថា ចេះអំពើអាបធ្មប់។
លោក រ៉ូចំ គីន អាយុ៤៨ឆ្នាំ អះអាងថា លោកបានប្រឈមនឹងការគំរាមកំហែងជាច្រើនលើជីវិតរបស់លោក ក្នុងនោះមានការបង្ខំឲ្យគាត់ចាកចេញពីផ្ទះរបស់គាត់ត្រឹមថ្ងៃសុក្រ ពីឃុំកក់ ស្រុកបរកែវក្នុងរយៈពេលបីថ្ងៃ បើមិនដូច្នោះទេមុខជាត្រូវគេសម្លាប់ចោល។
លោក ម៉ៅ សាន់ អធិការស្រុកបរកែវ បាននិយាយកាលពីថ្ងៃសុក្រថា លោកបានបញ្ជូននគរបាលឃុំទៅព្រមានអ្នកស្រុកក្នុងភូមិជង់ថា ពួកគេនឹងត្រូវចាប់មកផ្តន្ទាទោស ប្រសិនបើពួកគេវាយប្រហារបុរសនោះ មិនថាគាត់ចេះមន្តអាគម ឬអត់ទេ។
លោក សាន់ បាននិយាយថា "នគរបាលរបស់យើងបានប្រាប់ប្រជាជនទាំងនោះកុំឲ្យប្រើអំពើហិង្សា ឬសម្លាប់ជនសង្ស័យថាចេះអាបធ្មប់ បើពុំដូច្នោះទេពួកគេនឹងត្រូវចាប់មកផ្តន្ទាទោស"។
“បន្ទាប់មក យើងបានប្រាប់អ្នកភូមិដែលខឹងសម្បាឲ្យដាក់ពាក្យបណ្តឹងទៅនគរបាលប្រសិនបើពួកគេមានភ័ស្តុតាងគ្រប់គ្រាន់លើបុរសម្នាក់ ដែលពួកគេចោទថាចេះអំពើអាបធ្មប់"។
ទាក់ទងកាលពីថ្ងៃសុក្រ លោក គីន បាននិយាយថា លោកបានប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃសៅរ៍ និងបានពន្យល់ប្រាប់អំពីការបំភិតភ័យនេះមកលើរូបលោក ក្នុងនោះមានបុរសម្នាក់បានចូលផ្ទះរបស់លោកកាលពីថ្ងៃសុក្រ គំរាមសម្លាប់ផងដែរ។
លោក គីន បាននិយាយថា "បុរសនោះបានប្រាប់ខ្ញុំថា គាត់នឹងសម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ ប្រសិនបើយើងរស់នៅទីនេះបន្តទៀត"។ លោក គីន បានបន្ថែមថា ការព្រមានលើកទី២បានធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃនោះ។
លោកបាននិយាយថា "បងថ្លៃប្រុសរបស់ខ្ញុំបានព្យាយាមបណ្តេញខ្ញុំដោយទុកពេលឲ្យខ្ញុំបីថ្ងៃរាប់ចាប់ពីថ្ងៃេនះទៅឲ្យចាកចេញពីផ្ទះរបស់ខ្ញុំ បើពុំដូច្នោះទេ គេនឹងសម្លាប់ខ្ញុំ"។
លោកបានចោទថា បងប្រុសរបស់លោកឈ្មោះ រ៉ូចំ សីុន ក៏បានប្រឆាំងនឹងលោកកាលពីថ្ងៃទី២២ ខែមីនាដែរ។
លោក គីន បាននិយាយថា "គាត់បានមករកខ្ញុំ ទាញសក់ខ្ញុំ និងយកកាំបិតភ្ជង់កខ្ញុំ និងបានខ្សឹបដាក់ត្រចៀកខ្ញុំថា គាត់នឹងកាត់កខ្ញុំ បើកូនរបស់គាត់ដែលឈឺ ស្លាប់នោះ។ គាត់បានចោទខ្ញុំថា ខ្ញុំប្រើមន្តអាគមធ្វើឲ្យកូនៗរបស់គាត់ឈឺ"។
បុរសដែលគេចោទថាចេះអាបធ្មប់នេះបាននិយាយថា ការចោទបែបនេះមិនមែនជារឿងថ្មីទេចំពោះគាត់ ហើយថា គាត់បានចាកចេញពីផ្ទះមួយរយៈពេលខ្លីកាលពីខែតុលា ឆ្នាំ២០១១ក្រោយពីគេចោទគាត់ថា គាត់មានរុក្ខជាតិដែលអាចស៊ីមនុស្ស ជាការអះអាងដែលគាត់បានច្រានចោល។
លោក គីន បាននិយាយថា "មិនត្រឹមតែអ្នកភូមិទេ បងប្អូនសាច់ឈាមឯងក៏ចោទខ្ញុំថាជាធ្មប់ដែរ។ ប៉ុន្តែ ខ្ញុំមិនមែនទេ"។
“បើខ្ញុំជាធ្មប់មែននោះ ខ្ញុំនឹងប្រើមន្តអាគមធ្វើឲ្យខ្លួនខ្ញុំមានបានហើយ"៕ និត