TAG
translate
ជនជាតិវៀតណាមជាប់ពន្ធនាគារពីបទជួញដូរថ្នាំញៀនទឹកកក
នគរបាលបាននិយាយថា ប្តីប្រពន្ធជនជាតិវៀតណាមដែលជាប់ចោទទាក់ទិននឹងការជួញដូរមេតាំហ្វេតាមីននៅកាស៊ីណូក្រុងបាវិត ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តស្វាយរៀងកាលពីថ្ងៃសុក្រ តែមួយថ្ងៃបន្ទាប់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធរតាមចាប់ពួកមេខ្លោងជាជាងកូនចៅតូចតាចរបស់ពួកមេខ្លោងទាំងនោះ។
លោក កៅ ហ៊ន អធិការនគរបាលក្រុងបាវិតបានមានប្រសាសន៍ថា ឈ្មោះ យីវ បាវហុង និងប្រពន្ធរបស់គាត់ឈ្មោះ លូ ធីហា ទាំងពីរនាក់អាយុ៣៤ឆ្នាំដូចគ្នា ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល៩យប់ថ្ងៃពុធ បន្ទាប់ពីមន្ត្រីសម្ងាត់បានទទួលព័ត៌មាននោះ។ លោកបានមានប្រសាសន៍ថា ប្តីប្រពន្ធនេះបានសារភាពទទួលទោសរបស់ខ្លួន។ លោក កៅ ហ៊ន បាននិយាយថា "ក្នុងពេលសាកសួរជាមួយ ភាសាវៀតណាម ដែលអាចនិយាយភាសាខ្មែរ ពួកគេបាននិយាយថា ពួកគេមានគម្រោងនឹងលក់ថ្នាំញៀនទាំងនោះនៅកាស៊ីណូ"។
លោកបានបន្ថែមថា "ពិបាកនឹងបានចម្លើយពីពួកគេណាស់ ពីព្រោះការបកប្រែមិនសូវច្បាស់ ហើយពួកគេមិនចង់ឆ្លើយសំណួររបស់យើងទេ"។
លោក កាន កេន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនខេត្តបានមានប្រសាសន៍ថា ប្តីប្រពន្ធនេះត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកាលពីល្ងាចថ្ងៃសុក្រ ដើម្បីរង់ចាំការកាត់ក្តី បន្ទាប់ពីរកឃើញថាពួកគេមានថ្នាំញៀន៣,៣ក្រាម។
ក្នុងសុន្ទរកថាបិទសន្និបាតប្រចាំឆ្នាំនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកាលពីថ្ងៃព្រហស្បតិ៍ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការចាប់តែអ្នកជួញដូរតូចតាចបែបនេះជា "បញ្ហាមួយ" ៕ មានិត
ភ្នាក់ងារលក់រថយន្ត BMW ត្រូវបានចោទប្រកាន់ជាផ្លូវការជុំវិញការបើករថយន្តបុកភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី
នគរបាលបានឲ្យដឹងថា ភ្នាក់ងារលក់រថយន្ត BMW ដែលបើករថយន្តម៉ាក BMW ទៅបុកភូមិគ្រឹះក្នុងរាជធានីភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ ត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ជាផ្លូវការកាលពីម្សិលមិញពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្ករបួសស្នាម។
កញ្ញា អ៊ុន កុលហ្សានិច អាយុ២៥ឆ្នាំ បានធ្វើឲ្យអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ចំនួនបីនាក់រងរបួសនៅវេលាម៉ោងប្រហែល១និង៤០នាទីរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ នៅពេលនាងបើករថយន្ត BMW របស់នាងក្រឡឹងជុំវិញវិមានឯករាជ្យ ហើយរេចង្កូតជ្រុលទៅបុកពួកគេនៅជិតខ្លោងទ្វារចូលភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី។
កញ្ញា កុលហ្សានិច...
ប្រធានអង្គការលីកាដូលើកឡើងថា ច្បាប់សញ្ជាតិជះឥទ្ធិពល លើសេចក្តីសម្រេចរបស់ គ.ជ.ប.
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូដែលកាលពីថ្ងៃអង្គារ បានច្រានចោលការជ្រើសតាំងលោកស្រីជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះបានមានប្រសាសន៍កាលពីថ្ងៃពុធថា ការហាមឃាត់មិនឲ្យមានសញ្ជាតិពីរនៅក្នុងស្ថាប័ននោះ ធ្វើឲ្យលោកស្រីមានការលំបាកក្នុងការទទួលយកតួនាទីនោះ។
លោកស្រី ពុង ឈីវកេក ដែលមានសញ្ជាតិខ្មែរ កាណាដា និងបារាំង បានបញ្ជាក់ឡើងវិញថា កង្វះឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជា "ហេតុផល"ចម្បងដែលលោកស្រីបានបដិសេធ ប៉ុន្តែថា ការហាមឃាត់ដ៏ចម្រូងចម្រាសនេះក៏ជះឥទ្ធិពលដល់ការសម្រេចរបស់លោកស្រីផងដែរ។
លោកស្រីបានបន្ថែមថា "និយាយរួម ការច្រានចោលសញ្ជាតិពីរគឺជាវិធានការរើសអើង ដែលរារាំងប្រទេសកម្ពុជាមិនឲ្យមានធនធានមនុស្សសំខាន់ៗ ខណៈដែលប្រទេសជាតិទើបតែរើបឡើងវិញពីការបាត់បង់ធនធានមនុស្ស ដោយសារសង្គ្រាមស៊ីវិល ការសម្លាប់រង្គាលរបស់ខ្មែរក្រហម...
ម្ចាស់អាជីវកម្មខ្សាច់ស្ថិតក្នុងចំណោមមនុស្ស១១នាក់ដែលត្រូវបានចាប់ខ្លួនពីបទបូមខ្សាច់ខុសច្បាប់
យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កងរាជអាវុធហត្ថ សហការជាមួយក្រសួងរ៉ែ និងថាមពល បានចាប់ខ្លួនមនុស្ស១១នាក់កាលពីម្សិលមិញពីបទបូមខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយក្នុងនោះរួមមានទាំងម្ចាស់អាជីវកម្មខ្សាច់បីនាក់ផង។
ការចាប់ខ្លួននេះធ្វើឡើងមួយថ្ងៃក្រោយពីក្រសួងរ៉ែ និងថាមពល បានរៀបចំកិច្ចប្រជុំបិទទ្វារមួយជាមួយក្រុមហ៊ុនបូមខ្សាច់ចំនួន២០នៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ ដើម្បីព្រមានថា ពួកគេនឹងប្រឈមវិធានការផ្លូវច្បាប់ ប្រសិនបើពួកគេគ្មានអាជ្ញាប័ណ្ណពីក្រសួង។
លោក ឌិត ទីណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា កងរាជអាវុធហត្ថបានចុះបង្ក្រាបប្រតិបត្តិការបូមខ្សាច់ខុសច្បាប់ចំនួនបីទីតាំងផ្សេងគ្នា មួយកន្លែងនៅជិតកោះពេជ្រ មួយកន្លែងនៅក្នុងខណ្ឌច្បារអំពៅ និងមួយកន្លែងទៀតក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
លោកបានលើកឡើងតាមអីុម៉ែលថា "នៅថ្ងៃទី២ ខែមេសា មានការចាប់ខ្លួនបីករណី" ហើយអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ រួមមានម្ចាស់អាជីវកម្មបីនាក់ និងកម្មករប្រាំបីនាក់។ លោកបានបន្តថា "យើងបានបញ្ជូនករណីទាំងអស់នេះទៅសាលាដំបូងរាជធានីភ្នំពេញហើយ"។
ថ្លែងតាមទូរស័ព្ទកាលពីល្ងាចម្សិលមិញ លោក អឹុង ឌីបូ៉ឡា អគ្គនាយករងទូទៅនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំងនេះគ្មានអាជ្ញាប័ណ្ណទេ ដូច្នេះហើយ
ទើបបានជាគ្មានឈ្មោះ ហើយលោកក៏មិនស្គាល់ឈ្មោះបុគ្គលដែលត្រូវបានចាប់ខ្លួនទាំងនោះដែរ។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ការបូមខ្សាច់នៅតាមដងទន្លេនានាទូទាំងប្រទេសដែលពីមុនធ្លាប់តែធូររលុង និងដែលបានបង្កឲ្យបាក់ស្រុតច្រាំងទន្លេនោះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងតឹងរឹុងតាមរយៈការផ្តល់សិទ្ធិផ្តាច់មុខចំពោះការចេញអាជ្ញាប័ណ្ណដល់ក្រសួងរ៉ែ និងថាមពល។
លោក ឌិត ទីណា បានមានប្រសាសន៍កាលពីម្សិលមិញថា ម្ចាស់អាជីវកម្មបូមខ្សាច់នានាត្រូវបានជូនដំណឹងឲ្យបញ្ឈប់ប្រតិបត្តិការគ្មានអាជ្ញាប័ណ្ណទាំងនៅក្នុងកិច្ចប្រជុំផ្ទាល់ជាមួយក្រសួង និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
លោកបានបន្តថា "ក្រសួងរ៉ែ និងថាមពល បានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី២៥ ខែមីនា និងបានជួបជាមួយម្ចាស់អាជីវកម្មកាលពីថ្ងៃទី១ ខែមេសា។ យើងបានស្នើសុំឲ្យពួកគាត់បញ្ឈប់ការបូមខ្សាច់ខុសច្បាប់ ប្រសិនបើពួកគាត់គ្មានអាជ្ញាប័ណ្ណ ហើយពួកគាត់ក៏បានយល់ស្របតាមវិធានការនេះដែរ"៕ សុខុម
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដាស់តឿនឲ្យជនបរទេសដាក់ពាក្យសុំប័ណ្ណការងារ
កាលពីថ្ងៃពុធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីរំឭកដាស់តឿនជនបរទេសដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាថា ពួកគេត្រូវបានតម្រូវឲ្យមានប័ណ្ណការងារ ហើយពួកគេនឹងត្រូវប្រឈមការផាកពិន័យ ប្រសិនបើពួកគេគ្មានប័ណ្ណទេ។
នាយឧត្តមសេនីយ៍ សុខ ផល ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះបានមានប្រសាសន៍ថា ជនបរទេសដែលបម្រើការងារជាច្រើនបានដាក់ពាក្យសុំ និងទទួលបានប័ណ្ណការងាររួចហើយ ប៉ុន្តែទន្ទឹមនឹងនេះក៏មានជនបរទេសជាច្រើនផ្សេងទៀតមិនទាន់បានដាក់ពាក្យសុំប័ណ្ណការងារនៅឡើយទេ។
លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា "មានក្រុមហ៊ុនសហគ្រាស និងនិយោជិតបរទេសមួយចំនួនដែលមិនយកចិត្តទុកដាក់ និងមិនបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់។ ក្រុមអធិការកិច្ច បានណែនាំឲ្យពួកគាត់បំពេញទម្រង់បែបបទដើម្បីទទួលបានឯកសារផ្លូវច្បាប់នេះ ប៉ុន្តែ ពួកគាត់នៅតែមិនធ្វើ"។
លោកបានឲ្យដឹងថា ក្រុមអធិការកិច្ចមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងបន្តធ្វើអធិការកិច្ចនៅតាមក្រុមហ៊ុនសហគ្រាសនានាដែលទទួលយកជនបរទេសឲ្យចូលបម្រើ
ការងារ។លោកបានថ្លែងថា "នៅពេលរកឃើញនិយោជិតបរទេសដែលធ្វើការងារ
និងគ្មានលិខិតឆ្លងដែន ទិដ្ឋាការ ឬប័ណ្ណការងារដែលមានសុពលភាព ក្រុមអធិការកិច្ចនឹងពិន័យពួកគេតាមផ្លូវច្បាប់"។
លោក នៅ លក្ខិណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់កាលពីម្សិលមិញថា ជនបរទេសដែលក្រុមអធិការកិច្ចរកឃើញថាគ្មានប័ណ្ណការងារ នឹងត្រូវតម្រូវឲ្យបង់ប្រាក់ផាកពិន័យ៥០០.០០០រៀល ។ លោកបានលើកឡើងទៀតថា ពួកគេមានពេលបីខែ ដើម្បីដាក់ពាក្យសុំប័ណ្ណការងារនៅក្រសួងការងារ ឬបើមិនដូច្នេះទេ ពួកគេនឹងត្រូវប្រឈមការផាកពិន័យបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក នៅ លក្ខិណា បានបញ្ជាក់ថា ប្រសិនបើគ្មានប័ណ្ណការងារ ជនបរទេសអាចពន្យារបានតែទិដ្ឋាការអេឡិចត្រូនិក (E-visa) ដែលពីមុនហៅថាទិដ្ឋាការជំនួញ បានរយៈពេលមួយឆ្នាំក្នុងមួយលើក។
លោកបន្តថា ប្រសិនបើជនបរទេសដែលបម្រើការងារ មិនទទួលបានប័ណ្ណការងារនៅពេលទិដ្ឋាការផុតសុពលភាពទេនោះ ជនបរទេសរូបនោះនឹងត្រូវតម្រូវឲ្យចាកចេញពីកម្ពុជា។ ទោះជាយ៉ាងណា លោកបានបន្ថែមថា ពួកគេអាចទទួលបានទិដ្ឋាការអេឡិចត្រូនិកថ្មី នៅពេលពួកគេចូលមកប្រទេសកម្ពុជា ជាថ្មីម្តងទៀត។
លោកបានលើកឡើងថា "ប៉ុន្តែបើយើងពិនិត្យមើលទិដ្ឋាការរបស់អ្នក ហើយឃើញថាអ្នករស់នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយ ឬពីរឆ្នាំ ហើយយើងដឹងថា អ្នកធ្វើការងារនោះ អ្នកនឹងត្រូវទទួលការផាកពិន័យ"។
ក្រសួងការងារដែលជាអ្នកចេញប័ណ្ណការងារ មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញបញ្ហានេះ។ កាលពីខែមករា ក្រសួងេនះបានលើកឡើងថា ខ្លួននឹងផាកពិន័យជនប្រទេសចំនួន ៤០០.០០០រៀល (ប្រហែល១០០ដុលា្លរ) សម្រាប់ឆ្នាំនីមួយៗ ដែលពួកគេបានបម្រើការងារក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ៕ សុខុម (រាយការណ៍បន្ថែមដោយ ឆន ចាន់ស៊ី)
អ្នកដំណើរម្នាក់ស្លាប់ខណៈពេលឡើងជិះនាវាកម្សាន្តក្នុងក្រុងព្រះសីហនុ
យោងតាមរបាយការណ៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍៍ពីបុគ្គលិកនាវាម្នាក់បានឲ្យដឹងថា អ្នកដំណើរស្រីម្នាក់បានស្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីគ្រោះថ្នាក់មួយបានកើតឡើងខណៈដែលគាត់បានព្យាយាមជិះនាវាកម្សាន្ត Queen Elizabeth ខណៈដែលនាវានេះបានបោះយុថ្កាចតនៅសមុទ្រក្រុងព្រះសីហនុ។
Cunardដែលគ្រប់គ្រងនាវា Queen Elizabeth បានឲ្យដឹងនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកថា អ្នកដំណើរស្រីម្នាក់បានស្លាប់ខណៈដែលឡើងជិះនាវានោះបីទូកចម្លងតូចមួយ ដែលគេប្រើសម្រាប់ដឹកអ្នកដំណើរទៅនិងមកឆ្នេរ។
របាយការណ៍នេះបានឲ្យដឹងទៀតថា បុគ្គលិកនាវារបស់យើងពីរនាក់បានប្រញាប់ប្រញាល់លោតទៅជួយសង្គ្រោះគាត់។ បន្ទាប់មក ស្ត្រីរូបនេះត្រូវបានបញ្ជូនទៅកន្លែងព្យាបាល ប៉ុន្តែបើទោះជាយើងប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏គាត់បានស្លាប់ទៅហើយដែរ"។
របាយការណ៍ដដែលនេះបន្ថែមថា ស្ត្រីរូបនេះបានស្លាប់ "បន្ទាប់ពីគ្រោះថ្នាក់ខណៈដែលឡើងជិះនាវា Queen Elizabeth ពីទូកតូចមួយ ប៉ុន្តែមិនបាននិយាយលម្អិតអំពីគ្រោះថ្នាក់នេះទេ។
លោកស្រី មីសែល អែនជែល...
សកម្មជនសហគមន៍ប្រមាណ ៤០០ នាក់កំពុងធ្វើយុទ្ធនាការដើរល្បាតពាសពេញព្រៃឡង់
កាលពីម្សិលមិញ សកម្មជនសហគមន៍ប្រហែល៤០០នាក់បានចេញដើរល្បាតរយៈពេលប្រាំថ្ងៃនៅតាមព្រៃឡង់ ដើម្បីចាត់ការជនកាប់ឈើខុសច្បាប់ និងការកាប់ឆ្ការព្រៃខុសច្បាប់ពីសំណាក់ចម្ការធំៗនៅក្នុងតំបន់នោះ
នគរបាលដោះលែងអ្នកកាប់ឈើខុសច្បាប់ដែលជាប់ពាក់ព័ន្ធ ជាមួយមន្ត្រីម្នាក់
កាលពីថ្ងៃអង្គារ អ្នកភូមិខេត្តមណ្ឌលគិរីបានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ប្រគល់ឲ្យអាជ្ញាធរដែលបុរសរូបនេះបានប្រាប់នគរបាលថា លោក សុះ ម៉ាឡែន ជាមន្ត្រីបរិស្ថានម្នាក់បានអនុញ្ញាតឲ្យគាត់ចូលក្នុងប្រទេសកម្ពុជាដើម្បីកាប់ឈើខុសច្បាប់។
ទោះយ៉ាងណា នគរបាលអន្តោប្រវេសន៍បានដោះលែងបុរសរូបនេះវិញ ដោយអះអាងថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ក្នុងការឃុំខ្លួនគាត់ឡើយ។
លោក ឃុត ចាន់រ៉ា បានមានប្រសាសន៍ថា លោកនិងអ្នកភូមិប្រហែល៤០នាក់ទៀតបានល្បាតនៅក្នុងដែនជម្រកសត្វព្រៃណាំលៀ ក្នុងស្រុកពេជ្រាដា ដើម្បីឃ្លាំមើលអ្នកកាប់ឈើខុសច្បាប់កាលពីយប់ថ្ងៃអង្គារ ស្រាប់តែពួកគាត់បានប្រទះឃើញជនជាតិវៀតណាមប្រាំមួយនាក់ហៀបនឹងបើករថយន្តពីរគ្រឿងដឹកឈើគគីរឆ្លងព្រំដែនចូលក្នុងប្រទេសវៀតណាមទៅហើយ។
ក្រុមអ្នកភូមិបានចាប់ឈើនោះ និងចាប់បានអ្នកកាប់ឈើម្នាក់់ ប៉ុន្តែប្រាំនាក់ទៀតបានរត់គេចខ្លួនអស់។
លោក ចាន់រ៉ា បានមានប្រសាសន៍ថា " យើងបានប្រគល់បុរសរូបនេះឲ្យនគរបាលឃុំប៊ូស្រា កាលពីម្សិលមិញ ...
ក្រសួងរ៉ែនិងថាមពលព្រមានក្រុមហ៊ុនបូមខ្សាច់
អ្នកនាំពាក្យក្រសួងបាននិយាយថា ក្រសួងរ៉ែនិងថាមពលកាលពីថ្ងៃពុធបានប្រជុំបិទទ្វារជាមួយក្រុមហ៊ុនបូមខ្សាច់ប្រហែល២០ក្រុមហ៊ុនក្នុងក្រុងភ្នំពេញ ដើម្បីព្រមានពួកគេឲ្យបញ្ឈប់ប្រតិបត្តិការខុសច្បាប់នេះ បើពំុនោះទេនឹងប្រឈមការជាប់ពន្ធនាគារ និងផាកពិន័យ។
កិច្ចប្រជុំនៅសណ្ឋាគារ សាន់វ៉េ បានធ្វើឡើងបន្ទាប់ពីបទបញ្ជាជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមុន ដែលបានដាក់ឲ្យក្រសួងនេះតែមួយគត់ទទួលខុសត្រូវក្នុងការចេញអាជ្ញាប័ណ្ណបូមខ្សាច់ ដើម្បីព្យាយាមទប់ស្កាត់ការបូមខ្សាច់ខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលត្រូវគេបន្ទោសចំពោះការបាក់ច្រាំងទន្លេ។
ថ្លែងនៅសន្និសីទកាសែតក្រោយពីកិច្ចប្រជុំកាលពីថ្ងៃពុធ លោក ឌិត ទីណា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថា ក្រុមហ៊ុនបូមខ្សាច់បានព្រមព្រៀងមិនបូមខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណ និងអនុញ្ញាតឲ្យអាជ្ញាធរពិនិត្យឧបករណ៍របស់ពួកគេ។
លោក ទីណា បាននិយាយថា "ចាប់តាំងពីថ្ងៃនេះទៅ យើងនឹងលែងធ្វើការណែនាំទៀតហើយ ពីព្រោះយើងបានធ្វើរួចហើយ។...
ភ្នាក់ងារលក់រថយន្ត BMW ស្រវឹងបើករថយន្តបុកភូមិគ្រឹះលោក ហ៊ុន សែន បណ្ដាលឲ្យអង្គរក្សរងរបួស
នគរបាលបាននិយាយថា អង្គរក្សផ្ទាល់ខ្លួនបីនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរងរបួសកាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃពុធ នៅពេលនារីម្នាក់ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បើកបររថយន្ត BMW របស់នាងក្រឡឹងជុំវិញវិមានឯករាជ្យ ហើយរេចង្កូតជ្រុលទៅបុកពួកគេនៅជិតខ្លោងទ្វារចូលភូមិគ្រឹះរបស់នាយករដ្ឋមន្ត្រី។
លោក សេង ចាន់ថន នាយនគរបាលចរាចររាជធានី បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង ៤០ នាទីរំលងអធ្រាត្រ នៅពេលនារីម្នាក់ឈ្មោះ អ៊ុង កុលហ្សានិច អាយុ២៥ឆ្នាំ ដែលជាភ្នាក់ងារលក់របស់ក្រុមហ៊ុន...