TAG
translate
មួយឆ្នាំក្រោយពីក្រុមហ៊ុនកូកាកូឡាចុះសើុបអង្កេត នៅតែគ្មានភាពធូរស្រាលសម្រាប់ ពលរដ្ឋរងការបណ្តេញចេញដោយក្រុមហ៊ុនចម្ការអំពៅ
រយៈពេលជិតមួយឆ្នាំបន្ទាប់ពីក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនភេសជ្ជៈខ្នាតយក្សបានបញ្ជូនអ្នកស្រាវជ្រាវមួយក្រុមមកកាន់ប្រទេសកម្ពុជា ដើម្បីសើុបអង្កេតករណីរំលោភសិទ្ធិមនុស្សពីសំណាក់បណ្តាក្រុមហ៊ុនផលិតស្ករសដែលជួយធ្វើឲ្យភេសជ្ជរបស់ខ្លួនមានរសជាតិផ្អែមមកនោះ អង្គការមិនមែនរដ្ឋាភិបាលនានា និងគ្រួសារដែលបានបាត់បង់ដីធ្លីទៅលើចម្ការរបស់ក្រុមហ៊៊ុនផ្គត់ផ្គង់ទាំងនោះ និយាយថា មានការកែប្រែតិចតួច ឬក៏គ្មានសោះតែម្តង។
អ្នកស្រាវជ្រាវទាំងនេះបានចំណាយពេលជាងមួយសប្តាហ៍កាលពីចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០១៤ដោយចុះទៅពិនិត្យមើលស្ថានភាពគ្រួសារដែលត្រូវបានបណ្តេញចេញពីដីស្រែចម្ការរបស់ខ្លួនពីសំណាក់ចម្ការអំពៅរបស់ក្រុមហ៊ុនថៃ ដែលផ្គត់ផ្គង់ស្ករសដល់ក្រុមហ៊ុនកូកាកូឡា។ ការចុះពិនិត្យមើលស្ថានភាពនេះធ្វើឡើងក្រោយពីក្រុមហ៊ុនភេសជ្ជៈនេះបានសន្យាកាលពីឆ្នាំ២០១៣ថា ខ្លួននឹង "មិនអត់ឱនឲ្យជាដាច់ខាត" ចំពោះការចាប់យកដីធ្លីពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ស្ករសរបស់ខ្លួន។
ជាផ្នែកមួយនៃការសន្យានេះ ក្រុមហ៊ុនកូកាកូឡាបានលើកឡើងថា ខ្លួននឹងចាប់ផ្តើមធ្វើសវនកម្មទូទាំងពិភពលោករយៈពេលរាប់ឆ្នាំទៅលើសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដោយចាប់ផ្តើមពីប្រភពសំខាន់ៗរបស់ខ្លួនរួមមានទាំងក្រុមហ៊ុនមីត ផុល (Mitr Phol) របស់ថៃដែលមានភាគហ៊ុននៅក្នុងចម្ការអំពៅចំនួនបីក្នុងខេត្តឧត្តរមានជ័យ ផងដែរ។
អង្គការអក់ហ្វាម (Oxfam) ជាអង្គការតស៊ូមតិអន្តរជាតិដែលបានជួយជំរុញឲ្យក្រុមហ៊ុនកូកាកូឡា ចាត់វិធានការនេះ បានលើកឡើងថា ក្រុមហ៊ុនផលិតសូដានេះក៏ទទួលប្រភពផ្គត់ផ្គង់ពីក្រុមហ៊ុនថេត អែន លីល (Tate & Lyle) របស់ចក្រភពអង់គ្លេស ដែលទទួលបានការផ្គត់ផ្គង់ស្ករសពីក្រុមហ៊ុនថៃ មួយទៀតដែលមានចម្ការអំពៅនៅក្នុងខេត្តកោះកុង។
ចម្ការអំពៅកម្ពុជា រួមទាំងចម្ការអំពៅចំនួនពីរដែលក្រុមអ្នកស្រាវជ្រាវបានចុះទៅពិនិត្យមើលនៅក្នុងខេត្តកំពង់ស្ពឺផងនោះ គឺជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច ដែលរងការចោទប្រកាន់ថាបានលួចប្លន់ផ្ទះនិងដីស្រែចម្ការពីប្រជាពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារជាថ្នូរនឹងការផ្តល់សំណងដ៏តិចតួចដល់ពួកគាត់ ឬក៏គ្មានសោះតែម្ដង។ គ្រួសារខ្លះក្នុងចំណោមគ្រួសារទាំងនោះដែលអះអាងថាបានកាន់កាប់ដីរបស់ខ្លួនរាប់ទសវត្សរ៍មកហើយ និយាយថា ពួកគាត់ថែមទាំងរងការបាញ់ប្រហារ និងវាយដំពីសំណាក់នគរបាល ឬទាហានដែលជួយក្រុមហ៊ុនទាំងនោះ ហើយឈរមើលការដុតបំផ្លាញផ្ទះរបស់ពួកគាត់ខ្ទេចគ្មានសល់ទៀតផង។
លោក ទ្មិន ទី ដែលបានបាត់បង់ដីស្រែចម្ការ៥ហិកតារបស់គាត់នៅក្នុងខេត្តឧត្តរមានជ័យទៅលើចម្ការមួយរបស់ក្រុមហ៊ុនមីត ផល ក្នុងឆ្នាំ២០០៨ បានជួបជាមួយក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនកូកាកូឡាកាលពីឆ្នាំមុន។
គាត់និយាយថា គាត់មានសង្ឃឹមតិចតួចណាស់ដែលគិតថាក្រុមហ៊ុនភេសជ្ជៈមួួយនេះអាចធ្វើបានដើម្បីជួយដល់គ្រួសាររងគ្រោះសូម្បីនៅពេលនោះ បន្ទាប់ពីនគរបាលមូលដ្ឋានដែលបានដើរតាមអ្នកស្រាវជ្រាវទាំងនេះគ្រប់ជំហាន បានដាក់សម្ពាធឲ្យពួកគេលុបចោលគម្រោងជួបជុំជាមួយប្រជាពលរដ្ឋដែលរងការបណ្តេញចេញនៅក្នុងសហគមន៍។ ហើយពេលនេះគាត់មានសង្ឃឹមកាន់តែតិចជាងមុនទៅទៀត។
គាត់និយាយទៀតថា គាត់មិនទទួលបានដំណឹងពី ឬអំពីក្រុមហ៊ុនកូកាកូឡាឡើយចាប់តាំងការចុះទៅពិនិត្យមើលស្ថានភាពនោះមក ហើយថា ក្រុមហ៊ុនមីត ផល មិនបានធ្វើអ្វីដើម្បីជួយដល់គ្រួសារទាំងនេះទេ។ គាត់ និងអ្នកដែលរងការបណ្តេញចេញម្នាក់ទៀតថែមទាំងបានធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ទៀតផងកាលពីខែវិច្ឆិកា ដើម្បីលើកឡើងពីករណីរបស់ខ្លួនប្រាប់ដល់គណៈគ្រប់គ្រងក្រុមហ៊ុនមីត ផល ដោយផ្ទាល់ ប៉ុន្តែមិនទទួលបានជោគជ័យ។
គាត់និយាយថា "យើងបានស្នើសុំឲ្យក្រុមហ៊ុនជួយស្វែងរកដំណោះស្រាយឲ្យយើង ហើយពួកគេបានសន្យាឲ្យយើងដឹងនៅខែមករា។ ប៉ុន្តែពួកគេមិនទាន់មកជួបពួកយើងទេ"។
លោក ហូយ ឈួយ ដែលបានបាត់បង់ដីស្រែចម្ការប្រាំហិកតា និងផ្ទះរបស់គាត់ទៅលើចម្ការរបស់ក្រុមហ៊ុនមីត ផុល ក៏បាននិយាយដែរថា គ្រួសារដែលរងការបណ្តេញចេញនៅក្នុងខេត្តឧត្តរមានជ័យ មិនទទួលបានអ្វីទាំងអស់ពីក្រុមហ៊ុនថៃ មួយនេះ ចាប់តាំងពីក្រុមហ៊ុនកូកាកូឡា បានចុះទៅពិនិត្យមើលស្ថានភាពនោះមក។
គាត់និយាយថា ចម្ការទាំងនេះមិនបានផ្តល់សំណងដល់គាត់ទេ នៅពេលចាប់យកដីធ្លី និងផ្ទះរបស់គាត់កាលពីប៉ុន្មានឆ្នាំមុន ដោយបង្ខំឲ្យបុរសកសិករវ័យ៤៩ឆ្នាំរូបនេះរើទៅរស់នៅជាមួយកូនប្រុសរបស់គាត់។ គាត់បាននិយាយបន្តថា "ខ្ញុំកើតទុក្ខណាស់ដោយសារតែអាជ្ញាធរមិនបានរកយុត្តិធម៌ឲ្យយើង បន្ទាប់ពីពួកយើងបានបាត់បង់ធីធ្លីទាំងអស់"។
បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវផ្ទាល់ខ្លួនកាលពីឆ្នាំមុន គណៈកម្មការជាតិទទួលបន្ទុកសិទ្ធិមនុស្សរបស់ថៃ កាលពីខែសីហា បានបំភ្លឺជុំវិញសេចក្តីរាយការណ៍ដែលលើកឡើងថា ចម្ការរបស់ក្រុមហ៊ុនមីត ផុល បានចាប់យកដីធ្លីរបស់គ្រួសារទាំងនេះដោយខុសច្បាប់។
ប៉ុន្តែអង្គការអក់ហ្វាម និងអង្គការសមធម៌កម្ពុជា ដែលស្ថិតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលតស៊ូមតិជួសមុខឲ្យគ្រួសារទាំងនេះ មើលមិនឃើញការប្រសើរឡើងណាមួយសម្រាប់គ្រួសារទាំងនេះទេ ចាប់តាំងពីការចុះពិនិត្យមើលស្ថានភាពរបស់ក្រុមហ៊ុនកូកាកូឡាមក។
យោងតាមអង្គការអក់ហ្វាម បានឲ្យដឹងថា អ្នកស្រាវជ្រាវទាំងនេះបានលើកឡើងអំឡុងពេលចុះពិនិត្យមើលស្ថានភាពរបស់ខ្លួនថា ខ្លួននឹងចេញរបាយការណ៍មួយស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួននៅពេលក្រោយក្នុងឆ្នាំនោះ តែក៏មិនឃើញចេញដែរ។
លោក គ្រីស អេចខេមែនស៍ (Chris Eijkemans) នាយកអង្គការអក់ហ្វាម ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅសប្តាហ៍នេះថា ក្នុងឋានៈជាអ្នកទិញស្ករសធំបំផុតក្នុងពិភពលោក ក្រុមហ៊ុនកូកាកូឡា មាន "អំណាចធំធេងណាស់" ដើម្បីជះឥទ្ធិពលលើបណ្តាក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន និងឧស្សាហកម្មនេះទាំងមូល។
លោកបានមានប្រសាសន៍ថា "អង្គការអក់ហ្វាម និងបណ្តាដៃគូកំពុងធ្វើការជាមួយគ្នាដើម្បីធានាថា ក្រុមហ៊ុនកូកាកូឡា អនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់នានារបស់ខ្លួនយកចិត្តទុកដាក់លើបញ្ហារំលោភសិទ្ធិមនុស្ស និងស្វែងរកវិធានការកែតម្រូវលើចំណុចដែលចាំបាច់។ យើងសង្ឃឹមថា ក្រុមហ៊ុនកូកាកូឡា និងភាគីពាក់ព័ន្ធ នឹងផ្តល់បច្ចុប្បន្នភាពលើស្ថានការណ៍វិវឌ្ឍជាសាធារណៈក្នុងឆាប់ៗ"។
ចំណែកឯក្រុមហ៊ុនកូកាកូឡា និយាយថា ខ្លួននឹងចេញផ្សាយលទ្ធផលនៃការចុះពិនិត្យមើលស្ថានភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ឡើយ ប៉ុន្តែប្រហែលជាបញ្ចេញការសិក្សាស្រាវជ្រាវបន្ថែមទៀតដែលខ្លួនគ្រោងធ្វើនៅប៉ុន្មានឆ្នាំខាងមុខ។
លោកស្រី សារ៉ូលីន ចូយ (Sharolyn Choy) អ្នកនាំពាក្យក្រុមហ៊ុនកូកាកូឡា ប្រចាំតំបន់ប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា "ការសិក្សាស្រាវជ្រាវនេះ មិនមែនជាការធ្វើសវនកម្មលើការអនុលោមតាមបទប្បញ្ញត្តិសង្គមទេ ប៉ុន្តែវាជាដំណើរការមួយដែលបានប្រមូលអង្គហេតុ និងទស្សនៈផ្សេងៗ។ ដូច្នេះហើយ ក្រុមហ៊ុននឹងមិនចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវនៅកម្ពុជា ឡើយ។ ការសិក្សាស្រាវជ្រាវនេះខុសប្លែកពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការសិក្សាស្រាវជ្រាវជាមូលដ្ឋាននៅប្រទេសជាភាគីទី៣ ដែលក្នុងនោះ យើងនឹងពិនិត្យមើលបញ្ហាសិទ្ធិដីធ្លីនៅក្នុងប្រទេសរហូតដល់ទៅ៣០ត្រឹមឆ្នាំ២០២០ ដែលប្រហែលជាធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនេះ និងនិយោជិតដែលបម្រើការងារក្នុងឧស្សាហកម្មនេះនៅក្នុងសង្វាក់ផ្គត់ផ្គង់ស្ករសរបស់ប្រព័ន្ធក្រុមហ៊ុនកូកាកូឡា។ ក្រុមហ៊ុននឹងចេញផ្សាយការសិក្សាទាំងនេះនៅពេលសិក្សាចប់រួចរាល់"។
លោកស្រីបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនកូកាកូឡា មិនបានលុបចោលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមផ្គត់ផ្គង់ថៃ ណាមួយរបស់ខ្លួននោះទេ ហើយការពិភាក្សាជាមួយក្រុមហ៊ុនទាំងនោះកំពុងតែដំណើរការ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានមានប្រសាសន៍ថា អង្គការរបស់លោកបានផ្តល់ព័ត៌មានបច្ចុប្បន្នភាពជាប្រចាំស្តីពីប្រជាពលរដ្ឋដែលរងការបណ្តេញចេញដល់ក្រុមហ៊ុនកូកាកូឡា ចាប់តាំងពីក្រុមហ៊ុននេះបានចុះទៅពិនិត្យមើលស្ថានភាពកាលពីមួយឆ្នាំមុនមក ហើយអង្គការរបស់លោកមានកម្លាំងចិត្តធ្វើបែបនេះដោយសារមានសេចក្តីរាយការណ៍ពីសាលាខេត្តឧត្តរមានជ័យ កាលពីពីរខែមុនថា សម្បទានដីរបស់ចម្ការមួយក្នុងចំណោមចម្ការទាំងនោះត្រូវបានលុបចោល។
ប៉ុន្តែលោកបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនមីត ផុល បានបដិសេធមិនបញ្ជាក់ទេជុំវិញដំណឹង។ ហើទោះបីជាសម្បទានដីនោះត្រូវបានលុបចោលក្តី ក៏គេនៅតែរង់ចាំមើលថា តើគ្រួសារដែលត្រូវបានបណ្តេញចេញពីដីនោះ នឹងទទួលបានដីនោះត្រឡប់មកវិញឬយ៉ាងណា
លោកបានបន្តថា "ខ្ញុំប្រាកដថា ពួកគេ បានខិតខំណាស់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ប៉ុន្តែអ្វីដែលពួកគេកំពុងធ្វើ ខ្ញុំមិនប្រាកដទេ។ ការវិវឌ្ឍយឺតយ៉ាវដូចដែលយើងមើលឃើញស្រាប់។ ប៉ុន្តែយ៉ាងហោចណាស់ ទោះជាពេលនេះគ្មានលទ្ធផល ក៏យើងមើលឃើញការវិវឌ្ឍខ្លះៗដែល"។
លោក យឿន ប៊ុនថាន ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា
កាលពីចុងឆ្នាំ២០១៤ ចម្ការទាំងនោះបានយល់ព្រមប្រគល់ដីខ្លះជូនរដ្ឋវិញ ប៉ុន្តែជាក់ស្តែងមិនទាន់បានប្រគល់ឲ្យវិញទេ។
លោកបានបដិសេធមិនឆ្លើយសំណួរបន្ថែមទៀតទេ ហើយបានបង្វែរសំណួរទៅលោក វ៉ាត ប៉ារ៉ានិន អភិបាលរងខេត្ត។ចំណែកឯលោក វ៉ាត ប៉ារ៉ានិន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅលោក អ៊ុក សុភ័ក្ត្រ អភិបាលក្រុងសំរោង ដែលបានបង្វែរសំណួរទៅលោក វ៉ាត ប៉ារ៉ានិន វិញ។
ចំណែកឯក្រុមហ៊ុនមីត ផុល មិនបានឆ្លើយតបនឹងសំណើសុំការឆ្លើយបំភ្លឺទេ ប៉ុន្តែកាលពីលើកមុនធ្លាប់បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសឡើយ។
នៅក្នុងការអត្ថាធិប្បាយដែលខ្លួនបានផ្ញើកាលពីឆ្នាំ២០១២ទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងធនធានសិទ្ធិមនុស្ស (Business and Human Rights Resource Center) ជាអង្គការមិនស្វែងរកប្រាក់កម្រៃដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្រុមហ៊ុនមីត ផុល បានលើកឡើងថា ខ្លួនមិនបានគាំទ្រការទន្ទ្រានយកដីកម្មសិទ្ធិឯកជន ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនឡើយ។ ក្រុមហ៊ុននេះបាននិយាយទៀតថា ខ្លួនបានអនុវត្តរាល់ច្បាប់ដែលមានសុពលភាពនៅក្នុងការទទួលបានដីនៅខេត្តឧត្តរមានជ័យ ហើយថា "មន្ត្រីមានសមត្ថកិច្ច" ដែលមិនត្រូវបានបញ្ចេញអត្តសញ្ញាណ បានពិភាក្សាជាមួយសហគមន៍ក្នុងមូលដ្ឋានជាមុនរួចរាល់ហើយ ហើយនេះជាការអះអាងដែលសហគមន៍ទាំងនេះច្រានចោលរហូតមក។
ក្រុមហ៊ុនមីតផុល ក៏បានអះអាងទៀតថា ចម្ការទាំងនេះបានជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន ជាការអះអាងមួយទៀតដែលសហគមន៍ទាំងនេះច្រានចោលដូចគ្នា៕ សុខុម
ទាហានបើកវគ្គបណ្តុះបណ្តាលឧទ្យានុរក្សដើម្បីប្រយុទ្ធប្រឆាំងការកាប់ឈើខុសច្បាប់
ឧទ្យានុរក្សមួយក្រុមមានគ្នា៥៦នាក់ មកពីក្រសួងបរិស្ថានកាលពីសប្ដាហ៍មុនបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេល១ខែក្នុងរាជធានីភ្នំពេញ ដែលរៀបចំឡើងដោយកងយោធពលខេមរភូមិន្ទ ដើម្បីជួយសង្គ្រោះតំបន់ការពារក្នុងប្រទេសកម្ពុជាពីការកាប់ឈើខុសច្បាប់ ដែលជាវគ្គបណ្ដុះបណ្ដាលលើកទី១សម្រាប់ឧទ្យានុរក្សក្នុងប្រទេសកម្ពុជា។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍កាលពីម្សិលមិញថា ឧទ្យានុរក្សទាំងនេះមកពីតំបន់ការពារចំនួន២៣ស្ថិតនៅក្រោមយុត្តាធិការក្រសួង និងអ្នកផ្សេងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ហើយបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
បើទោះជាឧទ្យានុរក្សទាំងនេះទទួលបានការបណ្ដុះបណ្ដាលមុនៗពីក្រសួងនេះ និងអង្គការមិនមែនរដ្ឋាភិបាលក៏ដោយ ក៏លោក សៅ សុភាព បានមានប្រសាសន៍ថា នេះគឺជាលើកទី១ហើយដែលកងយោធពលខេមរភូមិន្ទបានចូលរួម។
វគ្គបណ្ដុះបណ្ដាលរយៈពេល១ខែដែលរៀបចំឡើងដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន...
អាជ្ញាធរបញ្ជាឲ្យគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណនៅក្នុងខេត្តបាត់ដំបងបញ្ឈប់ការព្យាបាល
អាជ្ញាធរខេត្តបាត់ដំបងបានចេញបទបញ្ជាឲ្យគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណចំនួនប្រាំបួននាក់ បិទកន្លែងព្យាបាលរបស់ខ្លួននៅក្នុងខេត្តនេះ ក្នុងនោះមានប្រាំមួយនាក់នៅក្នុងឃុំរកា ស្រុកសង្កែ ជាទីដែលអ្នកភូមិជាង២៣០នាក់ត្រូវបានធ្វើតេស្តឈាមរកឃើញថា មានផ្ទុកមេរោគអេដស៍កាលពី៣ខែកន្លងមកនេះ។
មន្ត្រីបានបន្ទោសលោក យ៉ែម ជ្រិន គ្រូពេទ្យគ្មានអាជ្ញាប័ណ្ណថាជាអ្នកធ្វើឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នេះ។ លោក យ៉ែម ជ្រិន បានសារភាពថា ខ្លួនតែងតែប្រើសឺរ៉ាងដដែលៗឡើងវិញមែន ហើយលោកប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិតពីបទមនុស្សឃាត។ ការសិក្សាស្ទង់មតិមួយដឹកនាំដោយរដ្ឋាភិបាលបានរកឃើញថា មេរោគនេះភាគច្រើនទំនងជាឆ្លងរាលដាលតាមរយៈការចាក់ថ្នាំ និងព្យួរសេរ៉ូម។
លោក ចាន់ សុផល អភិបាលខេត្តបាត់ដំបងបានឲ្យដឹងកាលពីម្សិលមិញថា ចាប់តាំងពីលោក យ៉ែម ជ្រិន...
មន្ត្រីកងរាជអាវុធហត្ថនិងទាហានចូលនិវត្តម្នាក់វាយអ្នករើសអេតចាយ
ក្រុមមន្ត្រីបាននិយាយកាលពីមិ្សលមិញថា មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងទាហានកងយោធពលខេមរភូមិន្ទចូលនិវត្តម្នាក់ត្រូវបានឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាប់ពីវាយអ្នករើសអេតចាយមួយក្រុមមានគ្នា១១នាក់ ដែលតាមចោទថាបានលួចសម្លៀកពាក់ឈុតក្នុងប្រពន្ធរបស់ខ្លួន។
លោក ឡាយ ផាន់នី នាយប៉ុស្តិ៍សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានមានប្រសាសន៍ថា បុរសពីរនាក់នេះដែលលោកមិនស្គាល់ឈ្មោះទំនងជាស្រវឹងស្រានៅពេលពួកគេវាយមនុស្សមួយក្រុមនេះកាលពីរសៀលថ្ងៃសៅរ៍។
លោក ផាន់នី បានមានប្រសាសន៍ថា "ពួកគេបានចាប់ផ្ដើមវាយមនុស្សគ្រប់គ្នាដែលពួកគេបានជួប ហើយពួកគេមិនខ្វល់ថា ជាមនុស្សចាស់ឬក្មេងឡើយ ពួកគេវាយដៃ ជើង និងខ្នង"។ លោកបានបន្ថែមថា ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានវាយចំក្បាល ហើយបានធូរស្រាលហើយនៅក្នុងមន្ទីរពេទ្យ។
លោកបានមានប្រសាសន៍ថា "ក្មេងមួយចំនួនត្រូវបានវាយដំ ចំណែកអ្នកដែលមានសំណាងមួយចំនួនទៀតបានរត់គេចខ្លួនដើម្បីសុវត្ថិភាព...
កម្មកររោងចក្រកាត់ដេរជាច្រើននាក់ក្នុងក្រុងបាវិតខេត្តស្វាយរៀងបានដួលសន្លប់ ដោយសារក្លិនសារធាតុគីមី
មេដឹកនាំសហជីពម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា កម្មករជាង៦០នាក់បានដួលសន្លប់នៅរោងចក្រកាត់ដេរ You Li International ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ដោយសារក្លិនសារធាតុគីមី និងក្លិនលូទឹកស្អុយ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានមានប្រសាសន៍ថា កម្មករ៦១នាក់បានដួលសន្លប់បន្ទាប់ពីកម្មករម្នាក់បានដួលសន្លប់នៅក្នុងរោងចក្រកាត់ដេរ ដែលកាន់កាប់ដោយជនជាតិតៃវ៉ាន់ ដែលនាំចេញសម្លៀកបំពាក់ឈុតក្នុងទៅប្រទេសជប៉ុន។
លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ថា កម្មករបានដួលសន្លប់ភ្លាមៗបន្ទាប់ពីធុំក្លិនសារធាតុគីមីដែលគេបាញ់លើក្រណាត់ដើម្បីការពារនៅក្នុងរោងចក្រ។
លោកបានមានប្រសាសន៍ថា "មានមូលហេតុពីរ គឺទី១បញ្ហាបរិស្ថាន គឺក្លិនអាក្រក់ជះមកពីបង្គន់អនាម័យ។ ទី២ក្លិនអាក្រក់មកពីសារធាតុគីមីដែលគេប្រើដើម្បីការពារក្រណាត់"។
លោក...
អ្នកភូមិខេត្តកោះកុងស្នើសុំឲ្យតុលាការលុបចោលសេចក្តីបង្គាប់បណ្តេញចេញ
តំណាងអ្នកភូមិ៤៧គ្រួសារក្នុងខេត្តកោះកុង ដែលត្រូវបានសាលាដំបូងខេត្តចេញសេចក្តីបង្គាប់ឲ្យប្រគល់ផ្ទះសំបែងរបស់ខ្លួនកាលពីពេលថ្មីៗនេះទៅឲ្យក្រុមហ៊ុនចិន ដែលអះអាងសិទ្ធិកាន់កាប់តំបន់នោះ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តស្នើសុំឲ្យលុបចោលសេចក្ដីជូនដំណឹងពីការបណ្ដេញចេញនោះ។
នៅក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២ ខែកុម្ភៈ លោក ចេង ប៊ុនលី អនុប្រធានសាលាដំបូងខេត្តកោះកុង បានបង្គាប់ឲ្យគ្រួសារទាំងនេះប្រគល់អចលនទ្រព្យរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Union Development Group (UDG) ដែលអភិវឌ្ឍឧទ្យានជាតិបទុមសាគរ លើផ្ទៃដី៤៥.០០០ហិកតាឲ្យក្លាយជាតំបន់ទេសចរណ៍ ដែលចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារ។ ចាប់តាំងពីឆ្នាំ២០០១មក ក្រុមហ៊ុននេះបានបណ្ដេញអ្នកភូមិប្រហែល១.០០០គ្រួសារចេញពីតំបន់គម្រោង។
អ្នកភូមិដែលនៅសេសសល់៤៧គ្រួសារទៀតលើកឡើងថា ពួកគាត់បានរស់នៅ និងធ្វើស្រែចម្ការលើដីនេះច្រើនទសវត្សរ៍មកហើយ ដែលតាមច្បាប់ភូមិបាលកម្ពុជាត្រូវប្រគល់សិទ្ធិកាន់កាប់ដីធ្លីដល់ពួកគាត់។
គ្រួសារអ្នកភូមិទាំងនោះបានធ្វើពាក្យបណ្ដឹងរបស់ខ្លួនចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ ហើយដាក់ជូននៅថ្ងៃដដែលទៅលោក ប៊ុនលី ដោយផ្ទាល់។
ពាក្យបណ្ដឹងនោះមានខ្លឹមសារថា "យើងជាប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកក្រីក្រ...
រដ្ឋមន្ត្រីក្រសួងការងារព្រមានមន្ត្រីទាក់ទិននឹងប័ណ្ណការងារជនបរទេស
លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានមន្ត្រីអំពីការរៀបចំបែបបទប័ណ្ណការងារសម្រាប់បុគ្គលិកបរទេស ឲ្យប្រកាន់ខ្ជាប់់យ៉ាងម៉ឹងម៉ាត់នូវច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ បើពុំនោះទេប្រឈមនឹងការចុះមកពិនិត្យពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។
នៅពេលថ្មីៗនេះ រដ្ឋាភិបាលបានចាប់ផ្តើមពង្រឹងការអនុវត្តបទប្បញ្ញត្តិច្បាប់ដែលចេញយូរមកហើយប៉ុន្មានតែច្រើនតែមិនអនុវត្ត ដែលតម្រូវឲ្យបុគ្គលិកបរទេសទាំងអស់ក្នុងប្រទេសនេះកាន់ប័ណ្ណការងារ ហើយការនេះបណ្តាលឲ្យមានភាពច្របូកច្របល់និងការធុញទ្រាន់នៅទូទាំងសហគមន៍ជនបរទេសនៅកម្ពុជា។
ថ្លែងនៅពេលបញ្ចប់ការប្រជុំប្រចាំឆ្នាំរយៈពេលពីរថ្ងៃរបស់ក្រសួងការងារក្នុងក្រុងភ្នំពេញ លោក អិុត សំហេង បានមានប្រសាសន៍ថា មន្ត្រីមាន"ភាពចន្លោះប្រហោង"ខ្លះក្នុងការចេញប័ណ្ណនេះ។
លោកបានមានប្រសាសន៍ថា "នេះជាបញ្ហារសើប ពីព្រោះនៅពេលដែលជនបរទេសមានបញ្ហាតូចមួយ ពួកគេស្រែក និងមួម៉ៅ ហើយវានឹងប៉ះពាល់ដល់ការវិនិយោគ។ ដូច្នេះយើងត្រូវអនុវត្តយ៉ាងទៀងទាត់និងត្រឹមត្រូវ។ យើងត្រូវពិនិត្យការពិន័យនិងទោសទណ្ឌដោយយកចិត្តទុកដាក់។
លោកបានមានប្រសាសន៍ថា “ក្នុងខេត្តមួយចំនួន...
បន្ទាប់ពីការបាញ់ស្លាប់នៅព្រំដែន ប្រជាជនខ្មែរច្រើនទៀតនៅចូលដីព្រៃថៃ
បន្ទាប់ពីទាហានថៃកាលពីសប្តាហ៍មុនបានបាញ់ស្លាប់ពលរដ្ឋខ្មែរបីនាក់ដែលបានចូលប្រទេសថៃដើម្បីកាប់ឈើប្រណីត អភិបាលស្រុកម្នាក់នៅខេត្តព្រះវិហារគិតថា ដល់ពេលសមស្របហើយដើម្បីព្រមានអ្នកភូមិអំពីគ្រោះថ្នាក់ពីការឆ្លងព្រំដែន។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ដែលមានព្រំដែនជាប់ខេត្តឧប៊ុន រ៉ាតឆាថានី របស់ប្រទេសថៃបាននិយាយថា “ យើងបានបើកវេទិកាសាធារណៈមួយអំពីការប្រថុយប្រថានជីវិតរបស់អ្នកភូមិក្នុងការឆ្លងព្រំដែនដោយខុសច្បាប់ចូលព្រៃថៃ"។
លោក គឹមសេង បាននិយាយថា ប៉ុន្តែក្នុងពេលដែលវេទិកាក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត កំពុងប្រព្រឹត្តទៅ ប៉ូលិសបានប្រាប់លោកថា ពួកគេទើបបានឃើញបុរសប្រាំនាក់សែងបុរសទី៦របួសភៀសខ្លួនពីព្រំដែនថៃមក។
លោកបាននិយាយថា "បុរសប្រាំនាក់មានទាំងជនរងគ្រោះរបួសម្នាក់ផងបានរត់គេចចេញពីការបាញ់ប្រហារនៅថៃនាម៉ោង៤ល្ងាច"។ លោកបានបន្ថែមថា ប៉ូលិសបានប្រាប់លោកថា ក្រុមនេះបានឆ្លងចូលប្រទេសថៃរកឈើប្រណីតកាលពីថ្ងៃអាទិត្យ។
អភិបាលស្រុករូបនេះបានប្រាប់ថា អ្នករបួសឈ្មោះ អិន...
តុលាការបញ្ជូនអង្គរក្សទី៥របស់លោក ថោង សារ៉ាត់ ទៅពន្ធនាគារពាក់ព័ន្ធនឹងការធ្វើឃាតលោក អឹុង ម៉េងជឺ
មន្ត្រីនគរបាលបានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃពុធ សាលារាជធានីភ្នំពេញ បានចោទប្រកាន់អង្គរក្សទី៥ម្នាក់របស់លោក ថោង សារ៉ាត់ មន្ត្រីនៅក្រសួងការពារជាតិដែលកំពុងរត់គេចខ្លួនពីបទជួយនៅក្នុងការអនុវត្តផែនការធ្វើឃាតលោកឧកញ៉ា អឹុង ម៉េងជឺ កាលពីឆ្នាំមុន។
លោកឧកញ៉ា អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex Group ត្រូវបានបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អង្គរក្សរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ចំនួនបួននាក់ ពីបទអនុវត្តផែនការធ្វើឃាត ហើយចោទប្រកាន់ឧត្តមសេនីយ៍ទោរូបនេះដែលឥឡូវនេះកំពុងរត់គេចខ្លួនពីបទចេញបទបញ្ជាឲ្យមានការធ្វើឃាត។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានលើកឡើងថា លោក ឈុន ចិត្រា ដែលជាអង្គរក្សទី៥របស់លោក ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីមកពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ ហើយត្រូវបានចោទប្រកាន់ដោយចៅក្រមស៊ើុបសួរ លី សុខឡេង តាមក្រោយនៅថ្ងៃដដែលនោះ។
លោក ជូន ណារិន បានលើកឡើងទៀតថា លោក ចិត្រា ដែលកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសជាប់ចោទពីបទឲ្យម៉ូតូម៉ាកហុងដារបស់ខ្លួនទៅ សៀង វាសនា ជាខ្មាន់កាំភ្លើងខ្ចី ប៉ុន្តែថា លោកមិនដឹងថា លោក ចិត្រា ត្រូវគេចោទប្រកាន់ជាផ្លូវការពីបទអ្វីឡើយ។
លោកបានមានប្រសាសន៍ថា "គាត់ត្រូវបានចាប់ខ្លួនដោយមានជាប់ពាក់ព័ន្ធនឹងម៉ូតូដែលគាត់ឲ្យទៅ សៀង វាសនា ហេតុដូច្នេះទើបជននេះអាចបាញ់ប្រហារ ”។
លោក ជួន ណារិន បានលើកឡើងបន្តទៀតថា ក្រោយការធ្វើឃាតរួច លោក ចិត្រា ក៏បានប្តូរតែមម៉ូតូទៅជាម៉ូតូថ្មីមួយទៀតផងដែរ។ គេមិនអាចទាក់ទងចៅក្រមសើុបសួរ លី សុខឡេង បានឡើយ៕ស៊ុយឈាង
ជីស្តុកទុកនៅផ្ទះរបស់បុរសចិនម្នាក់ត្រូវបានរឹបអូស
អាជ្ញាធរដែលស៊ើបអង្កេតផ្ទះមួយកន្លែងក្នុងខណ្ឌទួលគោកក្រុងភ្នំពេញ បានរឹបអូសយកជីនិងថ្នាំសម្លាប់សត្វល្អិតជាង២៦០កេសកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីអ្នកជិតខាងរបស់បុរសចិនរូបនេះត្អូញត្អែរអំពីក្លិនអាក្រក់ភាយចេញពីផ្ទះរបស់គាត់ ហើយដែលពួកគាត់បារម្ភថា អាចជាឧស្ម័នគ្រោះថ្នាក់។
យោងតាមចៅសង្កាត់ លោក នៅ ភក្តី បានឲ្យដឹងថា មន្ត្រីសង្កាត់ទឹកល្អក់ដំបូងឡើយបានពិនិត្យបរិវេណផ្ទះជួលនៅផ្លូវ២៤៥កាលពីយប់ថ្ងៃអង្គារ ប៉ុន្តែបានសម្រេចការពារផ្ទះនោះ និងត្រឡប់មកវិញនៅព្រឹកបន្ទាប់ ក្រោយពីសម្រេចថា ការឆែកឆេរនៅពេលយប់វាគ្រោះថ្នាក់ពេក។
លោក ភក្តី បាននិយាយថា “កម្លាំងរបស់យើងបានចាក់សោផ្ទះនោះជាបណ្តោះអាសន្ន និងបានត្រឡប់មកវិញនៅព្រឹកបន្ទាប់ដើម្បីធ្វើរបាយការណ៍។ ប៉ុន្តែយើងប្រាកដណាស់ថា ថ្នាំសម្លាប់សត្វល្អិត ឬជីត្រូវបានគេស្តុកនៅខាងក្នុងផ្ទះដោយគ្មានការអនុញ្ញាត"។ លោកបានបន្ថែមថា ផ្ទះនោះត្រូវបានជួលដោយជនជាតិចិន អាយុ៣២ឆ្នាំ...
Latest news
© 2021, ដេលី. All rights reserved.

