34 C
Phnom Penh

តុលាការ​​​បញ្ជូន​​​អង្គរក្ស​​​ទី​​​៥​​​របស់​​​លោក ថោង​​​ សារ៉ាត់​​​ ទៅ​​​ពន្ធនាគារ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ធ្វើ​​​ឃាត​​​លោក អឹុង​​​ ម៉េងជឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ សាលា​​​រាជធានី​​​ភ្នំពេញ បាន​​​ចោទ​​​ប្រកាន់​​​អង្គរក្ស​​​ទី​​​៥​​​ម្នាក់​​​របស់​​​លោក ថោង សារ៉ាត់ ​​​មន្ត្រី​​​នៅ​​​ក្រសួង​​​ការពារ​​​ជាតិ​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​​​​ពី​​​បទ​​​​​​ជួយ​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ កាល​​​ពី​​​ឆ្នាំ​​​មុន​​​។​​​

លោក​​​ឧកញ៉ា អឹុង ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន Shimmex Group ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពី​​​ថ្ងៃទី​​​២២​​​ ខែ​​​វិច្ឆិកា។

សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​អង្គរក្ស​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ ថោង​​​ សារ៉ាត់​​​ ចំនួន​​​បួន​​​​​​នាក់​​​ ពី​​​បទ​​​អនុវត្ត​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​ ហើយ​​​ចោទ​​​ប្រកាន់​​​​​​ឧត្តម​​​សេនីយ៍​​​ទោ​​​រូប​​​នេះ​​​ដែល​​​ឥឡូវ​​​នេះ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​ពី​​​បទ​​​ចេញ​​​​​បទ​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​ឃាត​​​។

លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគ​​​របាល​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា លោក ឈុន ចិត្រា ដែល​​​ជា​​​អង្គរក្ស​​​ទី​​​​​​៥​​​របស់​​​លោក ថោង​​​ សារ៉ាត់ ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ដោយ​​​មន្ត្រី​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​​​​សន្តិសុខ​​​ផ្ទៃ​​​ក្នុង នៅ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ដោយ​​​ចៅ​​​ក្រម​​​ស៊ើុប​​​សួរ​​​ លី សុខ​​​ឡេង តាម​​​ក្រោយ​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​។

លោក ជូន ណារិន​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក ចិត្រា ដែល​​​កំពុង​​​​​​ឃុំ​​​ខ្លួន​​​​​​​​​​​​​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឲ្យ​​​ម៉ូតូ​​​ម៉ាក​​​ហុង​​​ដា​​​របស់​​​ខ្លួន​​​ទៅ​​​ សៀង វាសនា ជា​​​ខ្មាន់​​​កាំភ្លើង​​​​​​ខ្ចី​​​ ប៉ុន្តែ​​​ថា លោក​​​មិន​​​​​​ដឹង​​​ថា ​​​លោក​​​ ចិត្រា ត្រូវ​​​គេ​​​ចោទ​​​ប្រកាន់​​​ជា​​​ផ្លូវ​​​ការ​​​ពី​​​បទ​​​អ្វី​​​ឡើយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ម៉ូតូ​​​ដែល​​​គាត់​​​ឲ្យ​​​ទៅ​​​ សៀង វាសនា ហេតុ​​​ដូច្នេះ​​​ទើ​​​ប​​​ជន​​​នេះ​​​អាច​​​បាញ់​​​ប្រហារ​​​ [លោក អឹុង​​​ ម៉េងជឺ]​​​”។

លោក ជួន ណារិន​​​ បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ក្រោយ​​​ការ​​​ធ្វើ​​​ឃាត​​​រួច​​​ លោក ចិត្រា ក៏​​​បាន​​​ប្តូរ​​​​​​តែម​​​​​​​​​ម៉ូតូ​​​ទៅជា​​​ម៉ូតូ​​​ថ្មី​​​មួយ​​​ទៀត​​​ផង​​​ដែរ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ លី សុខ​​​ឡេង បាន​​​ឡើយ​​​៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស