28.2 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ...

បទវិភាគ៖ ភាព​កោងកាច​និង​អនុត្តរភាព​របស់​លោក ពូទីន នាំ​ឱ្យ​ណាតូ​ពង្រីក​មាឌ​កាន់តែ​ធំ

ក្រោយពី​យក​បាន​តំបន់​គ្រីមៀរ នៅ​ឆ្នាំ​២០១៤ ដោយ​មិន​គ្រប់គ្រាន់ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ប្រើ​មហិច្ឆតា​ថ្មី​មួយ​ទៀត គឺ​លើក​ទ័ព​ឈ្លានពាន​ដើម្បី​វាយ​កាន់កាប់​ដែនដី​មួយ​ផ្នែក​ទៀត​ពី​អ៊ុយក្រែន ហើយ​បើ​វាយ​លុកលុយ​បាន គឺ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​តែម្ដង។ ប្រធានាធិបតី​ថ្មី​របស់​អ៊ុយក្រែន​បច្ចុប្បន្ន​នេះ គឺជា​តារា​កំប្លែង តែ​ជា​តារា​ស្នេហា​ជាតិ​ដោយ​មិន​យល់ព្រម​កាត់​ទឹកដី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព​ឡើយ។ របប​ក្រុង​មូស្គូ លើក​ទ័ព ២០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន គំរាម​ឱ្យ​លោក​ប្រធានាធិបតី វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskyy) យល់ព្រម​ទម្លាក់​ចោល​ការ​ចង់​ក្លាយជា​សមាជិក​យោធា​ណាតូ...

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី

តាម​សំណើ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​សុំ​ថវិកា ៣៣​ពាន់​លាន​ដុល្លារ គឺ​ទីបំផុត​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលប់ គឺ​បង្កើន​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ទី​១០ ឧសភា គឺ​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជូន​សំណើ​របស់​សេតវិមាន​ចូល​មក​ក្នុង​សភា​នូវ​ទំហំ​សាច់ប្រាក់​ត្រឹម ៣៣​ពាន់​លាន​ដុល្លារ។ សំឡេង​ឆ្នោត គឺ ៣៦៨​សំឡេង​គាំទ្រ និង ៥៧​សំឡេង​ជំទាស់។ គម្រោង​ស្នើ​ថវិកា នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១១...

លោក ពូទីន ថ្លែង​ការពារ​ការ​លើក​ទ័ព​វាយលុក​អ៊ុយក្រែន​ក្នុង​ទិវា​ជ័យជម្នះ ៩​ឧសភា

សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន គឺជា​ស្រមោល​នៃ​ការ​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​ដែល​អតីត​សហភាព​សូវៀត បាន​វាយ​ឈ្នះ​លើ​កងទ័ព​នៃ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ ក្រោម​ការ​ដឹកនាំ​របស់ អាឌុល​អ៊ីត្លែរ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥។ រៀង​រាល់​ថ្ងៃ​ទី​៩ ឧសភា នៅ​លើ​ទីលាន​ក្រហម​នៃ​ទីក្រុង​មូស្គូ គឺ​រដ្ឋាភិបាល​រុស្ស៊ី តែងតែ​ធ្វើ​ពិធី​ហែ​ក្បួន​កងទ័ព និង​សញ្វាវុធ ដោយ​មាន​មេដឹកនាំ​កំពូលៗ​របស់​ប្រទេស​មហាអំណាច​យោធា​នេះ​មក​ចូលរួម​ជាមួយ​នឹង​ការ​កៀងគរ​ពលរដ្ឋ​ច្រើន​ពាន់​នាក់​មក​ចូលរួម​ផង​ដែរ។ អ្វី​ជា​ការ​ចាប់អារម្មណ៍ និង​ទាក់​ភ្នែក​ទស្សនិកជន គឺ​ការ​បង្អួត​សព្វាវុធ​ធុន​ធ្ងន់ និង​ទំនើប​យ៉ាង​សម្បើម ដែល​ជា​ការ​គំរាម​ដៃគូ​ប្រជែង​នឹង​ក្រុង​មូស្គូ។ ប៉ុន្តែ​ទិវា ៩​ឧសភា សម្រាប់​ឆ្នាំ​នេះ របប​ក្រុង​មូស្គូ រឹតតែ​បង្អួត​ថែម​ទៀត​នូវ​សព្វាវុធ​ទំនើបៗ​មាន​ដូចជា...

តើ​ទិវា​ជ័យជម្នះ «៩​ឧសភា» រុស្ស៊ី​អាច​នឹង​ប្រកាស​បើក​សង្គ្រាម​កាន់កាប់​តំបន់​ភាគ​ខាងកើត​ឬ​ក៏​ត្រូវ​ពង្រឹង​សមរភូមិ​ថែម​ទៀត?

សង្គ្រាម​ដែល​របប​ក្រុង​មូស្គូ លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ប្រព្រឹត្ត​ទៅ​ជាង ៧០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រកាស​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ប៉ុន្តែ​នៅ​មុន​សង្គ្រាម​ផ្ទុះឡើង កងទ័ព​រុស្ស៊ី​បាន​ដាក់​ពង្រាយ​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន មាន​កងទ័ព​ដល់​ទៅ​ជិត ២០​ម៉ឺន​នាក់​ជាមួយ​នឹង​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​បែប​យ៉ាង គឺ​មាន​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើង​ធំ រហូត​យន្តហោះ​ចម្បាំង។ អំឡុង​ពេល​ឡោមព័ទ្ធ​អ៊ុយក្រែន ដែល​មាន​ចំនួន​កងទ័ព​ដ៏​ច្រើន​សន្ធាប់​នេះ លោក ពូទីន បាន​ប្រាប់​ឱ្យ​ទីប្រឹក្សា​របស់​លោក​ព្រមាន​ទ័ព​អ៊ុយក្រែន...

រុស្ស៊ី​បាញ់​មីស៊ីល​យ៉ាងតិច​១៨​គ្រាប់​ទៅលើ​គោលដៅ​សំខាន់ៗ​លើ​ទឹកដី​អ៊ុយក្រែន

យ៉ាងតិច​តំបន់​ចំនួន​៨ នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រង​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី ដែល​ការ​វាយប្រហារ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ក្បាល​ព្រលប់ និង​ដល់​យប់​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់ ៧០​ថ្ងៃ។ សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Independent បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ទាំង ១៨​គ្រាប់​នេះ កងទ័ព​រុស្ស៊ី​បាន​បាញ់​ចេញពី​សមុទ្រ Caspian។ ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​ខ្លាំងៗ​នៅ​តំបន់​ចំនួន​៥ គឺ​តំបន់ Vinnytsia, Lviv, Dnipropetrovsk, Kirovograd និង Transcarpathia...

អ្នក​កាសែត​ស្លាប់​ជាង ២០​នាក់​ក្នុង​សមរភូមិ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

អ្នក​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន និង​អ្នក​កាសែត​ថតរូប​សុទ្ធតែ​ជា​អ្នក​ដែល​ងាយ​គ្រោះថ្នាក់​ដល់​អាយុជីវិត បើ​ពួកគេ​ចុះ​ស្រង់​ព្រឹត្តិការណ៍​នៅ​ក្នុង​សមរភូមិ​ដោយ​ផ្ទាល់។ សង្គ្រាម​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន គឺជា​សមរភូមិ​នៃ​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។ អ្នក​កាសែត​មាន​ភារកិច្ច​ផ្ទាល់​នៅ​ក្នុង​សមរភូមិ គឺ​ដូច​កងទ័ព​ផង​ដែរ។ គិត​មកដល់​ពេល​នេះ គឺ​ជិត ៧០​ថ្ងៃ​មក​ហើយ។ អាយុជីវិត​កងទ័ព​ទាំង​សងខាង​ស្លាប់​រាប់​ពាន់​នាក់ ខណៈ​ជនស៊ីវិល​ជាតិ​សាសន៍​អ៊ុយក្រែន ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា​ស្លាប់​ជាង ៣​ពាន់​នាក់​មក​ហើយ។ សារព័ត៌មាន Interfax Ukraine បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ដោយ​ធ្វើការ​កត់សម្គាល់​ថា កងទ័ព​រុស្ស៊ី​បាន​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន គឺ​មាន​ជាង ២០​នាក់ ខណៈ​ពួកគេ​កំពុង​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់​អំពី​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​រុស្ស៊ី និង​កងទ័ព​អ៊ុយក្រែន ហើយ​ជាពិសេស​អ្នក​កាសែត​ថតរូប​ដែល​ចូល​ថត​យក​ព្រឹត្តិការណ៍​ផ្ទាល់​នៅពេល​ពួកគេ​ចង់​បាន​រូបភាព​អំពី​ការ​ឆេះ​មន្ទីរពេទ្យ...

កងទ័ព​រុស្ស៊ី​ស្ថិត​ក្នុង​សភាព​ដ៏​វិបាក​រង​ការ​វាយ​រុញច្រាន​ស្ទើរ​គ្រប់​ទីតាំង​ប្រយុទ្ធ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន

សង្គ្រាម​ក្នុង​ដំណាក់កាល​ទី​២ នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន កាន់តែ​សាហាវ និង​ធ្ងន់ធ្ងរ ខណៈ​កងទ័ព​រុស្ស៊ី ស្ថិត​ក្នុង​សភាព​ដ៏​វិបាក ព្រោះ​រង​ការ​វាយ​រុញច្រាន​ស្ទើរ​គ្រប់​ទីតាំង​ប្រយុទ្ធ​នៅ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ។ តាម​ប្រភព​របស់​កងទ័ព​អ៊ុយក្រែន ដែល​កាសែត The New York Times បាន​ធ្វើ​សេចក្ដី​រាយការណ៍ បាន​ឲ្យ​ដឹង​ថា កងទ័ព​រុស្ស៊ី​ដែល​ឈរជើង កំពុង​ត្រូវ​បម្លាស់ទី​ទៅ​ខ្សែប្រយុទ្ធ​ជួរ​មុខ​ក្នុង​សមរភូមិ​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី កំពុង​ព្យាយាម​ប្រមូល​កម្លាំង​វាយប្រហារ​ថែម​ទៀត​របស់​ខ្លួន​ដែល​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ថា​រុស្ស៊ី​ប្រយុទ្ធ​មិន​រាថយ​ឡើយ។ រយៈពេល ៣​ថ្ងៃ​ចុង​ក្រោយ​នេះ រុស្ស៊ី​បង្កើន​ចំនួន​កងទ័ព​ច្រើន​ថែម​ទៀត ដែល​ប្រតិបត្តិការ​ដំបូង​កងទ័ព​មាន ១២​កងពល គឺ​ជាង ១០​ម៉ឺន​នាក់។ កាលពី​ថ្ងៃ​សៅរ៍...

បទវិភាគ៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ខ្លាំង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ខ្លាំង?

ក្នុង​សង្គម​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​តាំង​ខ្លួន​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​សង្គម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នោះ។ ក្នុង​សង្គម​បែប​នេះ ច្បាប់ និង​យន្តការ​រដ្ឋ​ទាំងអស់ គឺ​សម្រាប់​បម្រើ​តែ​គោលបំណង និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​បើ​ទោះបី​មាន​អំណាច​ដ៏​មហិមា​បែប​នេះ​ក្តី គេ​តែងតែ​ឃើញ​មន្ត្រី ឬ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ពុករលួយ​ស្រេច​តែ​ចិត្ត និង​ពុំ​មាន​ទោសពៃរ៍​អ្វី​ឡើយ។ តើ​ភាព​គ្មាន​ទោសពៃរ៍​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អំណាច​ខ្លាំង ឬ​យ៉ាង​ណា? ជា​ធម្មតា មេដឹកនាំ​ផ្ដាច់ការ​តែង​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ខ្លាំង ដោយសារ​មាន​មន្ត្រី​ពុករលួយ ក្រុម​ជើងកាង និង​មាន​មេទ័ព​ដៃដល់​ជាច្រើន​នៅ​ហែហម​អម​ជុំវិញ​ខ្លួន ហើយ​អ្នក​ទាំងនោះ​តែង​ស្តាប់​បទបញ្ជា​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។ ក្នុង​ពេល​មាន​អំណាច គេ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ហាក់ដូចជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ដែល​កំពុង​ទ្រទ្រង់​នូវ​អំណាច​ដ៏​មហិមា​នោះ ប៉ុន្តែ​ពេល​អស់​អំណាច ទើប​មេដឹកនាំ​ផ្ដាច់ការ​ភាគច្រើន​តែង​ដឹង​ខ្លួន​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងនោះ​ហើយ​ដែល​បាន​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​នរក​អវិចី​ទៅវិញ។ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ...

ទីក្រុង​គៀវ​រង​ការ​វាយប្រហារ​ដោយ​មីស៊ីល ខណៈ​ប្រធាន​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​នេះ

ក្នុង​ទឹកមុខ​ក្រៀមក្រំ ខណៈ​សំឡឹង​ទៅ​មើល​អគារ​ជាច្រើន​រង​ការ​បំផ្លាញ ហើយ​ហួស​បន្តិច​ទៅ​ដល់​តំបន់​បូចា ទៅ​ពិនិត្យ​មើល​ផ្នូរ​សព​ជនស៊ីវិល​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ហៅថា​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ក្នុង​ស្ថានភាព​ដូច​នេះ​ហើយ​ដែល​លោក Guterres បាន​ប្រាប់​ទៅ​របប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឱ្យ​បញ្ជូន​អ្នកជំនាញ​មក​ចូលរួម​នឹង​ក្រុម​អ្នក​ស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ផ្នូរ​កប់​សព​ជនស៊ីវិល​រាប់​រយ​នាក់​នៅ​តំបន់​បូចា ដែល​ពួកគេ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ នៅ​ពេល​ឃើញ​អគារ​បែកបាក់ ហើយ​ខ្លះ​ត្រូវ​គ្រាប់​ឆេះ​ខ្លោច លោក Guterres នឹកស្រមៃ​ថា ប្រសិនបើ​ក្រុម​គ្រួសារ​របស់​លោក​ជួប​រឿង​បែប​នេះ...

Latest news

© 2021, ដេលី. All rights reserved.