30.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

យោធា​ថៃ ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដីធ្លី និង​ផ្ទះសម្បែង​ក្នុង​ភូមិ​ព្រៃចាន់ ប៉ុន្តែ​ត្រូវ​ដកថយ​ទៅវិញ

កងកម្លាំង​យោធា​ថៃ ដាក់​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៥ នេះ ប៉ុន្តែ​សកម្មភាព​ឈូស​ឆាយ​នេះ​ត្រូវ​បាន​ផ្អាក​ទៅវិញ ក្រោយពី​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ទៅ​ដល់។ កងកម្លាំង​យោធា​ថៃ រាប់​រយ​នាក់​ប្រដាប់​ដោយ​ឧបករណ៍​រាវ​មីន និង​ប្រើ​គ្រឿងចក្រ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភូមិ​ព្រៃចាន់ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ នៅ​តំបន់​ភូមិ​ព្រៃចាន់ ដែល​កងទ័ព​ថៃ បាន​ព័ទ្ធ​យក​ចាប់តាំងពី​ថ្ងៃទី​១២​ខែ​សីហា កន្លង​ទៅ។ បន្ទាប់ពី​កម្លាំង​យោធា​ថៃ...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ខកចិត្ត​នឹង​អង្គការ​សហប្រជាជាតិ​ករណី​កងទ័ព​ថៃ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​ភាព​ស្ងៀមស្ងាត់​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​សមរម្យ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ជុំវិញ​ការ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន​ដោយ​កងទ័ព​ថៃ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​លោក Balakrishnan Rajagopal អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​សមរម្យ នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី​៩ តុលា នេះ ដោយ​លាតត្រដាង​អំពី​ការ​គំរាមកំហែង​លើ​សិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​របស់​ពលរដ្ឋ​កម្ពុជា តាម​ព្រំដែន​កម្ពុជា-ថៃ។ ប្រភព​ដដែល រៀបរាប់​ថា កងទ័ព​ថៃ មាន​គម្រោង​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក​ដើម្បី​បណ្តេញ​ប្រជាជន​កម្ពុជា ចេញ​ដោយ​បង្ខំ​ពី​ផ្ទះសម្បែង និង​ដី​ស្រែ​ចម្ការ​របស់​ពួកគេ ដែល​ស្ថិត​ក្នុង​ដែនដី​កម្ពុជា ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​រួច​ហើយ និង​អ្នក​ដែល​កំពុង​រង​ការ​គំរាមកំហែង​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នោះ...

នាយករដ្ឋមន្ត្រី​ថៃ បង្ហាញ​លក្ខខណ្ឌ​បួន​ចំណុច​ឱ្យ​កម្ពុជា​អនុវត្ត បន្ទាប់ពី​លោក ត្រាំ ចង់​ឃើញ​ភាគី​ជម្លោះ​ចូល​តុ​ចរចា

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​រូបលោក ក្នុង​បំណង​ចង់​ឃើញ​ថៃ និង​កម្ពុជា ដោះស្រាយ​ជម្លោះ​ព្រំដែន​ដែល​កំពុង​មាន​ភាព​តានតឹង​នា​ពេលនេះ។ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ តុលា នេះ ដោយ​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin...

អភិបាល​ខេត្ត​បន្ទាយមានជ័យ ច្រានចោល​ការ​តវ៉ា​របស់​ថៃ ជុំវិញ​តំបន់​ទាមទារ​នៅ​ភូមិ​ជោគជ័យ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ច្រានចោល​ការ​តវ៉ា​របស់​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជុំវិញ​ការ​សាងសង់​ជម្រក​បណ្ដោះអាសន្ន​ក្នុង​តំបន់​ទាមទារ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ស្រប​ពេល​ដែល​អាជ្ញាធរ​ថៃ គ្រោង​បណ្តេញ​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​សុក្រ​នេះ។ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ ខែ​តុលា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ តុលា នេះ​ថា ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​ស្រះកែវ បាន​តវ៉ា គឺ​ស្ថិត​ក្នុង​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ...

អ្នក​ឃ្លាំមើល៖ ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​វិញ​ទាំង ៩​សែន​នាក់ អាច​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ សេក សុជាតិ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ទាំង ៩​សែន​នាក់ អាច​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​ឱ្យ​ទាន់​ពេល។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ តុលា នេះ​ថា ទោះបីជា​ក្រសួង​ការងារ ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​រាប់​សែន​កន្លែង​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា ការងារ​ទាំងនោះ​អាច​ត្រូវ​នឹង​លក្ខខណ្ឌ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដែរ។ លោក...

នាយករដ្ឋមន្ត្រី​កម្ពុជា​រំពឹង​ថា​ករណី​ភូមិ​ជោគជ័យ នឹង​ត្រូវ​ដោះស្រាយ​បាន​ឆាប់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត រំពឹង​ថា​ការ​គ្រប់គ្រង​ព្រំដែន ជាពិសេស​ករណី​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា ទល់​មុខ​នឹង​ភូមិ​ណងចាន់ ស្រុក​ខូកស៊ូង ខេត្ត​ស្រះកែវ របស់​ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC)។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ តុលា នេះ​ថា ការ​ខកខាន​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC)...

អ្នក​សង្កេតការណ៍​ថា​អាមេរិក​មាន​ចេតនា​បំបាក់​មុខ​ចិន ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន

អ្នក​សង្កេតការណ៍​លើកឡើង​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​អាស៊ាន​នៅ​ចុង​ខែ​តុលា ខាងមុខ​នេះ ទំនង​ជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​ចេតនា​ចង់​បំបាក់​មុខ​ចិន ចំពោះ​មុខ​សហគមន៍​អាស៊ាន ហើយ​ក៏​ដើម្បី​បង្កើត​ឥទ្ធិពល​ក្នុង​តំបន់​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ តុលា នេះ​ថា សំណើ​ដក​វត្តមាន​គណៈប្រតិភូ​ចិន ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​ចង់​បង្កើត​អនុត្តរភាព​ក្នុង​តំបន់​របស់​អាមេរិក​ដែរ ជាជាង​ការ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដែល​ជា​ជនរងគ្រោះ​ពី​ការ​ឈ្លានពាន និង​ការ​ថ្កោលទោស​ថៃ...

ឯកអគ្គរដ្ឋទូត​ចិន​បញ្ជាក់​ជា​ថ្មី​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​ច្រាន​ចោល​របាយការណ៍​ដែល​ចោទ​ចិន​ដឹក​អាវុធ​ឱ្យ​កម្ពុជា​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ឱកាស​ខួប​លើក​ទី​៥០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ថៃ និង​ចិន ថា ចិន​ច្រាន​ចោល​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ថៃ ដែល​ថា​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ផ្ទុះ​ការ​វាយប្រហារ​រវាង​កងទ័ព​ថៃ និង​កងទ័ព​កម្ពុជា យន្តហោះ​យោធា​ចិន បាន​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​យ៉ាង​ច្រើន​ចុះ​ចត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ថៃ លោក ចាង ជីយៀនវេយ (Zhang Jianwei) បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ...

IDEA TALK៖ តើ​ការ​ស្វែងរក​សន្តិភាព​រវាង​កម្ពុជា និង​ថៃ របស់​លោក ត្រាំ អាច​ជា​ការ​ធ្វើ​តេស្ដ​សម្រាប់​ឥទ្ធិពល​ចិន នៅ​អាស៊ីអាគ្នេយ៍​ដែរ​ទេ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ការ​ស្វែងរក​សន្តិភាព​រវាង​កម្ពុជា និង​ថៃ របស់​លោក ត្រាំ អាច​ជា​ការ​ធ្វើ​តេស្ដ​សម្រាប់​ឥទ្ធិពល​ចិន នៅ​អាស៊ីអាគ្នេយ៍​ដែរ​ទេ?»។

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​អះអាង​ថា​ខ្លួន​បាន​តាមដាន​យ៉ាង​សកម្ម​លើ​ករណី​ទាហាន​ខ្មែរ ១៨​នាក់

ICRC អះអាងថា ខ្លួនបានតាមដានយ៉ាងសកម្មលើ ករណីទាហាន​ខ្មែរ ១៨នាក់ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) អះអាង​ថា ខ្លួន​បាន​តាមដាន​យ៉ាង​សកម្ម​លើ​ករណី​ទាហាន​ខ្មែរ ១៨​នាក់ ដែល​ទាហាន​ថៃ បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ ក្រោយ​មាន​បទ​ឈប់​បាញ់។ ប្រធាន​គណៈប្រតិភូ​ប្រចាំ​តំបន់​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) លោក ច័ជ ម៉ុនតានី បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ស្នើសុំ​កិច្ចអន្តរាគមន៍​ពី​ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៥ គឺ ICRC...

Latest news

© 2021, ដេលី. All rights reserved.