36.6 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នកកាសែត​អនឡាញ​ពីរ​រូប​ត្រូវ​បាន​ចោទ​ពី​បទ «ក្បត់​ជាតិ» បន្ទាប់ពី​រាយការណ៍​ពី​បញ្ហា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ

អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» តាម​បញ្ញត្ត​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ជាប់​ទោស​ពន្ធនាគារ​ពី ៧ ទៅ ១៥​ឆ្នាំ ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) នៅ​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​រូប​មកពី​សារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ លោក ផន...

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់​ឱ្យ​មក​ស្រុក​វិញ

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បន្ត​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ ដោះលែង​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដើម្បី​ជួបជុំ​សាច់ញាតិ​របស់​ពួកគេ បន្ទាប់ពី​ឃុំ​ខ្លួន​អស់​រយៈពេល ៤១​ថ្ងៃ។ ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា អស់​រយៈពេល ៤១​ថ្ងៃ​ហើយ​ដែល​កងកម្លាំង​កម្ពុជា​ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ និង​មិន​ទាន់​ដោះលែង​រហូត​មក​ដល់​ពេលនេះ។ ប្រភព​ដដែល បញ្ជាក់​ថា ទាហាន​ថៃ បាន​ចាប់​ខ្លួន​កងកម្លាំង​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្រោយ​បទ​ឈប់​បាញ់​គ្នា​ចូល​ជាធរមាន​ភ្លាមៗ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​មក​ដល់​ពេលនេះ គឺ​មាន​រយៈពេល ៤១​ថ្ងៃ​ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែ​កញ្ញា...

អ្នក​សង្កេតការណ៍​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដោះស្រាយ​វិវាទ​តាម​កិច្ចព្រមព្រៀង​បែប​អន្តរជាតិ

អ្នក​សង្កេតការណ៍ ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ គួរ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​កម្ពុជា ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ ជាជាង​ទុក​ឱ្យ​បញ្ហា​រដ្ឋាភិបាល​ចាស់​តាម​ញាំញី​រដ្ឋាភិបាល​ថ្មី​របស់​លោក និង​បំផ្លាញ​ផល​ប្រយោជន៍​ថៃ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា បើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul)...

នាយក​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​របស់​អាមេរិក​ដែល​ទៅ​ដល់​តំបន់​ជម្លោះ​ព្រំដែន​ដោយ​ផ្ទាល់​ចោទ​ថៃ​ថា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម

អ្នក​បញ្ចុះបញ្ចូល​នៃ​ក្រុមហ៊ុន​ឯកជន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ឈ្មោះ Capitol Hill & Friends, LLC លោក ម៉ៃឃើល ប៊ើរី អាល់ហ្វារ៉ូ (Michael B. Alfaro) សារភាព​ថា មុន​ធ្វើ​ដំណើរ​ទៅ​កម្ពុជា លោក​ធ្លាប់​មាន​អារម្មណ៍​លម្អៀង​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​តំបន់​ជម្លោះ​ដោយ​ផ្ទាល់ ទើប​លោក​ដឹង​ថា​ប្រទេស​កម្ពុជា ពិត​ជា​រង​នូវ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ប្រាកដ​មែន ហើយ​អំពើ​ដែល​ថៃ បាន​ធ្វើ​នេះ គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម​មនុស្ស​ជាតិ​សុទ្ធសាធ។...

ព្រះមហាក្សត្រ​ថៃ ដូរ​មេបញ្ជាការ​យោធា​ភូមិភាគ​២ លោក ផាតក្លាង ជំនួស​ដោយ​លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល

ស្ថាប័ន​មហាក្សត្រ​ថៃ សម្រេច​តែងតាំង​មេបញ្ជាការ​រង​ភូមិភាគ​២ លោក វីរ៉ាយុទ្ធ រ៉ាកស៊ីល (Weerayuth Raksil) ជា​មេបញ្ជាការ​ភូមិភាគ​២ ដែល​នឹង​ត្រូវ​ដឹកនាំ​បញ្ជាការដ្ឋាន​ភូមិភាគ​២ នៅ​ដើម​ខែ​តុលា ខាង​មុខ​នេះ​ជំនួស​លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang)។ សារព័ត៌មាន ខៅស៊ុត (Khaosod) របស់​ថៃ បាន​ចុះផ្សាយ​ថា គេហទំព័រ​ព្រះរាជកិច្ច​ថៃ (Royal Gazette) ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ស្ដីពី​ការ​តែងតាំង​មន្ត្រី​យោធា​ថៃ នៅ​ថ្ងៃទី​៥...

បុរស​ខ្លាំង​កម្ពុជា​ស្នើសុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​តាមដាន​ថៃ​បន្ត​រាយ​លួស​បន្លា​នៅ​លើ​ទឹកដី​កម្ពុជា

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថានការណ៍​ចុងក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ការ​បន្ត​ដាក់​លួស​បន្លា​ពី​សំណាក់​ទាហាន​ថៃ មក​លើ​ទឹកដី​កម្ពុជា នា​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ជុំវិញ​ជំនួប​ជាមួយ​ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី Bridgette L. Walker នៅ​ថ្ងៃទី​៥ កញ្ញា ថា កម្ពុជា​បាន​អត់ធ្មត់​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​ការ​គោរព​បទ​ឈប់​បាញ់ ហើយ​ក៏​ចង់​បាន​អ្នក​សង្កេតការណ៍​ជាក់លាក់​ដែរ ដើម្បី​ធានា​ការ​អនុវត្ត​នូវ​បទ​ឈប់​បាញ់​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ចាំបាច់​មាន​ភាគី​ទី​បី​តាមដាន ទើប​អាច​ដោះស្រាយ​ដោយ​សន្តិវិធី

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) លោក António Guterres ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ថា ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ចាំបាច់​ត្រូវ​មាន​ភាគី​ទី​បី​តាមដាន ទើប​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី។ អង្គភាព​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បដិសេធ​មិន​សហការ​នឹង​រដ្ឋបាល​ថៃ ខេត្ត​ស្រះកែវ រឿង​ភូមិឋាន​អ្នក​ស្រុក

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បដិសេធ​មិន​ព្រម​អនុវត្ត​តាម​លិខិត​រដ្ឋបាល​ខេត្ត​ស្រះកែវ ដែល​បាន​ស្នើសុំ​កិច្ចសហការ​ដោះស្រាយ​បញ្ហា​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ផ្សេង​ទៀត​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា ដែល​ជាប់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃឡង់ដ៍។ លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​លិខិត​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ព្រំដែន និង​ការ​វាស់វែង​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន គឺជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC)។ បញ្ហា​នេះ​ក៏​ជា​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ​ដែរ ដែល​ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ព្រំដែន​ចុះ​ថ្ងៃទី​២៩...

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ជំរំ​ណងចាន់

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៥ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ជំរំ​ណងចាន់»។

កម្ពុជា គ្រោង​ប្តូរ​ឈ្មោះ​ផ្លូវជាតិ​លេខ​៤ ទៅ​ជា​ឈ្មោះ Donald Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

យោង​តាម​ការ​ផ្សព្វផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The European ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ សីហា បាន​ឱ្យ​ដឹង​ថា កម្ពុជា​កំពុង​ពិចារណា​កែប្រែ​ឈ្មោះ​ផ្លូវ Highway មួយ​ខ្សែ​របស់​ខ្លួន ដោយ​ប្តូរ​ទៅ​ជា​ឈ្មោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ វិញ។ គោលបំណង​របស់​កម្ពុជា គឺជា​ការគោរព និង​ផ្តល់​កិត្តិយស​ដល់​តួនាទី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​សម្របសម្រួល​ដែល​នាំ​មក​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ។ ការ​សម្រេច​ចិត្ត​នេះ ត្រូវ​បាន​ពិភាក្សា​បន្ទាប់ពី​លោក ត្រាំ...

Latest news

© 2021, ដេលី. All rights reserved.