TAG
កម្ពុជា-វៀតណាម
មេដឹកនាំបក្សកាន់អំណាចបង្កើនកិច្ចសហការព្រំដែនជាមួយវៀតណាម ខណៈអ្នកឃ្លាំមើលបង្ហាញពីការភ័យព្រួយ
អនុប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា កម្ពុជានិងវៀតណាម បានអបអរសាទរលើពិធីផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក ពិធីផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត ១/២៥០០០ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់ប្រមាណ ១៦% ទៀត ខណៈក្រុមអ្នកឃ្លាំមើលបង្ហាញពីការភ័យព្រួយកាន់តែខ្លាំង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានបក្សកាន់អំណាច លោក ស ខេង បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៨ តុលា ថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងពិភាក្សាគ្នាឱ្យបានសកម្មថែមទៀតលើបញ្ហាព្រំដែននេះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះអះអាងថា...
មន្ត្រីសិទ្ធិមនុស្សខាងរដ្ឋាភិបាលនិយាយឌឺដងលោក រ៉ុង ឈុន ករណីរិះគន់បញ្ហាព្រំដែនកម្ពុជា-វៀតណាម
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថាបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម លែងជាបញ្ហាចោទទៀតហើយ ក្រោយពីមានការបកស្រាយរបស់លោក ហ៊ុន សែន អស់រយៈពេលជាងប្រាំម៉ោងក្នុងរដ្ឋសភា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៨ ខែតុលា នេះថា អ្នកសារព័ត៌មានខ្លះបានដកស្រង់យកសម្ដីមួយម៉ាត់យកទៅធ្វើការចុះផ្សាយតាមគំនិតរបស់ខ្លួន ដែលបង្កើតទៅជាបញ្ហាខុសពីខ្លឹមសារដើម ព្រោះតែពួកគេមិនបានស្តាប់ប្រធានបទនៃសាច់រឿងទាំងមូល។
ការអះអាងរបស់លោក កែវ រ៉េមី ក្នុងគោលបំណងបញ្ជាក់ទៅកាន់សាធារណជន ក៏ដូចជាពលរដ្ឋខ្មែរទូទៅថា ព្រំដែនកម្ពុជាជាមួយនឹងប្រទេសជិតខាងគ្មានបញ្ហានោះទេ ក្រោយការបកស្រាយរបស់មេបក្សកាន់អំណាចកាលពីប៉ុន្មានឆ្នាំកន្លងទៅនោះ។
កាលពីអំឡុងខែសីហា...
គ្រូបង្រៀនដែលរិះគន់ស្តូបវៀតណាមក្នុងខេត្តប៉ៃលិនបន្តស្វែងរកយុត្តិធម៌នៅតុលាការកំពូលបន្ទាប់ពីចាញ់ក្ដីនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង
គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិន បន្តដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ផ្ទាល់ខ្លួន បន្ទាប់ពីតុលាការឧទ្ធរណ៍បានសម្រេចឲ្យលោកចាញ់ក្ដីក្នុងករណីតុលាការខេត្តបាត់ដំបង ដែលបានចោទប្រកាន់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែលោកបានរិះគន់រដ្ឋាភិបាលកម្ពុជាសង់ស្តូបវៀតណាម ក្នុងខេត្តប៉ៃលិន។
លោក យួង សូដា ដែលជាគ្រូបង្រៀនសាលាបឋមសិក្សានៅខេត្តប៉ៃលិន អះអាងថា លោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការកំពូលបន្តទៀត ដើម្បីស្វែងរកយុត្តិធម៌លើករណីនេះ ព្រោះថាទាំងមន្ត្រីតុលាការ និងពលរដ្ឋសុទ្ធសឹងតែជាពលរដ្ឋខ្មែរដូចគ្នា ដូច្នេះហេតុអ្វីគ្រាន់តែយុវជនខ្មែរចូលរួមកិច្ចការសង្គមដើម្បីជាតិមាតុភូមិរបស់ខ្លួន ត្រូវទទួលទោសបែបនេះទៅវិញ។
លោក យួង សូដា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨...
ចិនបន្តផ្ទេររូបភាពមូលដ្ឋាននាវាចរឆ្នេររាមនៃប្រទេសកម្ពុជាជាមួយនឹងសំណង់ថ្មីៗថែមទៀត
ការសង្ស័យរបស់សហរដ្ឋអាមេរិក អំពីអនាគតមូលដ្ឋាននាវាចរឆ្នេររាមនៃប្រទេសកម្ពុជា ដែលបានកើតឡើងជាច្រើនឆ្នាំមកនេះ ដែលថាអនាគតអាចជាមូលដ្ឋានកងទ័ពចិន ត្រូវបានគេហទំព័រគំនិតផ្ដួចផ្ដើមតម្លាភាពសមុទ្រអាស៊ី បញ្ចេញរបាយការណ៍របស់ខ្លួនជាថ្មីម្ដងទៀតកាលពីថ្ងៃទី១២ តុលា នេះ។
យោងតាមប្រភពនេះ គឺរូបភាពផ្កាយរណបនៃក្រុមហ៊ុន Maxar Technologies and Planet Labs បង្ហាញថា យ៉ាងតិចមានសំណង់ថ្មី ៣កន្លែងទៀតកំពុងពន្លឿនការស្ថាបនានៅក្នុងរវាងខែសីហា និងខែកញ្ញា ឆ្នាំ២០២១ នេះ ហើយជាមួយគ្នានេះ មានផ្លូវមួយខ្សែថ្មីត្រូវបានស្ថាបនា ខណៈទីតាំងច្រើនទៀតមានការផ្លាស់ប្ដូរ។
ផ្កាយរណបរបស់ក្រុមហ៊ុន Maxar...
PMD៖ ទំនាក់ទំនងកម្ពុជា-វៀតណាមមិនមែនជាលក្ខណៈការទូតទេ ប៉ុន្តែជាលក្ខណៈកូនចៅនិងចៅហ្វាយនាយ
ក្រុមអ្នកតស៊ូមតិខ្មែរមួយក្រុមរិះគន់អំពីជំនួបមេដឹកនាំកម្ពុជា វៀតណាម និងឡាវ ថាទំនាក់ទំនងកម្ពុជា-វៀតណាម មិនមែនជាជំនួបបែបការទូតនោះទេ ប៉ុន្តែជាជំនួបក្នុងរូបភាពជាកូនចៅ និងចៅហ្វាយនាយប៉ុណ្ណោះ ហើយជំនួបនេះក៏ជាការរំឭកពីមេដឹកនាំវៀតណាម ទៅលោក ហ៊ុន សែន ឱ្យបន្តសហប្រតិបត្តិការបន្ថែមទៀត និងត្រូវស្ថិតក្រោមការចង្អុលបង្ហាញរបស់ក្រុងហាណូយ គ្រប់បែបយ៉ាង។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា PMD លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨...
អ្នកឃ្លាំមើល៖ កម្ពុជាមិនអាចធានាអធិបតេយ្យភាពបានទេ បើនៅតែពឹងផ្អែកលើបរទេសដូចសព្វថ្ងៃ
អ្នកឃ្លាំមើលសង្គម បានលើកឡើងថា នយោបាយរបស់កម្ពុជាបច្ចុប្បន្ននេះ គឺជាសញ្ញាគ្រោះថ្នាក់បំផុតសម្រាប់ពលរដ្ឋ និងទឹកដីខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាព្យាយាមយកចិត្តវៀតណាម និងចិន ដោយបើកដៃឱ្យពួកគេមករស់នៅរកស៊ីមានបានកើតកូនកើតចៅ និងប្រើប្រាស់ភោគទ្រព្យជាតិរបស់ខ្មែរដូចសព្វថ្ងៃនេះ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ថា កម្ពុជាមិនអាចធានាអធិបតេយ្យភាពរបស់ខ្លួនបានទេ បើរដ្ឋាភិបាលខ្មែរនៅតែបន្តយកចិត្តយកថ្លើមបរទេសដូចជាវៀតណាម ឬចិន ដែលខ្លួនកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ននេះ។
លោករិះគន់ថា ការយកកម្ពុជាទៅពឹងលើប្រទេសចិន ឬវៀតណាម...
ប្រធានរដ្ឋសភាកម្ពុជាផ្ញើសារអបអរខួបឯករាជ្យជាតិរបស់វៀតណាមលើកទី៧៦
ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារទៅប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។
សារលិខិតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជូនទៅលោក Vuong Dinh Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា តាងនាមរដ្ឋសភានៃប្រទេសកម្ពុជា លោកអបអរសាទរយ៉ាងកក់ក្តៅប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំកំពូល ក៏ដូចជាប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាបងប្អូនក្នុងឱកាសខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២...
ក្រុមតស៊ូមតិថ្កោលទោសតុលាការក្រុងភ្នំពេញដែលកាត់ទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ
ក្រុមអ្នកឃ្លាំមើលថ្កោលទោសចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ថាជាការប្រតិដ្ឋភស្តុតាងមួលបង្កាច់លើរូបគាត់ និងជាការបង្ហាញពីទង្វើអយុត្តិធម៌ដែលកំពុងកើតមាននៅក្នុងប្រព័ន្ធយុត្តិធម៌មួយនេះអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ សីហា ថា ផ្អែកតាមមាត្រានៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិពលរដ្ឋ អាចឆ្លុះបញ្ចាំងឲ្យឃើញថា លោក រ៉ុង...
ខ្មែរអាមេរិកាំងបារម្ភពីវាសនាជាតិខ្មែរទាក់ទងដីសម្បទានសេដ្ឋកិច្ចរយៈពេលយូរអង្វែងឲ្យក្រុមហ៊ុនបរទេស
ពលរដ្ឋខ្មែរអាមេរិកាំង បារម្ភចំពោះវាសនាជាតិខ្មែរទាក់ទងនឹងរឿងធ្វើសម្បទានដីសេដ្ឋកិច្ចរយៈពេលយូរអង្វែងឲ្យក្រុមហ៊ុនបរទេស ដែលយកអង្គភាពកងទ័ពរបស់គេមកការពារប្រយោជន៍សេដ្ឋកិច្ចគេលើទឹកដីខ្មែរ។
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានព្យាយាមបិទបាំងនឹងពលរដ្ឋខ្មែររាប់ទសវត្សអំពីសេចក្តីរាយការណ៍អំពីព័ត៌មានដែលថា រាជរដ្ឋាភិបាលបានធ្វើសម្បទានដីធ្លីឲ្យក្រុមហ៊ុនឯកជននៅក្នុងស្រុក និងពីក្រៅស្រុក ធ្វើអាជីវកម្មលើដីខ្មែរជាច្រើនម៉ឺនហិកតារសម្រាប់ថិរវេលាជាច្រើនទសវត្ស ហើយមិនត្រឹមតែមិនផ្តល់ផលប្រយោជន៍ដល់ជាតិសាសន៍ខ្មែរជាម្ចាស់ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវភាពពលរដ្ឋតាមសហគមន៍ និងប៉ះពាល់ដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរទៀតផង ទាំងបច្ចុប្បន្នកាល ទាំងអនាគតកាល។
រីឯខាងភាគីដាក់ទុនពីយៀកណាម ដូចជាប្រធានបណ្ដុំក្រុមហ៊ុនកៅស៊ូយៀកណាម Vietnam Rubber Group (VRG) ត្រាន់ ង៉ុកធ័ន (Tran Ngoc Thuan) គេមិនលាក់លៀមអ្វីទេ...
លោក រ៉ុង ឈុន ស្នើចៅក្រមកាត់ក្ដីចៀសវាងនូវអគតិធម៌ទាំងបួន និងសម្រេចក្ដីតាមវិជ្ជាជីវៈដែលបានស្បថមុនចូលកាន់តំណែង
មេដឹកនាំសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានសំណូមពរទៅចៅក្រមជំនុំជម្រះឱ្យកាត់ក្ដីចៀសវាងនូវអគតិធម៌ទាំងបួន និងសម្រេចក្ដីតាមវិជ្ជាជីវៈដែលបានស្បថមុនចូលកាន់តំណែង។
ការសំណូមពរនេះ ធ្វើឡើងចុងក្រោយនៃការបញ្ចប់សវនាការសួរដេញដោលលើសំណុំរឿងមេដឹកនាំសហជីព និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ កណិកា និងលោក តុន និមល នៅថ្ងៃសុក្រ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ នេះបើតាមការអះអាងរបស់អ្នកស្រី អ៊ុក ឆាយ៉ាវី...