32 C
Phnom Penh

TAG

កោះត្រល់

ក្រសួង​ការបរទេស​កម្ពុជា​ចេញ​សេចក្តី​បំភ្លឺ​រឿង​ស្ពាន​ភ្ជាប់​ទៅ​កោះត្រល់ ថា​ជា​ព័ត៌មាន​មិន​ពិត និង​ស្នើ​កុំ​ឱ្យ​ផ្សាយ​បន្ត​ទៀត

ក្រសួង ការបរទេស ចេញសេចក្តីបំភ្លឺ សុំកុំឲ្យអ្នកលេងហ្វេសប៊ុកផ្សាយរឿងស្ពានភ្ជាប់កោះត្រល់ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​បំភ្លឺ​អំពី​ព័ត៌មាន​ថា រដ្ឋការ​យៀកណាម សង់​ស្ពាន​ឆ្លង​សមុទ្រ​ភ្ជាប់​ពី​ខេត្ត​ហាទៀង ទៅ​កោះ​ភូគួក ឬ​កោះត្រល់ ជា​ព័ត៌មាន​មិន​ពិត​ទេ ហើយ​ស្នើសុំ​សាធារណជន​ឈប់​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​តទៅទៀត។ យោង​តាម​សេចក្តី​បំភ្លឺ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​វិច្ឆិកា ក្រសួង​ការបរទេស បញ្ជាក់​ថា ព័ត៌មាន​ផ្សាយ​នោះ​វា​ជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​កម្ពុជា-យៀកណាម ស្តីអំពី ដែនទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២។ តាម​រូបភាព​ជាក់ស្តែង រដ្ឋាភិបាល​យៀកណាម បាន​ស្ថាបនា​ផ្លូវ​ភ្ជាប់​ដី​គោក​ពី​កំពង់ផែ​សមុទ្រ ខេត្ត​ហាទៀង ទៅ​កោះ​មួយ​ទល់​មុខ​ខេត្ត​នេះ...

លោក អ៊ុំ សំអាន អះអាង​ថា​កម្ពុជា​នឹង​ឈ្នះ​ក្ដី​លើ​ថៃ និង​វៀតណាម រឿង​កោះ បើ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អះអាង​ថា បើ​រាជរដ្ឋាភិបាល​ខ្មែរ​ប្តឹង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃឡង់ដ៍ លើ​ករណី​កោះ​គុត កោះត្រល់ និង​ដែនសមុទ្រ​ត្រួត​គ្នា​ទៅ​តុលាការ​អន្តរជាតិ ដោយ​ប្រើ​នីតិប្បញ្ញត្តិ​សមុទ្រ (UNCLOS) ប្រទេស​កម្ពុជា​នឹង​ឈ្នះ​ប្រទេស​ទាំង​ពីរ​នេះ ១​លាន​ភាគរយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មីនា នេះ​ថា កោះ​គុត​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ ៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​បន្ទាត់​មូលដ្ឋាន​ត្រង់​ចំណុច​ឆ្នេរ​ចាំយាម ដែល​ស្ថិត​ក្នុង​តំបន់​តភ្ជាប់​ប្រវែង ៤៤​គីឡូម៉ែត្រ​ខាង​ដែនដី​កម្ពុជា ដូច្នេះ​អាច​បញ្ជាក់​បាន​ថា កោះ​នេះ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ពិតប្រាកដ។ ចំណែក​កោះត្រល់ ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ...

លោក សម រង្ស៊ី ថា​ដែនដី​ខ្មែរ​មិន​គ្រប់​ផ្ទៃក្រឡា​ដូច​ក្នុង​ផែនទី​ទេ បើសិន​បាត់​កោះត្រល់​និង​កោះ​គុត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ទឹកដី​ខ្មែរ​មាន​ទំហំ ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា ហើយ​ទំហំ​នេះ​គឺ​រាប់​បញ្ចូល​ទាំង​កោះត្រល់ និង​កោះ​គុត ឬ​គុជ ផង​ដែរ បើ​កោះ​ទាំងនេះ​បាត់បង់ នោះ​មាន​ន័យ​ថា​ទឹកដី​ខ្មែរ​មិន​គ្រប់​ទំហំ ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា​ទេ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

កោះត្រល់​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​បរទេស​សំខាន់​បំផុត​របស់​វៀតណាម​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​នេះ

លោក Bui Quoc Thai ជា​នាយក​នៃ​នាយកដ្ឋាន​ទេសចរណ៍​ខេត្ត​គៀនយ៉ាង ប្រទេស​វៀតណាម បាន​និយាយ​ថា ដែនដី​កោះ Phu Quoc ដែល​ខ្មែរ​ហោះ​ថា​កោះត្រល់ អតីត​ទឹកដី​របស់​កម្ពុជា បាន​ស្រូប​ទាញ​ទេសចរ​បរទេស និង​ក្នុង​ស្រុក​កើន​ឡើង​ដល់​ទៅ ៩៨% ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​ក្នុង​ឆ្នាំ​២០២៤។ លោក Nguyen Vu Khac Huy អនុប្រធាន​សមាគម​ទេសចរណ៍​ខេត្ត​គៀនយ៉ាង និង​ជា​នាយក​ក្រុមហ៊ុន​ទេសចរណ៍ Vina...

អតីត​ព្រះមហាក្សត្រ​មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​ច្បាស់ៗ​ថា​កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ

អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ ធ្លាប់​មាន​ព្រះ​រាជបន្ទូល​បញ្ជាក់​នៅ​អំឡុង​ទសវត្សរ៍​១៩៩០ ក្នុង​កិច្ចប្រជុំ​តុ​មូល​ក្នុង​ជំនួប​ត្រីភាគី​រវាង​ខ្មែរ និង​ខ្មែរ​យ៉ាង​ច្បាស់​ថា កោះត្រល់​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ ដូច្នេះ​ខ្មែរ​ត្រូវតែ​ការពារ​ឱ្យ​បាន ព្រោះ​គិត​ត្រឹម​អំឡុង​ទសវត្សរ៍​១៩៦០ វៀតណាម និង​ថៃ មិន​ហ៊ាន​លូក​ដៃ​យក​ទឹកដី​ខ្មែរ​ឡើយ។ វីដេអូ​ស្ដីពី​កិច្ចប្រជុំ​តុ​មូល​ក្នុង​ជំនួប​ភាគី​ជម្លោះ​រវាង​ខ្មែរ ៣​ក្រុម​ដ៏​កម្រ​មួយ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុ នៅ​អំឡុង​ទសវត្សរ៍ ១៩៩០ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ពេលនេះ បាន​លាតត្រដាង​ពី​ព្រះ​រាជបន្ទូល​របស់​អតីត​ព្រះមហាក្សត្រ​កាលពី​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​ថា កោះត្រល់ ឬ​កោះហ្វូកុក និង​ចង្កោម​កោះ​ផ្សេង​ទៀត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ មិនមែន​ជា​កម្មសិទ្ធិ​របស់​វៀតណាម...

អ្នក​នយោបាយ​ថា​ឯកសារ​សម្ងាត់ CIA បញ្ជាក់​ច្បាស់​ថា​កោះត្រល់​នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​អំឡុង​ទសវត្សរ៍​១៩៧០

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ឯកសារ​ពី​នាយកដ្ឋាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក ហៅថា Central Intelligence Agency ដែល​ហៅ​កាត់​ថា CIA បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កោះត្រល់​នៅ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​នៅឡើយ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់ ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​នឹង​ឯកសារ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក (CIA) នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា យោង​តាម​ឯកសារ CIA...

លោក សម រង្ស៊ី បញ្ជាក់​ថា​ផែនទី​កម្ពុជា​ដាក់​តាំង​នៅ​ផ្ទះ តាម៉ុក បង្ហាញ​ថា​កោះត្រល់​ជា​របស់​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ផែនទី​ប្រទេស​កម្ពុជា​ដែល​ដាក់​តាំង​នៅ​ផ្ទះ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ឬ​បង​ធំ​ទី​៥ លោក ឈិត ឈឿន ដែល​គេ​ស្គាល់​ជាទូទៅ​ថា តាម៉ុក ប្រចាំ​តំបន់​អន្លង់វែង អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់​ជា​របស់​កម្ពុជា​នៅឡើយ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ កញ្ញា នេះ​ថា សម័យ​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ កោះត្រល់​នៅតែ​ជា​របស់​ខ្មែរ​នៅឡើយ​ទេ មិន​បាន​បាត់បង់​ក្នុង​សម័យ​បារាំង ដែល​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម...

លោក អ៊ុំ សំអាន ថា​កោះត្រល់​បាត់បង់​ទៅ​វៀតណាម ដោយសារ​សន្ធិសញ្ញា​ខុស​ច្បាប់​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា កោះត្រល់​បាត់បង់​ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម មិន​មែន​ដោយសារ​អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន​ទេ គឺ​បាត់​ដោយសារ​សន្ធិសញ្ញា​ខុស​ច្បាប់​របស់​លោក ហ៊ុន សែន ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​គប់គិត​គ្នា​ជាមួយ​វៀតណាម សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​ប៉ុណ្ណោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា តាម​លិខិត​របស់​លោក ប្រេវីយ៉េ អគ្គទេសាភិបាល​បារាំង​ប្រចាំ​ឥណ្ឌូចិន បញ្ជាក់​ថា បារាំង​មិន​បាន​កាត់​កោះត្រល់​ទៅ​ឱ្យ​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម នៅ​ឆ្នាំ​១៩៣៩ ដូច​ការ​អះអាង​របស់​លោក...

លោក អ៊ុំ សំអាន៖ កោះត្រល់​ទើប​តែ​នឹង​បាត់បង់​ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​១៩៨២

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​ថា កោះត្រល់​ទើប​តែ​នឹង​បាត់បង់​នៅ​ឆ្នាំ​១៩៨២ ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា តាម​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មិថុនា នេះ​ថា តាមរយៈ​ផែនទី​ដែល​ដាក់​តាំង​នៅ​ផ្ទះ​របស់​មេ​កម្មាភិបាល​ខ្មែរក្រហម ឈ្មោះ តា ម៉ុក នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​បង្ហាញ​ថា កោះត្រល់​គឺ​នៅ​តែ​ជា​របស់​ខ្មែរ​នៅឡើយ​នា​សម័យ​នោះ។ លោក អ៊ុំ សំអាន...

បណ្ឌិត សូ ណារ៉ូ៖ ព្រះករុណា សីហនុ ធ្លាប់​អំពាវនាវ​ឱ្យ​អន្តរជាតិ​ទទួល​ស្គាល់​ខ្សែ​ប្រេវីយេ​ជា​ព្រំដែន​ទឹក​រវាង​កម្ពុជា​និង​វៀតណាម

អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី អះអាង​ថា ការ​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ប្រទេស​វៀតណាម ដូចជា​ព្រំដែន​គោក និង​ព្រំដែន​ទឹក​ដែល​មាន​កោះត្រល់ ជាដើម គឺ​បាន​បាត់បង់​នៅ​ជំនាន់​សម្តេច​ព្រះ​នរោត្តម សីហនុ បន្ទាប់ពី​ព្រះអង្គ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​ជា​ឯកតោ​ភាគី​កាលពី​សម័យ​សង្គម​រាស្ត្រ​និយម។ អតីត​អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ពិសេស​នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ឧសភា បន្ទាប់ពី​ព្រះមហាក្សត្រ​ប្រកាស​ទទួលស្គាល់​អតីតភាព​ការងារ​កាលពី​មុន និង​តែងតាំង​លោក​ជា​ឧត្តម​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​ដើម​វិញ​ថា នៅ​ពេល​ដែល​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ប្រកាស​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន​ប្រេវីយេ​នោះ គឺ​កោះត្រល់​ក៏​ត្រូវ​បាត់បង់​ដោយ​ចៀស​ពុំ​រួច​ឡើយ។ បណ្ឌិត សូ ណារ៉ូ...

Latest news

© 2021, ដេលី. All rights reserved.