TAG
គឹម សុខ
លោក ហ៊ុន សែន គំរាមវាយខ្នោះអ្នកហ៊ានរិះគន់ការកែរដ្ឋធម្មនុញ្ញពី «២ភាគ៣» ទៅ «៥០%+១»
លោក ហ៊ុន សែន គំរាមធ្ងន់ៗថានឹងវាយខ្នោះអ្នកដែលរិះគន់រដ្ឋសភាជាតិថាការកែរដ្ឋធម្មនុញ្ញកម្ពុជាពី «២ភាគ៣» ទៅ «៥០%+១» គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោក ហ៊ុន សែន ចាត់ទុកការរិះគន់នេះថាជាការប្រមាថស្ថាប័នជាតិ។
ពាក្យគំរាមរបស់លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា។
លោកបានរំឭកថា ប្រសិនបើរដ្ឋកម្ពុជាមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេ កម្លាំងអ៊ុនតាក់ (UNTAC)...
ក្រុមអ្នកតស៊ូមតិ៖ លោក ហ៊ុន សែន នឹងប្រមូលផលប្រយោជន៍នយោបាយក្នុងនាមជាប្រធានអាស៊ាន
បញ្ញវន្តខ្មែរនៅក្រៅស្រុករិះគន់ថា លោក ហ៊ុន សែន នឹងប្រមូលយកផលប្រយោជន៍នយោបាយក្នុងនាមប្រធានអាស៊ានប្ដូរវេន ដោយប្រើឈ្មោះកម្ពុជាដើម្បីឃោសនាចិត្តសាស្ត្រនយោបាយបំភ័ន្តពលរដ្ឋខ្មែរ បន្តអំណាចទៅមុខទៀតជាមិនខាន ខណៈរដ្ឋាភិបាលកម្ពុជាតែងអះអាងពីការដឹកនាំល្អរបស់ខ្លួនជានិច្ចលើឆាកអន្តរជាតិ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ វិច្ឆិកា ដោយចោទសួរថា តើមេដឹកនាំនយោបាយធំៗដែលតែងអះអាងអំពីការចង់បានប្រជាធិបតេយ្យ គួរនាំគ្នាដឹកនាំអ្នកគាំទ្ររបស់ខ្លួន និងមហាជនតវ៉ារឿងអ្វីខ្លះ ដើម្បីឱ្យកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ?
លោករិះគន់ថា ប្រសិនបើធ្វើនយោបាយប្រកួតតតាំងជាមួយជនផ្ដាច់ការនៅកម្ពុជា...
មេដឹកនាំបក្សកាន់អំណាចបង្កើនកិច្ចសហការព្រំដែនជាមួយវៀតណាម ខណៈអ្នកឃ្លាំមើលបង្ហាញពីការភ័យព្រួយ
អនុប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា កម្ពុជានិងវៀតណាម បានអបអរសាទរលើពិធីផ្លាស់ប្ដូរលិខិតុបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ពិធីសារខណ្ឌសីមាបោះបង្គោលព្រំដែនគោក ពិធីផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាមខ្នាត ១/២៥០០០ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានចំពោះខ្សែបន្ទាត់ព្រំដែនដែលនៅសេសសល់ប្រមាណ ១៦% ទៀត ខណៈក្រុមអ្នកឃ្លាំមើលបង្ហាញពីការភ័យព្រួយកាន់តែខ្លាំង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានបក្សកាន់អំណាច លោក ស ខេង បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៨ តុលា ថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានលើកទឹកចិត្តឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែននៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ និងពិភាក្សាគ្នាឱ្យបានសកម្មថែមទៀតលើបញ្ហាព្រំដែននេះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះអះអាងថា...
អ្នកវិភាគនិងមន្ត្រីបក្សនយោបាយយល់ថាការប្រកាសលក់ដីបឹងតាមោកគឺជាការបន្លំភ្នែកពលរដ្ឋ
អ្នកវិភាគ និងមន្ត្រីគណបក្សនយោបាយ ចាត់ទុកការប្រកាសលក់ដីបឹងតាមោករបស់រដ្ឋាភិបាល ដើម្បីយកលុយសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះថាជាការបន្លំ និងបោកប្រាស់ពលរដ្ឋតែប៉ុណ្ណោះ ព្រោះថាគ្មានរដ្ឋាភិបាលណាដែលសង់អគារធំស្កឹមស្កៃ ហើយមិនដឹងខ្លួនឯងគ្មានលុយនោះទេ។
ការលើកឡើងរបស់អ្នកវិភាគ និងសង្គមស៊ីវិល បន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងចំណូលដែលបានមកពីការផ្ទេរដីទំហំ ១០០ហិកតារស្ថិតនៅពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់ចំណាយលើការងារសាងសង់អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ។
បើតាមអនុក្រឹត្យឱ្យដឹងថា គណៈកម្មការនេះមានតួនាទី និងភារកិច្ចចុះពិនិត្យវាស់វែងតម្លៃដី ១០០ហិកតារ ហើយស្វែងរក...
ក្រុមអ្នកតស៊ូមតិ៖ មេដឹកនាំប្រជាធិបតេយ្យនៅកម្ពុជាមិនមានគោលជំហរច្បាស់លាស់ដូចនៅប្រទេសភូមា
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ អះអាងថា មេដឹកនាំប្រជាធិបតេយ្យនៅភូមា ពិតជាក្បាលម៉ាស៊ីនប្រជាធិបតេយ្យខ្លាំងដែលគួរយកជាគំរូ ក្នុងការតស៊ូនយោបាយដើម្បីប្រជាធិបតេយ្យក្នុងសម័យទំនើបចុងក្រោយនេះ ខណៈមេដឹកនាំប្រជាធិបតេយ្យនៅកម្ពុជារងការរិះគន់ជាបន្តបន្ទាប់ចំពោះការដឹកនាំនយោបាយដែលគ្មានគោលជំហរច្បាស់លាស់។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៧ តុលា នេះថា មេដឹកនាំប្រជាធិបតេយ្យនៅភូមា បានធ្វើសកម្មភាពនយោបាយរបស់ពួកគេដល់កម្រិតដែលអាចរុញច្រានពួកមេយោធាផ្ដាច់ការភូមា ចេញពីកិច្ចប្រជុំអាស៊ាន ដែលជាអង្គការដ៏ធំក្នុងតំបន់សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ជាទូទៅក្នុងសង្គមជាតិណាដែលមានមេដឹកនាំនយោបាយប្រជាធិបតេយ្យខ្លាំង នោះប្រាកដជាឃើញសកម្មភាពពលរដ្ឋខ្លាំងកើតឡើង ហើយនៅពេលនោះ គឺជាពេលដែលមេដឹកនាំអំណាចយោធានិយម...
បក្សភ្លើងទៀនគ្រោងធ្វើសមាជនៅចុងខែវិច្ឆិកា ខណៈសកម្មជនបក្សប្រឆាំងរិះគន់ថាបក្សនេះកំពុងបំបែកខ្លួនពីគណបក្សសង្គ្រោះជាតិ
គណបក្សភ្លើងទៀន ដែលមានមន្ត្រីបក្សប្រឆាំងនៅក្រៅប្រទេសជាខ្នងបង្អែក បានប្រកាសរៀបចំធ្វើពិធីសមាជរបស់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួនរបស់គណបក្ស ខណៈសកម្មជនបក្សសង្គ្រោះជាតិ រិះគន់ថា ការធ្វើបែបនេះ គឺបង្ហាញនូវសកម្មភាពបំបែកខ្លួនចេញពីគណបក្សសង្គ្រោះជាតិ ដោយមិនអាចប្រកែកបាន។
គណបក្សភ្លើងទៀន ដែលមានដើមកំណើតពីគណបក្ស សម រង្ស៊ី បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះថា ខ្លួននឹងប្រារព្ធពិធីសមាជនៅពេលដ៏ខ្លីខាងមុខ ដើម្បីកែសម្រួលនូវលក្ខន្តិកៈគណបក្ស ការរៀបចំជ្រើសរើសមេដឹកនាំថ្មី និងកំណត់យុទ្ធសាស្ត្ររបស់ខ្លួនជាដើម។
ផែនការធ្វើសមាជគណបក្សក្រោយគណបក្សនេះបានបើកអង្គប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១...
លោក ជា សុផារ៉ា រងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយក្នុងជួរបក្សកាន់អំណាចរបស់ខ្លួន
សមាជិកគណបក្សប្រជាជនកម្ពុជា ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថាបានប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្សកាន់អំណាចរបស់ខ្លួន ខណៈក្រុមអ្នកឃ្លាំមើលរកឃើញថា ការសម្ដែងយកមុខរបស់លោក ជា សុផារ៉ា កន្លងមក ធ្វើឲ្យប៉ះទង្គិចដល់ឥទ្ធិពល និងមុខមាត់គ្រួសារ «ហ៊ុន» យ៉ាងខ្លាំងក្នុងតួនាទីជាអ្នកគ្រប់គ្រងបញ្ហាដីធ្លីសព្វថ្ងៃនេះ។
សមាជិកគណបក្សកាន់អំណាច លោក គង់ ឃៀង បានបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី២៥ តុលា...
ទូតខ្មែរនៅអាមេរិកអះអាងថាអន្តរជាតិគ្មានកាតព្វកិច្ចលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៀតទេ
ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនដែលបានចែងថា កម្ពុជាបន្ទាប់ពីបេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់ នឹងនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់អន្តរជាតិនោះឡើយ ខណៈក្រុមអ្នកវិភាគរិះគន់ថា ការអះអាងបែបនេះ គឺជាការបំភ្លៃខ្លឹមសារកិច្ចព្រមព្រៀងនេះដើម្បីបំផ្លាញជាតិខ្មែររបស់ខ្លួនតែប៉ុណ្ណោះ។
ឯកអគ្គរាជទូតវិសាមញ្ញរបស់កម្ពុជា លោក ជុំ សុន្ទរី បានអះអាងក្នុងព្រឹត្តិការណ៍ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយឆ្លើយតបទៅនឹងសំណួរដែលបានលើកឡើងស្ដីពីកាតព្វកិច្ចបច្ចុប្បន្នរបស់ម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថា ពួកគេគ្មានកាតព្វកិច្ចបច្ចុប្បន្នបន្ថែមទៀតក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបន្តទៀតនោះទេ។
ប្រភពដដែលអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីអធិបតេយ្យភាព ឯករាជ្យ...
លោក ស ខេង សោកស្ដាយចំពោះមន្ត្រីមួយចំនួនដែលប្រើអំណាចរំលោភយកដីរដ្ឋនៅខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង បង្ហាញការសោកស្ដាយចំពោះមន្ត្រីលោភលន់មួយចំនួនដែលបានប្រើអំណាចរបស់ខ្លួនទៅរំលោភយកដី និងទ្រព្យសម្បត្តិរបស់រដ្ឋនៅខេត្តមណ្ឌលគិរី ដើម្បីធ្វើជាកម្មសិទ្ធិ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់អភិបាលថ្មីខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា បញ្ហាប្រឈមនៅខេត្តមណ្ឌលគិរី កន្លងមក និងបច្ចុប្បន្ន គឺការរំលោភដីធ្លី ព្រមទាំងកាន់កាប់ធនធានធម្មជាតិរបស់រដ្ឋនៅតំបន់ការពារ។ លោកបន្តថា បញ្ហានេះបើមិនដោះស្រាយឱ្យទាន់ពេលទេ នឹងបង្កឱ្យមានការលំបាកកាន់តែធ្ងន់ធ្ងរនៅថ្ងៃខាងមុខដល់ពលរដ្ឋ ហើយបង្កភាពអនាធិបតេយ្យដោយសារគ្មានឱកាសសម្រាប់ដោះស្រាយ។
លោក...
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យថាការបង្កើតច្បាប់កំណត់សញ្ជាតិគឺគ្មានប្រយោជន៍ដល់ជាតិទេ
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រឆាំងដាច់អហង្ការចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលដាក់ឈ្មោះថា «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» ថាជាច្បាប់ដែលគ្មានប្រយោជន៍សម្រាប់ជាតិ ខណៈព្រះប្រមុខរដ្ឋ ព្រះបាទនរោត្តម សីហមុនី ទ្រង់បានរាជានុញ្ញាតលើសេចក្តីព្រាងច្បាប់នេះរួចហើយនោះ។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះថា ពួកគេបង្ហាញជំហរប្រឆាំងនឹង «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» របស់រដ្ឋាភិបាលកម្ពុជាជាដាច់ខាត ព្រោះថាច្បាប់នេះបានបិទសិទ្ធិជនជាតិខ្មែរដែលមានសញ្ជាតិពីរ ឬលើសពីពីរមិនឱ្យធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ដែលផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញទាំងស្រុង។
ប្រភពដដែលរិះគន់ថា ក្នុងស្ថានភាពកម្ពុជាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសភា...