26.5 C
Phnom Penh

TAG

ឆបោក

ក្រុម​ឃ្លាំមើល​ថា​តុលាការ​គួរ​តែ​ស្រាវជ្រាវ​រក​ខ្សែរយៈ​នៅ​ពីក្រោយ​ឧកញ៉ា ឡេង ចាន់ណា ក្រៅពី​ដក​គោរមងារ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើក​ជា​សំណួរ​ថា តើ​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក ២​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឆបោក​លុយ​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​អ្នក​មាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​កើត​ដែរ​ឬ​ទេ បន្ទាប់ពី​ប្រមុខ​រដ្ឋ​ស្តីទី​លុប​គោរមងារ​ឧកញ៉ា នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី នៅ​ថ្ងៃទី​១៤ ខែ​មីនា នេះ បាន​ឲ្យ​ដឹង​ថា អ្នកស្រី ឡេង ចាន់ណា ដែល​កំពុង​ជាប់​ឃុំ និង​រង​បទ​ចោទ​ចំនួន...

ក្រុម​អ្នក​ឃ្លាំមើល​ស្នើ​ដក​គោរមងារ​ឧកញ៉ា​ពី​អ្នកស្រី ឡេង ចាន់ណា និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជុំវិញ​ការ​ឆបោក

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​កែប្រែ​ផ្នត់គំនិត ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការ​គប់គិត​ជា​បក្ខពួក ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​របស់​ឧកញ៉ា ឡេង ចាន់ណា តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ពិចារណា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​គោរមងារ​ជា​ឧកញ៉ា​ចេញ​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ពិត​ជា​គួរ​ឱ្យ​អបអរ​សាទរ​ដែល​តុលាការ​អនុវត្ត​វិធានការ​ច្បាប់​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​លុយកាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ពេលនេះ ព្រោះ​ថា​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្តែត​ឱ្យ​ទង្វើ​បែប​នេះ​ចេះ​តែ​រីក​ធំធាត់​ដោយ​គ្មាន​វិធានការ​ច្បាប់ នោះ​នឹង​បង្ក​ទៅ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​សង្គម​ជាតិ​កាន់តែ​ខ្លាំង ដែល​អាច​ធ្វើ​ឱ្យ​ឧកញ៉ា​ប្រភេទ​នេះ​ចេញ​មក​បោក​លុយ​ប្រជាពលរដ្ឋ​បន្ត​ទៀត​ជាមិនខាន។ លោក...

ក្រសួង​មហាផ្ទៃ​ចេញ​បេសកកម្ម​បង្ក្រាប​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ហៅ​ថា online scams

ក្រុម​ការងារ​ជំនាញ​ក្រសួង​មហាផ្ទៃ ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Scammed online) នៅ​ខេត្ត​ព្រះសីហនុ រយៈពេល ២​ថ្ងៃ នៅ​ទីតាំង​ចំនួន ៣ ផ្សេង​គ្នា ឃាត់​ខ្លួន​មនុស្ស​ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស​សរុប​ជិត ៥០០​នាក់ ដោយ​ក្នុង​នោះ​ជនបរទេស​ជាង ២០០​នាក់ នឹង​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា។ យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​នេះ​អស់​រយៈពេល ២​ថ្ងៃ នៅ​ទីតាំង​ចំនួន ៣...

តុលាការ​ខេត្ត​កំពង់ធំ​កោះហៅ​ប្រធាន​បក្ស​កម្លាំង​ជាតិ​ចូល​បំភ្លឺ​ករណី​រង​ការ​ចោទ​ឆបោក​លុយ​ពី​សមាជិក​បក្ស​ភ្លើង​ទៀន

សាលាដំបូង​ខេត្ត​កំពង់ធំ កោះហៅ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​ថ្ងៃទី​១៤ ខែ​មីនា ខាងមុខ​នេះ ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ ឆបោក​លុយ​ចំនួន ១២​លាន ៨​សែន​រៀល (១២ ៨០០​០០០​រៀល) ដែល​ស្មើ​នឹង​ប្រមាណ​ជា ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​សមាជិក​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ធំ ដែល​ជា​អតីត​សហការី​របស់​ខ្លួន។ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ លោក ផៃ តុងហួរ បាន​ចេញ​ដីកា​កោះ​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤...

IDEA TALK៖ តើ​ហេតុ​អ្វី​ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា​ស្ងៀមស្ងាត់​ចំពោះ​ការ​រកស៊ី​បោកប្រាស់​របស់​ឧកញ៉ា​ជាច្រើន​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ហេតុ​អ្វី​ស្ថាប័ន​យុត្តិធម៌​របស់​កម្ពុជា​ស្ងៀមស្ងាត់​ចំពោះ​ការ​រកស៊ី​បោកប្រាស់​របស់​ឧកញ៉ា​ជាច្រើន​នៅ​កម្ពុជា?»។

សមត្ថកិច្ច​បារម្ភ​អំពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ភាព​ជឿនលឿន​ខ្លាំង ខណៈ​ការ​ជួយ​សង្គ្រោះ​នៅ​មាន​កម្រិត

មេ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ថា កំពុង​មាន​ភាព​ជឿនលឿន​ខ្លាំង ខណៈ​ការ​ជួយ​សង្គ្រោះ​របស់​មន្ត្រី​មូលដ្ឋាន​នៅ​មាន​កម្រិត ស្រប​ពេល​ដែល​បទល្មើស​ទាំងនេះ​កំពុង​វាយលុក​នៅ​រាជធានី និង​ខេត្ត​មួយ​ចំនួន​កាន់តែ​ខ្លាំង​ឡើងៗ។ អគ្គស្នងការ​នគរបាល​ជាតិ​លោក ស ថេត បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ដល់​មន្ត្រី​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា លោក​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្ដឹង​នៅ​តាម​មូលដ្ឋាន ពេល​នោះ​សមត្ថភាព​នៃ​ការ​ជួយ​សង្គ្រោះ​របស់​មន្ត្រី​មូលដ្ឋាន​នៅ​មាន​កម្រិត​នៅឡើយ ហើយ​បណ្តឹង​ដែល​បាន​ប្តឹង​កន្លង​មក ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី និង​ខេត្ត​សៀមរាប ផង​ដែរ។ លោក ស ថេត...

អាមេរិក-អង់គ្លេស​និង​កាណាដា​កំណត់​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ឆបោក​ធំៗ​នៅ​កម្ពុជា-ឡាវ​និង​ភូមា

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា កំណត់​គោលដៅ​ដាក់​ទណ្ឌកម្ម​លើ​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​ឆបោក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ប្រទេស​ឡាវ កម្ពុជា និង​មីយ៉ាន់ម៉ា។ សារព័ត៌មាន​អន្តរជាតិ The Diplomat បាន​ចេញ​ផ្សាយ​អំពី​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស កាល​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ថា សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​កាណាដា សម្រេច​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល និង​អង្គភាព​មួយ​ចំនួន​ដែល​រក​ឃើញ​ថា ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ក្នុង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ និង​ក្រុង​បាវិត ជាប់​ព្រំដែន​ប្រទេស​វៀតណាម ជាដើម។ សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​អះអាង​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​បាន​កំណត់​គោលដៅ​បុគ្គល​ចំនួន ៩​នាក់ និង​អង្គភាព​ចំនួន...

ជនជាតិ​វៀតណាម​២៥៧​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ដោយសារ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សម្រេច​បណ្តេញ​ជនជាតិ​វៀតណាម ២៥៧​នាក់​ចេញពី​កម្ពុជា ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scam) និង​ស្នាក់នៅ​ខុស​ច្បាប់ ស្រប​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ។ បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម ២៥៧​នាក់​ក្នុង​នោះ​មាន​ស្រី ៥៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ នៅ​សង្កាត់​ស្វាយជ្រុំ ក្រុង​អរិយក្សត្រ ខេត្ត​កណ្តាល។ ពួកគេ​ទាំងនោះ​ត្រូវ​បណ្ដេញ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត ដោយ​មាន​ការ​សម្របសម្រួល និង​សហការ​រវាង​សមត្ថកិច្ច​កម្ពុជា និង​វៀតណាម។ ប្រភព​ដដែល​អះអាង​ថា ក្រុម​ជនជាតិ​វៀតណាម​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​បទល្មើស​អន្តោប្រវេសន៍​ដោយ​ធ្វើ​ការងារ​ខុស​ច្បាប់...

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សមត្ថកិច្ច​ប្រើ​វិធានការ​បន្ថែម​ដើម្បី​ជួយ​ជនរងគ្រោះ​ករណី​បទល្មើស​បច្ចេកវិទ្យា

មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក ជំរុញ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ចាត់​វិធានការ​បន្ថែម​ជួយ​ជនរងគ្រោះ ក្រៅតែ​ពី​ការ​រង់ចាំ​ទទួល​ពាក្យបណ្ដឹង ព្រោះ​ថា​នៅ​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន​ចាប់​ជនរងគ្រោះ​ធ្វើ​ជា​ចំណាប់ខ្មាំង​ហើយ​នោះ ពួកគេ​ច្បាស់​ជា​គ្រប់គ្រង​ប្រព័ន្ធ​ទំនាក់ទំនង​របស់​ជនរងគ្រោះ ធ្វើ​ឲ្យ​ជនរងគ្រោះ​គ្មាន​ឱកាស​ប្តឹង​ទៅ​កាន់​សមត្ថកិច្ច​ទាន់​ពេល។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា សមត្ថកិច្ច​គួរតែ​ពិចារណា​វិធានការ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​បន្ថែម​ទៀត ទាក់ទិន​នឹង​ការ​ចាញ់​បោក​តាមរយៈ​បទល្មើស​បច្ចេកវិទ្យា ព្រោះ​ថា​បើ​សមត្ថកិច្ច​នៅ​រង់ចាំ​តែ​បណ្តឹង​ទើប​មាន​វិធានការ នោះ​មាន​ន័យ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា​របស់​សមត្ថកិច្ច​នៅ​មាន​កម្រិត​នៅឡើយ ដែល​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​របស់​ពួកគេ​បាន​មុន​វិធានការ​របស់​សមត្ថកិច្ច​ជានិច្ច។ លោក ស៊ឹង...

ជនសង្ស័យ​ជនជាតិ​ជប៉ុន​២៥​នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ដើម្បី​យក​ទៅ​អនុវត្ត​នីតិវិធី​ផ្ដន្ទាទោស​នៅ​ប្រទេស​កំណើត

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​គ្នា​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ជប៉ុន ចំនួន ២៥​នាក់ និង​វត្ថុ​តាង​ចេញពី​កម្ពុជា ទៅ​កាន់​ប្រទេស​ជប៉ុន វិញ ដើម្បី​យក​ទៅ​អនុវត្ត​នីតិវិធី​ផ្ដន្ទាទោស​នៅ​ប្រទេស​កំណើត​របស់​ពួកគេ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ទូរសព្ទ។ ការ​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ជប៉ុន ទាំងនេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​ការ​ចូលរួម​ពី​ទីភ្នាក់ងារ​នគរបាល​ជាតិ​ជប៉ុន បាន​ធ្វើការ​បញ្ជូន​តាម​យន្តហោះ​ពិសេស និង​អម​ជនសង្ស័យ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​បង្ក្រាប​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​នៅ​ទីតាំង​អគារ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​លួចលាក់​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​ទូរសព្ទ​ទៅ​លើ​ជនរងគ្រោះ​នៅ​ប្រទេស​ជប៉ុន។ សមត្ថកិច្ច​នគរបាល​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.