36 C
Phnom Penh

TAG

ឈឹម ស៊ីថរ

អ្នក​ឃ្លាំមើល៖ ការ​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​អ្នកទោស​មនសិការ​កំពុង​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា ការ​បន្ត​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ទាំង​អយុត្តិធម៌ គឺជា​រូបភាព​មួយ​ដែល​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ និង​បង្ក​ឱ្យ​មាន​ភាព​អាប់អួរ​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ខណៈ​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​កាន់តែ​ខិត​ជិត​មក​ដល់។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មករា នេះ​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ពន្យារ​ពេល​ទុក​ចោល​នូវ​ករណី​កញ្ញា...

អ្នក​ឃ្លាំមើល៖ ការ​មិន​អើពើ​ដោះស្រាយ​វិវាទ​ណាហ្គា​ជា​ចេតនា​គប់គិត​រវាង​ក្រសួង​ការងារ​និង​ថៅកែ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថា​ការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​សហជីព​ពី​សំណាក់​ក្រសួង​ការងារ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប៉ុនប៉ង​ក្នុង​ការ​រំលាយ​សហជីព​ដែល​មាន​ការ​ឃុបឃិត​គ្នា​រវាង​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មករា នេះ​ថា ការ​ដោះស្រាយ​បញ្ហា​ជុំវិញ​វិវាទ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ មិនមែន​ត្រឹមតែ​ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន​រួច​ហើយ គឺ​ចប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ ព្រោះ​ថា​ការ​បញ្ឈប់​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​បុគ្គលិក​សហជីព​ទាំងនោះ គឺជា​រំលោភ​លើ​មាត្រា ៩៥ នៃ​ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ​លេខ...

កូដករ​ណាហ្គា​បន្ត​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជិត ១០០​នាក់ ធ្វើ​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ ដោយ​បង្ហោះ​ប៉េងប៉ោង​ដែល​ភ្ជាប់​ជាមួយ​នឹង​បដា ដោយ​សរសេរ​ថា «ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ក្នុង​នោះ​ក្រុម​កូដករ​ក៏​បាន​ចង​ក្រណាត់​ពណ៌​ទឹកក្រូច​លើ​ក្បាល​ដោយ​សរសេរ​ថា «វិវាទ​ការងារ សូម​កុំ​លាប​ពណ៌​ទៅ​ជា​រឿង​ផ្សេង» ផង​ដែរ។ តំណាង​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា...

អង្គការ​សង្គម​ស៊ីវិល​ថា​តុលាការ​មាន​កំហុស បើ​កញ្ញា ឈឹម ស៊ីថរ ជាប់​បម្រាម​ដូច​ការ​ចោទប្រកាន់

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ស្ថាប័ន បដិសេធ​ថា ប្រសិនបើ​តំណាង​សហជីព​កញ្ញា ឈឹម ស៊ីថរ មាន​ជាប់​បម្រាម​របស់​តុលាការ​ដូច​ការ​ចោទប្រកាន់ នោះ​គឺជា​កំហុស​របស់​តុលាការ​ទាំងស្រុង។ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​នានា ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំឡុង​ពេល​ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៥​សប្តាហ៍ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហជីព​រូប​នេះ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​សមាគម​ខាងលើ​អះអាង​ថា...

សង្គម​ស៊ីវិល៖ ឫសគល់​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គឺ​ការ​ប៉ុនប៉ង​រំលាយ​សហជីព

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​នៅ​កម្ពុជា លើកឡើង​ថា ឫសគល់​នៃ​បញ្ហា​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) មិន​ស្ថិត​នៅ​លើ​ការ​ដោះស្រាយ​សំណង​របស់​កម្មករ​និយោជិត​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​នោះ​ទេ គឺ​ការ​ប៉ុនប៉ង​រំលាយ​វត្តមាន​សហជីព​ប៉ុណ្ណោះ។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ដែល​ដោះស្រាយ​ប្រភព​បញ្ហា​ដើម​ដំបូង​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​រាប់​ពាន់​នាក់​នោះ​ទេ។ លោក​បន្ថែម​ថា ក្រសួង​បាន​អូស​បន្លាយ​បញ្ហា​នេះ​រហូត​ដោយ​គ្មាន​ដំណោះស្រាយ​មក​ទល់​នឹង​ពេលនេះ។ លោក...

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោម​ហេតុផល​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី

សាលា​ឧទ្ធរណ៍​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី​នោះ​ទេ ក្រោម​ហេតុផល​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្នើ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នា​ថ្ងៃ​ពុធ ទី​២៨ ធ្នូ នេះ ហើយ​សម្រេច​ប្រកាស​សាលដីកា​នា​ថ្ងៃ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ក្នុង​យុទ្ធនាការ​សប្តាហ៍​ទី​៤ នេះ ក្រោយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​តំណាង​កម្មករ​រូប​នេះ​ទាំង​អយុត្តិធម៌។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ...

អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍

ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​សមាគម​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍ គឺ​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​មាន​អព្យាក្រឹតភាព។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមី​ខ្លួន និង​មេធាវី​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​តំណាង​កម្មករ​រូប​នេះ។ លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព...

សមាជិក​សភា​អូស្ត្រាលី​ថា​រដ្ឋាភិបាល​ក្រោម​អំណាច​លោក ហ៊ុន សែន ជា​របប​ក្មេង​ទំនើង

សមាជិក​សភា​អូស្ត្រាលី ចាត់ទុក​រដ្ឋាភិបាល​ក្រោម​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​របប​ក្មេង​ទំនើង បន្ទាប់ពី​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោយ​ត្រឡប់​មកពី​មហាសន្និបាត​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី។ សមាជិក​សភា​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​តស៊ូ​របស់​កញ្ញា...

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី​ទាមទារ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Council of Trade Unions=ACTU) ថ្កោលទោស​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ដោយ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងអស់ ព្រោះ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ នេះ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី ACTU កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។ ប្រភព​ដដែល​លើកឡើង​ថា ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា...

Latest news