27 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

អ្នកវិភាគ​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ប្រយ័ត្ន​ខ្មាស​ជប៉ុន បើ​ហ៊ាន​សួរ​ជប៉ុន​ពាក់ព័ន្ធ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​សម្ដែង​មតិ​ពី​ក្រៅ​ប្រទេស​គ្មាន​ការ​រៀបចំ​កម្លាំង​កងទ័ព​នៅ​ខាង​ក្នុង​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​មតិ​ប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​ជប៉ុន ក៏​មិន​ដែល​ហាមឃាត់​នូវ​ការ​សម្ដែង​មតិ​ស្រប​ច្បាប់​បែប​នេះ​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​ប្រតិកម្ម​របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន គ្រាន់តែ​បង្ហាញ​ថា នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ខ្សោយ​នយោបាយ​ការទូត​ដោយ​ប្រើ​ភាសា​រវើរវាយ​ទៅ​កាន់​ប្រទេស​ជឿនលឿន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ករណី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ដែល​បន្លឺ​សំឡេង​ប្រកាស​សុំ​ឱ្យ​លោក...

កងកម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​ចាប់​មនុស្ស​បញ្ជូន​ទៅ​តុលាការ ព្រោះ​ភ័យខ្លាច​រួម​ដៃ​ធ្វើ​បាតុកម្ម

អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា មនុស្ស​ចំនួន ១៤​នាក់​ត្រូវ​បាន​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម។ លោក ឆាយ គឹមខឿន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ សីហា នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស ១៤​នាក់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម។ អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​ភ្លាមៗ​តែម្តង...

បញ្ញវន្ត​ខ្មែរ​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​កងទ័ព​ជាតិ​ឈរ​ខាង​ពលរដ្ឋ កុំ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​សូម​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​សេរីភាព តាម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព​តែ​ប៉ុណ្ណោះ។ ក្រុម​បញ្ញវន្ត​ទាំងនេះ ព្រមាន​ថា បើ​កងកម្លាំង​ប្រដាប់​អាវុធ​អនុវត្ត​មុខនាទី​បាន​ត្រឹមត្រូវ ប្រទេស​កម្ពុជា​នឹង​ស្គាល់​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ប្រជាពលរដ្ឋ​ក៏​នឹង​រីកចម្រើន​ទាំងអស់​គ្នា​ដែរ ប៉ុន្តែ​បើ​កងកម្លាំង​ប្រដាប់​អាវុធ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ទេ ប្រទេស​កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ​រហូត​បាត់បង់​ទឹកដី​ធ្លាក់​ទៅ​ក្នុង​ការ​ឈ្លានពាន​របស់​វៀតណាម ជាមិនខាន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ដោយ​អំពាវនាវ​ទៅ​កាន់​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ទាំងអស់ ឱ្យ​ពិនិត្យ​ការ​អនុវត្ត​មុខនាទី​របស់​ខ្លួន​ឡើងវិញ មុន​នឹង​ទទួល​បទបញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន...

នាយករដ្ឋមន្ត្រី​ស្នង​ត្រកូល​ប្រកាស​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ទម្លាក់​លោក​ពី​តំណែង បើ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​មុខ​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​ទម្លាក់​លោក​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​អធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ធនធាន​នៅ​ក្នុង​ខេត្ត​ទាំង​៤ ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) ខ្មែរ ឡាវ និង​វៀតណាម។ ថ្លែង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​អាចារី អាចារិនី ចំនួន ១​ពាន់​នាក់ នៅ​វិទ្យាស្ថាន​អប់រំ​ជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ថា​លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង​តាមរយៈ​ការ​បោះឆ្នោត ពីព្រោះ​លោក​មិន​ចង់​ឱ្យ​មាន​បាតុកម្ម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​អាច​បង្ក​ឱ្យ​ជាតិ​ខ្មែរ​បែកបាក់​ហែក​ច្រៀក​ខ្ទេចខ្ទី​នោះ​ទេ។ លោក ហ៊ុន...

អ្នកជំនាញ៖ បើ​រដ្ឋអំណាច​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ បញ្ហា​តំបន់​ត្រីកោណ​ក៏​ចប់​ដែរ

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លើកឡើង​ថា បើ​រដ្ឋាភិបាល​មាន​ឧត្ដមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​ឲ្យ​ម៉ឺងម៉ាត់ នោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) កម្ពុជា ឡាវ និង​វៀតណាម ក៏​អាច​បញ្ឈប់​បាន​ដែរ។ អ្នកជំនាញ​ការទូត​អន្តរជាតិ​លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ សីហា នេះ​ថា បើ​រដ្ឋាភិបាល​ខ្មែរ​ទទួលស្គាល់​ថា​កម្ពុជា​មាន​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ និង​ចាត់​វិធានការ​រឹត​បន្តឹង​ឲ្យ​ម៉ឺងម៉ាត់ នោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) កម្ពុជា ឡាវ...

ក្រសួង​យុត្តិធម៌​បន្ទរ​តាម​មេដឹកនាំ​យក​ច្បាប់​ទៅ​គំរាម​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី

ក្រសួង​យុត្តិធម៌ ចោទ​ប្រកាន់​អ្នក​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ជា​បទល្មើស​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ បើ​ជា​មន្ត្រី​រាជការ​សាធារណៈ ព្រោះ​ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា។ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​ចាត់ទុក​ការ​បាតុកម្ម​តវ៉ា​បញ្ហា​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អំណាច​ដែល​ជា​បទឧក្រិដ្ឋ​នឹង​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ឧបឃាត តាម​មាត្រា​៤៥១ និង​មាត្រា​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ។ ក្រសួង​យុត្តិធម៌ អះអាង​ថា...

ក្នុង​របប​ផ្ដាច់ការ គំនិត​របស់​អ្នក​ដឹកនាំ​គឺ​ដូច​គ្នា ទោះ​អ្នក​នោះ​រៀនសូត្រ​នៅ​បស្ចិម​ប្រទេស​ក៏ដោយ

នាយករដ្ឋមន្ត្រី​ថ្មី​ស្នង​ត្រកូល លោក ហ៊ុន ម៉ាណែត ព្រមាន​ថា សកម្មភាព​ទាំងឡាយ​ណា​ដែល​បង្ក​បញ្ហា​អស្ថិរភាព​ដល់​ប្រទេស​ជាតិ និង​រំខាន​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ទូទៅ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​សកម្មភាព​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឡើយ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ការ​បញ្ចេញមតិ​បង្ហាញ​អំពី​ទស្សនៈ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហា​ប្រទេស​ជាតិ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ដែល​មិនមែន​ជា​កំហុស​ខុស​អ្វី​នោះ​ទេ ប៉ុន្តែ​ការ​បង្ក​បញ្ហា​អស្ថិរភាព​ដល់​ប្រទេស​ជាតិ គឺ​ជា​សកម្មភាព​ហួស​ព្រំដែន​នៃ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ហើយ។ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​របស់​លោក​មាន​កាតព្វកិច្ច​ត្រូវតែ​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព សន្តិសុខ...

ព្រះរាជា​ខ្មែរ​យាង​ទៅ​ស្រុក​ចិន ប្រគល់​រាជកិច្ច​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​សម្រេច​កិច្ចការ​ផែនដី

ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា បាន​យាង​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​១៤ ខែ​សីហា នេះ​ទៅ ដោយ​ព្រះអង្គ​ប្រោស​ប្រទាន​នូវ​ព្រះរាជកិច្ច​ទាំងឡាយ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បំពេញ​ថ្វាយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី ខណៈ​លោក ហ៊ុន សែន ព្រមាន​ចាប់​ពលរដ្ឋ​មិន​គាំទ្រ​គម្រោង CLV ដាក់​គុក។ តាម​ព្រះរាជសារ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី...

អ្នកវិភាគ៖ កន្លះ​សតវត្សរ៍​ទៅ​មុខ​យ៉ាង​យូរ យៀកណាម​នឹង​គ្រប់គ្រង​កម្ពុជា​ទាំងស្រុង​តាមរយៈ​គម្រោង CLV

ក្រុម​អ្នកវិភាគ​អះអាង​ថា ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​បដិសេធ​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បាន​បង្ហាញ​ថា មិន​លើស​ពី ៥០​ឆ្នាំ​ទៀត​ទេ ប្រទេស​កម្ពុជា​នឹង​ត្រូវ​វៀតណាម គ្រប់គ្រង​ទាំងស្រុង​តាមរយៈ​គម្រោង​ដ៏​គ្រោះថ្នាក់​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​បញ្ចេញ​វីដេអូ​ឃ្លីប​កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​នឹង​ត្រូវ​វៀតណាម ត្រួតត្រា​ដូច​ប្រទេស​ឡាវ ជាមិនខាន ក្នុង​រយៈពេល​យ៉ាង​យូរ​ត្រឹមតែ ៥០​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ឱ្យ​តែ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គប់គិត​ជាមួយ​វៀតណាម...

ពលរដ្ឋ​និង​អ្នកវិភាគ​ស្នើសុំ​ឱ្យ​កងទ័ព​ជាតិ​ស្តាប់​ប្រជាពលរដ្ឋ ជាជាង​ស្តាប់​មេដឹកនាំ​បំផ្លាញ​ជាតិ

អ្នកវិភាគ និង​ប្រជាពលរដ្ឋ អំពាវនាវ​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស ជាជាង​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​វៀតណាម លើក​បន្តុប​កាន់​អំណាច​បច្ចុប្បន្ន។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប និង​កម្ទេច​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Savorn Savorn បាន​បញ្ចេញមតិ​ដោយ​សួរ​ជា​សំណួរ​ថា បង្ក្រាប​ប្រជាជន​ខ្លួនឯង​ហ្នឹង តើ​រាល់​ថ្ងៃ​ហ្នឹង​ស៊ី​ប្រាក់ខែ​អ្នក​ណា​ដែរ? តើ​កងកម្លាំង​ទាំងអស់​អត់​មាន​អៀន​ខ្មាស​អី​ទេ​ឬ​អស់​លោក?...

Latest news

© 2021, ដេលី. All rights reserved.