25 C
Phnom Penh

ពលរដ្ឋ​និង​អ្នកវិភាគ​ស្នើសុំ​ឱ្យ​កងទ័ព​ជាតិ​ស្តាប់​ប្រជាពលរដ្ឋ ជាជាង​ស្តាប់​មេដឹកនាំ​បំផ្លាញ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ និង​ប្រជាពលរដ្ឋ អំពាវនាវ​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ​ឱ្យ​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស ជាជាង​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេដឹកនាំ​វៀតណាម លើក​បន្តុប​កាន់​អំណាច​បច្ចុប្បន្ន។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប និង​កម្ទេច​ប្រជាពលរដ្ឋ​ដែល​មិន​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឈ្មោះ Savorn Savorn បាន​បញ្ចេញមតិ​ដោយ​សួរ​ជា​សំណួរ​ថា បង្ក្រាប​ប្រជាជន​ខ្លួនឯង​ហ្នឹង តើ​រាល់​ថ្ងៃ​ហ្នឹង​ស៊ី​ប្រាក់ខែ​អ្នក​ណា​ដែរ? តើ​កងកម្លាំង​ទាំងអស់​អត់​មាន​អៀន​ខ្មាស​អី​ទេ​ឬ​អស់​លោក? ហើយ​ឈ្មោះ ស្រី រ័ត្ន បាន​លើក​ជា​សំណួរ​ថា តើ​នគរបាល​ជាតិ​ការពារ​ពលរដ្ឋ​ខ្មែរ ឬ​ការពារ​បុគ្គល​បក្សពួក? បើ​នគរបាល​ជាតិ​បម្រើ​ការពារ​ពលរដ្ឋ​ខ្មែរ ហេតុ​អ្វី​មិន​នៅ​ខាង​ប្រជាពលរដ្ឋ?

រីឯ​ឈ្មោះ Bros Mey និយាយ​ថា បើ​គម្រោង CLV គេ​ប្រឆាំង​មិន​បាន អ៊ីចឹង​អស់​លោក​មន្ត្រី​ចាត់ទុក​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្វី? ខណៈ​ឈ្មោះ Yum Meun និយាយ​ថា ពលរដ្ឋ​ប្រហែលជា​សត្រូវ​របស់​រដ្ឋាភិបាល បើ​គិត​បែប​ហ្នឹង មិន​យូរ​ទេ​កម្ពុជា​អាច​មិន​ខុស​ពី​បង់ក្លាដេស នោះ​ទេ។

ចំណែក​ឈ្មោះ Seth បាន​ស្នើ​ទៅ​កងកម្លាំង និង​ប៉ូលិស​ទាំងអស់​ឱ្យ​ទៅ​បើក​ប្រាក់ខែ​ពី​លោក ហ៊ុន សែន វិញ ប្រសិនបើ​លោក ហ៊ុន សែន មិន​បើក​ឱ្យ ធ្វើ​បាតុកម្ម​ដុត​ផ្ទះ​របស់​លោក ហ៊ុន សែន ទៅ។ រីឯ​ឈ្មោះ Brandon Hou តិច​យួន​ជុះ​អាចម៍ និង​នោម​ដាក់​ទន្លេ​ឱ្យ​ក្រុម​នគរបាល​ផឹក និង​ស៊ី បើ​មិន​ដូច្នេះ​មាន​កម្លាំង​ឯណា​ទៅ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ឯង​ទៅ?

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​លើកឡើង​ដែរ​ថា ប្រសិនបើ​យក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងនេះ​ទៅ​ការពារ​ទឹកដី​ជាមួយ​យួន (វៀតណាម) ប្រាកដជា​យួន​មិន​ហ៊ាន​រំលោភ​យក​ទឹកដី​ខ្មែរ​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នាឯង ជាមួយ​យួន (វៀតណាម) វិញ គឺ​ខ្លាច​យួន (វៀតណាម) ដូច​កូន​កណ្តុរ។

លោក អ៊ុំ សំអាន បន្ត​ថា ដើម្បី​បន្ត​ដាក់​ខេត្ត​ទាំង​៤ របស់​កម្ពុជា​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ លោក ហ៊ុន សែន បែរជា​ប្រើ​កងកម្លាំង​គំរាម​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ទឹកដី​ទៅវិញ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ដឹង​ច្បាស់​ហើយ ចៅហ្វាយ​របស់​ពួកគាត់ គឺ​ប្រជាពលរដ្ឋ ហើយ​ឯកសណ្ឋាន និង​អាវុធ​ដែល​បំពាក់​លើ​ខ្លួន​ពួកគាត់ គឺ​ទិញ​បាន​ដោយសារ​លុយ​បង់​ពន្ធ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ប្រាក់ខែ​ដែល​ពួកគាត់​បើក​រៀង​រាល់​ខែ ក៏​បាន​ពី​ញើស​ឈាម​ប្រជាពលរដ្ឋ​បង់​ពន្ធ​ដែរ ដូច្នេះ​តួនាទី​ដ៏​មាន​កិត្តិយស​របស់​ពួកគាត់​ជា​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ការពារ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ មិនមែន​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​តាម​បញ្ជា​របស់​អ្នក​មាន​អំណាច​នោះ​ទេ។

លោក​ថា បើ​កងកម្លាំង​ប្រដាប់​អាវុធ​ជួយ​ជន​ផ្ដាច់ការ ហើយ​បាញ់​ប្រហារ​ប្រជាពលរដ្ឋ មិន​ខុស​ពី​កម្លាំង​ប្រដាប់​អាវុធ​ធ្វើបាប​ខ្លួនឯង​ដែរ ពីព្រោះ​កាលណា​ប្រទេស​ជាតិ​គ្រប់គ្រង​ដោយ​ពួក​ផ្ដាច់ការ ប្រទេស​ជាតិ​ប្រាកដជា​ក្រីក្រ ហើយ​ប្រជាពលរដ្ឋ​ជួប​តែ​ទុក្ខវេទនា ដូច្នេះ​តើ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ឯណា​ទៅ​បង់​លុយ​ពន្ធ​ច្រើន​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​អាច​បើក​ប្រាក់ខែ​រស់នៅ​សមរម្យ​ថ្លៃថ្នូរ​កើត​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស