27.4 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

សម្ព័ន្ធភាព​ត្រីភាគី​កម្ពុជា ឡាវ យៀកណាម ត្រៀម​សមយុទ្ធ​ជាមួយ​គ្នា​របៀប​បី​នាក់​បងប្អូន​នៅ​ខែ​វិច្ឆិកា

ប្រទេស​កម្ពុជា​នឹង​រៀបចំ​សមយុទ្ធ​បី​ប្រទេស​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា ឡាវ និង​វៀតណាម នៅ​ក្នុង​ខែ​វិច្ឆិកា ខាងមុខ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​រស់នៅ​ក្រៅ​ប្រទេស កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV-DTA។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិ ថ្ងៃទី​១៥ កញ្ញា ឲ្យ​ដឹង​ថា លោក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ និង​លោក ផាន់ វ៉ាន់យ៉ាង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​វៀតណាម សុទ្ធតែ​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា...

លោក អ៊ុំ សំអាន ថា​វៀតណាម​នឹង​កាត់​យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ខេត្ត​មណ្ឌលគិរី

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា វៀតណាម​នឹង​កាត់​យក​ដី​ខ្មែរ​ទំហំ ៥១​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែល​ជា​ខេត្ត​ត្រូវ​បាន​រដ្ឋាភិបាល​បាន​ដាក់​ចូល​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) សព្វថ្ងៃ​នេះ ជា​កម្មសិទ្ធិ​របស់​ពួកគេ​ក្រោយពី​បាន​ធ្វើ​ចម្ការ និង​សាងសង់​សំណង់​រឹង​ជា​បន្តបន្ទាប់​យ៉ាង​ច្រើន​ស្អេកស្កះ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​អាច​ចេញ​ចូល​បាន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា នេះ​ថា វៀតណាម​កំពុង​កាន់កាប់​តំបន់​ដាក់ដាំ ដាក់ហ៊ូត ឬ​អូហ៊ុច នោះ​ទាំងស្រុង...

ពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ចុង​ខែ​កញ្ញា

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) នៅ​ចុង​ខែ​កញ្ញា នេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​វៀតណាម នៅ​ថ្ងៃ​អនាគត។ គណៈកម្មាធិការ​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ​ថា បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ នឹង​ប្រារព្ធ​នៅ​ទីក្រុង​កង់ប៊ែរ៉ា នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាងមុខ​នេះ នៅ​មុខ​ស្ថានទូត​ខ្មែរ ដែល​ជា​មហា​បាតុកម្ម​ដ៏​ធំ ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​អូស្ត្រាលី...

ចលនា KMD អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ងើប​ឡើង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង CLV ឱ្យ​បាន

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ ងើប​ឡើង​តស៊ូ​មតិ​តាមរយៈ​នៃ​ការ​ធ្វើ​វេទិកា​គ្រប់​ទីកន្លែង​នៅ​ក្រៅ​ប្រទេស ដើម្បី​តវ៉ា​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ឱ្យ​បាន ព្រោះ​វាសនា​ប្រទេស​ជាតិ គឺ​ស្ថិត​លើ​កណ្ដាប់ដៃ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១០ កញ្ញា...

មន្ត្រី​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ថា​អ្នក​ប្រឆាំង​គម្រោង CLV មាន​បំណង​ផ្ដួល​រំលំ​របប​រាជា​និយម​និង​រដ្ឋាភិបាល​ស្រប​ច្បាប់

មន្ត្រី​ជាន់ខ្ពស់​ខាង​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ថា​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ដោយសារតែ​អ្នក​ទាំងនោះ​មាន​បំណង​ផ្ដួល​រំលំ​របប​រាជា​និយម ផ្តួល​រំលំ​រាជរដ្ឋាភិបាល និង​វាយប្រហារ​លំនៅឋាន​របស់​ថ្នាក់ដឹកនាំ​ផង​ដែរ។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក Igor Driesmans កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​កាលពី​ពេល​ថ្មីៗ​នេះ ដោយសារតែ​អាជ្ញាធរ​បាន​រក​ឃើញ​ភស្តុតាង​ជាក់លាក់ ដូចជា កាំបិត ស្នាប់ដៃ ដប​សាំង កាំភ្លើង​កែច្នៃ...

យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រកាស​ធ្វើ​បាតុកម្ម​អំឡុង​ពេល​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនោះ

ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​បាតុកម្ម​អំឡុង​ពេល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មាន​វត្តមាន​ក្នុង​ប្រទេស​នេះ ដើម្បី​បង្ហាញ​ទៅ​លោក ហ៊ុន សែន និង​ពិភពលោក​ថា ពលករ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ដាច់ខាត។ ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

លោក អ៊ុំ សំអាន ជំរុញ​រដ្ឋាភិបាល​លុប​កិច្ចសន្យា​ដី​សម្បទាន​ជាមួយ​ក្រុមហ៊ុន​យោធា​វៀតណាម​ក្នុង​តំបន់ CLV

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា លុប​ចោល​កិច្ចសន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ជាមួយ​នឹង​ក្រុមហ៊ុន​យោធា​វៀតណាម ដែល​មាន​ទំហំ​ជាង ៣​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​រតនគិរី ដើម្បី​ជៀសវាង​ការ​បាត់បង់​ខេត្ត​ខ្មែរ​ទាំង​៤ ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ឬ​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២ នា​ពេល​អនាគត។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី ដែល​ជា​ខេត្ត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ឱ្យ​ក្រុមហ៊ុន​យោធា​វៀតណាម ចំនួន​៣ ដែល​មាន​ទំហំ​ផ្ទៃដី​ជាង ៣​ម៉ឺន​ហិកតា...

ក្រុម​យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​បាតុកម្ម​ចំពោះ​មុខ​លោក ហ៊ុន សែន ប្រឆាំង​គម្រោង CLV

ក្រុម​យុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ប្រមូលផ្ដុំ​ពលករ និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង ធ្វើ​បាតុកម្ម​បន្ទាន់​មួយ​ដើម្បី​ប្រឆាំង​គម្រោង​អភិវឌ្ឍន​ត្រីកោណ (CLV-DTA) ចំពោះ​មុខ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ពេលនេះ។ សមាជិក​ចលនា​យុវជន​សង្គ្រោះ​ជាតិ លោក យ៉ង់ ស៊ីណេត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ កញ្ញា នេះ​ថា ពលករ និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង កំពុង​រង់ចាំ​ធ្វើ​បាតុកម្ម​ចំពោះ​មុខ​លោក ហ៊ុន...

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​នឹង​បង្កើត​មូលនិធិ​ម្នាក់ ១​ម៉ឺន​ដុល្លារ​ជួយ​អភិវឌ្ឍ​ខេត្ត​ខ្មែរ បើ​រដ្ឋាភិបាល​ហ៊ាន​ដក​ខ្លួន​ពី​គម្រោង CLV

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ចោទ​ជា​សំណួរ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ថា តើ​ហ៊ាន​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA ទេ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​បង្កើត​មូលនិធិ​ម្នាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ។ សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ កញ្ញា ថា ការ​លើកឡើង​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត...

លោក សម រង្ស៊ី ថា​កម្ពុជា​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន ដើម្បី​កុំ​ឱ្យ​កើត​មាន​អំពើ​ឧក្រិដ្ឋ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន មិន​អាច​កែ​ខ្លួន​ជា​អ្នក​ដឹកនាំ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ការពារ​ប្រជាជន​បាន​ទេ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ហួសហេតុ ដូច្នេះ​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​នេះ​ចេញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​រាប់​មិន​អស់​ចាប់តាំងពី​កងទ័ព​វៀតណាម បាន​លើក​បន្តុប​គាត់​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា ជា​ថ្នូរ​នឹង​ការ​បម្រើ​មហិច្ឆតា​វៀតណាម...

Latest news

© 2021, ដេលី. All rights reserved.