TAG
បរិស្ថាន
រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការចំពោះពលរដ្ឋដែលមិនអនុវត្តការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ
រដ្ឋបាលរាជធានីភ្នំពេញ ព្រមាននឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងពលរដ្ឋមួយចំនួនដែលមិនបានអនុវត្តការគ្រប់គ្រងសំណល់រឹងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងប្រជាពលរដ្ឋមួយចំនួន មិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីណែនាំស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ។
ប្រភពដដែលបានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ENTERPRISE...
USAID បើកគម្រោងអភិរក្សថ្មីចំណាយ២៤លានដុល្លារដើម្បីគាំទ្រការអភិរក្សជីវចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗនៅកម្ពុជា
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រកាសបើកគម្រោងថ្មីមួយឈ្មោះថា «USAID អភិរក្ស» មានរយៈពេល ៥ឆ្នាំ និងមានទឹកប្រាក់ ២៤លានដុល្លារ ដើម្បីគាំទ្រដល់ការអភិរក្សជីវចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងលើកកម្ពស់ជីវភាពរបស់សហគមន៍នៅជុំវិញតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID Cambodia គម្រោង «USAID អភិរក្ស» នឹងពង្រីកការគាំទ្ររបស់ខ្លួនទៅដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង...
យុវជនចលនាមាតាធម្មជាតិហួសចិត្តដែលតុលាការបដិសេធមិនឱ្យចេញទៅទទួលពានរង្វាន់ការពារបរិស្ថាននៅស៊ុយអែត
សកម្មជនចលនាមាតាធម្មជាតិ ហួសចិត្តដែលសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនអនុញ្ញាតឱ្យពួកគេចេញទៅទទួលពានរង្វាន់ Right Livelihood 2023 នៅប្រទេសស៊ុយអែត នៅចុងខែវិច្ឆិកា នេះ ដោយបញ្ជាក់ថាគ្មានភាពចាំបាច់ បើទោះជាពានរង្វាន់នេះនឹងលើកមុខមាត់ប្រទេសកម្ពុជាក៏ដោយ។
សកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២ ខែតុលា ថា ការបដិសេធមិនឲ្យសកម្មជនមាតាធម្មជាតិចាកចេញទៅក្រៅប្រទេសដើម្បីទទួលពានរង្វាន់ Right...
លោក អ៊ុំ សំអាន រិះគន់រដ្ឋាភិបាលបញ្ចុះពន្ធនាំចេញថ្មភ្នំថាជាការលើកទឹកចិត្តឱ្យឈ្មួញបំផ្លាញភ្នំនិងធនធានធម្មជាតិ
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាងថាការបញ្ចុះពន្ធនាំចេញថ្មភ្នំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជាការលើកទឹកចិត្តឲ្យក្រុមឈ្មួញបំផ្លាញភ្នំ និងធនធានធម្មជាតិ រួមទាំងបរិស្ថាន។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អនុក្រឹត្យដដែលនោះបានបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងនោះសម្រាប់មុខទំនិញថ្មធម្មជាតិមិនទាន់កែច្នៃ មានចំនួន ៨បន្ទាត់ពន្ធនៃតារាងពន្ធគយពី ៣០% មក ១០%...
សកម្មជនចលនាមាតាធម្មជាតិទទួលបានពានរង្វាន់សកលដោយសារការពារធនធានធម្មជាតិ
សកម្មជនចលនាមាតាធម្មជាតិ ត្រូវបានអង្គការអន្តរជាតិ Right Livelihood ផ្តល់ពានរង្វាន់សកល (Right Livelihood Award) ដែលមានតម្លៃប្រហាក់ប្រហែលនឹងពានរង្វាន់ណូបែលសន្តិភាពដែរ (Nobel Peace Prize) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនទាំងនេះក្នុងការការពារធនធានធម្មជាតិកម្ពុជាអស់រយៈពេលប្រមាណជា ១ទសវត្សកន្លងមកនេះ។
ចលនាមាតាធម្មជាតិ ចេញវីដេអូប្រវែងជាង ៣នាទីនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដែលមានការលើកឡើងពីយុវជនចលនាមាតាធម្មជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននាពេលកន្លងមក បើទោះបីជាត្រូវជាប់ពន្ធនាគារ ឬរងនូវការគំរាមកំហែង និងរងនូវអំពើហិង្សានានាក្នុងរយៈពេលកន្លងមក...
អាជ្ញាធរបដិសេធទទួលញត្តិសកម្មជនបរិស្ថានករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប បដិសេធមិនទទួលញត្តិរបស់សកម្មជនចលនាមាតាធម្មជាតិ ដែលស្នើសុំឲ្យបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវករណីបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប រួមជាមួយស្ថានីយចម្រោះទឹកស្អាតនៅក្នុងទីក្រុងសៀមរាប។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានយកញត្តិដែលមានស្នាមមេដៃរបស់យុវជនចំនួន ៤៦នាក់ ទៅដាក់នៅសាលាខេត្តសៀមរាប ដើម្បីស្នើសុំឲ្យអាជ្ញាធរខេត្តបង្ហាញព័ត៌មានជុំវិញលទ្ធផលនៃការចុះស្រាវជ្រាវអំពីករណីនៃការបង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប ប៉ុន្តែញត្តិនេះត្រូវបានបដិសេធ ហើយអាជ្ញាធរជំរុញឱ្យពួកគេទាក់ទងទៅខាងមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីឈ្វេងយល់ពីបញ្ហានេះបន្ថែមទៀត។
លោក ថុន រដ្ឋា លើកឡើងថា ការដាក់ញត្តិនេះ គឺក្នុងបំណងដើម្បីសុំឱ្យអាជ្ញាធរខេត្តបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន ចំពោះការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសៀមរាប...
បក្សក្រៅរដ្ឋាភិបាលចាប់ផ្តើមស្ទង់មតិអំពីការអភិវឌ្ឍដោយការលុបបឹងនិងការរក្សាបឹងសម្រាប់ទេសចរណ៍និងរំដោះទឹក
មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល អះអាងថា បឹងធម្មជាតិក្នុងទីក្រុងភ្នំពេញ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបអស់ខ្លះហើយដើម្បីអភិវឌ្ឍពង្រីកទីក្រុង ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលមិនគួរលុបបឹងធម្មជាតិដែលនៅសេសសល់បន្តទៀតនោះទេ ខណៈលោក ហ៊ុន សែន តែងប្រតិកម្មថា កាលពីមុនគេលុបបឹងធម្មជាតិទាំងនោះបាន ហេតុអ្វីពេលនេះលោកលុបបឹងទាំងនោះមិនបានទៅវិញ?
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ វិច្ឆិកា នេះថា ការរក្សាទុកបឹងធម្មជាតិឱ្យបានច្រើន...
ក្រសួងបរិស្ថាន៖ កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ដោះស្រាយការប្រែប្រួលអាកាសធាតុដើម្បីការអភិវឌ្ឍ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អះអាងថា កម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីការអភិវឌ្ឍដោយការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាឱ្យមានការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង។ ប៉ុន្តែមហាជននៅតែមានចម្ងល់ថា ហេតុអ្វីកម្ពុជានៅតែមិនព្រមចូលរួមចុះហត្ថលេខាស្ដីពីការរួមគ្នាបញ្ឈប់ការបាត់បង់ព្រៃឈើលើសេចក្តីប្រកាសទីក្រុង Glasgow នៅពេលនេះ?
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ អះអាងនៅថ្ងៃទី១១ វិច្ឆិកា នេះថា ក្នុងនាមកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការបម្រែបម្រួលអាកាសធាតុ តាមរយៈដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យដែលមានទំហំជាង ៤០០មេហ្គាវ៉ាត់ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់ខ្លួន។
លោកអះអាងថា ក្រៅពីចាប់ផ្តើមដំណើរការថាមពលព្រះអាទិត្យ កម្ពុជានឹងមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មីបន្ថែមទៀតនោះទេ។...
លោក ហ៊ុន សែន៖ បញ្ហាថាមពល អាកាសធាតុនិងបរិស្ថានជាគោលនយោបាយសំខាន់របស់កម្ពុជា
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថានជាគោលនយោបាយសំខាន់របស់ខ្លួន ដើម្បីធានាបាននូវការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើផែនដី។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំឡើងសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ថា ការបង្កើតនូវវេទិកានេះ គឺជាឱកាសមួយដែលនឹងអាចជួយជំរុញសន្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាបសំដៅដល់ការដោះស្រាយបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល។
លោក ហ៊ុន សែន អះអាងថា...
ពលរដ្ឋពីរភូមិនៅខណ្ឌច្បារអំពៅថាអំពើហិង្សាអាចនឹងផ្ទុះឡើងបើអាជ្ញាធរមិនអាចបញ្ឈប់សកម្មភាពឡានដឹកខ្សាច់
ពលរដ្ឋចំនួនពីរភូមិរស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបន្តប្រមូលផ្តុំគ្នាតវ៉ាជាថ្មីម្តងទៀត ដើម្បីស្នើសុំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុនបើកធ្វើអាជីវកម្មខ្សាច់មួយកន្លែង ដែលយកផ្លូវសាធារណៈដឹកខ្សាច់តាំងពីព្រលឹមទល់ព្រលប់ បង្កប៉ះពាល់ដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋភូមិស្វាយតាអុក១ និងភូមិព្រែកជាងព្រំ ដែលរងផលប៉ះពាល់នោះ បានស្នើដល់អភិបាលរាជធានីភ្នំពេញ អន្តរាគមន៍ទៅលើថៅកែក្រុមហ៊ុនបូមខ្សាច់ឈ្មោះ គឹម ហេង ចំនួនពីរចំណុច គឺស្នើឲ្យផ្លាស់ប្ដូរទីតាំងក្រុមហ៊ុន ឬបូមខ្សាច់ចេញពីតំបន់នោះ និងត្រូវណែនាំដល់ម្ចាស់ក្រុមហ៊ុនអាជីវកម្មខ្សាច់ទាំងនេះត្រូវមានផ្លូវដឹកជញ្ជូនខ្សាច់ ឬចូកក្នុងបរិវេណក្រុមហ៊ុនឲ្យដូចក្រុមហ៊ុនផ្សេងៗដែរ។
ក្រុមប្រជាពលរដ្ឋបន្តថា សំណើនេះ ពួកគាត់ធ្លាប់បានប្តឹងទៅកាន់អាជ្ញាធរចាប់ពីថ្នាក់ភូមិ...