26.9 C
Phnom Penh

TAG

មួង ណារ៉េត

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​នឹង​បង្កើត​មូលនិធិ​ម្នាក់ ១​ម៉ឺន​ដុល្លារ​ជួយ​អភិវឌ្ឍ​ខេត្ត​ខ្មែរ បើ​រដ្ឋាភិបាល​ហ៊ាន​ដក​ខ្លួន​ពី​គម្រោង CLV

សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ចោទ​ជា​សំណួរ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ថា តើ​ហ៊ាន​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA ទេ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​បង្កើត​មូលនិធិ​ម្នាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​ខេត្ត​ខ្មែរ​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ។ សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ កញ្ញា ថា ការ​លើកឡើង​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត...

លោក ហ៊ុន សែន អះអាង​ថា​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​គាំទ្រ​មូលនិធិ​ព្រំដែន ខណៈ​ពលរដ្ឋ​ខ្មែរ​ជាប់​បំណុល​ធនាគារ​រុំ​សួត

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​កំពុង​ប្រើ​តួនាទី​គ្រប់គ្រង​លើ​នាយករដ្ឋមន្ត្រី អះអាង​ថា ព្រះសង្ឃ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូលរួម និង​គាំទ្រ​យ៉ាង​ផុលផុស ក្រោយ​បង្កើត «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន» ខណៈ​អ្នក​ឃ្លាំមើល​សង្គម​ថា រដ្ឋាភិបាល​អាច​កំពុង​ជួប​វិបត្តិ​ថវិកា​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឱ្យ​ធ្វើការ​រៃអង្គាស​ពី​ពលរដ្ឋ​ក្នុង​ពេល​ដែល​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ជាប់​ជំពាក់​បំណុល​ធនាគារ​រុំ​សួត។ លោក ហ៊ុន សែន ដែល​ត្រូវ​ជា​ឪពុក​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី...

កម្ពុជា​បន្ត​ដាំ​ក្បាល​ធ្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​លេខ​១៤២ មក​លេខ​១៥១

ប្រទេស​កម្ពុជា បន្ត​ធ្លាក់​ចំណាត់ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​ចំនួន ៩​លេខ​ក្នុង​រយៈពេល ២​ឆ្នាំ​ជាប់​គ្នា​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ គឺ​ពី​លេខ​១៤២ មក​ចំណាត់ថ្នាក់​លេខ​១៥១ ក្នុង​ចំណោម ១៨០​ប្រទេស ដោយសារតែ​គេ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ និង​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​ធ្ងន់ធ្ងរ។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ ដោយ​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ឱ្យ​ជាប់​លេខ​១៥១ ដែល​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ។ ប្រភព​ដដែល​លើកឡើង​ថា ចាប់តាំងពី​ដើម​ឆ្នាំ​២០២៤ មក...

កម្ពុជា​ធ្លាក់​ក្បែរ​បាត​តារាង​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ​របស់​ពលរដ្ឋ

នៅ​ឆ្នាំ​២០២៤ នេះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​ការ​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២១ កក្កដា នេះ​ថា ក្នុង​ប្រទេស​អាស៊ាន​ទាំង​១១ ពិន្ទុ​ខាង​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​ទៅ​នៅ​ក្បែរ​នឹង​ក្រុម​ប្រទេស​ដែល​ល្បី​ខាង​ការ​ដឹកនាំ​ផ្ដាច់ការ​ទៅវិញ។ លោក មួង ណារ៉េត លើកឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ កម្ពុជា​គ្មាន​ចំណាត់ថ្នាក់​ល្អ​ដាក់​នឹង​គេ​ទាល់តែសោះ...

កម្ពុជា​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ដែល​បាន​ដណ្តើម​យក​លេខ​១ និង​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​បាន​ផ្តួល​ប្រទេស​ភូមា ឱ្យ​នៅ​លេខ​រៀង​ទី​២។ គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia - 2024) កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​តិចតួច​បំផុត​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម្រាប់​ឆ្នាំ​២០២៤ នេះ ខណៈ​ប្រទេស​ឡាវ និង​ប្រទេស​ទីម័រឡេស មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ទេ។ របាយការណ៍​ដដែល​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​ជាប់​លេខ​១ ភូមា​ជាប់​លេខ​២...

អ្នក​ឃ្លាំមើល៖ ការ​ផ្តល់​លុយ​ពី​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ឱ្យ​លោក សាពូន មីដាដា ជា​ទង្វើ​សូកប៉ាន់​ដែល​ត្រូវតែ​ស៊ើបអង្កេត

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ផ្តល់​លុយ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ឱ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សាពូន មីដាដា ទោះ​ក្នុង​ទំហំ​ទឹកប្រាក់ ៣០​ម៉ឺន ឬ ៤០​ម៉ឺន ឬ​រាប់​លាន​ដុល្លារ​អាមេរិក​ក៏ដោយ ក៏​ត្រូវ​ចាត់ទុក​ថា​ជា​ទង្វើ​សូកប៉ាន់ ហើយ​ត្រូវ​ធ្វើ​ការ​ស៊ើបអង្កេត។ សកម្មជន​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ឯកភាព​ជាតិ​ទេ

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លើកឡើង​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ឯកភាព​ជាតិ​ទេ ព្រោះ​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដែល​ពុះ​ច្រៀក​ដោយ​ទំនាស់​បុគ្គល​ដែល​ជា​មេដឹកនាំ​នយោបាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រាប់​ទសវត្សរ៍​កន្លង​មក។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ ខែ​មីនា នេះ​ថា បើ​មើល​ជា​រួម ដូចជា​គ្មាន​តំបន់​អបគមន៍ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្មាន​សង្គ្រាម មេដឹកនាំ...

ក្រុម​ឃ្លាំមើល​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ពិការ​ខាង​វិស័យ​សារព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ

សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ចាត់ទុក​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ដែល​ពិការភាព​ខាង​វិស័យ​ព័ត៌មាន​ពិត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ចាំ​តែ​កម្ទេច​សារព័ត៌មាន​ពិត​ដែល​ផ្សព្វផ្សាយ​ពី​ការ​បំផ្លាញ​សង្គម​ជាតិ។ សកម្មជន​ក្នុង​សហគមន៍​ក្នុង​ទីក្រុង​ឡងប៊ិច ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា លោក​មិន​ដែល​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​ចាប់​ខ្លួន​អ្នក​បញ្ចេញមតិ ឬ​អ្នក​សារព័ត៌មាន​ដែល​ចុះផ្សាយ​ពី​ការពិត​ក្នុង​សង្គម ដើម្បី​បង្ហាញ​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ទេ ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​ដែល​ចម្លែក​ខុស​គេ ត្បិត​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​នេះ​តែង​រង​នូវ​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់។ សកម្មជន​ក្នុង​សហគមន៍​រូប​នេះ​ត្អូញត្អែរ​ថា...

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​អាមេរិក​និង​អូស្ត្រាលី​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​ដាក់​ឈ្មោះ​ថា «ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា»។ ការ​បង្កើត​ក្រុម​នេះ គឺ​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​ខ្មែរ​ដែល​មាន​ទស្សនៈ​រួម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ...

លោក សម រង្ស៊ី៖ អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​លោក ហ៊ុន សែន ពី​ផែនដី​នេះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ព្យាករ​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត នឹង​ត្រូវ​ដួល​រលំ​នៅ​ពេល​អវត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ពី​ផែនដី​នេះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ...

Latest news

© 2021, ដេលី. All rights reserved.