TAG
យ៉ង សាំងកុមារ
សម្ពន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាលនៅកម្ពុជាកំពុងជួបបញ្ហាចម្រូងចម្រាស
ការចងសម្ពន្ធភាពរបស់គណបក្សក្រៅរដ្ឋាភិបាល កំពុងជួបបញ្ហាចម្រូងចម្រាសដោយសារសកម្មជនរបស់គណបក្សភ្លើងទៀន នៅមិនទាន់ទុកចិត្តគណបក្សផ្សេងៗទៀត បើទោះជាមានការអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យចាំបាច់ត្រូវសហការគ្នាដើម្បីឱ្យគណបក្សដែលទទួលបានអាសនៈច្រើន និងអាសនៈតិចក្លាយទៅជាកម្លាំងមួយប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋសភាក៏ដោយ។
សកម្មជនសកម្មៗរបស់គណបក្សភ្លើងទៀន បេក្ខជនចៅសង្កាត់អូរចារ អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានអះអាងកាលពីថ្ងៃទី២៧ កក្កដា ថា ក្នុងកាលៈទេសៈនេះគ្មានភាពចាំបាច់ណាមួយដែលគណបក្សភ្លើងទៀន ត្រូវទៅរួបរួមជាមួយបក្សផ្សេងឡើយ ព្រោះថាគណបក្សភ្លើងទៀនមិនឆោតល្ងង់ទៅចងសម្ពន្ធភាពជាមួយគណបក្សដែលគ្មានភាពស្មោះត្រង់នោះទេ។
ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី ដែលនៅពេលនេះត្រូវគេដឹងថាជាអ្នកគាំទ្រគណបក្សភ្លើងទៀន បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយឡូហ្គូគណបក្សមួយចំនួនក្នុងខ្លឹមសារឌឺដងផ្លែផ្កា កាលពីថ្ងៃទី២៧ កក្កដា ថា គណបក្សខ្លះរកផ្លូវមិនទាន់ឃើញ...
ADB ផ្តល់ប្រាក់កម្ចី១៥លានដុល្លារអាមេរិកដល់ក្រុមហ៊ុនផលិតចំណីសត្វនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់កម្ចីចំនួន ១៥លានដុល្លារអាមេរិកដល់ក្រុមហ៊ុន ឌី ហឹស្ស ធី អិម អេច (De Heus TMH) ដែលជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំតែមួយគត់នៅកម្ពុជា ដើម្បីធានាក្នុងការប្រមូលទិញវត្ថុធាតុដើមរបស់កសិករខ្មែរឱ្យបានកាន់តែច្រើនក្នុងការរួមចំណែកការពារសន្តិសុខស្បៀងនៅកម្ពុជាទៅថ្ងៃមុខ។
ADB បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះថា ក្រុមហ៊ុន De Heus TMH Company Limited...
GDP បង្ហាញជំនឿថាបក្សនយោបាយមាននិន្នាការដូចគ្នានឹងរួមកម្លាំងប្រកួតនឹងបក្សកាន់អំណាច
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បង្ហាញជំនឿថា គណបក្សនយោបាយដែលមាននិន្នាការដូចគ្នា អាចចងសម្ពន្ធភាព ឬរួបរួមគ្នាបង្កើតជាកម្លាំងធំមួយ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ពលរដ្ឋដែលមាននិន្នាការមិនគាំទ្របក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ក្នុងការចូលប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតទល់នឹងគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ។
នេះជាការថ្លែងរបស់អ្នកដឹកនាំកំពូលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីសំណើចងសម្ពន្ធភាពនយោបាយឆ្នាំ២០២៣។
ប្រធានគណៈកម្មាធិការនាយកគណបក្សនេះ បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់លិខិតទៅកាន់គណបក្សផ្សេងទៀតដែលមាននិន្នាការដូចគ្នា ដើម្បីជជែកពីការចងសម្ពន្ធភាពនយោបាយឆ្នាំ២០២៣ ប៉ុន្តែការឆ្លើយបែបណានោះ លោកមិនទាន់ដឹងនៅឡើយ។
លោកថា ការចងសម្ពន្ធភាពនេះ មិនមែនធ្វើតែថ្នាក់ដឹកនាំគណបក្សនោះទេ តែក៏មានការចូលរួម...
GDP៖ ការចងសម្ព័ន្ធរវាងបក្សក្រៅរដ្ឋាភិបាលគឺដើម្បីស្ដារប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថា ការសហការចងសម្ពន្ធភាពគ្នារវាងគណបក្សក្រៅរដ្ឋាភិបាលមុនពេលបោះឆ្នោត គឺមានផលប្រយោជន៍សម្រាប់គណបក្សនីមួយៗ និងស្ដារប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាដើម្បីការពារផលប្រយោជន៍ជូនពលរដ្ឋ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់ The Cambodia Daily នៅថ្ងៃទី២៥ កក្កដា នេះថា តាមបទពិសោធន៍ គណបក្ស សម រង្ស៊ី ដែលបានប្តូរឈ្មោះមកជាគណបក្សភ្លើងទៀនក្នុងពេលបច្ចុប្បន្ននេះ ធ្លាប់ទទួលបានជាង ២ពាន់អាសនៈឃុំ-សង្កាត់ និងទទួល ២៦អាសនៈរដ្ឋសភាជាតិក្នុងឆ្នាំ២០០៨...
បក្សក្រៅរដ្ឋាភិបាលស្នើ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនិងបក្សនយោបាយ
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ ស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយដើម្បីធានាការបោះឆ្នោតពេលខាងថ្ងៃមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បានលើកឡើងថា ការស្នើបែបនេះក្រោយពីឆ្លងកាត់បទពិសោធន៍ការបោះឆ្នោតកន្លងមក រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗផងដែរ។
លោកបន្តថា ការទាមទារឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីធានាពីភាពមិនលម្អៀងរបស់គណៈកម្មការឃុំ-សង្កាត់ និងគណៈកម្មការខេត្តរៀបចំការបោះឆ្នោត រួមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ ចំពោះការទាមទារឱ្យច្បាប់ស្ដីពីគណបក្សនយោបាយត្រង់មាត្រា៧ និងមាត្រា៦ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយដែលជាក្ដីបារម្ភសម្រាប់គណបក្សនយោបាយ និងប្រជាពលរដ្ឋអ្នកបោះឆ្នោតផងដែរ។
ចំណែកអនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏លើកឡើងដែរថា...
អ្នកឃ្លាំមើល៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបង្ហាញថាលោក ហ៊ុន សែន កំពុងជ្រែករាជ្យព្រះមហាក្សត្រ
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានបង្ហាញយ៉ាងច្បាស់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងជ្រែករាជ្យព្រះមហាក្សត្រដែលនឹងក្លាយជាបុគ្គលដ៏មានអំណាចបំផុតមួយទៅថ្ងៃមុខ និងធ្វើឱ្យធ្លាក់ចុះនូវការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ហើយថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងនេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានប្រែក្លាយខ្លួនទៅជាស្ថាប័នធម្មនុញ្ញកំពូលមួយខ្ពស់ជាងស្ថាប័នជាតិណាៗទាំងអស់។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៤ កក្កដា...
លោក ហ៊ុន សែន ថានយោបាយគ្មានស្តង់ដារពិតប្រាកដទេ ខណៈប្រជាធិបតេយ្យក៏មានដំណើរការមិនដូចគ្នាដែរ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ ចំណែកឯប្រជាធិបតេយ្យក៏មានដំណើរការមិនដូចគ្នានោះដែរពីប្រទេសមួយទៅប្រទេសមួយទៀត។
មេដឹកនាំដែលញាំញីដោយការរំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជារូបនេះ បានលើកឡើងក្នុងពិធីបើកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នេះថា ប្រទេសខ្លះប្រកាន់យករបបប្រជាធិបតេយ្យបែបប្រធានាធិបតីនិយម។ ចំណែកប្រទេសខ្លះប្រកាន់យករបបប្រជាធិបតេយ្យបែបសភានិយម ប៉ុន្តែទោះបីជាការប្រកាន់របបប្រធានាធិបតី ឬប្រកាន់របបសភាក៏ដោយ ក៏គេហៅថាប្រជាធិបតេយ្យដូចគ្នាដែរ ប៉ុន្តែស្តង់ដារ គឺមិនដូចគ្នានោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ស្តង់ដារលើបញ្ហានយោបាយ...
អ្នកឃ្លាំមើល៖ ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុននិងបណ្ឌិត កែម ឡី ដូចគ្នាប៉ុន្តែការចាប់ឃាតកខុសគ្នា
ប្រធានវេទិកាពលរដ្ឋអះអាងថា ការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក សិនហ្សូ អាបេ និងបណ្ឌិត កែម ឡី ធ្វើឡើងនៅកណ្ដាលពន្លឺថ្ងៃដូចគ្នា ប៉ុន្តែការស្វែងរកភស្តុតាងចាប់ឃាតកពិត គឺធ្វើឡើងខុសគ្នាទាំងស្រុង ខណៈក្រុមសិទ្ធិមនុស្សអន្តរជាតិអះអាងថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈស៊ើបអង្កេតលាតត្រដាងរកជននៅពីក្រោយអំពើឃាតកម្មនេះ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងឱកាសប្រារព្ធខួប ៦ឆ្នាំនៃមរណភាពបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះថា...
បក្សក្រៅរដ្ឋាភិបាលបង្ហាញសញ្ញាវិជ្ជមានក្នុងការចងសម្ពន្ធភាពចូលរួមការបោះឆ្នោតជាតិ
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ លើកឡើងថា ការចងសម្ពន្ធភាពរវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀងគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ គឺជាសញ្ញាវិជ្ជមានដែលជំរុញឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងការបម្រើពលរដ្ឋ បន្ទាប់ពីមិនអាចយកជ័យជម្នះលើបក្សកាន់អំណាចបានក្រោយពីការបោះឆ្នោតឃុំ-សង្កាត់។
គណបក្សទាំងបួននេះរួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ «ដើម្បីបង្ហាញពីផែនការនៃការតស៊ូមតិលើសំណើកែលំអប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា»។
សន្និសីទរួមគ្នាដែលមិនធ្លាប់មាននេះ បានកើតឡើងក្រោយពីគណបក្សទាំងនោះបានអះអាងអំពីការរកឃើញថាមានភាពមិនប្រក្រតីមួយចំនួន និងមានការគំរាមកំហែងខាងនយោបាយនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា កន្លងទៅ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ កក្កដា...
រដ្ឋាភិបាលថាគម្រោងបញ្ចុះថ្លៃអគ្គិសនីដល់ពលរដ្ឋចុងឆ្នាំ២០២២អាចនឹងត្រូវពន្យារពេល
លោក ហ៊ុន សែន ប្រកាសជាផ្លូវការថា គម្រោងដែលរដ្ឋាភិបាលកម្ពុជាបញ្ចុះថ្លៃអគ្គិសនីដល់ពលរដ្ឋសម្រាប់ចុងឆ្នាំ២០២២ នេះ អាចនឹងត្រូវពន្យារពេល ដោយសារតែអគ្គិសនីកម្ពុជា (EDC) នឹងខាតបង់ប្រហែល ១០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២ នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ាន-ប៉ារ៉ាហ្គេម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ថា ការខាតបង់ជាលើកដំបូងរបស់ EDC ដែលរដ្ឋាភិបាលត្រូវអន្តរាគមន៍នេះ គឺវាផ្តើមចេញពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចលើប្រទេសរុស្ស៊ី...