29.3 C
Phnom Penh

TAG

រដ្ឋប្រហារ​ភូមា

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ប្រធាន​អាស៊ាន​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ភូមា​ដែល​បង្ក​ហិង្សា​លើ​ជនស៊ីវិល

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ជា​ប្រធាន​អាស៊ាន​គួរ​ចេញ​មុខ​ថ្កោលទោស​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ដែល​កំពុង​បង្ក​អំពើ​ហិង្សា​ដោយ​ប្រដាប់​អាវុធ​វាយប្រហារ​លើ​ជនស៊ីវិល និង​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ តុលា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ចេតនា​របស់​អាស៊ាន​ដែល​ចង់​ឲ្យ​មាន​ការ​បញ្ចប់​វិបត្តិ​នៅ​ភូមា ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន​គួរតែ​មាន​ឥរិយាបថ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដោយ​ឯករាជ្យ​ជាង​ពេល​បច្ចុប្បន្ន​នេះ។...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​សន្យា​រុញ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​ភូមា​អំឡុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន

នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ មេដឹកនាំ​កំពូលៗ​របស់​អាស៊ាន​ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា ដែល​កម្ពុជា​ឆ្នាំ​នេះ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន។ នៅ​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ វិបត្តិ​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​មួយ​នេះ​ខ្មាស​ពិភពលោក គឺ​ការ​ដែល​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អំណាច​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​មេដឹកនាំ។ ឥឡូវ​ស្ត្រី​ជើងឯក​ប្រជាធិបតេយ្យ​ពិភពលោក​ម្នាក់​នេះ កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​របស់​ពួក​យោធា ដោយ​រង​នូវ​បណ្តឹង ១០​សំណុំរឿង ដែល​នាំ​ឱ្យ​អ្នកស្រី​អាច​មាន​ទោស​ដល់​ទៅ ១០០​ឆ្នាំ ប៉ុន្តែ​មិនមែន​មាន​តែ​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ​ដែល​ត្រូវ​ពួក​យោធា​ចាប់​ឃុំ​ខ្លួន គឺ​មាន​ទាំង​ប្រធានាធិបតី មាន​ទាំង​សមាជិក​សភា និង​សមាជិក​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដល់​ទៅ...

ក្រុម​អ្នក​ឃ្លាំមើល​គាំទ្រ​មន្ត្រី UN ដែល​មិន​ត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា​សាជាថ្មី

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​សម្រេច​ចិត្ត​របស់​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា អ្នកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) ដែល​នឹង​មិន​វិលត្រឡប់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា សាជាថ្មី ដោយសារ​មិន​បាន​ចូល​ជួប​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល អ្នកស្រី អ៊ុងសាន ស៊ូជី គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ជំរុញ​ឱ្យ​របប​សឹក​ភូមា ងាក​ទៅ​រក​ការ​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឡើងវិញ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

ប្រេសិត UN ស្នើ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ភូមា​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់

ពិភពលោក​មិន​បាន​ភ្លេច​នូវ​ការ​ទាមទារ​សេរីភាព​សម្រាប់​ប្រជាជន​ភូមា នោះ​ទេ បើ​ទោះជា​សង្គ្រាម​ដែល​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ។ នៅ​ថ្ងៃទី​១៨ សីហា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ប្រទេស​ភូមា អ្នកស្រី Noeleen Heyzer បាន​ជួប​ផ្ទាល់​មេដឹកនាំ​របប​សឹក គឺ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅ​រដ្ឋធានី​ណៃភិដោ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​ប្រទេស​ដែល​ហែកហួរ​ដោយ​ហិង្សា​នយោបាយ​មួយ​នេះ បាន​ស្នើ​ទៅ​លោក មីន អ៊ុងឡាំង ឱ្យ​បញ្ឈប់​ហិង្សា​សង្គម និង​នយោបាយ​ជាមួយ​នឹង​ការ​ស្នើ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​អ្នកស្រី...

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​ស្ថានការណ៍​ភូមា​និង​ក្នុង​តំបន់

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​អាស៊ាន បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៥ សីហា ដោយ​សម្រេច​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពី​បញ្ហា​ជាច្រើន​ជុំវិញ​ស្ថានការណ៍​ចុងក្រោយ​នៅ​ក្នុង​តំបន់ ហើយ​ក្នុង​នោះ សមាគម​អាស៊ាន​បាន​ថ្កោលទោស​របប​សឹក​ដែល​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ និង​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​របប​សឹក​ដែល​មិន​ព្រម​អនុវត្ត​តាម​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ឆ្នាំ​២០២១។ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ផ្ដល់​ផែនការ​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​យោធា​ភូមា ទទួល​យក​មក​អនុវត្ត​ហើយ បែរ​ជា​មិន​មាន​ភាព​រីកចម្រើន​ទៅ​មុខ គឺជា​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង។ ផែនការ​ប្រាំ​ចំណុច​នេះ​រួម​មាន៖ ការ​ដោះលែង​អ្នកទោស​នយោបាយបញ្ចប់​ហិង្សា​នយោបាយការ​ចាប់ផ្ដើម​ចរចាការ​ទទួល​យក​ជំនួយ​មនុស្សធម៌ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រេសិត​អាស៊ាន​ធ្វើ​សកម្មភាព​សម្របសម្រួល​នយោបាយ​បើក​ផ្លូវ​ទៅ​រក​ការ​ចរចា​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ការ​បង្កើត​យន្តការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ។ សេចក្ដី​ថ្លែងការណ៍​រួម​នៃ​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ហៅ​ការ​ដែល​ពួក​យោធា​មិន​អាច​អនុវត្ត​បាន​នូវ​ផែនការ​ប្រាំ​ចំណុច​នេះ គឺជា​ការ​ខ្វះ​ឆន្ទៈ និង​កាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ភូមា និង​ហិង្សា​នយោបាយ​នៅតែ​បន្ត។ សេចក្ដី​ថ្លែងការណ៍​បាន​សង្កត់​ដូចនេះ​ថា៖ «អាស៊ាន​សូម​រំឭក​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សមាគម​នេះ​ឡើងវិញ គឺ​ភូមា​ត្រូវតែ​ធ្វើ​ដំណើរ​ទៅ​រក​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ហើយ​សម្រាប់​អាស៊ាន​បាន​ត្រៀម​អស់​ហើយ​ដើម្បី​ជួយ​ឱ្យ​មាន​កិច្ចចរចា​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ អាស៊ាន​គាំទ្រ​ប្រេសិត​របស់​ខ្លួន​ឱ្យ​បាន​ជួប​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រប​ស្ថានការណ៍​ទៅ​រក​ការ​ចរចា»។ ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​វិញ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​អំពី​ការ​គោរព​អធិបតេយ្យភាព ឯករាជភាព...

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិន​មាន​ភាព​ជឿនលឿន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត ឲ្យ​មាន​ភាព​ជឿនលឿន​តាម​អ្វី​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បាន​នោះ​ទេ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន ៩​រូប លើកលែងតែ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម។ លោក ហ៊ុន សែន អះអាង​ថា...

UN ថ្កោលទោស​របប​សឹក​ភូមា​ករណី​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ និង​ជំរុញ​អាស៊ាន​បន្ត​ដាក់​គំនាប​លើ​ពួក​យោធា

កាលពី​ថ្ងៃ​ពុធ ទី​២៧ កក្កដា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ឯកច្ឆន្ទ ដោយ​ថ្កោលទោស​របប​សឹក​ភូមា ដែល​បាន​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​ចំនួន ៤​នាក់។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ក៏​បាន​ជំរុញ​ទៅ​ពួក​យោធា​ភូមា ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ត្រូវ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឱ្យ​ស្រប​នឹង​ច្បាប់​អន្តរជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ កក្កដា នេះ។ តាម​ប្រភព​ដដែល​នេះ សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ថ្កោលទោស​របប​សឹក​ដូចនេះ គឺ​ធ្វើឡើង​ដោយ ១៥​ប្រទេស គឺ​ពុំ​មាន​ប្រទេស​ណា​ជំទាស់​នោះ​ទេ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ក៏​បាន​អំពាវនាវ​ទៅ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឱ្យ​បន្ត​ដាក់​គំនាប​ឱ្យ​បាន​ខ្លាំង​ទៅ​លើ​របប​សឹក​ភូមា គឺ​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​ឯកច្ឆន្ទ ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ដែល​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្កោលទោស​របប​សឹក​ភូមា​ដែល​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​៤​រូប

អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ថ្កោលទោស​លើ​របប​យោធា​ភូមា ដែល​បាន​ប្រហារ​ជីវិត​សកម្មជន​នយោបាយ ៤​រូប​មកពី​គណបក្ស​សម្ពន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ចាត់ទុក​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្រុម​ខ្មែរ​ថាវរៈ ចលនា​មាតា​ធម្មជាតិ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ចេញ​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២។ អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​សោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​សម្រេច​ប្រហារ​ជីវិត​សកម្មជន​នយោបាយ​ភូមា ៤​រូប​ពី​សំណាក់​របប​យោធា​ភូមា ដោយ​ថា​ការ​ប្រហារ​ជីវិត​នេះ​ជា​អំពើ​អមនុស្សធម៌ រំលោភ​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ព្រមទាំង​សិទ្ធិ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​របស់​ពលរដ្ឋ​ភូមា។ សកម្មជន​នយោបាយ​ដែល​របប​សឹក​ភូមា​ប្រហារ​ជីវិត​នោះ​មាន​លោក ភ្យូ ហ្សេយ៉ា លោក...

IDEA TALK៖ តើ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ត្រូវ​មាន​វិធានការ​បែប​ណា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រហារ​ជីវិត​ពលរដ្ឋ​ភូមា ៤​រូប​ដោយ​របប​សឹក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ត្រូវ​មាន​វិធានការ​បែប​ណា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រហារ​ជីវិត​ពលរដ្ឋ​ភូមា ៤​រូប​ដោយ​របប​សឹក?»។

ពិភពលោក​ថ្កោលទោស​របប​សឹក​ភូមា ប៉ុន្តែ​ចិន​មិនទាន់​ចេញ​សេចក្ដី​ថ្លែងការណ៍​រឿង​ភូមា​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​នៅឡើយ

ដំណឹង​នៃ​ការ​ប្រហារ​ជីវិត​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​ភូមា ដោយ​របប​សឹក នាំ​ឱ្យ​ពិភពលោក​ប្រតិកម្ម និង​ថ្កោលទោស​ពួក​យោធា​ដោយ​ហៅថា​ជា​អំពើ​ឃោរឃៅ​បំផុត និង​ជា​ការ​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ប្រទេស​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ភូមា គេ​អាច​រាប់​ពី​ប្រទេស​នៃ​សមាគម​អាស៊ាន ដែល​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​នេះ​ធ្វើឡើង​ដោយ​ប្រទេស​កម្ពុជា ព្រោះ​កម្ពុជា​នៅ​ឆ្នាំ​២០២២ ជា​ប្រធាន​អាស៊ាន។ គេ​អាច​រាប់​បញ្ជូន​ថែម​ទៀត​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការបរទេស​មួយ​ចំនួន ដូចជា​ប្រទេស​កាណាដា ន័រវែស ជប៉ុន ញូវហ្សេឡេន កូរ៉េ​ខាងត្បូង អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ចំណែក​សហភាព​អឺរ៉ុប​ដែល​ជា​សហគមន៍​មួយ​ដ៏​ធំ​មាន ២៧​ប្រទេស ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​របប​សឹក​ជា​ខ្លាំង​ផង​ដែរ។ ក្រៅ​ពី​នេះ​មាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន រួម​មាន​អង្គការ Human Rights Watch អង្គការ...

Latest news

© 2021, ដេលី. All rights reserved.