ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
លីកាដូ
ព័ត៌មានជាតិ
អង្គការលីកាដូ៖ ពន្ធនាគារជាច្រើននៅកម្ពុជាបង្កើតឡើងដើម្បីបំបាក់ស្មារតីជនជាប់ឃុំ
ឌឹ ខេមបូឌា ដេលី
-
July 2, 2024
អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ពន្ធនាគារជាច្រើននៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីបំបាក់ស្មារតីជនជាប់ឃុំ ជាពិសេសអ្នកធ្វើការការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយ។ ក្នុងអត្ថបទស្ដីពីសកម្មជនមិនរាងចាលរបស់អង្គការលីកាដូ នៅថ្ងៃទី០១ ខែកក្កដា ឱ្យដឹងថា ពន្ធនាគារជាច្រើននៅកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យ «ជនប្រព្រឹត្តបទល្មើស» បាក់ស្មារតីរាងចាលក្នុងការប្រព្រឹត្ត ដូចជា កង្វះអាហារហូបចុក កង្វះទឹកស្អាត និងទឹកមានតម្លៃថ្លៃកប់ពពក ជាដើម។ ប្រភពដដែលបានឲ្យដឹងថា ការរឹតត្បិតការជួបអ្នកខាងក្រៅ កម្តៅក្តៅខ្លាំងនៅក្នុងបន្ទប់ គឺជាបញ្ហាដែលបន្តកើតមានឡើងនៅក្នុងពន្ធនាគារ។ លើសពីនេះទៀត អត្រាផ្ទុកអ្នកទោសនៅក្នុងពន្ធនាគារកើនឡើងលើស ២០០% នៃសមត្ថភាពផ្ទុករបស់ពន្ធនាគារ...
នយោបាយ
អង្គការលីកាដូរកឃើញថារដ្ឋាភិបាលកម្ពុជាសម្រុកចាប់ឃុំខ្លួនសកម្មជននានាដាក់គុកនៅដើមឆ្នាំ២០២៤នេះ
ឌឹ ខេមបូឌា ដេលី
-
June 25, 2024
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ចេញរបាយការណ៍របស់ខ្លួនថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ រដ្ឋាភិបាលបានសម្រុកចាប់ឃុំខ្លួនសកម្មជននានាដាក់ពន្ធនាគាររហូតដល់ជិត ៣០នាក់ (២៤នាក់) ហើយក្នុងនោះ អ្នកខ្លះរងនូវការចាប់ខ្លួនដល់ទៅពីរដង។ អង្គការលីកាដូ ចេញសេចក្តីរាយការណ៍ដែលមានចំណងជើងថា «សកម្មជនមិនរាងចាល» នៅថ្ងៃទី២៤ មិថុនា នេះថា ពន្ធនាគារជាច្រើននៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យ “ជនប្រព្រឹត្តបទល្មើស” បាក់ស្មារតី រាងចាល ក្នុងការប្រព្រឹត្តរបស់ពួកគេ ដូចជាសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយ...
ព័ត៌មានជាតិ
អង្គការលីកាដូអំពាវនាវឱ្យឈប់អនុវត្តការចាប់ឃុំខ្លួនដែលមិនចាំបាច់ទៅលើកុមារនិងអនីតិជននៅក្នុងពន្ធនាគារ
ឌឹ ខេមបូឌា ដេលី
-
June 4, 2024
អង្គការលីកាដូ (Licadho) អំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ឲ្យឈប់អនុវត្តការចាប់ឃុំខ្លួនដែលមិនចាំបាច់ទៅលើកុមារ និងអនីតិជននៅក្នុងពន្ធនាគារ បន្ទាប់ពីមើលឃើញថា ចំនួនកុមារ និងអនីតិជនដែលកំពុងរស់នៅក្នុងពន្ធនាគារ កំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលអាចរារាំងដល់ការលូតលាស់របស់ពួកគេ និងងាយប្រឈមនឹងហិង្សា។ វីដេអូជាង ១នាទីរបស់អង្គការលីកាដូ ដែលបានដាក់បង្ហាញនៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិកុមារ ឆ្នាំ២០២៤ ថាការកើនឡើងនៃចំនួនរបស់កុមារ និងអនីតិជននៅក្នុងពន្ធនាគារដែលមានចំនួន ២២១៤នាក់ ស្មើនឹង ៦% នៃអ្នកជាប់ពន្ធនាគារសរុប កំពុងរស់នៅក្នុងពន្ធនាគារចំនួន១៩។ លីកាដូអះអាងថា ចំនួននេះបានកើនឡើង ៣៤%...
ព័ត៌មានជាតិ
លីកាដូទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ
ឌឹ ខេមបូឌា ដេលី
-
May 1, 2024
ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទម្លាក់បទចោទប្រកាន់ទៅលើរូបលោកទាំងអស់ ពីព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋគ្រប់រូបមានសិទ្ធិប្រើប្រាស់សេរីភាពបញ្ចេញមតិដោយគ្មានការគំរាមកំហែង និងការបំភិតបំភ័យឡើយ។ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក ដែលមានការចូលរួមពីតំណាងអង្គការក្រៅរដ្ឋាភិបាលនានាដោយឈរកាន់បដាតូចៗ ដែលមានរូបថតលោក កើត សារ៉ាយ និងសរសេរថា សូមដោះលែងលោក កើត សារ៉ាយ ជាដើម។ អង្គការលីកាដូ បញ្ជាក់ថា ខ្លួនរួមជាមួយនឹងអង្គការដែលធ្វើការលើវិស័យសិទ្ធិមនុស្សជាច្រើនទៀត...
ព័ត៌មានជាតិ
បំណុលពលរដ្ឋវ័ណ្ឌកក្នុងខេត្តមួយ អាចជាការរំលោភសិទ្ធិមនុស្សដោយជំរុញឱ្យមានពលកម្មកុមារនិងបង្ខំចិត្តលក់ដីធ្លី
ឌឹ ខេមបូឌា ដេលី
-
August 31, 2023
អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ បង្ហាញថា ផលប៉ះពាល់នៃការជំពាក់បំណុលវ័ណ្ឌកនៅខេត្តកំពង់ស្ពឺ បាននាំឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយជំរុញឲ្យប្រជាពលរដ្ឋអ្នកខ្ចីប្រាក់រឹតត្បិតក្នុងការហូបចុក បង្កឲ្យមានពលកម្មកុមារ និងការបង្ខំចិត្តលក់ដីធ្លី។ ការរកឃើញ និងការបង្ហាញពីអង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ តាមរយៈសេចក្តីរាយការណ៍មួយស្តីអំពីហានិភ័យនៃបំណុល «សិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់បំណុលខ្នាតតូចនៅខេត្តកំពង់ស្ពឺ» ដែលចេញផ្សាយកាលពីថ្ងៃទី២៩ សីហា។ នាយិកាផ្នែកផ្សព្វផ្សាយរបស់អង្គការលីកាដូ អ្នកស្រី ណាលី ពីឡូក បានលើកឡើងនៅក្នុងសេចក្តីរាយការណ៍នៃការស្រាវជ្រាវនេះ ដោយផ្ដល់នូវភស្តុតាងបន្ថែមទៀតថា ការរំលោភសិទ្ធិមនុស្ស គឺកំពុងកើតឡើងជាញឹកញាប់ និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យឥណទានខ្នាតតូចនៅប្រទេសកម្ពុជា។ អ្នកស្រីបន្ថែមថា...
ព័ត៌មានជាតិ
លីកាដូអំពាវនាវទៅរដ្ឋាភិបាលបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់លើកុមារនៅក្នុងពន្ធនាគារដ៏ចង្អៀតណែន
ឌឹ ខេមបូឌា ដេលី
-
June 2, 2023
អង្គការសិទ្ធិមនុស្សលីកាដូ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការឃុំខ្លួនមិនចាំបាច់លើកុមារនៅក្នុងពន្ធនាគារ ដោយចាត់ទុកការឃុំខ្លួននេះថាជារំលោភសិទ្ធិអនីតិជន និងអត្ថប្រយោជន៍របស់កុមារយ៉ាងខ្លាំង ទាំងការដាក់នៅក្នុងពន្ធនាគារដែលមានស្រាប់ ឬពន្ធនាគារថ្មី។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា នេះ អង្គការសិទ្ធិមនុស្សលីកាដូ លើកឡើងថា យ៉ាងតិចណាស់មានកុមារ ៨២នាក់កំពុងរស់នៅក្នុងពន្ធនាគារជាមួយម្តាយដែលជាប់ទោស ហើយមានស្ត្រី និងក្មេងស្រី ៣០នាក់ផ្សេងទៀតកំពុងតែមានផ្ទៃពោះនៅក្នុងពន្ធនាគារ គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ។ ករណីនេះ លីកាដូស្នើឲ្យដាក់ពួកគេនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឲ្យម្តាយរបស់ក្មេងៗ និងស្ត្រី ឬក្មេងស្រីដែលកំពុងមានផ្ទៃពោះទាំងនោះអាចថែរក្សាទំនាក់ទំនងរវាងម្តាយ និងកូននៅឯផ្ទះ។ ចំពោះចំនួនអនីតិជនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩កន្លែងវិញ...
ជម្លោះដីធ្លី
លីកាដូបារម្ភករណីអាជ្ញាធរប្រើហិង្សាចាប់ពលរដ្ឋ១៩នាក់បន្ទាប់ពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសុខសំណាងនៅខេត្តឧត្ដរមានជ័យ
ឌឹ ខេមបូឌា ដេលី
-
December 15, 2022
អង្គការលីកាដូ លើកឡើងថា ពលរដ្ឋចំនួន ១៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារដោយប្រើអំពើហិង្សា និងដុតផ្ទះសម្បែងរបស់ពួកគេចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ក្នុងសេចក្ដីប្រកាសរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ថា បច្ចុប្បន្នអ្នកភូមិចំនួន ៨នាក់កំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការ ចំណែកអ្នកភូមិផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន សុខ សំណាង។ ក្នុងនោះបុរសចំនួន ៧នាក់ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលប្រដាប់ដោយកាំភ្លើងបាញ់រះកាលពីខែកញ្ញា...
ព័ត៌មានជាតិ
លីកាដូស្នើរដ្ឋាភិបាលជាថ្មីឱ្យបិទមណ្ឌលព្រៃស្ពឺក្រោយរកឃើញអ្នកជាប់ឃុំជាង១០នាក់ស្លាប់
ឌឹ ខេមបូឌា ដេលី
-
December 8, 2022
អង្គការលីកាដូ (LICADHO) ស្នើរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀតឲ្យបិទមណ្ឌលព្រៃស្ពឺ ដើម្បីបញ្ចប់ស្ថានភាពអាក្រក់ដែលប្រឈម ក្រោយរកឃើញថាអ្នកជាប់ឃុំជាង ១០នាក់បានស្លាប់ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅក្នុងមណ្ឌលនៅចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២។ ការស្នើនេះ អង្គការលីកាដូ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការលើកលែងទោសអន្តរជាតិ និងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងអំពីកង្វល់ជុំវិញការរំលោភបំពាន និងការស្លាប់ដែលគួរតែអាចការពារបាននៅក្នុងមណ្ឌលព្រៃស្ពឺជាច្រើនដងទៅកាន់រដ្ឋាភិបាល។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បើតាមសាក្សីដែលបានឃើញស្ត្រីម្នាក់ និងបុរសម្នាក់ស្លាប់ កើតឡើងក្រោយពីអ្នកជាប់ឃុំឈឺនៅក្នុងមណ្ឌល ហើយមិនត្រូវបានផ្ដល់ការព្យាបាលឱ្យបានគ្រប់គ្រាន់។ អង្គការលីកាដូថាសាក្សីបានរៀបរាប់ប្រាប់ពីស្ថានភាពអ្នកជាប់ឃុំដែលមានជំងឺធ្ងន់ធ្ងរនៅក្នុងមណ្ឌលព្រៃស្ពឺ ត្រូវបានទុកចោលនៅលើឥដ្ឋនៅក្នុងបន្ទប់ឃុំឃាំងជាកន្លែងដែលពួកគេបានស្លាប់នៅចំពោះមុខអ្នកជាប់ឃុំផ្សេងទៀត។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា សាក្សីនៅក្នុងវត្តមួយដែលទទួលខុសត្រូវក្នុងការបូជាសាកសពមកពីមណ្ឌលព្រៃស្ពឺ បានបញ្ជាក់ពីការកើនឡើងនៃចំនួនសាកសពដែលមណ្ឌលព្រៃស្ពឺបញ្ជូនមក...
ព័ត៌មានជាតិ
ធនាគារជាតិកម្ពុជាសហការជាមួយសមត្ថកិច្ចដើម្បីចាត់វិធានការអ្នកផ្តល់កម្ចីខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
August 27, 2022
ធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការលើអ្នកដែលផ្សព្វផ្សាយព័ត៌មាន និងផ្តល់កម្ចីខុសច្បាប់ ខណៈអង្គការលីកាដូរកឃើញថា ការផ្ដល់ប្រាក់កម្ចីតាមអនឡាញ និងការជំរិតទារប្រាក់ខុសច្បាប់កំពុងដាក់សម្ពាធលើស្ត្រីជាអ្នកខ្ចីនៅកម្ពុជា។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានចេញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដោយគ្មានអាជ្ញាប័ណ្ណ គឺជាសកម្មភាពល្មើសច្បាប់ ជាពិសេសច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា អះអាងថា បច្ចុប្បន្ន ជនខិលខូចមួយចំនួនបានផ្សព្វផ្សាយដោយបើកចំហចំពោះការផ្តល់ឥណទានដល់ពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជាតាមប្រព័ន្ធអនឡាញ បណ្ដាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយតាមទីកន្លែងសាធារណៈជាដើម។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា គ្រឹះស្ថានធនាគារ...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ថាកម្ពុជាកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ
ឌឹ ខេមបូឌា ដេលី
-
June 17, 2022
បុរសខ្លាំងលោក ហ៊ុន សែន អះអាងថា កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ ដែលនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្ម ក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង។ លោក ហ៊ុន សែន អះអាងនៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្ដីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គឺត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការទាន់ពេលវេលា និងតឹងរ៉ឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់ទាំងអស់។ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និងលើកកម្ពស់កិច្ចការពារកុមារផងដែរ។ ជាក់ស្តែង...
1
2
3
Page 2 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.