27.8 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

លោក កឹម សុខា សោកស្តាយ​មិន​អាច​ចូលរួម​វេទិកា​ពិភពលោក​ដោយ​ជាប់​បម្រាម​តុលាការ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​ឯក​បក្ស​កម្ពុជា លោក កឹម សុខា សម្ដែង​ការ​សោកស្តាយ​ដែល​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ជាមួយ​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច G7 និង G20 ដោយសារតែ​បម្រាម​របស់​តុលាការ​ក្រុង​ភ្នំពេញ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៨ មីនា ថា តាម​ការ​រំពឹង​ទុក អ្នក​រៀបចំ​កម្មវិធី​គោល​នយោបាយ​ពិភពលោក​នេះ​សង្ឃឹម​ថា លោក​អាច​នឹង​ចូលរួម​ក្នុង​វេទិកា​នេះ​បាន​ដើម្បី​ផ្តល់​ទស្សនទាន​ជា​ផលប្រយោជន៍​ដល់​ពិភពលោក និង​ក៏​ដើម្បី​កេរ្តិ៍ឈ្មោះ ព្រមទាំង​កិត្តិយស​របស់​កម្ពុជា​ផង​ដែរ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា លោក កឹម សុខា...

IDEA TALK៖ នយោបាយ​របស់​លោក ហ៊ុន សែន ចំពោះ​វិបត្តិ​កម្ពុជា និង​ពិភពលោក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «នយោបាយ​របស់​លោក ហ៊ុន សែន ចំពោះ​វិបត្តិ​កម្ពុជា និង​ពិភពលោក»។

ដៃគូ​ជម្លោះ​ទស្សនៈ​ជាមួយ​លោក ខាន់ សុវណ្ណ មួយ​រូប​ចូលរួម​មរណទុក្ខ​និង​អហោសិកម្ម​ឲ្យ​លោក

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​មួយ​រូប អះអាង​ថា លោក ខាន់ សុវណ្ណ ដែល​ជា​វាគ្មិន​ដ៏​សកម្ម​ក្នុង​នាទី​អង្គ​ព្រោកប្រាជ្ញ​កាល​ពេល​នៅ​មាន​ជីវិត មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដើរ​បំបែក​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ស្រុក និង​ក្នុង​ស្រុក និង​ជា​អ្នក​បំផ្លាញ​នយោបាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង​ដែរ។ លោក សុខ សុគន្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ មីនា ថា លោក ខាន់ សុវណ្ណ...

អ្នក​ឃ្លាំមើល​ថា​វត្តមាន​លោក កឹម សុខា លើ​វេទិកា​អន្តរជាតិ​គឺ​លើក​មុខមាត់​កម្ពុជា​និង​រដ្ឋាភិបាល​ខ្មែរ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ការ​បង្ហាញ​វត្តមាន​របស់​លោក កឹម សុខា ជា​មេ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ដែល​កំពុង​ជាប់​បម្រាម​តុលាការ នៅ​លើ​វេទិកា​អន្តរជាតិ​ដ៏​ធំ គឺជា​ការ​លើក​មុខមាត់​របស់​កម្ពុជា និង​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ធំធេង។ អតីត​អគ្គ​ទីប្រឹក្សា​ខ្មែរ​ប្រចាំ​ស្ថានទូត​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ថា វត្តមាន​របស់​មេដឹកនាំ​ប្រឆាំង លោក កឹម សុខា នៅ​លើ​វេទិកា​ពិភពលោក​នេះ នឹង​ប្រាប់​ពិភពលោក​ថា ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ រដ្ឋាភិបាល​កម្ពុជា​មាន​ចិត្ត​ទូលាយ​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​គេ​មិន​ហ៊ាន ក្នុង​ការ​អនុញ្ញាត​រយៈពេល​ខ្លី​ឲ្យ​លោក កឹម...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ?»។

លោក ហ៊ុន សែន អួត​ប្រាប់​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​កម្ពុជា​គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ

មេដឹកនាំ​ខ្មែរ​ដែល​គេ​ចោទ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​បាន​សម្រេច​នូវ​ការ​អភិវឌ្ឍ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​បាន​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។ បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ក្រោយពី​ជំនួប​ពិភាក្សា​របស់​ខ្លួន​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២...

ការ​ផ្ដល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់​ឡើង​វិញ​ជា​ឱកាស​លោក សម រង្ស៊ី អាច​វិល​ចូល​កម្ពុជា​វិញ

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សម្រេច​ដាក់​ឱ្យ​កម្ពុជា​ដំណើរការ​ឡើងវិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (VISA ON ARRIVAL) នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទាំងអស់ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ឱកាស​សម្រាប់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដើម្បី​វិល​ទៅ​កម្ពុជា​ដោយ​គ្រាន់តែ​ទិញ​សំបុត្រ​យន្តហោះ​ប៉ុណ្ណោះ។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មកដល់ (VISA ON ARRIVAL) នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទាំងអស់ ទាំង​ផ្លូវទឹក ផ្លូវគោក...

លោក កឹម សុខា៖ សហភាព​អឺរ៉ុប​ចង់​ជួយ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​សេរីភាព​ពី​បក្ស​កាន់​អំណាច តាមរយៈ​ប្រព័ន្ធ​តុលាការ លោក កឹម សុខា អះអាង​ថា សហភាព​អឺរ៉ុប​មាន​គោលបំណង​ចង់​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​លើ​វិស័យ​វាយនភណ្ឌ និង​រោងចក្រ​កាត់ដេរ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​គុណតម្លៃ​ស្នូល​របស់​សហភាព​អឺរ៉ុប គឺ​ការគោរព​សិទ្ធិមនុស្ស លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​ទាន់​មាន​សេរីភាព​ពេញលេញ​នៅឡើយ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​បំណង​ចង់​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ...

អ្នក​តស៊ូ​មតិ​គាំទ្រ​ការ​មិន​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក យល់ស្រប​ជាមួយ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​សម្រេច​មិន​ចូលរួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ក្រោម​ហេតុផល​បរិយាកាស​នយោបាយ​នៅ​មាន​ការ​រឹតត្បិត​ពី​បក្ស​កាន់​អំណាច និង​ភាព​មិន​ឯករាជ្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មីនា នេះ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​មិន​អំណោយ​ផល​ល្អ​សម្រាប់​គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​នោះ​ទេ ព្រោះ​ជា​ដំណើរការ​ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​របស់​បក្ស​កាន់​អំណាច ហើយ​ដំណើរការ​នៃ​ការ​បោះឆ្នោត​មិន​អាច​ធានា​បាន​នូវ​យុត្តិធម៌​នោះ​ទេ។ លោក ម៉ែន ណាត...

លោក កឹម សុខា ត្រៀម​ខ្លួន​ចរចា​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការចរចា​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ធានា​នូវ​ការបោះឆ្នោត​នា​ពេល​ខាងមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក កឹម សុខា បាន​ប្រាប់​ទូរទស្សន៍ AlJazeera កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ នៅ​មុន​ពេល​ចូលរួម​សវនាការ​លើក​ទី​៣២ របស់​លោក​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន...

Latest news

© 2021, ដេលី. All rights reserved.