31.8 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

អ្នក​ឃ្លាំមើល​ថា​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត មួយ​ឆ្នាំ​មក​នេះ​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ

នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ពី​ឪពុក​បាន​មួយ​ឆ្នាំ​គត់ គឺ​នៅ​ថ្ងៃទី​២២ ខែ​សីហា នេះ ក្រុម​អ្នកវិភាគ​នយោបាយ​បាន​ហៅ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​តំណែង​នាំ​ឲ្យ​មាន​វិបត្តិ​ជាតិ ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ​មិន​អាច​កែ​បាន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ដូច​ដែល​លោក​បាន​លើកឡើង​តាំងពី​មុន​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថា សម័យ​លោក ហ៊ុន...

ចលនា​យុវជន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា​អាច​មាន​វាសនា​ដូច​បង់ក្លាដេស បើ​នៅ​តែ​គាប​សិទ្ធិ​ពលរដ្ឋ

ប្រធាន​គណៈកម្មការ​បាតុកម្ម​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ព្រមាន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថ្មី​សួពូជ លោក ហ៊ុន ម៉ាណែត ថា​វាសនា​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ដូច​វាសនា​រដ្ឋាភិបាល​បង់ក្លាដេស បើ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​គាបសង្កត់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​សព្វថ្ងៃ​នេះ។ លោក យ៉ង់ ស៊ីណេត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ សីហា នេះ​ថា នាយករដ្ឋមន្ត្រី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​មិន​ខុស​ពី​អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ទេ គឺ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដូច​គ្នា។ លោក...

លោក សម រង្ស៊ី ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ជាន់ថ្នាក់​គិត​ដូច​ពលរដ្ឋ​បង់ក្លាដេស ដើម្បី​កូនចៅ​ជំនាន់​ក្រោយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​កងទ័ព​ជាតិ យក​គំរូ​តាម​ប្រជាពលរដ្ឋ និង​កងទ័ព​ជាតិ​បង់ក្លាដេស ដែល​បាន​ក្រោក​ឈរ​ជាមួយ​ប្រជាជន ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​កងទ័ព​បង់ក្លាដេស ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទម្លាក់​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ សីហា នេះ ដែល​ទំនង​ជា​លោក​ចង់​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ និង​កងទ័ព​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ថា​កងទ័ព​មាន​កាតព្វកិច្ច​ការពារ​ប្រជាជន ការពារ​ប្រទេស ការពារ​ទឹកដី​របស់​ខ្លួន មិនមែន​ធ្វើ​អ្វីៗ​តាម​តែ​បញ្ជា​របស់​មេដឹកនាំ​ផ្ដាច់ការ​នោះ​ទេ។ លោក សម រង្ស៊ី បញ្ជាក់​ថា...

អ្នកវិភាគ​ថា​ពលរដ្ឋ​ខ្មែរ​គួរ​យក​គំរូ​ពលរដ្ឋ​បង់ក្លាដេស បើ​មិន​ពេញចិត្ត​មេដឹកនាំ​របស់​ខ្លួន​នោះ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​ការ​តស៊ូ​នៃ​ពលរដ្ឋ​បង់ក្លាដេស ធ្វើជា​គំរូ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត លាលែង​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បើ​គាត់​មិន​ព្រម​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀតណាម ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ អំពាវនាវ​ក្នុង​វីដេអូ​ឃ្លីប​ប្រវែង​ជាង ៣​នាទី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា បើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​បង្ក្រាប​ការ​តវ៉ា​ទាមទារ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​នៃ​បរទេស​ជិតខាង នោះ​បង្ហាញ​ថា លោក...

ពលរដ្ឋ​ខ្មែរ​ជាតិ​និយម​ទូទៅ​ឃើញ​រឿង​បែក​សាមគ្គី​ជាតិ​ខ្មែរ​បង្ក​ដោយ​បក្ស​កាន់​អំណាច​តែ​មួយ​ប៉ុណ្ណោះ

ទាក់ទិន​នឹង​មូលហេតុ​នៃ​ការ​បែកបាក់​សាមគ្គី​ជាតិ​ក្នុង​សង្គម​ខ្មែរ ក្រុម​បញ្ញវន្ត​នៅ​ប្រទេស​លោក​ខាងលិច មើល​ឃើញ​ថា បញ្ហា​ហ្នឹង​បណ្តាល​មកពី​អ្នក​នយោបាយ​ដឹកនាំ​ប្រទេស​ជាតិ​មិន​ខ្វល់ខ្វាយ​យកចិត្ត​ទុកដាក់​ស្តាប់​មតិ និង​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ។ នេះ​មាន​ន័យ​ថា អ្នក​នយោបាយ អ្នក​ដឹកនាំ​ខ្មែរ ចង់​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត តាម​ចំណង់​របស់​ខ្លួន ដោយ​ចាត់ទុក​ពលរដ្ឋ​ខ្លួន​មិនមែន​ជា​ម្ចាស់​ប្រទេស ម្ចាស់​ឆ្នោត។ លោក ហ៊ុន សែន ស្រែក​បញ្ជា​ពីក្រោយ​ខ្នង​កូន​ជា​នាយករដ្ឋមន្ត្រី ថា​ត្រូវតែ​ជីក​ព្រែក​ហ្វូណនតេជោ ឲ្យ​បាន​ជា​ដាច់ខាត​នៅ​ដើម​ខែ​សីហា នេះ។ លោក​ថា បើ​នរណា​ជំទាស់ រិះគន់​នឹង​ផែនការ​ត្រីកោណ​អភិវឌ្ឍន៍ ដែល​ថា​ដូចជា​កាត់​ដី​ខេត្ត​បួន​ឲ្យ​ទៅ​ប្រទេស​យៀកណាម នោះ ត្រូវ​ចាប់​បញ្ចូល​ពន្ធនាគារ​ទាំងអស់ ពីព្រោះ​លោក​ថា​លោក​មិន​បាន​កាត់​ដី...

អ្នក​ឃ្លាំមើល​ថា​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​លោក ហ៊ុន សែន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា អ្នក​ដែល​ធ្វើ​ឱ្យ​បែក​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​លោក ហ៊ុន សែន ពីព្រោះ​ដើម្បី​កម្ទេច​គូបដិបក្ខ​នយោបាយ​របស់​ខ្លួន គាត់​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ សីហា នេះ​ថា អ្នក​ដែល​ធ្វើ​ឱ្យ​អ្នក​នយោបាយ...

IDEA TALK៖ ដើម្បី​ផ្សះផ្សា​ជាតិ​បាន តើ​ត្រូវ​មាន​កត្តា​រួមផ្សំ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «ដើម្បី​ផ្សះផ្សា​ជាតិ​បាន តើ​ត្រូវ​មាន​កត្តា​រួមផ្សំ​អ្វី​ខ្លះ?»។

លោក ហ៊ុន ម៉ាណែត អះអាង​ថា​បើ​ខ្មែរ​បាត់បង់​សាមគ្គីភាព និង​បែកបាក់​ផ្ទៃក្នុង ខ្មែរ​នឹង​វិនាស​អន្តរាយ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បើ​ខ្មែរ​បាត់បង់​សាមគ្គីភាព បាត់បង់​ឯកភាព​ជាតិ មាន​ជម្លោះ និង​បែកបាក់​ផ្ទៃក្នុង​ជាតិ​ដោយ​ខ្វះ​ស្មារតី​ជាតិ​និយម មិន​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ​ជា​ធំ ខ្មែរ​នឹង​រងគ្រោះ​វិនាស​អន្តរាយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា បើ​ខ្មែរ​មាន​សាមគ្គីភាព​ជា​ធ្លុង​មួយ និង​មាន​ការ​ឯកភាព​ជាតិ​ប្រកប​ដោយ​ស្មារតី​ជាតិ​និយម និង​ធ្វើ​អ្វីៗ​ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ នោះ​ខ្មែរ​នឹង​រឹងមាំ​រីកចម្រើន​រុងរឿង​ថ្កើងថ្កាន។ លោក​ថា ជម្លោះ និង​ការ​បែកបាក់​ផ្ទៃក្នុង បាន​ធ្វើ​ឲ្យ​ទឹកដី​ខ្មែរ​ដែល​ធ្លាប់​ជា​អាណាចក្រ​ល្បី​រន្ទឺ...

អ្នក​ឃ្លាំមើល៖ តុលាការ​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​និន្នាការ​នយោបាយ ជាជាង​រក្សា​លំនឹង​យុត្តិធម៌​និង​នីតិរដ្ឋ

ក្រុម​អ្នក​ឃ្លាំមើល​ត្អូញត្អែរ​ថា ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ជា​រូបភាព​មួយ​បង្ហាញ​ឱ្យ​ពលរដ្ឋ និង​មជ្ឈដ្ឋាន​អន្តរជាតិ​មើល​ឃើញ​ថា តុលាការ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​និន្នាការ​នយោបាយ ជាជាង​ការ​រក្សា​អព្យាក្រឹត្យ​ដើម្បី​យុត្តិធម៌​សង្គម និង​នីតិរដ្ឋ​របស់​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ជា​ការពិត​ហើយ​ដែល​តុលាការ​មាន​អំណាច​ក្នុង​ការ​សម្រេច​ផ្ដន្ទាទោស​លើ​បុគ្គល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស ប៉ុន្តែ​រាល់​ការ​កាត់​សេចក្តី​របស់​តុលាការ មិនមែន​សុទ្ធតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ឯកភាព​តាម​នោះ​ទេ។ លោក...

មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឱ្យ​បណ្ឌិត គី សេរីវឌ្ឍន៍ ចេញ​មុខ​សុំទោស​ពលរដ្ឋ​រឿង​ហាម​យុវជន​ចូលរួម​កិច្ចការ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ចំពោះ​ការ​ហាមប្រាម​យុវជន​ខ្មែរ​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ។ អតីត​នាយក​ខុទ្ទកាល័យ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ កក្កដា នេះ​ថា ប្រទេស​ជាតិ​មួយ​ដែល​ទាត់​យុវជន​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ គឺ​ស្មើ​នឹង​សម្លាប់​អនាគត​ជាតិ ហើយ​ក៏​ធ្វើ​ឱ្យ​កម្លាំង​ការពារ​របស់​ប្រទេស​ជាតិ​នោះ​ចុះ​ខ្សោយ​ដោយ​ឯកឯង​ដែរ។ លោក មុត ចន្ថា លើកឡើង​ថា ដើម្បី​កសាង​ប្រទេស​ជាតិ​មួយ​ឱ្យ​រីកចម្រើន គ្មាន​ការ​កសាង​ណា​សំខាន់​ជាង​ការ​កសាង​យុវជន​ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​ពិតប្រាកដ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ទេ ដូច្នេះ​ការ​យល់ដឹង​របស់​យុវជន​ទាក់ទង​នឹង​កិច្ចការ​នយោបាយ គឺជា​រឿង​សំខាន់​បំផុត ជាពិសេស​យុវជន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ក្នុង​នាម​ពួកគេ​ជា​ម្ចាស់​វាសនា​លើ​ប្រទេស​ជាតិ​របស់​ខ្លួន។ លោក មុត...

Latest news

© 2021, ដេលី. All rights reserved.