26.4 C
Phnom Penh

TAG

វេណេហ្ស៊ុយអេឡា

លោក នីកូឡាស ម៉ាឌូរ៉ូ គ្រង​ឈុត​ទាហាន​ដោយ​ដៃ​កាន់​ដាវ ប្រកាស​ត្រៀម​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​ផ្ដួល​រំលំ​លោក

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ដែល​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​រដ្ឋការ​របស់​លោក ដាក់​ផែនការ​តាម​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋកម្ម​គ្រឿងញៀន បាន​ស្រែក​ប្រាប់​ពិភពលោក​ថា លោក​នៅតែ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ ដើម្បី​ការពារ​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​លោក។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា ពេលវេលា​នៃ​ការ​លើក​ទ័ព​ចូល​ទៅ​វេណេហ្ស៊ុយអេឡា គឺជា​ជម្រើស​ចុងក្រោយ​ក្នុង​ដៃ​របស់​លោក។ លោក ត្រាំ ប្រាប់​ថា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas...

អាមេរិក​បញ្ចូល​ជន​ផ្ដាច់ការ​នៅ​វេណេហ្ស៊ុយអេឡា ម៉ាឌូរ៉ូ ក្នុង​បញ្ជី​ឈ្មោះ​ជា​មេ​អង្គការ​ភេរវករ​បរទេស​ដ៏​គ្រោះថ្នាក់

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ប្រកាស​ថា​ក្រុម Cartel of the suns ដែល​អាមេរិក​អះអាង​ថា​ជា​អង្គការ​ភេរវកម្ម​គ្រឿងញៀន​នោះ គឺ​គ្រប់គ្រង​ដោយ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។ ក្រសួង​ការបរទេស​អាមេរិក ប្រកាស​ទៀត​ថា ឈ្មោះ Nicolás Maduro ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ជា​អង្គការ​ភេរវករ​បរទេស FTO ដែល​បង្ក​គ្រោះថ្នាក់​ដល់​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ចុះផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក...

កង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក Gerald Ford កំពុង​ធ្វើ​សកម្មភាព​នៅ​សមុទ្រ​ការីបៀន គំរាម​របប​ផ្ដាច់ការ ម៉ាឌូរ៉ូ

យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News កង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក USS Gerald R. Ford ដែល​អម​ដោយ​នាវាចម្បាំង​ចំនួន ៨​គ្រឿង បាន​ទៅ​ដល់​សមុទ្រ​ការីបៀន (Caribbean) ក្នុង​តំបន់​អាមេរិកឡាទីន កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែ​វិច្ឆិកា។ ការ​ដាក់​ពង្រាយ​កង​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford នៅ​សមុទ្រ Caribbean កំពុង​ធ្វើ​ឱ្យ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក Nicolas...

ព្រឹទ្ធសភា​អាមេរិក​ទាត់​ចោល​ដំណោះស្រាយ​ពី​រដ្ឋសភា​ដែល​រាំង​ខ្ទប់​លោក ត្រាំ ប្រើ​ទ័ព​ក្នុង​សង្គ្រាម​គ្រឿងញៀន​វាយ​វេណេហ្ស៊ុយអេឡា

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ទាត់ចោល​ដំណោះស្រាយ​សមាជិក​សភា​ដែល​បង្គាប់​ឱ្យ​លោក ដូណាល់ ត្រាំ សុំ​ការ​យល់ព្រម​ពី​សភា​ក្នុង​សង្គ្រាម​គ្រឿងញៀន​សំដៅ​លើ​កទ័ព​អាមេរិក​វាយប្រហារ​វេណេហ្ស៊ុយអេឡា។ ដំណោះស្រាយ​នេះ​បរាជ័យ​ក្នុង​សំឡេង ៤៩ ទល់​នឹង ៥១​សំឡេង។ មាន​ន័យ​ថា សំឡេង​គាំទ្រ​ដំណោះស្រាយ​របស់​សភា​មាន ៤៦​សំឡេង ហើយ​សំឡេង​មិន​គាំទ្រ​មាន ៥១​សំឡេង ដែល​ជា​ការ​ទាត់ចោល​ការ​បង្គាប់​ទៅ​រដ្ឋការ​លោក ដូណាល់ ត្រាំ របស់​សមាជិក​សភា​ដែល​ថា​ត្រូវ​សុំ​គោលការណ៍​ពី​សភា​ជា​មុន​សិន មុន​នឹង​សម្រេច​លើក​ទ័ព​វាយ​ចូល​ទៅ​លើ​ទឹកដី​ប្រទេស​វេណេហ្ស៊ុយអេឡា។ គេ​បាន​ដឹង​ថា​មាន​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចំនួន​ពីរ​រូប គឺ​អ្នកស្រី Lisa Murkowski of Alaska និង​លោក...

តើ​បុរស​ខ្លាំង​វេណេហ្ស៊ុយអេឡា លោក ម៉ាឌូរ៉ូ អាច​នឹង​អស់​អំណាច​ដោយ​សេណារីយ៉ូ​មួយ​ណា​របស់​លោក ត្រាំ?

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចង្អុល​បង្ហាញ​ថា​ពេលវេលា​របស់​លោក នីកូឡាស ម៉ាឌូរ៉ូ នៅ​ក្នុង​អំណាច​កាន់តែ​ជិត​អស់​ក្នុង​ពេលនេះ បើ​ទោះបីជា​លោក​មិន​ផ្ដល់​ព័ត៌មាន​ពី​ការ​វាយប្រហារ​យោធា​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​មួយ​នេះ​ក៏ដោយ​ក្ដី។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន ការ​ព្រមាន​របស់​លោក ត្រាំ កើតឡើង​ចំ​ពេល​ដែល​លោក​បន្ត​ពង្រាយ​កម្លាំង​យោធា​នៅ​តំបន់​ការីបៀន និង​ការ​ចោទប្រកាន់​បន្ត​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ថា​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​គ្រឿងញៀន។ រដ្ឋការ​របស់​លោក ត្រាំ បាន​ផ្ដល់​នូវ​ជម្រើស​យោធា​លើ​ទឹកដី​វេណេហ្ស៊ុយអេឡា មាន​បី​សេណារីយ៉ូ គឺ៖ ការ​ប្រើប្រាស់​ភ្នាក់ងារ​ចារកម្ម CIA ការ​ប្រើប្រាស់​ក្រុម​ទ័ព​ពិសេស​ឆ្មាសមុទ្រ និង​ក្រុម​ទ័ព​រាត្រី ដើម្បី​តាម​ចាប់​ខ្លួន ឬ​សម្លាប់​លោក ម៉ាឌូរ៉ូ ការ​ចាប់​ធនធាន​ប្រេង​របស់​ប្រទេស​នេះ​ដោយ​កម្លាំង​ទ័ព​អាមេរិក។ សេណារីយ៉ូ​ទាំង​បី​នេះ...

ទីក្រុង​វ៉ាស៊ីនតោន កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពីរ​ទន្ទឹម​គ្នា​ដើម្បី​ប្ដូរ​របប​ដឹកនាំ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា

សហរដ្ឋ​អាមេរិក កើន​ទ័ព​ជាង ១៦០០០​នាក់ ដែល​ចំនួន​នេះ​បូក​ជាមួយ​នឹង​កង​នាវាចម្បាំង កង​នាវា​ផ្ទុក​យន្តហោះ USS Gerald Ford កំពុង​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ​ការីបៀន នៃ​តំបន់​អាមេរិក​ខាងត្បូង ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​យុទ្ធនាការ​វាយប្រហារ​កាណូត​ដឹក​គ្រឿងញៀន​ដែល​ចេញពី​ឆ្នេរសមុទ្រ​ប្រទេស​វេណេហ្ស៊ុយអេឡា សំដៅ​ទៅ​សហរដ្ឋ​អាមេរិក។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian ក្នុង​រយៈពេល​ជិត​ខែ​មក​នេះ កាណូត​ចំនួន ១៥​គ្រឿង​ត្រូវ​បាន​កម្ទេច ក្នុង​នោះ​ស្លាប់​មនុស្ស ៦៥​នាក់​ដែល​លោក ត្រាំ អះអាង​ថា​សុទ្ធតែ​ជា​ភេរវករ​គ្រឿងញៀន។ នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​បណ្ដាញ​ព័ត៌មាន CBS កាលពី​ថ្ងៃ​អាទិត្យ ទី​២...

ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព​វេណេហ្ស៊ុយអេឡា អំពាវនាវ​ឱ្យ​ពិភពលោក​គាំទ្រ​លោក ត្រាំ បញ្ចប់​របប​លោក ម៉ាឌូរ៉ូ

ម្ចាស់ជ័យលាភីណូបែលសន្តិភាពវេណេហ្សូអេឡាអំពាវនាវឱ្យពិភពលោកគាំទ្រលោក Trump បញ្ចប់របបលោកម៉ាឌូរ៉ូ មេដឹកនាំ​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado ដែល​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ដ៏​ខ្លាំងក្លា ដើម្បី​បញ្ឈប់​អ្វី​ដែល​អ្នកស្រី​ហៅថា​ជា “សង្គ្រាម” លើ​ប្រទេស​របស់​អ្នកស្រី ដែល​បង្ក​ឡើង​ដោយ​ប្រធានាធិបតី Nicolás Maduro។ ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN កាលពី​ថ្មីៗ​នេះ អ្នកស្រី Machado បាន​សរសើរ​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump)...

វេណេហ្ស៊ុយអេឡា បិទ​ស្ថានទូត​នៅ​ន័រវែស បន្ទាប់ពី​ផ្ដល់​រង្វាន់​ណូបែល​សន្តិភាព​ឱ្យ​មេ​បក្ស​ប្រឆាំង

វេណេហ្សូអេឡាបិទស្ថានទូតនៅប្រទេសន័រវេសក្រោយផ្ដល់រង្វាន់ណូបែលសន្តិភាពឱ្យមេបក្សប្រឆាំង ក្រសួង​ការបរទេស​នៃ​ប្រទេស​ន័រវែស ប្រកាស​ថា រដ្ឋាភិបាល​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​សម្រេច​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​អូស្លូ ដោយ​ពុំ​មាន​ការ​ពន្យល់​ពី​ហេតុការណ៍​ដែល​នាំ​ឱ្យ​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ សម្រេច​បិទ​ស្ថាន​បេសកកម្ម​ទូត​របស់​ខ្លួន​នោះ​ទេ។ តែ​គេ​ថា​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា ដែល​នៅ​ក្រោម​អំណាច​របស់​បុរស​ខ្លាំង Nicolás Maduro ពិត​ណាស់​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​ប្រទេស​ន័រវែស និង​គណៈកម្មាធិការ​ពានរង្វាន់​ណូបែល​សន្តិភាព ដែល​សម្រេច​ផ្ដល់​សម្រាប់​ឆ្នាំ​២០២៥ ទៅ​ឱ្យ​មេ​បក្ស​ប្រឆាំង អ្នកស្រី María Corina Machado ដែល​ជា​ស្ត្រី​អ្នក​នយោបាយ​គូប្រជែង​អាច​ធ្វើ​ឱ្យ​លោក Maduro ធ្លាក់​ពី​អំណាច។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ន័រវែស អ្នកស្រី Cecilie Roang បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន...

តើ​អ្នកស្រី Machado បាន​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ទើប​ទទួល​បាន​ពាន​ណូបែល​សន្តិភាព ខណៈ​លោក ម៉ាឌូរ៉ូ ភ័យខ្លាច​អ្នកស្រី​ដណ្ដើម​អំណាច?

នៅ​ឆ្នាំ​២០២៥ នេះ ជ័យលាភី​ណូបែល​សន្តិភាព​បាន​ទៅ​លើ​ស្ត្រី​អ្នក​នយោបាយ​ម្នាក់​មកពី​ប្រទេស​វេណេហ្ស៊ុយអេឡា។ ជ័យជម្នះ​របស់​អ្នកស្រី Maria Corina Machado ត្រូវ​បាន​គេ​វាយតម្លៃ​ក្នុង​កំណត់ត្រា​តស៊ូ​មតិ​ក្នុង​ការ​ប្ដូរ​ការ​ដឹកនាំ​ដោយ​សន្តិវិធី​តាម​បែប​ប្រជាធិបតេយ្យ។ តាម​ប្រវត្តិ​ណូបែល​សន្តិភាព មាន​ស្ត្រី​ចំនួន ២០​រូប​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពាន​ដ៏​មហា​កិត្តិយស​នេះ ក្នុង​នោះ​មាន ១០​រូប​ជា​អ្នក​នយោបាយ និង​ជា​សកម្មជន​សិទ្ធិមនុស្ស រួម​មាន៖ អ្នកស្រី អ៊ុងសាន ស៊ូជី នៃ​ប្រទេស​ភូមា អ្នកស្រី Ellen johnson នៃ​ប្រទេស Liberia ដែល​អ្នកស្រី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​នៃ​ប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក អ្នកស្រី Leymah Gbowee...

មេ​បក្ស​ប្រឆាំង​វេណេហ្ស៊ុយអេឡា ឈ្នះ​ពាន​ណូបែល​សន្តិភាព​ឆ្នាំ​២០២៥ ខណៈ​បេក្ខភាព​លោក ត្រាំ ត្រូវ​បាន​ទុក​សិន

មេដឹកនាំ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី María Corina Machado បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ប្រចាំ​ឆ្នាំ​២០២៥ ជា​ស្នាដៃ​របស់​អ្នកស្រី​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​របស់​អ្នកស្រី ក្នុង​ការ​ការពារ​សិទ្ធិ ប្រជាធិបតេយ្យ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំណាច​ផ្ដាច់ការ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក នីកូឡាស ម៉ាឌុយរ៉ូ (Nicolas Maduro)។ គណៈកម្មាធិការ​ណូបែល បាន​សម្រេច​ថា អ្នកស្រី Machado គឺជា​គំរូ​ជន​ដ៏​អស្ចារ្យ​នៃ​ភាព​ក្លាហាន​មិន​ប្រកាន់​ហិង្សា​នៅ​អាមេរិក​ឡាទីន ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​អ្នកស្រី​ជា​មេដឹកនាំ​មាន “ការ​ច្នៃប្រឌិត ក្លាហាន សន្តិភាព...

Latest news

© 2021, ដេលី. All rights reserved.