TAG
ស ខេង
ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រានៅដើមខែក្រោយ
ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រាក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះដោយអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែធម្មយាត្រាពីទីក្រុងភ្នំពេញ ទៅខេត្តពោធិ៍សាត់ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំឱ្យបានច្បាស់លាស់។
លោក ស ខេង...
លោក សម រង្ស៊ី ថាកម្ពុជាជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនការពារដោយរដ្ឋអំណាចលោក ហ៊ុន សែន
អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចោទថាកម្ពុជាបានក្លាយទៅជាឋានសួគ៌ដ៏សុខសាន្តសម្រាប់ក្រុមចោរ និងឧក្រិដ្ឋជនគ្រប់ប្រភេទ ដែលមករស់នៅក្រោមការការពារពីរដ្ឋអំណាចពុករលួយដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន។
អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ មករា នេះថា ឧក្រិដ្ឋជន និងក្រុមចោរទាំងនោះបានធ្វើសកម្មភាពតាមអំពើចិត្តនៅកម្ពុជា ដោយសារតែមានការការពារពីរដ្ឋអំណាចពុករលួយឯកបក្សដូចសព្វថ្ងៃនេះ។ លោកបន្ថែមថា សកម្មភាពខុសច្បាប់ទាំងនោះមានដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការលាងលុយកខ្វក់ ជាដើម...
អ្នកឃ្លាំមើល៖ បទល្មើសគ្រឿងញៀនកើនទ្វេដងជាសញ្ញាគ្រោះថ្នាក់ដល់សង្គមនិងធនធានមនុស្ស
អ្នកឃ្លាំមើលសង្គមលើកឡើងថា ទំហំនៃការរឹបអូស និងឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅឆ្នាំនេះបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១ បង្ហាញពីសញ្ញាគ្រោះថ្នាក់ និងគំរាមកំហែងខ្លាំងដល់យុវជន និងសង្គមជាតិកម្ពុជាបច្ចុប្បន្ន និងអនាគត។
ការលើកឡើងនេះ បន្ទាប់ពីសេចក្តីរាយការណ៍របស់អាជ្ញាធរជាតិបង្ហាញថា ក្នុងឆ្នាំ២០២២ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសបានជិត ៦៣០០ករណី (៦២៩០ករណី) ឃាត់ខ្លួនមនុស្សជិត ១ម៉ឺន ៥ពាន់នាក់ (១៤៧៨៤នាក់) និងរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទជិត ១៥តោន។
តួលេខនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា បទល្មើសគ្រឿងញៀននៅកម្ពុជាបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២១...
សមត្ថកិច្ចបញ្ជូនសំណុំរឿងអតីតអភិបាលរងខេត្តកែបទៅតុលាការករណីបៀតបៀននិងប្រើហិង្សា
ស្នងការនគរបាលខេត្តកែប បញ្ជូនសំណុំរឿងអតីតអភិបាលរងខេត្តនេះទៅតុលាការ ករណីប្រព្រឹត្តអំពើហិង្សាលើស្ត្រីដែលជាមន្ត្រីពន្ធដារម្នាក់ និងករណីបៀតបៀនលើស្ត្រី ២នាក់ បន្ទាប់ពីលោក ហ៊ុន សែន បានដកតំណែង បើទោះបីជាអតីតមន្ត្រីរូបនេះកំពុងគេចខ្លួនក្តី។
បើតាមលោក សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងអតីតអភិបាលរងខេត្តកែប លោក ភូ លិ ករណីបង្ករបួសស្នាម និងបៀតបៀនលើស្ត្រី...
អ្នកបើកបរយានយន្តគ្រប់ប្រភេទនឹងត្រូវដកហូតប័ណ្ណបើកបរ បើរកឃើញមានសារធាតុញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលរកឃើញថាមានសារធាតុញៀន នឹងត្រូវដកហូតប័ណ្ណបើកបរ និងបញ្ឈប់ការបើកបររហូតទាល់តែធ្វើតេស្ដលែងមានសារធាតុញៀន ទើបប្រគល់ឱ្យវិញ។
លោក ស ខេង ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលកំពុងតែប្រជុំឆ្លងសេចក្ដីព្រាងនៅពេលនេះ គឺមានចែងអំពីអ្នកបើកបរទាំងឡាយណាដែលត្រូវបានរកឃើញមានសារធាតុញៀន។ លោកថា ក្នុងនោះក៏នឹងមានការដកហូតប័ណ្ណបើកបរ និងមិនអនុញ្ញាតឱ្យបើកបររថយន្តបន្តទៀតផងដែរ អំឡុងពេលដែលច្បាប់នេះមិនទាន់ចែងអំពីទោសបញ្ញត្តិណាមួយឱ្យបានជាក់លាក់ជុំវិញករណីនេះ។
លោក ស ខេង...
លោក ស ខេង ស្នើពលរដ្ឋជួយការពារកូនៗកុំឱ្យប្រើប្រាស់គ្រឿងញៀនខណៈរដ្ឋាភិបាលបរាជ័យទប់ស្កាត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើឲ្យពលរដ្ឋជួយការពារកូនកុំឲ្យប្រើប្រាស់គ្រឿងញៀន ដោយសារបច្ចុប្បន្ន គ្រឿងញៀនកំពុងវាយលុកទៅលើមនុស្សអាយុចន្លោះពី ១៥ឆ្នាំដល់ក្រោមអាយុ ៤០ឆ្នាំ ស្របពេលរដ្ឋាភិបាលបរាជ័យក្នុងការទប់ស្កាត់។
ការស្នើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។
លោក ស ខេង ថ្លែងថា ក្នុងមួយថ្ងៃសមត្ថកិច្ចបង្ក្រាប និងចាប់បានអ្នកចែកចាយ និងលក់ដូរគ្រឿងញៀនចំនួន ១ករណីនៅក្នុង ១០រាជធានី-ខេត្ត។...
លោក ស ខេង អំពាវនាវឱ្យពលរដ្ឋចូលរួមដាំដើមឈើនិងការពារព្រៃឈើនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឲ្យពលរដ្ឋចូលរួមដាំដើមឈើ និងរួមគ្នាការពារព្រៃឈើនៅកម្ពុជា ឲ្យបានគង់វង្សបន្តទៅទៀត។ លោកលើកឡើងបែបនេះនៅក្នុងកម្មវិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
លោក ស ខេង ក៏បានរៀបរាប់ពីរបៀបក្រុមឈ្មួញរកស៊ីឈើក្រញូងខុសច្បាប់ពីប្រទេសថៃ ឡាវ និងកម្ពុជា នាំយកទៅលក់នៅប្រទេសវៀតណាម និងប្រទេសចិន ព្រមទាំងកែច្នៃជាវត្ថុផ្សេងៗសម្រាប់តុបតែងនៅក្នុងផ្ទះ។
លោកបន្តថា ពលរដ្ឋខ្លះមិនស្គាល់ប្រភេទឈើក្រញូងនោះទេ ក៏ប៉ុន្តែឈ្មួញរកស៊ីឈើទាំងអស់នោះជាអ្នកប្រាប់ឲ្យស្គាល់ និងបញ្ជាឲ្យពលរដ្ឋកាប់...
លោក ស ខេង ជំរុញឱ្យសមត្ថកិច្ចយកចិត្តទុកទប់ស្កាត់គ្រឿងញៀនតាមសហគមន៍ជាកំហិត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង ជំរុញឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមសហគមន៍ ដោយថាគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ថ្លែងក្នុងពិធីមួយនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ស ខេង អំពាវនាវទៅអាជ្ញាធរ និងពលរដ្ឋឲ្យយកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋនៅតាមមូលដ្ឋាន។
ក្រៅពីអំពាវនាវហើយ លោកក៏បានជំរុញឲ្យសមត្ថកិច្ចត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត...
លោក ស ខេង កំណត់កាតព្វកិច្ចឲ្យគ្រូបង្រៀន សិស្សានុសិស្សត្រូវធ្វើតេស្ដរកសារជាតិគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង កំណត់កាតព្វកិច្ចឲ្យលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស ត្រូវធ្វើតេស្ដរកសារជាតិញៀនជាមុនសិន មុននឹងអាចចូលបម្រើការ និងសិក្សាទាំងនៅតាមស្ថាប័នរដ្ឋ និងឯកជន។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាតាមសាលារៀនមួយចំនួនក្នុងស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ថ្លែងថា ការស្វែងរកសារជាតិញៀន គឺជាកាតព្វកិច្ច មិនមែនជាការភ្ញាក់រឭក និងមិនមែនជាការអំពាវនាវនោះទេ។
រហូតមកទល់ពេលនេះ លោក ស ខេង...
ក្រសួងមហាផ្ទៃថាក្រុមឧក្រិដ្ឋជនបង្កើតវិធីជួញដូរមនុស្សថ្មីៗបន្លំភ្នែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថាក្រុមឧក្រិដ្ឋជនបង្កើតវិធីជួញដូរមនុស្សតាមរបៀបថ្មីៗ ដោយប្រើប្រាស់អាជីវកម្មបន្លំភ្នែកក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការវិនិយោគសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធំៗនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើងក្នុងពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២២ នេះ ស្ថានភាពនៃអំពើជួញដូរមនុស្សមានភាពល្អប្រសើរ ដោយអត្រានៃបទល្មើសបានថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ បើទោះបីជាឧក្រិដ្ឋជនបានធ្វើសកម្មភាពថ្មីៗតាមបណ្តាខេត្តមួយចំនួនក្រៅពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញក៏ដោយ។
រដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២២...