28.7 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន មិន​ហ៊ាន​ឱ្យ​បក្ស​ភ្លើង​ទៀន​ចូល​ប្រកួត​ព្រោះ​ខ្លាច​ចាញ់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មិន​ហ៊ាន​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​ទេ ពីព្រោះ​តែ​គាត់​ខ្លាច​ចាញ់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៦ ឧសភា ថា ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ចាត់តាំង​ឲ្យ​កូនប្រុស​របស់​គាត់...

លោក សម រង្ស៊ី ថា​កម្លាំង​ប្រជាធិបតេយ្យ​នឹង​ទទួល​ជ័យជម្នះ​លើ​របប​លោក ហ៊ុន សែន ក្នុង​ពេល​ឆាប់ៗ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា មិន​យូរ​ទេ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ជ័យជម្នះ​លើ​របប​ក្បត់​ជាតិ ផ្ដាច់ការ ពុករលួយ ដែល​កំពុង​ដឹកនាំ​ដោយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤​ទសវត្សរ៍​មក​នេះ បន្ទាប់ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ប្រទេស​ថៃ បង្ហាញ​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​របស់​កម្លាំង​ប្រជាធិបតេយ្យ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ ឧសភា នេះ​ថា លោក​សូម​អបអរ​សាទរ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ ដែល​បាន​ទទួល​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​លើ​របប​ផ្ដាច់ការ...

លោក សម រង្ស៊ី អំពាវនាវ​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​នេះ និង​អំពាវនាវ​មិន​ឱ្យ​ទទួលស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​នេះ​ផង​ដែរ ដោយ​លោក​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដ៏​អាក្រក់​បំផុត និង​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ប៉ុណ្ណោះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ឧ​សភា ឆ្នាំ​២០២៣ នេះ​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​ស្មោះត្រង់ គឺ​មិន​ត្រូវ​ឱ្យ​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ និង​ការ​ក្លែង​បន្លំ​ពី​សំណាក់​អាជ្ញាធរ​ដែល​បាន​លាក់បាំង ឬ​បំភ្លៃ​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដូច​អ្វី​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រៀបចំ​នៅ​ពេលនេះ​ឡើយ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​ប្រជាជន​កម្ពុជា​ពិត​ជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជ្រើសរើស​អនាគត​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​ដោយ​សេរី ត្រឹមត្រូវ...

លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​សម្លាប់​ពលរដ្ឋ​ក្នុង​សម័យ ប៉ុល ពត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ជា​ជន​ក្បត់​ជាតិ​ដែល​បាន​ចូលរួម​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ ប៉ុល ពត ក្នុង​ឋានៈ​ជា​មេទ័ព​ខ្មែរក្រហម​ម្នាក់ ក្រោម​ការ​រៀបចំ​របស់​គណបក្ស​កុម្មុយនីស្ត​កម្ពុជា​ដែល​មាន​ដើមកំណើត​ពី​វៀតណាម អស់​រយៈពេល​ជាង ២​ឆ្នាំ​ក្នុង​សម័យ​នោះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ថា ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ គឺជា​ខួប​លើក​ទី​៤៨​ឆ្នាំ...

លោក សម រង្ស៊ី ទម្លាយ​ពី​ផែនការ​ផ្លាស់ប្ដូរ​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទម្លាយ​ថា ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផ្លាស់ប្ដូរ​មុខតំណែង​រួចរាល់​ហើយ​សម្រាប់​អនាគត​កូនៗ​របស់​ពួកគេ ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​មុខ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាមរយៈ​នៃ​ការ​ទម្លាយ​ពី​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​កាលពី​ពេល​ថ្មី​នេះ​ថា កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន នឹង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ចំណែក​លោក សាយ...

សង្គម​ស៊ីវិល​ទទូច​ឱ្យ​គណបក្ស​នយោបាយ​និង​អ្នកគាំទ្រ​ងាក​មក​ផ្សះផ្សា​ជាតិ

ក្រុម​សង្គម​ស៊ីវិល​ទទូច​ឲ្យ​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​នយោបាយ នាំគ្នា​បង្កើត​វប្បធម៌​នយោបាយ​ដោយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម​សាមគ្គី​អធ្យាស្រ័យ ដោយ​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់ រួម​មាន​សកម្មជន​សង្គម សហជីព និង​អ្នក​នយោបាយ​ឲ្យ​មាន​សេរីភាព​វិញ​ដើម្បី​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​ផ្សាយ​នា​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​វេន​របស់​ទេវតា​បាន​ញ៉ាំង​សេចក្ដី​រីករាយ​ដល់​មនុស្ស​លោក ដែល​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​បាន​ត្រៀម​កាយ វាចា និង​ចិត្ត ដើម្បី​ធ្វើ​រឿង​ថ្មីៗ​ក្រោយ​ពេល​ឆ្លង​ឆ្នាំ​ខ្មែរ​រួច។ ការ​ទទូច​របស់​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​មុន​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងទៅ លោក ហ៊ុន សែន...

លោក សម រង្ស៊ី៖ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ និង​លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​ក្រោយ​បោះឆ្នោត​រួច

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា នឹង​ត្រូវ​ដោះលែង​នៅ​ក្រោយ​ការ​បោះឆ្នោត។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ មេសា នេះ​ថា...

លោក សម រង្ស៊ី៖ អឺរ៉ុប​និង​ជប៉ុន​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​កម្ពុជា​ទេ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ប្រទេស​បារាំង សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​សម្រេច​ថា​នឹង​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ពួកគេ​មក​ប្រទេស​កម្ពុជា​នោះ​ទេ ដើម្បី​ចូលរួម​អង្កេត​ការណ៍​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាងមុខ​នេះ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា ការ​សម្រេច​ចិត្ត​មិន​ដាក់​អ្នក​សង្កេតការណ៍​របស់​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ គឺ​ដោយសារតែ​គេ​ចាត់ទុក​ថា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ ព្រោះ​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)...

អតីត​អង្គរក្ស​ចោទ​លោក សម រង្ស៊ី ថា​ប្រតិដ្ឋ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាលពី​២៦​ឆ្នាំ​មុន

បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​អតីត​អង្គរក្ស​ដែល​ជិតស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង ចោទ​ថា លោក សម រង្ស៊ី កំពុង​ប្រឌិត​ព្រឹត្តិការណ៍​កាលពី ២៦​ឆ្នាំ​មុន​ជុំវិញ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ហ្វូង​បាតុករ​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ កន្លងទៅ។ អតីត​អង្គរក្ស​ផ្ទាល់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៉ី គឺ​លោក ងួន ងឹម បាន​ចេញ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន គឺ Fresh News នៅ​ថ្ងៃទី​៣...

អាជ្ញាធរ​អនុញ្ញាត​ឱ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​ពិធី​បង្សុកូល​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​កាលពី​២៦​ឆ្នាំ​មុន

សាលា​រាជធានី​ភ្នំពេញ យល់ព្រម​ឲ្យ​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​ក្រុម​បាតុករ​ដែល​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣។ លិខិត​របស់​លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង​ទៅ​កាន់​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​យល់ព្រម​ឲ្យ​គណបក្ស​ភ្លើង​ទៀន​ធ្វើ​ពិធី​បង្សុកូល​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ នៅ​បរិវេណ​ស្តូប​ដែល​ស្ថិត​ក្នុង​សួន​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ...

Latest news

© 2021, ដេលី. All rights reserved.