ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
សេរីភាពបញ្ចេញមតិ
ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ក្រោយបញ្ចេញមតិលើហ្វេសប៊ុក
ឌឹ ខេមបូឌា ដេលី
-
March 22, 2023
សកម្មជនដែលស្និទ្ធនឹងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺលោក ហ៊ុន កុសល ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ និងលោក យឹម ស៊ីណន ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនហើយនៅថ្ងៃអង្គារ ទី២១ មីនា នេះ បន្ទាប់ពីពួកគេបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុកជុំវិញការចូលរួមពិធីព្រះរាជទានព្រះអគ្គីជ័យកីឡា ឬភ្លើងជ័យសម្រាប់សម្ពោធកីឡាស៊ីហ្គេមរបស់ព្រះមហាក្សត្រខ្មែរនៅខេត្តសៀមរាប។ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយភ្ជាប់រូបថតព្រះមហាក្សត្រចូលរួមពិធីព្រះរាជទានព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅខេត្តសៀមរាប...
ព័ត៌មានជាតិ
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល៖ ការរិះគន់នានាលើកម្ពុជាគឺដោយសារតែកម្ពុជាអនុវត្តច្បាប់ដោយបំពាន
ឌឹ ខេមបូឌា ដេលី
-
December 8, 2022
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ថាការរិះគន់នានាលើកម្ពុជាជុំវិញការរឹតត្បិតសេរីភាពបញ្ចេញមតិ គឺដោយសារតែកម្ពុជាបានអនុវត្តច្បាប់ដោយបំពានជុំវិញការចាប់ខ្លួនសកម្មជនសង្គមនានា និងសកម្មជននយោបាយដោយប្រើក្រមព្រហ្មទណ្ឌដែលផ្ទុយពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ធ្នូ នេះថា ដើម្បីធានានូវយុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានឱ្យមានភាពល្អប្រសើរ រដ្ឋាភិបាលកម្ពុជាគួរតែបើកទូលាយដល់សកម្មជនសង្គម អ្នកនយោបាយ និងអ្នកសារព័ត៌មានក្នុងការបញ្ចេញមតិការពារផលប្រយោជន៍សាធារណៈ ដើម្បីរួមគ្នាកែលំអ និងកសាងសង្គមជាតិទាំងមូលដោយមិនប្រកាន់និន្នាការនយោបាយណាមួយដូចពេលកន្លងមក។ លោក ស៊ឹង សែនករុណា...
នយោបាយ
លោក ហ៊ុន ម៉ានី ថាកម្ពុជាជាប្រទេសគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យនិងមាននីតិរដ្ឋយ៉ាងពិតប្រាកដ
ឌឹ ខេមបូឌា ដេលី
-
November 13, 2022
លោក ហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់លោក ហ៊ុន សែន ដែលតែងចង់ធ្វើជានាយករដ្ឋមន្ត្រីដែរនោះ អះអាងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ឪពុកលោក កម្ពុជាគឺជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងមាននីតិរដ្ឋយ៉ាងពិតប្រាកដ។ លោក ហ៊ុន ម៉ានី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ទី១០ វិច្ឆិកា ថា កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់បានញាំញីដោយផេះផង់នៃភ្លើងសង្គ្រាម និងជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ភាពអត់ឃ្លាន ការរំលោភសិទ្ធិមនុស្ស...
នយោបាយ
សង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពប្រជាធិបតេយ្យឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
November 13, 2022
សង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ប្រព័ន្ធតុលាការ បើកលំហដល់សង្គមស៊ីវិលឯករាជ្យ សេរីភាពសារព័ត៌មាន និងបើកទូលាយសិទ្ធិសេរីភាពដល់អ្នកនយោបាយ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដដែលមានការជឿជាក់ពីសហគមន៍អន្តរជាតិ។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ វិច្ឆិកា នេះថា ប្រព័ន្ធនៃការធានាអនុវត្តនូវលំហសេរីភាពរបស់ពលរដ្ឋនៅកម្ពុជាសព្វថ្ងៃនេះ ស្ថិតនៅក្នុងស្ថានភាពចង្អៀតណែននៅឡើយ ត្បិតពលរដ្ឋខ្មែរ និងអង្គការសង្គមស៊ីវិល រួមទាំងមតិអន្តរជាតិនានាផង សុទ្ធតែបានដឹងយ៉ាងច្បាស់ថា ទាំងស្ថាប័ន...
ព័ត៌មានជាតិ
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរចាប់ឧក្រិដ្ឋជនដែលសម្លាប់អ្នកកាសែតដើម្បីបញ្ចប់និទ្ទណ្ឌភាព
ឌឹ ខេមបូឌា ដេលី
-
November 3, 2022
សង្គមស៊ីវិលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្សជាង ៣០ស្ថាប័ន ជំរុញឲ្យអាជ្ញាធរកម្ពុជាមានវិធានការបើកការស៊ើបអង្កេត និងចាប់ឧក្រិដ្ឋជនសម្លាប់អ្នកសារព័ត៌មានមកផ្ដន្ទាទោស ដើម្បីបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា។ ការជំរុញនេះ ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍រួមមកពីស្ថាប័នសារព័ត៌មាន និងសិទ្ធិមនុស្សចំនួន ៣២ស្ថាប័ន ដែលបានចេញផ្សាយក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។ ស្ថាប័នព័ត៌មាន និងសិទ្ធិមនុស្សទាំង ៣២ស្ថាប័ន ក្នុងនោះមានសមាគមការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ព្រមទាំងសមាគមការពារអ្នកកាសែតកម្ពុជា ជាដើម។ បើតាមសេចក្ដីថ្លែងការណ៍រួម បានលើកឡើងថា អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការនាំយកជនល្មើសដែលប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានមកផ្ដន្ទាទោសជាយូរមកហើយ។...
Idea Talk
IDEA TALK៖ តើយុវជនត្រូវបោះបង់ការបញ្ចេញមតិ ឬមួយត្រូវនាំគ្នាបង្កើនការបញ្ចេញមតិថែមទៀតក្នុងស្ថានភាពនយោបាយដ៏ចង្អៀត?
ខេមបូឌា ដេលី
-
October 7, 2022
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ស្តីអំពី៖ «តើយុវជនត្រូវបោះបង់ការបញ្ចេញមតិ ឬមួយត្រូវនាំគ្នាបង្កើនការបញ្ចេញមតិថែមទៀតក្នុងស្ថានភាពនយោបាយដ៏ចង្អៀត?»។
ព័ត៌មានជាតិ
ស្ថាប័ន៤០ ទាមទារឲ្យស៊ើបអង្កេតករណីឃាត់ខ្លួននិងប្រើហិង្សាលើអ្នកកាសែតនិងសកម្មជននៅតំបន់ភ្នំតាម៉ៅ
ឌឹ ខេមបូឌា ដេលី
-
August 20, 2022
ក្រុមអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានចំនួន ៤០ស្ថាប័ន ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតដោយឥតលម្អៀង ករណីក្រុមអង្គរក្សដែលឃាត់ខ្លួន និងប្រើហិង្សាលើអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានអំឡុងពេលពួកគេចុះទៅបរិវេណនៅតំបន់ភ្នំតាម៉ៅ។ សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលចំនួន ៤០ស្ថាប័ន ចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន ៥នាក់មកពីអង្គភាពសារព័ត៌មានឯករាជ្យវីអូឌី (VOD) និងយុវជនខ្មែរថាវរៈចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងព្រៃភ្នំតាម៉ៅកាលពីថ្ងៃទី១៦ ខែសីហា ដោយមន្ត្រីកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី (BHQ) និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា...
ព័ត៌មានជាតិ
ភ្នាក់ងារ UN ព្រមានពីការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 5, 2022
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លើកឡើងថា ការកើនឡើងនៃការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ គឺជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ របាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរនៅកម្ពុជាបានអនុម័តយ៉ាងសកម្មនូវច្បាប់ដែលបានរឹតបន្តឹងលើលំហសេរីភាពពលរដ្ឋទូទៅ ហើយជាពិសេសលើសេរីភាពសារព័ត៌មាន។ ចំពោះច្បាប់ និងឯកសារច្បាប់ផ្សេងទៀត រដ្ឋាភិបាលកម្ពុជាបានអនុម័តនោះ បានផ្តល់អំណាចដល់អាជ្ញាធរក្នុងការរឹតត្បិតដាក់អ្នកសារព័ត៌មាន ព្រមទាំងអ្នកផ្សេងទៀតឲ្យស្ថិតនៅក្រោមការឃ្លាំមើល និងបានពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈប្រព័ន្ធតុលាការ។ របាយការណ៍ដដែលបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្នកំពុងទទួលរងនូវការបៀតបៀន សម្ពាធតាមទម្រង់ផ្សេងៗ និងអំពើហិង្សាកាន់តែច្រើន ស្របពេលដែលមានការរឹតត្បិតកាន់តែខ្លាំងលើលំហសេរីភាពរបស់ពលរដ្ឋ និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេស។ ករណីនេះវាជាឧបសគ្គជាក់លាក់ដែលបុគ្គលិកសារព័ត៌មានជាស្ត្រីជួបប្រទះ...
ព័ត៌មានជាតិ
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ ពលរដ្ឋខ្មែរបញ្ចេញទស្សនៈដោយសេរីគ្មានការរឹតបន្តឹង
ឌឹ ខេមបូឌា ដេលី
-
July 14, 2022
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងហ្សឺណែវ អះអាងថា ពលរដ្ឋជិត ៨០% បានប្រើប្រាស់បណ្ដាញសង្គមយ៉ាងសកម្ម និងបញ្ចេញទស្សនៈរបស់ខ្លួនដោយសេរីគ្មានការរឹតបន្តឹងពីរដ្ឋាភិបាល។ ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ភាគីគណបក្សកាន់អំណាចនៅកម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះថា ការសម្ដែងមតិរបស់ពលរដ្ឋត្រូវបានបន្លឺឡើងបន្ថែមទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថលជិត ២ពាន់អង្គភាព ដែលកំពុងដំណើរការដោយគ្មានការត្រួតពិនិត្យជាមុន និងគ្មានការរឹតបន្តឹងនោះឡើយ ហើយថែមទាំងត្រូវបានធានាដោយច្បាប់ស្ដីពីរបបសារព័ត៌មានថែមទៀត។ ប្រភពដដែលបានបន្ទោសការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ថាមិនត្រូវជ្រើសរើសជ្រុងណាមួយ ឬផ្នែកណាមួយនៃសង្គម ដើម្បីវាយតម្លៃពីស្ថានភាពទាំងមូលរបស់កម្ពុជានោះទេ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបញ្ជាក់ថា កម្ពុជាបានអនុវត្តនូវសេរីភាពបញ្ចេញមតិដោយពេញលេញ ប៉ុន្តែការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធីត្រូវប្រកាន់ខ្ជាប់នូវករណីយកិច្ចទំនួលខុសត្រូវដែលកំណត់ដោយច្បាប់ស្ដីពីសិទ្ធិពលរដ្ឋ...
ព័ត៌មានជាតិ
CCIM៖ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាឆ្នាំ២០២១ កាន់តែមានភាពអាប់អួរ
ខេមបូឌា ដេលី
-
June 1, 2022
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលហៅកាត់ថា CCIM អះអាងថា សេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ កាន់តែមានភាពអាប់អួរ និងយ៉ាប់យ៉ឺនជាងឆ្នាំ២០២០ ដែលមានការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានបញ្ចេញសេចក្តីរាយការណ៍ស្ដីពីការវាស់ស្ទង់សេរីភាពសារព័ត៌មាននៅក្នុងរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះថា សេរីភាពសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយឯករាជ្យដែលរិះគន់ពីការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាល និងអ្នកមានអំណាច បានប្រឈមនឹងការគំរាមកំហែង ការបំភិតបំភ័យកាន់តែខ្លាំងឡើងៗ បើប្រៀបធៀបនឹងឆ្នាំ២០២០ កន្លងទៅ។ ប្រភពដដែលអះអាងថា បញ្ហាដែលកាន់តែព្រួយបារម្ភបន្ថែមទៀតនោះ គឺកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១...
1
...
4
5
6
7
Page 5 of 7
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.