27.3 C
Phnom Penh

TAG

ស៊ីហ្គេម

អ្នកវិភាគ​រិះគន់​លោក ហ៊ុន សែន ថា​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម

ក្រុម​អ្នកវិភាគ​ឯករាជ្យ រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ធ្ងន់ធ្ងរ​នៅ​ចំពោះ​ក្រសែភ្នែក​អន្តរជាតិ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយសារ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​ប្រមុខ​រដ្ឋ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ឧសភា ថា...

IDEA TALK៖ តើ​លុយ​ចំណាយ​លើ​កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្គេម​ជា​លុយ​ពន្ធ​របស់​ពលរដ្ឋ ឬ​មួយ​ជា​លុយ​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​លុយ​ចំណាយ​លើ​កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្គេម​ជា​លុយ​ពន្ធ​របស់​ពលរដ្ឋ ឬ​មួយ​ជា​លុយ​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន?»។

លោក ហ៊ុន សែន ព្រមាន​ដក​អគ្គនាយក​និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​បើ​មិន​អាច​រៀបចំ​ផ្សាយ​ស៊ីហ្គេម

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​អគ្គនាយក និង​ថ្នាក់​ដឹកនាំ​ទូរទស្សន៍​ជាតិ​កម្ពុជា មុន​ម៉ោង ៩​យប់​នេះ (យប់​ថ្ងៃទី​១ ឧសភា) ប្រសិនបើ​អ្នក​ទាំងនោះ​មិន​អាច​រៀបចំ​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​មុន​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កំពុង​ប្រកួត​គ្នា​នៅ​ពេលនេះ​ទេ​នោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ព្រឹត្តិការណ៍​នៅ​មុន​ថ្ងៃ​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ពេលនេះ គឺជា​ថ្ងៃ​បុណ្យ​ទូទាំង​ប្រទេស​ដែល​ភ្លើង​អគ្គីជ័យ​កីឡា​កំពុង​ហែ​នៅ​តាម​ខេត្ត​នានា​នៅ​ពេលនេះ ដែល​បាន​ក្លាយ​ទៅ​ជា​ពិធីបុណ្យ​ជាតិ​មួយ​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ហើយ។ លោក...

អ្នក​អត្ថាធិប្បាយ​កីឡា​ប្រដាល់​ថា​មន្ត្រី​ថ្នាក់​ក្រោម​និង​ម្ចាស់​ក្លឹប​មួយ​ចំនួន​ទ្រាំ​នឹង​ការ​គាប​សង្កត់

អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់ ទម្លាយ​ថា សព្វថ្ងៃ​នេះ មន្ត្រី​ថ្នាក់​ក្រោម និង​ម្ចាស់​ក្លឹប​ប្រដាល់​មួយ​ចំនួន​កំពុង​ទ្រាំ​នឹង​ការ​គាប​សង្កត់​របស់​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដែល​គ្មាន​ច្បាប់​កំណត់​នៃ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ រហូត​ធ្វើ​ឱ្យ​បាត់បង់​សមត្ថភាព​កីឡាករ​ប្រដាល់​ល្បីៗ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។ អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់ លោក ហេរ៉ូ បាន​ចេញ​វីដេអូ​ឃ្លីប​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា អ្នក​ដែល​កំពុង​រង​នូវ​ការ​គាប​សង្កត់​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់ កំពុងតែ​ទ្រាំ​ឱ្យ​ផុត​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ ព្រោះ​ថា​ការ​ផ្គូផ្គង​កីឡាករ​ប្រដាល់​កន្លងមក​គ្មាន​ច្បាប់​កំណត់​ច្បាស់លាស់​ឡើយ គឺ​ធ្វើ​ទៅ​តាម​តែ​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច ដែល​ពេល​ខ្លះ​ជំរុញ​ឱ្យ​កីឡាករ​ប្រដាល់​ចូល​ប្រកួត​ក្នុង​មួយ​សប្តាហ៍​រហូត​ទៅ​ដល់ ២​ដង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់​កម្លាំង​កីឡាករ​ប្រដាល់ និង​ធ្វើ​ឱ្យ​ខូច​កីឡាករ​ថែម​ទៀត។ លោក ហេរ៉ូ លើកឡើង​ថា គ្មាន​កីឡាករ​ប្រដាល់​បរទេស​ណា​ចេញ​ប្រកួត​មួយ​អាទិត្យ​ម្តង...

លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​គ្រួសារ​លោក ស៊ន តារា

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤​ទសវត្សរ៍​នៅ​កម្ពុជា គំរាម​ដក​តំណែង និង​គំរាម​ឪពុកម្ដាយ ព្រមទាំង​ប្អូនៗ​របស់​លោក ស៊ន តារា បើសិនជា​សកម្មជន​នយោបាយ​រូប​នេះ​នៅតែ​បន្ត​រិះគន់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន​ទៀត។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុសិស្ស គរុនិស្សិត និស្សិត និង​បុគ្គលិក​អប់រំ នៅ​ថ្ងៃ​អង្គារ ទី​២៥ មេសា នេះ លោក ហ៊ុន សែន ថ្លែង​ថា កន្លងមក លោក ស៊ន តារា...

លោក ហ៊ុន សែន អួត​ថា​លោក​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​តាមរយៈ​ស៊ីហ្គេម

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អួត​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មាន​បេះដូង​ធំ តាមរយៈ​ការ​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​អត្តពលិក និង​ការ​ស្នាក់នៅ​របស់​ប្រតិភូ​កីឡា​របស់​ប្រទេស​ទាំងអស់​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។ មេដឹកនាំ​កម្ពុជា​ដែល​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា កម្ពុជា​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​អត្តពលិក​របស់​ប្រទេស​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​នឹង​ប្រកាស​បើក​ព្រឹត្តិការណ៍​នេះ​នៅ​រយៈពេល ១៥​ថ្ងៃ​ខាងមុខ​នេះ ខណៈ​ការ​ប្រកួត​ស៊ីហ្គេម​ដែល​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ធ្វើ​ជា​ម្ចាស់​ផ្ទះ សុទ្ធតែ​តម្រូវ​ឲ្យ​កីឡាករ​ដែល​ចូលរួម​ទាំងនោះ​បង់​ថវិកា​ទាំងអស់។ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ត្រៀម​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ខ្លួនឯង...

លោក ហ៊ុន សែន ព្រមាន​មិន​ឱ្យ​ផ្គូផ្គង​កីឡាករ​ត្រៀម​ស៊ីហ្គេម​ឡើង​សង្វៀន​ញឹកញាប់

លោក ហ៊ុន សែន ព្រមាន​សហព័ន្ធ​កីឡា​កម្ពុជា​មិន​ឱ្យ​រៀបចំ​កម្មវិធី​ប្រកួត​ណា​មួយ​សម្រាប់​កីឡាករ​ខ្មែរ​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កីឡាករ​បាត់បង់​ឱកាស​ដោយ​ប្រការ​ណា​មួយ។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ១២​នាទី​ទាំង​យប់​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​បញ្ជា​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​យកចិត្ត​ទុកដាក់​លើ​កីឡាករ​ប្រដាល់​របស់​កម្ពុជា ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ព្រឹត្តិការណ៍​នេះ​មក​ដល់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​ការ​ប្រកួត​សម្រាប់​កីឡាករ​ប្រដាល់​ទាំងនោះ​ឡើយ។ លោក ហ៊ុន សែន បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ត្រូវ​ត្រួតពិនិត្យ​កីឡាករ​ប្រដាល់​ដែល​ត្រូវ​ចូលរួម​ប្រកួត​ទៅ​តាម​ទីតាំង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ឱ្យ​មាន​ហេតុការណ៍​ថ្លោះធ្លោយ​ណា​មួយ​កើតឡើង​ជាយថាហេតុ​ដាច់ខាត សម្រាប់​ការ​ប្រកួត​តាម​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ។ ការ​ព្រមាន​នេះ ធ្វើឡើង​ដើម្បី​កុំ​ឱ្យ​កីឡាករ​ប្រដាល់​ដែល​មាន​ឈ្មោះ​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឡើង​ប្រកួត​នៅ​កម្មវិធី​ផ្សេងៗ​មុន​នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម បន្ទាប់ពី​កីឡាករ​ប្រដាល់​ខ្មែរ...

លោក ហ៊ុន សែន៖ ខ្មែរ​និង​បរទេស​ចូល​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដោយ​ឥត​គិត​ថ្លៃ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ប្រកាស​លុប​ចោល​នូវ​ការ​លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ ទាំង​ខ្មែរ និង​បរទេស មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ឡើយ ព្រមទាំង​ស្ដីបន្ទោស​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ថា​ជា​មន្ត្រី​ដែល​ខ្វះ​ការ​ចេះដឹង។ ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ នេះ ដោយ​ប្រកាស​លុប​ចោល​នូវ​ការ​លក់​សំបុត្រ​សម្រាប់​អ្នក​ចូល​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​ថា ទាំង​ព្រឹត្តិការណ៍​បើក​កម្មវិធី​នៃ​ការ​ប្រកួត​ស៊ីហ្គេម និង​ព្រឹត្តិការណ៍​បិទ​បញ្ចប់​ស៊ីហ្គេម គឺ​មិន​មាន​ការ​បង់​ប្រាក់​នោះ​ឡើយ។ ក្នុង​នោះ លោក ហ៊ុន សែន...

ក្រសួង​អប់រំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​ឈប់​សម្រាក​ជិត​១​ខែ​ដើម្បី​រៀបចំ​កីឡា​ស៊ីហ្គេម

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ឈប់​សម្រាក​ជិត ១​ខែ ដើម្បី​រដ្ឋាភិបាល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គ្រឹះស្ថាន​អប់រំ​កុមារ​តូច និង​សេវា​អប់រំ​កុមារ​តូច គ្រឹះស្ថាន​បឋមសិក្សា គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​ផ្នែក​សាធារណៈ​ទាំងអស់ ត្រូវ​អនុវត្ត​វិស្សមកាល​ធំ​ចាប់ពី​ថ្ងៃទី​២០ ខែ​មេសា ដល់​ថ្ងៃទី​១៨...

អ្នក​ឃ្លាំមើល​ថា​រចនាបថ​មេដាយ​ស៊ីហ្គេម​បង្កប់​ខ្លឹមសារ​លើក​តម្កើង​បុគ្គល​ជាជាង​មុខមាត់​ប្រទេស​ជាតិ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង រិះគន់​ថា រចនាបថ​មេដាយ​ដែល​ជា​ពានរង្វាន់​សម្រាប់​ផ្តល់​ជូន​អត្តពលិក​ឆ្នើម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ក្នុង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ បង្កប់​ខ្លឹមសារ​ពី​ការ​លើក​តម្កើង​បុគ្គល​ជា​មេដឹកនាំ ជាជាង​ការ​បង្ហាញ​ពី​ការ​លើក​តម្កើង​កិត្តិយស និង​មុខមាត់​របស់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា មេដាយ​ដែល​ផលិត​ឡើង​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០២៣ នេះ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ គួរតែ​ឆ្លាក់​ឱ្យ​មាន​រចនាបថ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ ព្រោះ​រចនាបថ​នេះ​គឺ​បង្ហាញ​នូវ​មហា​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង​នា​សម័យ​អង្គរ...

Latest news

© 2021, ដេលី. All rights reserved.