25.5 C
Phnom Penh

TAG

អំពើពុករលួយ

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ...

អភិបាល​ខេត្ត​កណ្ដាល​ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​និង​ក្រុង បើ​មិន​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ

អភិបាល​ខេត្ត​កណ្ដាល ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​ស្អាង អភិបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ទុក​ពេល​ឲ្យ​ធ្វើការ​រយៈពេល ២០​ថ្ងៃ ដើម្បី​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់ ខណៈ​ថៅកែ​ក្រុមហ៊ុន​ទឹក​ស្អាត​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ព្រមាន​អភិបាល​ស្រុក​ស្អាង លោក ជឺ គឹមហៃ អភិបាល​ក្រុង​តាខ្មៅ លោក នូ សុវណ្ណរ៉ា មន្ត្រី​ពាក់ព័ន្ធ​មួយ​ទៀត និង​ថៅកែ​ទឹក​ស្អាត​ក្រុង​តាខ្មៅ លោក ជ្រាង សេងគង់...

អូស្ត្រាលី​កំពុង​ក្លាយ​ជា​ឋានសួគ៌​នៃ​អំពើ​លាង​លុយ​របស់​ក្រុម​ជន​ពុករលួយ​ពី​កម្ពុជា

បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​អូស្ត្រាលី ឈ្មោះ​ថា theaustralian.com.au បាន​ឱ្យ​ដឹង​ថា ការ​លក់​ភូមិគ្រឹះ​ប្រណិតៗ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កំពុង​លក់​ដាច់​ជា​ខ្លាំង ដោយ​អ្នកទិញ​មកពី​ប្រទេស​កម្ពុជា។ អ្នក​មាន​ប្រាក់​ស្តុកស្ដម្ភ​ចេញពី​ប្រទេស​កម្ពុជា កំពុង​ចំណាយ​សាច់ប្រាក់​ដល់​ទៅ ៣៨​លាន​ដុល្លារ​អាមេរិក ដើម្បី​ចំណាយ​ទៅ​លើ​ការ​ទិញ​ភូមិគ្រឹះ​ដ៏​ប្រណិត​ទាំងនោះ ជាពិសេស​នៅ​ទីក្រុង Sydney។ សារព័ត៌មាន​នៃ​គេហទំព័រ​ដដែល​នេះ​បាន​ដាក់​ចំណងជើង​ថា៖ «អូស្ត្រាលី​គឺជា​ឋានសួគ៌​នៃ​គោលដៅ​នៃ​ការ​លាង​លុយ​កខ្វក់​នៃ​របប​ពុករលួយ»។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា ការ​ចំណាយ​សាច់ប្រាក់​របស់​អ្នក​មាន​ប្រាក់​ស្ដុកស្ដម្ភ​ចេញពី​ប្រទេស​កម្ពុជា នៃ​លំហូរ​សាច់ប្រាក់ ៣៨​លាន​ដុល្លារ កំពុង​ត្រូវ​បាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​អូស្ត្រាលី ធ្វើការ​ស៊ើបអង្កេត។ យោង​តាម​លោក Bill Browder សកម្មជន​ប្រឆាំង​អំពើពុករលួយ​នៃ​ប្រទេស​អូស្ត្រាលី បាន​ឱ្យ​ដឹង​ថា ក្រុម​របស់​លោក​កំពុង​ស្រាវជ្រាវ​អំពី​លំហូរ​សាច់ប្រាក់​ទាំងនេះ​ដែល​ចេញពី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី...

លោក ស ខេង បារម្ភ​ខ្លាច​ធនាគារ​នៅ​កម្ពុជា​ក្លាយ​ជា​កន្លែង​លាង​លុយ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បារម្ភ​ខ្លាច​សហគមន៍​អន្តរជាតិ​ដាក់​ធនាគារ​ជាតិ​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ បើ​សិន​ជា​ពួកគេ​រក​ឃើញ​ថា ធនាគារ​កម្ពុជា​ជា​កន្លែង​លាង​លុយ​កខ្វក់​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន និង​អ្នក​រកស៊ី​ខុស​ច្បាប់ ខណៈ​បច្ចុប្បន្ន កម្ពុជា​ជាប់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ការ​លាង​លុយ​កខ្វក់។ ក្នុង​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ «ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌» នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស និង​បង្ក្រាប​រយៈពេល ២​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​នឹង​បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​មុន​ដំណាក់កាល​កូវីដ-១៩។ លោក​បន្ត​ថា...

តុលាការ​ដោះលែង​អតីត​ស្នងការ​រង​ខេត្ត​កណ្តាល​ភ្លាមៗ​ក្រោយ​ឃើញ​ដីកា​មិន​ឱ្យ​ចាប់​ខ្លួន

តុលាការ​បាន​ដោះលែង​អតីត​ស្នងការ​រង​ខេត្ត​កណ្តាល លោក ស្រេង សុខា ភ្លាមៗ​វិញ​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន។ កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​ខេត្ត​កណ្ដាល បាន​ចាប់​ខ្លួន​លោក ស្រេង សុខា ហៅ ទ្រី មក​ដាក់​ពន្ធនាគារ ប៉ុន្តែ​ការ​ចាប់​ខ្លួន​យក​ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​មួយ​ភ្លែត ហើយ​លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន។ លោក ស្រេង សុខា ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាង ១​ឆ្នាំ​កាល​ថ្ងៃទី​២៩ ខែ​វិច្ឆិកា...

តុលាការ​ដាក់​ពន្ធនាគារ​ឧកញ៉ា សង ថន និង​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់ៗ​៧​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ឧកញ៉ា សង ថន និង​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​ម៉ឺន ៥​ពាន់​ដុល្លា​អាមេរិក ទាក់ទង​នឹង​ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ឧកញ៉ា សង ថន និង​លោក ស៊ូ អារ៉ាហ្វាត់ ដែល​ជា​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១០ ខែ​មិថុនា...

តើ​លោក ហ៊ុន ណេង ជា​នរណា?

លោក ហ៊ុន ណេង គឺជា​មន្ត្រី​ជើងចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ជួយ​ជ្រោមជ្រែង​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​វៀតណាម។ លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លងទៅ។ ក្រោយ​មរណភាព តើ​លោក ហ៊ុន ណេង បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្តេច? លោក ហ៊ុន ណេង ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់ការ​មន្ត្រី​ដែល​កន្លះ​ឆ្នាំ​មិន​ទាន់​ទៅ​ធ្វើការ​ម្ដង​និង​១​ខែ​ម្ដង

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​មន្ត្រី​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​មន្ត្រី​ខ្លះ​ទៅ​បំពេញ​ការងារ​តែ​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ ហើយ​អ្នក​ខ្លះ​កន្លះ​ឆ្នាំ​មិនទាន់​ទៅ​កន្លែង​ធ្វើការ​ម្តង។ ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្វើឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ។ ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ទម្លាយ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​លោក​ថា​មន្ត្រី​ខ្លះ​ទៅ​បំពេញ​ការងារ​តែ...

មន្ត្រី​ស្នើ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ដែល​បាន​កិបកេង​លុយ​អង្គភាព​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប បាន​នាំគ្នា​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ ថា លោក ផាន អូន បាន​កាត់​ប្រាក់​យន្តការ​ប្រចាំ​ខែ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ជូន​សាខា ក.ប.ប រាជធានី-ខេត្ត​ទាំងអស់​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួនឯង...

រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រង់ចាំ​ប្រាក់កម្ចី​សម្បទាន​ពី​ភាគី​ចិន ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្ត​កំពត ទៅ​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ២០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី ៦០ ទៅ ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា ក្នុង​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​មាន​ដី​ប្រវែង ៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ដី​ស្អុយ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​ប្រវែង ១៨​ម៉ែត្រ។...

Latest news

© 2021, ដេលី. All rights reserved.