28 C
Phnom Penh

TAG

អំពើពុករលួយ

បនល្បែង​កាស៊ីណូ Top Diamond ចោទ​អ្នក​សារព័ត៌មាន​ជិត​១​ពាន់​អង្គភាព​សុំ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​ខ្លួន

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន (Top Diamond Casino) ក្នុង​ខេត្ត​តាកែវ ចោទ​ថា​មាន​អ្នក​សារព័ត៌មាន​ជិត ១​ពាន់​អង្គភាព (៧០០-៩០០​អង្គភាព) បាន​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​បនល្បែង​របស់​ខ្លួន​ជា​ប្រចាំ​ខែ ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ បនល្បែង​អស់​លទ្ធភាព​នឹង​ឧបត្ថម្ភ​បន្ត​ទៀត​ហើយ។ អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នក​សារព័ត៌មាន​បាន​ចូល​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ច្រើន​ហួសហេតុ​ពី​បនល្បែង​របស់​ខ្លួន ដែល​ក្នុង​មួយ​ខែៗ​ចន្លោះ​ចាប់ពី ៧០០​អង្គភាព​ទៅ​ដល់...

IDEA TALK៖ តើ​អំពើពុករលួយ​នឹង​មាន​សភាព​បែប​ណា​ក្នុង​អាណត្តិ​ដឹកនាំ​ត​ពូជ​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អំពើពុករលួយ​នឹង​មាន​សភាព​បែប​ណា​ក្នុង​អាណត្តិ​ដឹកនាំ​ត​ពូជ​នៅ​កម្ពុជា?»។

Freedom House៖ អំពើពុករលួយ​រីក​លូតលាស់​ខ្លាំង​ក្រោយ​ការ​កើន​ឡើង​នៃ​របប​ផ្ដាច់ការ​ទំនើប​២០​ឆ្នាំ​ចុង​ក្រោយ

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក Freedom House លើកឡើង​ថា ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ របប​ផ្ដាច់ការ​ទំនើប​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ការ​រីក​លូតលាស់​អំពើពុករលួយ​កាន់តែ​ខ្លាំង​ដែល​កើត​ចេញពី​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​នៃ​របប​នេះ​ដោយ​ផ្ទាល់ ដើម្បី​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួនឯង។ Freedom House បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ដែល​កំពុង​អនុវត្ត​របប​ផ្ដាច់ការ​សម័យ​ថ្មី​បាន​បំបិទ​សំឡេង​ក្រុម​ប្រឆាំង បំផ្លាញ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក៏​បាន​រីកសាយ​ភាយ​ដែរ​ក្នុង​រដ្ឋាភិបាល​នេះ ជាពិសេស​អំពើពុករលួយ​នេះ​កំពុង​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ដែល​មាន​យន្តការ​ប្រឆាំង​អំពើពុករលួយ​ទន់​ខ្សោយ។ ប្រភព​ដដែល​អះអាង​ថា មន្ត្រី​បរទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តែង​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក តាមរយៈ​នៃ​ការ​លួច​យក​មូលនិធិ​នានា និង​តាមរយៈ​ទីផ្សារ​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក និង​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​រដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត...

អ្នក​ឃ្លាំមើល៖ ប្រទេស​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដោយសារ​ច្បាប់​ស្ថិត​ក្រោម​បាតជើង​អ្នក​មាន​អំណាច

អតីត​នាយ​ទាហាន​ជាន់ខ្ពស់​មួយ​រូប​អះអាង​ថា ប្រទេស​ដែល​ប្រកាន់​អំណាច​ផ្ដាច់ការ ឬ​កុម្មុយនីស្ត​និយម តែង​កើត​មាន​អំពើពុករលួយ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដោយសារ​ច្បាប់​នៃ​ប្រទេស​នោះ​ស្ថិត​នៅ​ក្រោម​បាតជើង​អ្នក​មាន​អំណាច។ អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ប្រសិនបើ​អ្នក​កាន់​អំណាច​កំពូល​របស់​ប្រទេស​មួយ​ក្លាយ​ជា​ជន​ពុករលួយ​ទៅ​ហើយ​នោះ វា​នឹង​នាំ​ឱ្យ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដូចជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​តុលាការ និង​ស្ថាប័ន​នីតិប្រតិបត្តិ ក្លាយ​ជា​ស្ថាប័ន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ស្វ័យប្រវត្តិ។ លោក​អះអាង​ថា នៅ​ពេល​ដែល​ស្ថាប័ន​ជាតិ​ក្លាយ​ជា​ស្ថាប័ន​ប្រព្រឹត្ត​អំពើពុករលួយ ប្រជាពលរដ្ឋ​ក៏​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ដឹង​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ដែរ ហើយ​ចុងក្រោយ ប្រទេស​ជាតិ​ទាំងមូល​នឹង​ក្លាយ​ទៅ​ជា​សង្គម​ពុករលួយ រហូត​ក្លាយ​ជា​ប្រទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​អន្តរជាតិ​តែម្តង។ លោក ជុំ ឈាង បញ្ជាក់​ថា...

លោក ឱម យ៉ិនទៀង ជំរុញ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​បន្ត​រួម​គ្នា​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​របស់​ខ្លួន

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​ប្រឆាំង​អំពើពុករលួយ​នៅ​តាម​បណ្ដា​ប្រទេស​របស់​ខ្លួន។ យ៉ាងណា​ក៏ដោយ ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​នៅតែ​បន្ត​ជាប់​លេខ​រៀង​អាក្រក់​ដដែល ដែល​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង ១០ លើកលែងតែ​ប្រទេស​ភូមា។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង និង​ជា​ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លេខាធិការដ្ឋាន​អាស៊ាន-ផេក (ASEAN-PAC) នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ជា​ការពិត​ណាស់ តំបន់​អាស៊ាន​ក៏ដូចជា​ពិភពលោក​ទាំងមូល​ដែរ​ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសហការ និង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ជា​បងប្អូន។ លោក ឱម យ៉ិនទៀង...

លោក មុំ អស្សនី ចោទ​ថា​លោក ហ៊ុន ម៉ាណែត និង​សមាជិក​គ្រួសារ​ហ៊ុន ៣​នាក់​ទៀត​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ប្រចាំ​លំហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី ចោទ​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន ចំនួន ៤​នាក់ ដូចជា​បេក្ខជន​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន សេងនី និង​អ្នកស្រី ហ៊ុន ស៊ីណាត ថា​កំពុង​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី...

លោក សម រង្ស៊ី៖ កម្ពុជា​បាន​ក្លាយ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ​អន្តរជាតិ​និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​បាត់បង់​នូវ​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​យ៉ាង​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ខ្មែរ​រូប​នេះ​បាន​បើក​ដៃ​ឲ្យ​ក្រុម​ចោរ​ជនជាតិ​ចិន​កុម្មុយនីស្ត និង​ពួក​ម៉ាហ្វៀរ​ចិន ធ្វើ​អ្វីៗ​តាម​ចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ មិថុនា នេះ​ថា កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន និង​ក្រុម​ចោរ​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​ពួកគេ​អាច​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត...

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ចោទ​គ្រួសារ​លោក ទៀ បាញ់ កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​នៅ​លម្ហ​សមុទ្រ​ខ្មែរ

អតីត​មន្ត្រី​ជាន់ខ្ពស់​ខាង​ផ្នែក​ការពារ​លម្ហ​សមុទ្រ​ខេត្ត​កោះកុង ចោទ​ថា​ក្រុម​គ្រួសារ​ត្រកូល ទៀ កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធំៗ​ជាច្រើន​នៅ​លម្ហ​សមុទ្រ​កម្ពុជា​សព្វថ្ងៃ​នេះ ដូចជា​ការ​លាង​លុយ​កខ្វក់ ការ​រត់ពន្ធ​ប្រេងឥន្ធនៈ ការ​រត់ពន្ធ​ឈើ ការ​រត់ពន្ធ​គ្រឿងញៀន និង​រត់ពន្ធ​អាវុធ ជាដើម។ មន្ត្រី​រូប​នេះ​បញ្ជាក់​ថា ដែនសមុទ្រ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ​សឹងតែ​ក្លាយ​ជា​តំបន់​កាន់កាប់​ផ្ដាច់មុខ​រក​ផល​ប្រយោជន៍​ឲ្យ​ត្រកូល ទៀ របស់​លោក ទៀ បាញ់ ទៅ​ហើយ។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The...

ក្រសួង​ពាណិជ្ជកម្ម​ផ្ទុះ​រឿង​អំពើពុករលួយ​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៦៦​នាក់

ក្រសួង​ពាណិជ្ជកម្ម កំពុង​ផ្ទុះ​រឿង​អំពើពុករលួយ​ពេញ​ស្ថាប័ន​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន ៦៦​នាក់​ជា​សម្ងាត់ ដោយ​ការ​សូក​លុយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ ៤​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​រូបភាព​កម្មសិក្សា។ ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា ការ​ប្រកាស​ជ្រើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​ដើម្បី​បម្រើ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចំនួន ៦៦​នាក់​នា​ពេល​កន្លងមក គ្រាន់តែ​ជា​ការ​ប្រកាស​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​អ្នក​ជាប់​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​ចំនួន ៦៦​នាក់​រួច​ជាស្រេច​ហើយ ដែល​ក្រសួង​តម្រូវ​ឱ្យ​អ្នក​ទាំងនោះ​សូក​លុយ​ក្នុង​ម្នាក់​ចាប់ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ...

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់​រង​ការ​ចោទ​ថា​ឆបោក​ប្រាក់​ជាង​៩​ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល

ពលរដ្ឋ ១១​គ្រួសារ​រស់នៅ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ចោទ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់​ថា​ឆបោក​ប្រាក់​ពួកគេ​ជាង ៩​ម៉ឺន​ដុល្លារ ក្រោម​លេស​ថា​យក​ទៅ​រត់ការ​ដើម្បី​ជួយ​កូនៗ​ពួកគេ​ឲ្យ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។ ក្នុង​ពាក្យបណ្ដឹង​មួយ​ចុះ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣ ភ្ជាប់​ជាមួយ​ស្នាម​មេដៃ និង​ឈ្មោះ​ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ពួកគេ​ប្រគល់​ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ​ទៅ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង អ្នកស្រី ស៊ឹម សុខុម បន្ទាប់ពី​អ្នកស្រី​បាន​សន្យា​ជួយ​រត់ការ​ដើម្បី​កូនៗ​របស់​ពួកគាត់​បាន​ចូល​ធ្វើការ​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​បើ​មិន​បាន នឹង​ប្រគល់​ប្រាក់​ឲ្យ​ពួកគាត់​វិញ។ ប្រភព​ដដែល​អះអាង​ថា ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ​នេះ ពួកគាត់​ទាំង ១១​គ្រួសារ​បាន​យក​ទៅ​ឲ្យ​អ្នកស្រី...

Latest news