25.9 C
Phnom Penh

TAG

អ៊ីស្រាអែល-ហាម៉ាស

ជនស៊ីវិល​ប៉ាឡេស្ទីន​ជាង​៨០​ម៉ឺន​នាក់​ចេញ​ពី​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​ជាប់​អេហ្ស៊ីប

អ្នក​នាំពាក្យ​សម្រាប់​កងទ័ព​អ៊ីស្រាអែល លោក Jonathan Conricus បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​មួយ​ថា ជនស៊ីវិល​ប៉ាឡេស្ទីន ជាង ៨០​ម៉ឺន​នាក់​បាន​ចាកចេញ​ពី​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អេហ្ស៊ីប។ លោក Conricus បាន​បញ្ជាក់​ថា លោក​សប្បាយ​ចិត្ត​ដែល​បាន​ដឹង​ថា​មនុស្ស​ជាង ៨០​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញពី​ភាគ​ខាងជើង ដែល​ពួកគេ​រត់​ចេញ​ព្រោះ​ដឹង​ថា​សង្គ្រាម​បាន​ធ្លាក់​មក​ដល់​ហើយ។ តាម​អ្នក​នាំពាក្យ​រូប​នេះ ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់​ហ្កាហ្សា នៅតែ​បន្ត​ឆ្លងកាត់​តាម​ច្រក​ព្រំដែន Rafah ហើយ​មាន​អាហារ និង​ទឹក​នៅ​ក្នុង​ទីតាំង​ភាគ​ខាងត្បូង​នៃ​តំបន់​នោះ។ អ៊ីស្រាអែល​នឹង​បង្កើន​ការ​សម្របសម្រួល​ក្នុង​ការ​ដឹក​ជំនួយ​ឱ្យ​ជនភៀសខ្លួន។ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ជូនដំណឹង​ដល់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ថា ប្រជាជន​ប៉ាឡេស្ទីន...

អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​វាយ​ពួក​ហាម៉ាស​ចូល​ដំណាក់កាល​ទី​២ គឺ​ការ​វាយលុក​ដោយ​ទ័ព​ជើងគោក

នៅ​ពេលនេះ សង្គ្រាម​អ៊ីស្រាអែល​សងសឹក​វាយ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ប្រែ​ក្លាយ​ទៅ​ជា​សង្គ្រាម​ទ័ព​ជើងគោក ក្រោយពី​អ៊ីស្រាអែល បើក​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ទ័ព​អាកាស​កម្ទេច​ក្រុង​ហ្កាហ្សា ស្ទើរ​ខ្ទេច​អស់​ហើយ​នោះ។ សង្គ្រាម​នៅ​ពេលនេះ​ឈាន​ចូល​ថ្ងៃទី​២៣ ហើយ ប៉ុន្តែ​សង្គ្រាម​ពេលនេះ​កាន់តែ​ធ្ងន់​ឡើង ព្រោះ​តែ​អ៊ីស្រាអែល បាន​សម្រេច​លើក​ទ័ព​ជើងគោក​វាយ​ចូល​តំបន់​ហ្កាហ្សា ហើយ។ ប្រតិបត្តិការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៨ តុលា ចំ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ឈប់​បាញ់ និង​ព្រមាន​អំពី​មហន្តរាយ​មនុស្សធម៌​យ៉ាងណា​ក៏ដោយ ក៏​អ៊ីស្រាអែល មិន​ស្តាប់​ដែរ។ អ៊ីស្រាអែល នៅតែ​បន្ត​បង្កើន​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា កាន់តែ​សន្ធាប់​ឡើងៗ។ នៅ​ពេលនេះ ហ្កាហ្សា​ទាំងមូល​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដែល​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​ផង ផ្លូវគោក និង​ផ្លូវ​សមុទ្រ​ផង។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល...

បទវិភាគ៖ ពិភពលោក​ទំនង​មិន​អាច​ជួយ​បញ្ចប់​ភ្លើង​កំហឹង​របស់​អ៊ីស្រាអែល​បាន​ទេ

សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​ទៅ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៩ ហើយ។ ប្រជាជន​ប៉ាឡេស្ទីន រស់នៅ​តំបន់​ហ្កាហ្សា ដែល​ជា​សម្បុក​របស់​ពួក​ហាម៉ាស បាន​បន្ត​ស្លាប់​រាប់​រយ​នាក់​ជា​រៀងរាល់​ថ្ងៃ ដោយ​ការ​វាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។ គិត​ត្រឹម​ថ្ងៃទី​២៦ តុលា នេះ សង្គ្រាម​ផ្ទុះ​កំហឹង​របស់​អ៊ីស្រាអែល ដែល​មាន​រយៈពេល ១៩​ថ្ងៃ​មក​នេះ ហើយ​បើ​គិត​ពី​ប្រជាជន​ប៉ាឡេស្ទីន​ស្លាប់​ក្រោម​អំបែង​គ្រាប់​របស់​អ៊ីស្រាអែល ហក់​ឡើង​ជិត ៦​ពាន់​នាក់​ហើយ ខណៈ​ជន​ភៀសខ្លួន​មាន​ជាង ១​លាន​នាក់​ចាកចេញ​ពី​ដែនដី​ហ្កាហ្សា។ ក្នុង​ស្ថានភាព​ដែល​អ៊ីស្រាអែល មិន​ដក​ដៃ​បន្តិច​សោះ​នេះ គឺ​កាន់តែ​វាយប្រហារ​លើ​ពួក​ហាម៉ាស​នៅ​ហ្កាហ្សា គេ​សង្កេត​ឃើញ​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​មួយ​ចំនួន រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ រហូត​រុស្ស៊ី...

អ៊ីស្រាអែល​កំពុង​ប្រយុទ្ធ​ការពារ​ខ្លួន​នូវ​សមរភូមិ ៣ ទៀត​ក្រៅ​ពី​សមរភូមិ​នៅ​ក្នុង​ដែនដី​ហ្កាហ្សា​ប៉ាឡេស្ទីន

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន បាន​ឈាន​ចូល​ដល់​ថ្ងៃទី​១៧​ហើយ។ សេចក្ដី​រាយការណ៍​សារព័ត៌មាន The Times of Israel បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុង​ប្រទេស​ស៊ីរី លីបង់ និង​ប្រទេស​យេមែន ដែល​គេ​ថា​អ៊ីរ៉ង់ នៅ​ពីក្រោយ បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​បាញ់​មីស៊ីល​ទៅ​លើ​ដែនដី​អ៊ីស្រាអែល។ សម្រាប់​អ៊ីរ៉ង់ មិន​ត្រឹមតែ​រង​នូវ​ការ​ចោទ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ក្រុម​សកម្ម​ប្រយុទ្ធ​នៃ​ប្រទេស ៣ នេះ​ទេ គឺ​ជា​អ្នកគាំទ្រ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ខ្លាំង​ជាងគេ។ អ្នកជំនាញ​ខាង​កិច្ចការ​សង្គ្រាម បាន​ហៅ​ស្ថានភាព​សង្គ្រាម​នៅ​ពេលនេះ​កាន់តែ​រាលដាល ព្រោះ​ប្រទេស​ដទៃ​ទៀត​ចូល​ពាក់ព័ន្ធ ខណៈ​អ៊ីស្រាអែល...

លោក បៃដិន គាំទ្រ​អ៊ីស្រាអែល​ក្នុង​ការ​បោស​សម្អាត​ពួក​ហាម៉ាស-ប៉ាឡេស្ទីន តែ​មិន​គាំទ្រ​ការ​វាយ​កាន់កាប់​តំបន់​ហ្កាហ្សា

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តែលអាវីវ នៃ​ប្រទេស​អ៊ីស្រាអែល របស់​លោក ចូ បៃដិន កាលពី​ថ្ងៃ​ពុធ ទី​១៨ តុលា គឺជា​ការ​បង្ហាញ​សាមគ្គីភាព​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អ៊ីស្រាអែល កំពុង​ធ្វើ​សង្គ្រាម​បោស​សម្អាត​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា។ លោក​ប្រធានាធិបតី ចូ បៃដិន បង្ហាញ​ជំហរ​គាំទ្រ​ដ៏​ឥត​ងាករេ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​នៅ​មជ្ឈិម​បូព៌ា ខណៈ​ប្រទេស​នេះ​រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ក្រុម​ហាម៉ាស នៅ​ក្នុង​ដែនដី​ហ្កាហ្សា ដែល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ប្រមាណ​ជា ៥​ពាន់​គ្រាប់​ចូល​ទឹកដី​អ៊ីស្រាអែល បណ្ដាល​ឱ្យ​ប្រជាជន​អ៊ីស្រាអែល​ប្រហែល ១៤០០​នាក់​ស្លាប់ និង​របួស​រាប់​ពាន់​នាក់​កាលពី​ថ្ងៃទី​៧ តុលា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​តែលអាវីវ ជា​ទី​ដែល​លោក​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល...

សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​បាន​ផ្តាច់​ជីវិត​មនុស្ស​កើន​ដល់​ប្រហែល ២៥០០​នាក់ និង​របួស​រាប់​ពាន់​នាក់

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​តុលា នេះ គឺជា​សង្គ្រាម​ដែល​មាន​រយៈពេល ៦​ថ្ងៃ​ហើយ ខណៈ​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទម្រង់​វាយ​សងសឹក។ សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហាម៉ាស ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​សរុប​កើន​ដល់​ប្រហែល ២៥០០​នាក់ និង​របួស​រាប់​ពាន់​នាក់​ផ្សេង​ទៀត។ ខណៈ​អ៊ីស្រាអែល បាន​ដាក់​ពង្រាយ​កងកម្លាំង​ជាង ៣០​ម៉ឺន​នាក់​នៅ​តាម​បណ្តោយ​ព្រំប្រទល់​តំបន់ Gaza ហើយ​មួយ​ចំនួន​កំពុង​វាយ​ចូល​ដែនដី​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។ ខណៈ​នេះ អ៊ីស្រាអែល កំពុង​បន្ត​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​យ៉ាង​ក្តៅ​គគុក​ទៅ​លើ​គោលដៅ​ជា​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​មេបញ្ជាការ និង​មជ្ឈមណ្ឌល​ធ្វើ​ប្រតិបត្តិការ​របស់​ក្រុម Hamas...

ប្រជាជន​ប៉ាឡេស្ទីន​ជិត​២០​ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​ចេញពី​នៅ​តំបន់​ហ្កាហ្សា ខណៈ​អ៊ីស្រាអែល​បន្ត​បាញ់​ស្រោច

អង្គការ​សហប្រជាជាតិ បាន​បញ្ចេញ​របាយការណ៍​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​ចូល​ដល់​ថ្ងៃទី​៤ នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​តុលា។ យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​ជិត​ដល់ ២០០០០០​នាក់​បាន​រត់​ភៀស​ខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​ក្នុង​តំបន់ Gaza Strip គិត​ចាប់តាំងពី​មាន​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម Hamas ទៅ​លើ​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ដែល​បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ឆ្លើយតប​វិញ​តាមរយៈ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស និង​ការ​បាញ់​ផ្លោង​ស្រោច​លើ​តំបន់​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​តុលា។ យោង​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ទីភ្នាក់ងារ​មនុស្សធម៌ OCHA...

ស្ថានការណ៍​ចុងក្រោយ​នៃ​សង្គ្រាម​ប៉ាឡេស្ទីន-ហាម៉ាស និង​អ៊ីស្រាអែល

ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អ៊ីស្រាអែល និង​ពួក​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​ប៉ាឡេស្ទីន-ហាម៉ាស កំពុង​តែ​បន្ត​ដោយ​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ទីតាំង​យ៉ាងតិច ៨​កន្លែង​ក្នុង​ទឹកដី​អ៊ីស្រាអែល នៅ​ក្បែរ​តំបន់​ហ្កាហ្សា​ស្ទ្រីព។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រយៈពេល ៣​ថ្ងៃ​បន្ទាប់ពី​ក្រុម​ហាម៉ាស បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​យ៉ាង​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល បាន​ឱ្យ​ដឹង​ថា ទ័ព​របស់​អ៊ីស្រាអែល កំពុង​បន្ត​ការ​ប្រយុទ្ធ​នៅឡើយ ដោយ​ប៉ះ​គ្នា​លើ​ទីតាំង​ចំនួន ៧-៨​កន្លែង​នៅ​ក្បែរ​តំបន់​ហ្កាហ្សា ជា​ទី​ដែល​កងកម្លាំង​របស់​អ៊ីស្រាអែល កំពុង​បន្ត​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន។ បើ​តាម​អ្នក​នាំពាក្យ​អ៊ីស្រាអែល ការ​វាយ​ដណ្តើម​ការ​គ្រប់គ្រង​ពី​ពួក​ហាម៉ាស អាច​នឹង​វាយ​យក​បាន​វិញ​នៅ​ថ្ងៃ​ចន្ទ។ កាលពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​សៅរ៍​ចូល​ថ្ងៃ​អាទិត្យ កងទ័ព​អ៊ីស្រាអែល បាន​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស និង​ការ​បាញ់​កាំភ្លើង​ធំ​សរុប​ជាង...

Latest news

© 2021, ដេលី. All rights reserved.