30.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

រដ្ឋាភិបាលបង្ហាញការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យកម្មករស្លាប់ និងរបួសនៅខេត្តស្វាយរៀង

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករពីរនាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៣០នាក់នៅខេត្តស្វាយរៀងកាលពីព្រឹកម៉ិញនេះ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារដែលចេញផ្សាយ ក្រោយពេលមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកកម្មករក្រឡាប់ បណ្ដាលឲ្យកម្មករ២នាក់ស្លាប់ និង៣១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល កាលពីព្រឹកម៉ិញនេះ នៅចំណុចភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រៅពីការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារសព និងសាច់ញាតិជនរងគ្រោះទាំងអស់ហើយនោះ ក្រសួងការងារអះអាងថារដ្ឋាភិបាល នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ និងក្រុមគ្រួសារដោយផ្អែកលើគោលនយោបាយជាតិ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា កម្មករនិយោជិតចំនួន១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និងកម្មករចំនួន១៦នាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ករណីកម្មករជួបគ្រោះថ្នាក់ចរាចរណ៍នេះ មិនមែនជាលើកទី១ឡើយសម្រាប់៧ខែដើមឆ្នាំនេះ ...

លោកហ៊ុន សែន ទទួលស្គាល់ថាមន្ត្រីពុករលួយ កំពុងបំផ្លាញជាតិ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា អំពើពុករលួយរបស់មន្ត្រីជំនាញក្រោមឱវាទរបស់លោកបានបំផ្លាញជាតិ និងបំផ្លាញកិត្តិយស ព្រមទាំងការខិតខំប្រឹងប្រែងរបស់លោកថែមទៀតផង។ ថ្លែងក្នុងឱកាសពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ ដែលជាអភិក្រម «វះកាត់» ចំពោះមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ដោយលោកថាមិនអាចអត់អោនឱ្យបាន។ លោកបញ្ជាក់ថា នឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយមិនអនុញ្ញាតឱ្យអំពើពុករលួយបំផ្លាញជាតិតទៅទៀតបាននោះទេ។ ការថ្លែងនេះ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកឱម យិនទៀង បានចាប់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិង សំណង់ នៅខេត្តពោធិ៍សាត់ចំនួន៣នាក់ពាក់ព័ន្ធអំពើពុករលួយក្នុងទំហំទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧កក្កដា។ មន្ត្រីទាំង៣រូបនោះ រួមមាន៖ ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់លោក...

សហរដ្ឋអាមេរិក ចាត់ទុកខួប១ឆ្នាំនៃការបោះឆ្នោតជាតិ ជាការកសាងកំហុសដ៏ធំមួយនៅកម្ពុជា

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន អះអាងថា ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលរៀបចំដោយបក្សកាន់អំណាចកាលឆ្នាំមុន មានកំហុសឆ្គងយ៉ាងខ្លាំងនៅកម្ពុជា។ ហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៅថ្ងៃនេះបានចុះផ្សាយថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំមុន ជាការបោះឆ្នោត ដែលធ្វើឡើងដោយគ្មានភាពសេរី និងគ្មានយុត្តិធម៌ឡើយ។ លើសពីនេះ អាមេរិកក៏បានចាត់ទុកលទ្ធផលការបោះឆ្នោតពេលនោះ ថាមិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ ព្រោះតែការបោះឆ្នោតនោះ បានផាត់ចោលគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ មិនតែប៉ុណ្ណោះ ការបោះឆ្នោតនោះ បានធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញភាពផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក។ យ៉ាងនេះក្តី...

អតីតមេដឹកនាំរដ្ឋប្រហារ​ថៃ អានគោលនយោបាយ៦៦ទំព័រនៅចំពោះមុខ សភា​ពហុបក្ស​ដោយភាព​អៀន​ខ្មាស់ ​

នៅក្នុងកិច្ចប្រជុំសភា លើកដំបូង បុរសម្នាក់ដែល បានប្លន់អំណាចពីរដ្ឋាភិបាល ប្រជាធិបតេយ្យ ត្រូវបានប្រធានរដ្ឋសភា ប្រាប់អោយឡើងអានគោលនយោបាយរបស់ខ្លួន ស្ដីពីការដឹកនាំរាជរដ្ឋាភិបាល ថៃមានអាណត្តិប្រាំឆ្នាំដែលទើ់បជាប់ឆ្នោត។ បុរសម្នាក់នេះ គឺលោក ប្រាយុទ្ធចាន់អូចា ដែល​ជាអតីត​មេរដ្ឋប្រហារឆ្នាំ២០១៤ ហើយបានលើកខ្លួនជានាយករដ្ឋមន្ត្រីនៃការដឹកនាំ បែប​យោ​​និយម។ ឥឡូវ បុរេសនេះ ក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀត ក្រោមរដ្ឋាភិបាល ចម្រុះ១៩គណបក្ស។  ក្នុងកិច្ចប្រជុំសភា ថ្ងៃទី២៥កក្ដដា​ បុ​រសនេះ បានលាងដៃស្អាត ហើយចាប់អានឯកសារកម្រាស៦៦ទំព័រ ប៉ុន្តែ មើលទៅគាត់មានការអៀនខ្មាស់បន្តិច...

សហរដ្ឋអាមេរិក ប្រាប់ឱ្យចិនបញ្ឈប់ការគាបសង្កត់លើប្រទេសក្នុងតំបន់អាស៊ាន ព្រោះតែមហិច្ឆតារបស់ខ្លួន

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា សម្តែងការព្រួយបារម្ភចំពោះរបាយការណ៍មួយស្តីពីការជ្រៀតជ្រែករបស់ចិន ទៅនឹងសកម្មភាពពាក់ព័ន្ធនឹងបញ្ហាប្រេង និងឧស្ម័ន នៅតំបន់សមុទ្រចិនខាងត្បូង ដោយរួមមានទាំងសកម្មភាពផលិត និងរុករកជាយូរមកហើយរបស់ប្រទេសវៀតណាម។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលទើបចេញផ្សាយនៅថ្ងៃនេះ ឲ្យដឹងថាសកម្មភាពឥតឈប់ឈរក្នុងការគំរាមកំហែងទៅលើប្រទេសក្នុងតំបន់អាស៊ានពីសំណាក់ចិន មានគោលបំណងនៃមហិច្ឆតារបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ពិសេសការអភិវឌ្ឍលើធនធានប្រេង និងឧស្ម័ននៅតំបន់នេះតែម្តង។ អាមេរិកបានចាត់ទុកទង្វើទាំងនេះ ថាបានគម្រាមកំហែងយ៉ាងពេញទំហឹងដល់សន្តិសុខថាមពលក្នុងតំបន់ ហើយថែមទាំងបានបំផ្លាញទីផ្សារសេរីរបស់ថាមពលនេះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៀតផង។ ប្រភពដដែលឲ្យដឹងទៀតថា កន្លងមកលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានកត់សម្គាល់ថា មធ្យោបាយគំរាមគំហែងរាំងខ្ទប់ការអភិវឌ្ឍន៏នៅតំបន់សមុទ្រចិនខាងត្បូង បានធ្វើឲ្យប្រទេសចិនរារាំងសមាជិកអាស៊ានមិនឲ្យមានលទ្ធភាពទទួលបានថាមពលដែលមានតម្លៃលើសពីជាង២លានលានដុល្លារសហរដ្ឋអាមេរិក( ២,៥00,000,000,000) ។ ប្រទេសមហាអំណាចលោកសេរីមួយនេះ បានលើកឡើងថាការស្តារដី និងការធ្វើយោធូបនីយកម្មនៅប៉ុស្តិ៍ជួរមុខដែលមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង រួមជាមួយនឹងការខិតខំដទៃទៀតក្នុងការទាមទារដោយមិនស្របច្បាប់របស់ចិន លើព្រំដែននៅសមុទ្រចិនខាងត្បូង...

រដ្ឋាភិបាលគ្រោងនាំអ្នកសារព័ត៌មានទៅពិនិត្យតំបន់ដែលមានការចោទប្រកាន់ថា ជាមូលដ្ឋានយោធារបស់ចិននៅខេត្តព្រះសីហនុ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណរដ្ឋមន្រ្តីអះអាងថាអ្នកកាសែតនឹងត្រូវអញ្ជើញទៅកាន់តំបន់រាម ក្នុងខេត្តព្រះសីហនុ ដើម្បីទៅមើលទីតាំងដែលរងការចោទប្រកាន់ថា ជាមូលដ្ឋានយោធាចិន។ ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកម៉ិញនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានបដិសេធជាថ្មីទៀតថាកម្ពុជា  គ្មានហេតុផលណាមួយក្នុងការចុះកិច្ចព្រៀងសម្ងាត់ជាមួយចិន ដើម្បីឱ្យចិនដាក់ទីតាំងមូលដ្ឋានទ័ពជើងទឹកនៅក្នុងដែនដីរបស់ខ្លួននោះឡើយ។ លោកបន្តថា ការផ្តល់ទីតាំងមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជា គឺជារឿងផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងប្រាសចាកពីគោលការណ៍រួមរបស់កម្ពុជាដែលបានព្រៀមព្រៀងជាមួយសមាគមន៍អាស៊ានដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសក្នុងដែនរដ្ឋណាមួយនោះឡើយ។ អ្នកនាំពាក្យស្ថាប័នទាំងពីរនេះ ក៏បានចោទព័ត៌មានបែបនេះ ថាជាព័ត៌មានបំភ្លៃ បំផ្លើស ញុះញង់ និងគ្មានវិជ្ជាជីវៈ ដែលមានចេតនាប្រឆាំងកម្ពុជា...

អង្គការអន្តរជាតិចំនួន២ បន្តទាមទារឱ្យតុលាការក្រុងភ្នំពេញទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅតែជំរុញឱ្យតុលាការក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់ គឺលោកយាង សុធារិន្ទ និង លោក អ៊ួន ឈិន ដោយគ្មានលក្ខខណ្ឌ ហើយថា បទចោទប្រកាន់កន្លងទៅ លើអ្នកទាំងពីរនេះមានចរិតនយោបាយ។ ការទាមទាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ស្របពេលដែលតុលាការកម្ពុជា គ្រោងបើកសវនាការលើសំណុំរឿងអ្នកទាំងពីរនៅថ្ងៃស្អែកនេះ។ Human Rights Watch អះអាងថា អាជ្ញាធរកម្ពុជាត្រូវតែទម្លាក់ចោលជាបន្ទាន់នូវការចោទប្រកាន់ប្រឆាំងនឹងអតីតបុគ្គលិកអាស៊ីសេរីពីរនាក់ ដោយចាត់ទុកចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ...

អ៊ីរ៉ង់ព្រមាននាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ប្រយ័ត្នធ្លាក់ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់

នៅពេលទទួលបានព៏ត៌មានថា លោកបូរីស ចនសុន អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស ត្រូវបានបក្សអភិរក្សនិយមជ្រើសរើស ជានាយករដ្ឋមន្ត្រីជំនួស លោកស្រី ថេរ៉េសា ម៉េយ៍ ដែលសុំលាលែងពីតំណែងនោះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក មហាម៉ាត់ សាវ៉ាដ ហ្សារីហ្វ បានបង្ហោះសារលើ Twitter ដោយអបអរសាទរលោកបូរីស តែលោកក៏ឆ្លៀតព្រមាន បូរីស ចនសុន ថាប្រយ័ត្នធ្លាក់ក្នុងសង្រ្គាមជាមួយអ៊ីរ៉ង់។ លោកបញ្ជាក់ថាអ៊ីរ៉ង់មិនចង់បង្កើតការប្រឈមមុខអ្វីទេ ប៉ុន្តែអ៊ីរ៉ង់នឹងការពារដែនទឹករបស់ខ្លួនជានិច្ចគឺប្រឆាំងនឹងការឈ្លានពាន។ អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស បូរីស ចនសុន កាលពីថ្ងៃទី២៣ ខែកក្កដា បានទទួលជោគជ័យក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី អង់គ្លេស...

កម្ពុជាដាក់ឈ្មោះសមាជិកសភាអឺរ៉ុប៦នាក់ក្នុងបញ្ជីខ្មៅមិនឲ្យចូលមកកម្ពុជា

ក្រុមអ្នកឃ្លាំមើលនិយាយថាការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើររបស់សមាជិកសភាអឺរ៉ុបចំនួន ៦នាក់ ដែលប្រកាសគាំទ្រលោក សមរង្ស៊ី ក្នុងការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនោះនឹងបំផ្លាញទល់វិស័យការទូតរបស់កម្ពុជាធ្ងន់ធ្ងរលើឆាកអន្តរជាតិ។ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់សាព័ត៌មាន The Cambodia Daily ថា រយ:កាលជាច្រើនឆ្នាំកន្លងមក នេះ អាជ្ញាធរកម្ពុជា កាន់តែល្បីល្បាញក្នុងការរិតត្បិតសិទ្ធិសេរីភាពពលរដ្ឋដែលមាននិន្នការគាំទ្របក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស អ្នកតស៊ូមតិ ជាពិសេសក្រុមមេដឹកនាំអតីតបក្សសង្គ្រោះជាតិ។ លោកបន្តថា ប្រសិនបើអាជ្ញាធរកម្ពុជាពិតជាមានចេតនារារាំងអ្នកនយោបាយ ឬអ្នកការទូតបរទេស ដែលមានបំណងមកកម្ពុជាមែននោះ វានឹងធ្វើឲ្យទំនាក់ទំនងការទូតរវាងកម្ពុជា និងបស្ចឹមលោករឹតតែអាក្រក់មួយកម្រិតថែមទៀត។ ការអះអាងរបស់លោក ព្រាប កុល...

ក្រសួងការពារចិនបដិសេធព័ត៌មានអំពីការបោះទីតាំងមូលដ្ឋានទ័ព ជើងទឹកនៅកម្ពុជា

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃនេះ បានបដិសេធសាព័ត៌មានរបស់អាមេរិក The Wall Street Journal ដែលចុះផ្សាយថា ចិនបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជា ក្នុងការបោះទីតាំងមូលដ្ឋានយោធាចិននៅកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុងប៉េកាំងកាលពីព្រឹកម៉ិញនេះថា  ការចោទប្រកាន់របស់សាព័ត៌មានអាមេរិកគ្រាន់តែជាពាក្យ ចចាមអារ៉ាម និងជារបាយការណ៍ មិនពិតប៉ុណ្ណោះ។ លោកបន្តថាចិន និងកម្ពុជា មានតែ កិច្ចសហប្រតិបត្តិការក្នុងការហ្វឹកហ្វឺនជំនាញជាមួយគ្នា និងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ការអះអាងរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិចិនរូបនេះ ធ្វើឡើងក្រោយពីសាព័ត៌មានអាមេរិក The Wall Street Journal កាលពីថ្ងៃទី២២ ខែកក្កដា...

Latest news

© 2021, ដេលី. All rights reserved.