28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

ប្រធានាធិបតីហ្វីលីពីនលោក Duterte គំរាមប្រជាជនខ្លួនឯងថាកុំធ្វើសង្រ្គាមជាមួយចិន

លោក Duterte បុរសខ្លាំងគ្មានគូប្រៀបនៅ ហ្វីលីពីន បានផ្ញើសារគំរាមពលរដ្ឋហ្វីលីពីន ជាជនរួមជាតិរបស់ខ្លួន ថាកុំចង់ធ្វើសង្រ្គាមជាមួយចិនអោយសោះ គឺតែ៧នាទីប៉ុណ្ណោះ កាំជ្រូចចិននឹងហោះមកដល់ដីហ្វីលីពីនហើយ។ សារព័ត៌មានហុងកុង South China morning post បាន ស្រង់សម្ដីលោកឌូទ័រ ចុះផ្សាយកាលពីថ្ងៃចន្ទទី២២កក្កដានេះថា សមុទ្រចិនខាងត្បូងគឺចិនកាន់កាប់ហើយ។ លោកឱ្យដឹងទៀតថា នៅលើកោះសិប្បនិម្មិតរបស់ចិនមានតាំងគ្រាប់មីស៊ីល រាប់រយគ្រាប់ដែលអាចបាញ់ឆ្ពោះមកកាន់ហ្វីលីពីនគឺត្រឹម៧នាទីប៉ុណ្ណោះគឺហោះមកដល់ហ្វីលីពីន                  តែម្ដង។លោកហាក់បារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋហ្វីលីពីនខ្លាំងណាស់ ប៉ុន្តែមើលទៅដូចជាខ្លាចខ្លាំងណាស់ដែរ។ លោក Duterte ព្រមានទៀតថា បើចង់ឱ្យម៉ារីនរបស់ហ្វីលីពីនដេញពួកនេសាទចិន គឺគ្មាននរណាម្នាក់អាចត្រឡប់ មកផ្ទះ វិញបានឡើយ។ តំបន់ដែលលោក Duterte ប្រកាសថាបើកឱ្យមានចិននេសាទគឺជាដែនទឹករបស់ហ្វីលីពីន រាប់រយឆ្នាំមកហើយ។ កាលពីមួយខែមុន...

សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋាភិបាលដាក់បញ្ចូលតំបន់កោះកុងក្រៅក្នុងខេត្តកោះកុង ជាតំបន់ឧទ្យានជាតិ

សកម្មជនបរិស្ថានបានស្នើឱ្យពលដ្ឋនាំគ្នាចូលរួមធ្វើយុទ្ធនាការថ្មីមួយ ដោយជំរុញឲ្យរដ្ឋាភិបាល យកតំបន់កោះកុងក្រៅដែលពួកគេអះអាងថាជាកោះធំបំផុតរបស់កម្ពុជា ដាក់បញ្ចូលធ្វើជាតំបន់ឧទ្យានជាតិ។ ការស្នើនេះ ដោយពួកគេអះអាងថា គឺដើម្បីការពារតំបន់ឆ្នេរ សត្វព្រៃ និងព្រៃឈើមួយនេះឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ខណៈពួកគេព្រួយបារម្ភថា កោះធម្មជាតិដែលមានទំហំ ១០៣ គីឡូម៉ែត្រក្រឡា និងពុំសូវមានអ្នកស្គាល់នេះ នឹងអាចរងការបំផ្លាញ ព្រមទាំងអាចមានវាសនាដូចខេត្តព្រះសីហនុ។ សកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិលោក ថុន រដ្ឋា ថ្លែងក្នុងវីដេអូខ្លីបមួយកាលពីសប្តាហ៍មុនថា កោះកុងក្រៅ គឺជាកោះដ៏ស្រស់ស្អាតបែបធម្មជាតិ មានឆ្នេរខ្សាច់សក្បុស មានទឹកសមុទ្រខៀវថ្លាដូចកញ្ចក់ មានជីវចម្រុះនិងសត្វព្រៃជាច្រើនប្រភេទ និងមានព្រៃឈើក្រាស់ៗ...

ចិនប្រតិកម្មតបចំពោះការចោទប្រកាន់របស់អាមេរិកអំពីទំនាក់ទំងជាមួយកម្ពុជា

រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា ទំនាក់ទំនងរវាងខ្លួនជាមួយរដ្ឋាភិបាលកម្ពុជាគឺបើកចំហ និងមានតម្លាភាព ហើយក៏គ្មានរឿងសម្ងាត់អ្វីនោះដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Geng Shuang បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ក្នុងនាមជាអ្នកជិតខាង និងជាមិត្តដែកថែប ហើយយូរអង្វែងផងនោះ ចិន និងកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការនានាជាមួយគ្នាជាច្រើនដោយគ្មានការលាក់បាំងនោះឡើយ។ ការថ្លែងការពាររបស់ចិននេះ ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានអាមេរិកមួយកាលពីសប្តាហ៍មុនដោយចោទប្រទេសកុម្មុយនីស្តមួយនេះថា បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយ រដ្ឋាភិបាលលោកហ៊ុន សែន ក្នុងការប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន។ លោក Geng Shuang បន្ថែមថាកិច្ចសហប្រតិបត្តិការទាំងនោះគឺបើកទូលាយ មានតម្លាភាព ស្មើភាព និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានស្នើឲ្យគ្រប់ភាគី ពិសេសសំដៅដល់សហរដ្ឋអាមេរិក...

អ៊ីរ៉ង់ជោគជ័យក្នុងល្បែងសង្គ្រាមសងសឹកវគ្គដំបូងតែអាចនឹងធ្លាក់ក្នុងសង្គ្រាមដ៏គ្រោះថ្នាក់

នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺគ្មានអ្វីត្រូវឆ្ងល់ទៀតទេដែលថាអ៊ីរ៉ង់ចុះចាញ់សហរដ្ឋអាមេរិក និងអង់គ្លេស។ ការរឹបអូសនាវារបស់អង់គ្លេសមួយគ្រឿង ដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ពិតជាជោគជ័យរបស់អ៊ីរ៉ង ក្នុងល្បែងសងសឹកវាយបកអង់គ្លេសវិញ ដែលបាន រឹបអូសនាវាដឹកនាំប្រេងរបស់អ៊ីរ៉ងកាលពីសប្ដាហ៍កន្លងមកនេះ។ ល្បែងដ៏គ្រោះថ្នាក់នេះអ៊ីរ៉ង់ទេ ជាអ្នកបង្កាត់ភ្លើងដោយសារតែសាធារណរដ្ឋឥស្លាមមួយនេះមិនព្រមចុះចាញ់ ទោះបីខ្លួនបានរំលោភលើច្បាប់អន្ដរជាតិ ដែលបានលួចលាក់ដឹកប្រេងផ្គត់ផ្គង់ទៅឱ្យប្រទេសស៊ីរី។ ការរឹបអូសនាវារបស់អង់គ្លេសមួយគ្រឿង បាននាំឱ្យល្បែង សង្គ្រាមលើឈូងសមុទ្រពែក្សត្រូវគេមើលឃើញថាចាប់ផ្ដើមលេង បណ្ដើរៗ ហើយ ខណៈអ៊ីរ៉ង់តាំងខ្លួនថាខ្លួនជាឈ្នះក្នុងល្បែងសងសឹកនេះ។ បើនិយាយពីចលនា ឆ្ពោះទៅរកសង្គ្រាមលើតំបន់ឈូងសមុទ្រពែក្ស រវាងអាមេរិក និងអ៊ីរ៉ង់ ឬក៏រវាងអង់គ្លេសនិងអ៊ីរ៉ង់ គឺមើលទៅបានចាប់ផ្ដើមលេងបណ្ដើរហើយ។ ល្បែងសង្គ្រាមនេះចាប់ផ្ដើមលេងដំបូងដោយអ៊ីរ៉ង់តែម្ដងគឺកាលដែលអ៊ីរ៉ង់បាញ់ទំលាក់យន្ដហោះ Drone របស់អាមេរិក ដែលនាំអោយ អាមេរិកគំរាមវាយសន្ធប់ទៅលើអ៊ីរ៉ង់ ដោយប្រកាសថានឹងប្រើប្រាស់ទ័ពជើងអាកាសនឹងបាញ់គ្រាប់មីស៊ីលលើទឹកដីអ៊ីរ៉ង់។ មិនយូរប៉ុន្មានផង...

រដ្ឋាភិបាលបន្តបង្ក្រាបបទល្មើសឈើ ដោយដកហូតឈើជាង១៥ម៉ឺនម៉ែត្រគូបក្នុងរយៈពេល១ថ្ងៃ

រដ្ឋាភិបាលតាមរយៈគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងអាជ្ញាធផង កាលពីថ្ងៃម្សិលមិញ បានបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទសបានចំនួន៧ករណី ដកហូតឈើបានជាង១៥ម៉ឺនម៉ែត្រគូប និងដុតរថយន្តជនល្មើសចំនួន៥គ្រឿង។ ថ្លែងប្រាប់សារព័ត៌មានស្និតរដ្ឋាភិបាល Fresh News អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី មានប្រសាសន៍ថាបទល្មើសព្រៃឈើដែលបង្ក្រាបកាលពីថ្ងៃម្សិលមិញតែមួយថ្ងៃនោះ ត្រូវបានសមត្ថកិច្ច បង្ក្រាបនៅខេត្តមួយចំនួន ដូចជាខេត្តព្រះវិហារ ចំនួន ៣ករណី ខេត្តរតនៈគិរី ២ករណី ខេត្តមណ្ឌលគិរី ១ករណី និងខេត្តក្រចេះ១ករណី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថាសមត្ថកិច្ច ចាប់ឈើខុសច្បាប់ចំនួនជាង១៥ម៉ឺនម៉ែត្រគូប...

ភរិយាលោកបណ្ឌិត កែម ឡី បន្តចោទលោកហ៊ុន សែន ថាបានរៀបចំជាប្រព័ន្ធក្នុងការសម្លាប់ស្វាមី

ភរិយាលោក កែម ឡី បានចោទលោកហ៊ុន សែន និង របបនេះជាថ្មីទៀតថាអ្នករៀបចំប្រព័ន្ធក្នុងការសម្លាប់ស្វាមីអ្នកស្រីកាលពីបីឆ្នាំមុន។ អ្នកសិក្សាការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យផង លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាតនៃប្រេង ឥន្ធណៈកាល់តិច នៅម្ដុំស្តុបបូកគោក កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ក្នុងឆ្នាំ២០១៦។ ការស្លាប់លោកបណ្ឌិត កែម ឡី គឺ ពីរថ្ងៃក្រោយពេលលោកបានបកស្រាយបន្ថែមទៅលើរបាយការណ៍អន្តរជាតិ Global Witness ដែលបានបង្ហាញពីអាណាចក្រអាជីវកម្មនៅកម្ពុជាស្ទើរតែគ្រប់យ៉ាង គ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន។ រហូតមកទល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបុរសតែម្នាក់គត់ឈ្មោះ អឿត...

លោក ហ៊ុន សែន ច្រានចោលព័ត៌មានចុះកិច្ចព្រមព្រៀងសម្ងាត់អំពីមូលដ្ឋានទ័ពចិនលើទឹកដីកម្ពុជា

លោក ហ៊ុន សែន នៅថ្ងៃនេះ បានចេញមុខប្រកាសច្រានចោលព័ត៌មានស្តីពីកិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការផ្តល់ទីតាំងឱ្យចិនកសាងមូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជា។ លោកហ៊ុន សែន បានចាត់ទុកព័ត៌មាននេះថា ជាការរឿងប្រឌិតដ៏អាក្រក់បំផុត ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន។ ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយពេល សារព័ត៌មាន The Wall Street Journal រាយការណ៍ថាប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយដើម្បីអនុញាត ឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា ខណៈដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដំណើរការបង្កើនសមត្ថភាពយោធាខ្លួនក្នុងការពិនិត្យមើលពីឥទ្ធិពលយោធានៅជុំវិញពិភពលោក។ សារព័ត៌មាន The Wall Street Journal ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ...

មេដឹកនាំផ្ដាច់ការវេណេហ្សូអេឡាព្រមានផ្ដាច់ផ្ដិលជីវិតក្រុមប្រឆាំងបើហ៊ានធ្វើរដ្ឋប្រហារម្ដងទៀត

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោក Nicolas Maduro  បានផ្ញើសារគំរាមក្រុមបក្សប្រឆាំងថា នឹងផ្ដាច់ជីវិតក្រុមនេះប្រសិបើនៅតែហ៊ានប៉ុនប៉ងធ្វើរដ្ឋប្រហារ ទំម្លាក់លោកពីអំណាចម្ដងទៀតនោះ។ ការគំរាមរបស់ជនផ្តាច់នៅប្រទេសវេណេហ្សូអេឡា រូបនេះធ្វើឡើង បន្ទាប់ពីលោក ហ័ន កៃដូ មេដឹកនាំ បក្សប្រឆាំងដ៏មានប្រជាប្រិយ៍ បាន អំពាវនាវអោយពលរដ្ឋ និងកងទ័ពចេញធ្វើ បាតុកម្មជាថ្មីទៀតនៅថ្ងៃទី២៣ ខែកក្ដដា ខាងមុខដើម្បីគាបសង្កត់លោក ម៉ា ឌូរ៉ូ ឲ្យចុះចេញពីតំណែង។ សារព័ត៌មាន Aljazeera បានដកស្រង់សម្តីលោក ហ័ន កៃដូ ចុះផ្សាយនៅថ្ងៃនេះថា ប្រសិនបើការចរចានៅ ប្រទេស...

ជំងឺគ្រុនឈាមបានសម្លាប់ពលរដ្ឋកម្ពុជាចំនួន ២៥នាក់ រយៈពេលជាង ៦ខែដើមឆ្នាំនេះ

រដ្ឋាភិបាលបានឱ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមរយៈពេលជាង ៦ខែដើមឆ្នាំនេះ មានការផ្ទុះឡើងគួរឱ្យកត់សម្គាល់ ដោយគិតចាប់ពីខែមករា ដល់សប្តាហ៍ទី២នៃខែកក្កដា ឆ្នាំនេះ អ្នកកើតជំងឺគ្រុនឈាមមានចំនួនជាង ២ម៉ឺននាក់ (២១ ១៣០) និងមានអ្នកស្លាប់ចំនួន២៥នាក់ ។ របាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង២៥ គឺមានខេត្តចំនួន៩កំពុងប្រឈមការកើនឡើង ចំណែកខេត្ត១៦ទៀត ស្ថានភាពជំងឺគ្រុនឈាមមានការថយចុះ។ របាយការណ៍នេះ បញ្ជាក់ថា ខេត្តដែលកំពុងប្រឈមកើនឡើងជំងឺគ្រុនឈាមនេះ មានខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ...

អង្គការសង្គមស៊ីវិល រកឃើញថាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តធ្លាក់ចុះ

អង្គការសង្គមស៊ីវិលចំនួន៣ បានរកឃើញថាសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជាបន្តធ្លាក់ចុះ និងរងការរឹតត្បិតផងដែរ។ អង្គការសង្គមស៊ីវិលចំនួន៣ កាលពីម្សិលមិញ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការមជ្ឈមណ្ឌលសាមគ្គីភាព ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដោយរកឃើញថា សិទ្ធិសេរីភាពមូលដ្ឋាននៅកម្ពុជាបន្តធ្លាក់ចុះ និងរងការរឹតត្បិតជាខ្លាំង ដោយសារការអនុវត្តច្បាប់មិនបានត្រឹមត្រូវ ហើយអាជ្ញាធរបន្តការឃ្លាំមើលការជួបជុំរបស់ពលរដ្ឋ។ បន្ថែមពីនេះ លំហអនុវត្តសេរីភាពមូលដ្ឋាននៅតែបន្តរងការរឹតត្បិត ព្រោះតែកត្តាធំៗចំនួនបីរួមមាន ការធ្វើវិសោធនកម្មច្បាប់ដែលនាំឱ្យសេរីភាពមូលដ្ឋានរបស់មនុស្សកាន់តែរួមតូចចង្អៀត។ ការអនុវត្តច្បាប់មិនត្រឹមត្រូវ និងការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋត្រូវបានធ្លាក់ចុះ។ សេរីភាពសំខាន់ៗដែលរួមមាន សេរីភាពខាងការបង្កើតសមាគម សេរីភាពបញ្ចេញមតិ និងសេរីភាពជួបប្រជុំ សុទ្ធតែត្រូវបានរងការបំភ័យ រំខាន...

Latest news

© 2021, ដេលី. All rights reserved.