ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.3
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
AUTHOR NAME
ឌឹ ខេមបូឌា ដេលី
916 POSTS
0 COMMENTS
វីដេអូ
ស្ថាបនិកអង្គការមាតាធម្មជាតិហៅសវនាការកំបាំងមុខសំណុំរឿងរបស់ខ្លួនពីសំណាក់តុលាការខេត្តកោះកុងថាជាការលេងសើច
ឌឹ ខេមបូឌា ដេលី
-
August 4, 2019
ស្ថាបនិកអង្គការមាតាធម្មជាតិ លោកអាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ហៅសវនាការកំបាំងមុខពាក់ព័ន្ធសំណុំរឿងរបស់លោក ពីសំណាក់តុលាការខេត្តកោះកុងថាជាការរំលោភនីតិវិធី រំលោភលើសិទ្ធិរបស់លោកដែលជាជនត្រូវចោទ ព្រោះតែតុលាការបានដំណើរការទាំងគ្មានវត្តមានលោក ស្របពេលលោកបានបង្ហាញឆន្ទៈចូលរួមសវនាការនោះរហូត ប៉ុន្តែត្រូវបានរដ្ឋាភិបាលបដិសេធសំណើរលោកក្នុងការវិលចូលកម្ពុជាវិញ។ កាលពីថ្ងៃអង្គារ សាលាដំបូងខេត្តកោះកុង បានបើកសវនាការកំបាំងមុខលើសំណុំរឿងសកម្មជនបរិស្ថានជនជាតិអេស៉្បាញម្នាក់គឺលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ពីបទសមគំនិតក្នុងអំពើគំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ ដែលបានប្រព្រឹត្តពីថ្ងៃទី ២៦‑២៨ ខែ កក្កដា...
វីដេអូ
រដ្ឋាភិបាលថា នៅឆ្នាំ២០២០ នឹងមានសាលាឧទ្ធរណ៍បីបន្ថែមទៀត នៅទូទាំងប្រទេស
ឌឹ ខេមបូឌា ដេលី
-
August 4, 2019
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា សាលាឧទ្ធរណ៍ថ្មីនៅក្នុងខេត្តទាំងបីនេះ ត្រូវបានសាងសង់បានប្រមាណ៨០ភាគរយហើយនាពេលបច្ចុប្បន្ន។ លោក បញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ដោយអ្វីៗនឹងប្រព្រឹត្តទៅតាមការគ្រោងទុក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស នោះកម្ពុជានឹងដាក់ឲ្យដំណើរសាលាឧទ្ធរណ៍ថ្មី៣បន្ថែមទៀតនៅឆ្នាំក្រោយ។ លោកអះអាងថា រដ្ឋាភិបាល ក៏បានបង្កើតសាលាដំបូងខេត្តថ្មីមួយទៀត នៅខេត្តកែប ដោយថាតុលាការនេះក៏នឹងត្រូវដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។ យ៉ាងនេះក្តីលោកថាបច្ចុប្បន្ន សំណុំរឿងនៅខេត្តកែប ត្រូវបានដោះស្រាយនៅតុលាការខេត្តកំពត ព្រោះបច្ចុប្បន្ន ខេត្តកែប មិនទាន់មានតុលាការនៅឡើយទេ។ បច្ចុប្បន្ន...
វីដេអូ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថាការទាមទារឱ្យទម្លាក់បទចោទលើលោក កឹម សុខា ពីសំណាក់សហរដ្ឋអាមេរិក ថាជាទង្វើមិនអាចទទួលយកបាន
ឌឹ ខេមបូឌា ដេលី
-
August 4, 2019
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា កម្ពុជា មិនអាចទទួលយកបានឡើយ ចំពោះការទាមទារ ឬការដាក់សម្ពាធ ដោយបង្ខំណាមួយ ឱ្យតុលាការប្រទេសកម្ពុជា ទម្លាក់បទចោទទៅលើប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា។ មន្រ្តីជាន់ខ្ពស់នៃក្រសួងមួយនេះអះអាងទៀតថា ការបង្គាប់បញ្ជាឱ្យរដ្ឋអធិបតេយ្យមួយធ្វើបែបនេះ គឺ ជារឿងមិនអាចធ្វើទៅរួចឡើយ ហើយថាពួកគេក៏គ្មានឥទ្ធិពលណាមួយទៅលើអំណាចរបស់តុលាការកម្ពុជានោះដែរ។ ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» នៅទីស្តីការគណៈរដ្ឋ មន្រ្តី នាព្រឹកនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន...
វីដេអូ
រដ្ឋាភិបាលប្រាប់ឱ្យមន្ត្រីស្ថានទូតអាមេរិកចាកចេញពីកម្ពុជា ប្រសិនបើមិនពេញចិត្តប្រទេសមួយនេះ
ឌឹ ខេមបូឌា ដេលី
-
August 4, 2019
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានព្រមានទៅសហរដ្ឋអាមេរិកឱ្យបញ្ឈប់សកម្មភាពបំផ្លាញក្តីសុខកម្ពុជា និងឈប់លូកដៃចូលផ្ទៃក្នុងប្រទេសកម្ពុជាតទៅទៀត ហើយថាប្រសិនបើមន្ត្រីស្ថានទូតសហរដ្ឋ អាមេរិកមិនពេញនឹងកម្ពុជា ត្រូវវិចបង្វិចចាកចេញពីប្រទេសកម្ពុជាតែម្តងទៅ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោតនៅព្រឹកនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងដោយស្នើសុំឲ្យមន្រ្តីស្ថានទូតអាមេរិករក្សាទំនាក់ទំនងជាមួយកម្ពុជា ហើយបើពួកគេមិនពេញចិត្ត នឹងកម្ពុជាទេ សូមឲ្យមន្រ្តីទាំងនោះវិចបង្វិចចាកចេញពីកម្ពុជាទៅប្រទេសកំណើតរបស់ពួកគេវិញចុះ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មិនទាន់មានឯកអគ្គរដ្ឋទូតទេ ហើយកម្ពុជាពិបាកនឹងធ្វើការជាមួយមន្រ្តីតូចតាចណាស់ ដោយថាមន្រ្តីទាំងនោះជាមនុស្សព្រៃសម្រាប់ការញុះញង់ប៉ុណ្ណោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានព្រមានដល់ជនណា...
វីដេអូ
រថយន្តកម្មករនៅខេត្តស្វាយរៀង បន្តជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង៤០នាក់រងរបួស
ឌឹ ខេមបូឌា ដេលី
-
August 1, 2019
រថយន្តដឹកកម្មករមួយគ្រឿងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានរថយន្តដឹកមាន់បើកជ្រុលមកបុក បណ្តាលឱ្យរថយន្តដឹកកម្មករក្រឡាប់ បណ្តាលឲ្យមនុស្សជាង៤០នាក់ របួស។ ហេតុការណ៍នេះ បានកើតឡើង នៅសង្កាត់ស្វាយរៀងក្រុងស្វាយរៀងកាលពីព្រឹកមិញនេះ បណ្តាលឱ្យកម្មករចំនួន៤នាក់ របួសធ្ងន់ ហើយត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃនេះ បានសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកមាន់ ជុ្រលទៅបុករថយន្តដឹកកម្មករនេះ បណ្តាលឱ្យកម្មកររងរបួសកើនឡើងដល់៤៣នាក់។ ក្រសួងការងារឱ្យដឹងទៀតថា ក្នុងចំណោមអ្នករងរបួសទាំង៤៣នាក់នេះ គឺ៣៩នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និង៤នាក់ទៀតបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យកាល់ម៉ែតក្នុងទីក្រុងភ្នំពេញ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នកណាបាត់បង់ជីវិតនោះឡើយ។ ក្រសួងការងារបន្ថែមថា ក្រសួងនឹងបន្តជួយដោះស្រាយដល់កម្មករដែលជួបគ្រោះថ្នាក់...
វីដេអូ
ថៃអង្វរសហភាពអឺរ៉ុបឱ្យផ្ដល់កិច្ចព្រមព្រៀងFTAមកវិញខណៈកម្ពុជាហាក់មិនខ្វល់បាត់ EBA
ឌឹ ខេមបូឌា ដេលី
-
August 1, 2019
បន្ទាប់ពីបញ្ចប់របបសឹកភ្លាមរដ្ឋាភិបាលថៃថ្មី សុំសហភាពអឺរ៉ុបផ្ដល់ឱ្យខ្លួនជាប្រទេសមួយឡើងវិញនៃការទទួលបានប្រព័ន្ធអនុគ្រោះពន្ធដែលគេហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺFTA។ សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ចុះផ្សាយថាក្រោយពីការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញភ្លាម គឺរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អ៊ូចា ដែលជារដ្ឋាភិបាលចម្រុះបានសុំចរចាជាមួយនឹងគណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ។ បើតាមបាងកកប៉ុស្តិ៍ ឧបនាយករដ្ឋមន្រ្ដីថៃ និងជារដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលោក ជូរិន ណះឡាក់សាណាវ៉ាស៊ិត បានថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃព្រហស្បត្តិសប្ដាហ៍មុនថារដ្ឋាភិបាលថ្មីបានដាក់ពាក្យសុំចរចាជាមួយសហភាពអឺរ៉ុបដើម្បីពិភាក្សាអំពីលក្ខខណ្ឌមួយចំនួនដែលថៃអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTAជាមួយសហភាពអឺរ៉ុបឡើងវិញ។ កិច្ចចរចាអំពីFTAនេះបានផ្អាកជាច្រើនឆ្នាំមកហើយគឺបន្ទាប់ពីពួកយោធាថៃបានប្លន់អំណាចដោយការធ្វើរដ្ឋប្រហារនៅខែឧសភាឆ្នាំ២០១៤ដែលនៅពេលនោះគឺប្លន់អំណាចពីគណៈរដ្ឋមន្រ្ដីនៃគណបក្សភឿថៃដឹកនាំដោយនាយករដ្ឋមន្រ្ដីយ៉ីងឡាក់ស៊ីណាវ៉ាត្រា។ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មថៃទទួលបន្ទុកទំនាក់ទំនងជាមួយសហភាពអឺរ៉ុបលោកស្រី អ៊ូរ៉ាម៉ុន សូថាវិបថុម បាននិយាយថា ការចរចាអំពីFTA គួរតែឆាប់ចាប់ផ្ដើមឡើងព្រោះបានខកខានប្រាំឆ្នាំមកហើយ។ លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីបានជូនដំណឹងដល់ភាគីពាក់ព័ន្ធសហភាពអឺរ៉ុបអស់ហើយ។ សូមជម្រាបថាប្រទេសថៃត្រូវបានសហភាពអឺរ៉ុបផ្ដាច់មិនអោយទទួលបានFTA គឺភ្លាមៗបន្ទាប់ពីរាជាណាចក្រនេះធ្លាក់ក្នុងវិបត្តិនយោបាយរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយរដ្ឋាភិបាលពេលនោះគឺជារដ្ឋាភីបាលរបស់ពួកយោធាហើយចាប់ពីពេលនោះមកគឺផលិតផលថៃទាំងអស់គឺត្រូវបំពេញកាតព្វកិច្ចបង់ពន្ធទាំងអស់។ តែអំឡុងពេលនោះ ផលិតផលស្បៀងសមុទ្របិទមិនឱ្យចូលទីផ្សារអឺរ៉ុបទៀតផង ។ សូមជម្រាបទៀតថា ទំហំពាណិជ្ចកម្មសហភាពអឺរ៉ុបនិងថៃមានទំហំ៤៧.៣ពាន់លានដុល្លារអាមេរិក។ នៅអាស៊ីអាគ្នេយ៍ប្រទេសវៀតណាមទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសហភាពអឺរ៉ុបកាលពីថ្មីៗនេះ។ កិច្ចព្រមព្រៀងពាណីជ្ជកម្សមេរី FTA សំដៅនាំទំនិញចូលទៅកាន់អឺរ៉ុបដោយមិនឆ្លងកាត់រនាំងពន្ធគយ ប៉ុន្ដែស្ថិតក្នុងលក្ខខណ្ឌនៃការកំណត់លើកទំនិញទាំងនោះ។ ដោយឡែកប្រទេសកម្ពុជា ភូមាដែលត្រូវចោទថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរកំពុងប្រឈមនឹងការដកហូតពន្ធអនុគ្រោះEBA ដោយសហភាពអឺរ៉ុប។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុបនេះគឺមានរយៈពេលជាង១០ឆ្នាំមកហើយ។ បើសហភាពអឺរ៉ុបដកEBAត្រឡប់វិញគឺកម្ពុជាក៏មិនបានFTAដែរ។ប្រព័ន្ធអនុគ្រោះEBAនេះនាំឱ្យកម្ពុជាចំណេញលើការមិនបង់ពន្ធនេះមានទឹកប្រាក់ជិត៧រយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ យ៉ាងណាFTAរបស់សហភាពអឺរ៉ុបគឺជាសេចក្ដីត្រូវការផ្នែកសេដ្ឋកិច្ចចាំបាច់បំផុតរបស់ប្រទេសកំពុងអភិវឌ្ឍហើយគឺសូម្បីប្រទេសថៃដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងក្លាហើយនោះក៏ត្រូវការFTAផងដែរ។ លោកប្រាយុទ្ធចាន់អ៊ូចា...
វីដេអូ
មន្ត្រីរដ្ឋាភិបាលប្រតិកម្មតបចំពោះ ការរិះគន់របស់ស្ថានទូតអាមេរិក ជុំវិញខួប១ឆ្នាំនៃការបោះឆ្នោតនៅកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 1, 2019
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល លោកហ៊ុន សែន បានចេញប្រតិកម្មតបជាបន្តបន្ទាប់ជុំវិញ ការលើកឡើងរបស់សហរដ្ឋអាមេរិក កាលពី ម្សិលមិញ ដោយវាយតម្លៃអំពីអវិជ្ជមានជុំវិញខួប១ឆ្នាំនៃការបោះឆ្នោតជាតិ ថាជាការសាងកំហុសមួយដ៏ធំនៅកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ស្ថានទូតសហរដ្ឋអាមេរិក បានដើរហួសពីតួនាទីរបស់ខ្លួន ក្នុងនាមស្ថានទូតបរទេស ចំពោះអ្វីដែលខ្លួនបាន រិះគន់អំពីការបោះឆ្នោតនៅកម្ពុជាក្នុងខួប ១ឆ្នាំ នៃការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ...
វីដេអូ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងប្រមូលផ្តុំគ្នាសម្តែងមតិទាមទារដោះលែង លោក កឹម សុខា និងលើកលែងទោស លោក សម រង្ស៊ី
ឌឹ ខេមបូឌា ដេលី
-
August 1, 2019
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឱ្យដឹងពីគម្រោងរៀបចំការប្រមូលផ្តុំសម្តែងមតិរបស់ខ្លួន ដើម្បីជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះ និងទាមទារឱ្យលើកលែងទោសដល់លោក សម រង្ស៊ី។ គម្រោងប្រមូលផ្តុំឱ្យដោះលែង និងលើកលែងទោសថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនេះ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋច្រើនលាននាក់ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)។ លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីម្សិលមិញ ជូនដំណឹងទៅសាលារាជធានីភ្នំពេញថា ពួកគេមានគ្នាចំនួន ៧២នាក់ នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែសីហា ក្នុងគោលបំណងទាមទារឱ្យដោះលែងលោក កឹម...
វីដេអូ
មន្រ្តីជាន់ខ្ពស់កម្ពុជា ថ្លែងខុសគ្នាស្រឡះទៅនឹងការថ្លែងពេលមុន ពាក់ព័ន្ធបញ្ហាសំណល់ថង់ប្លាស្ទិកនៅក្រុងព្រះសីហនុ
ឌឹ ខេមបូឌា ដេលី
-
July 31, 2019
អគ្គនាយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម បានអះអាងថាជាថ្មីទៀត ដោយថា ម្ចាស់ក្រុមហ៊ុន ជុងយាន( CHUNGYUEN PLASTIC MANUFACTURE) ដែលនាំសំណល់ប្លាស្ទិកចូលមកខេត្តព្រះសីហនុជាកម្មសិទ្ធិរបស់ជនជាតិខ្មែរសុទ្ធសាធ និងមិនមានពាក់ព័ន្ធជនជាតិចិននោះឡើយ។ ការអះអាងរបស់អគ្គនាយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាពេលនេះធ្វើឡើងក្នុងពិធីសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលនេះ។ លោក គុណ ញឹម បានបញ្ជាក់ថា ក្រុមហ៊ុននោះឈ្មោះថា ជុងយាន ជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ ដោយមានម្ចាស់ឈ្មោះ សួន ឡុក...
វីដេអូ
សង្គមស៊ីវិលមិនទាន់មានជំនឿថាសេរីភាពសារព័ត៌មាននឹងប្រសើរឡើង ក្រោយការតែងតាំងទីប្រឹក្សាក្រសួងព័ត៌មានកាន់តែច្រើន
ឌឹ ខេមបូឌា ដេលី
-
July 31, 2019
មាននៅកម្ពុជាមានភាពប្រសើរនោះទេ។ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថានៅពេលមានមន្ត្រី ឬ ទីប្រឹក្សាក្រសួងព័ត៌មានកាន់តែច្រើន ប៉ុន្តែការបំពេញការងារលើវិស័យព័ត៌មាន ឬសេរីភាពសារព័ត៌មាននៅកម្ពុជា គ្មានការរីកចំរើនទេ គឺ ជាការចំណាយថវិកាជាតិមិនចំគោលដៅឬ ខ្ជះខ្ជាយតែប៉ុណ្ណោះ។ លើសពីនេះ លោកថាការតែងតាំងមន្ត្រីកាន់តែច្រើន ក៏មិនមែនជាធាតុផ្សំធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែប្រសើរឡើងនោះដែរ។ លោកថាសេរីភាពសារព័ត៌មានកាន់តែប្រសើរឡើងឬ អាចដើរតួនាទីយ៉ាងពេញលេញទៅបាន គឺអាស្រ័យទៅលើការផ្តល់ឱកាសឱ្យមានស្ថាប័នសារព័ត៌មានឯករាជ្យ និងបំពេញការងារដោយគ្មានការភ័យខ្លាចនៅកម្ពុជាឱ្យបានកាន់តែច្រើន។ ការលើកឡើងនេះ ក្រោយពេលព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ...
1
...
10
11
12
...
92
Page 11 of 92
Latest news
មិត្តភាព ភាតរភាព ច្រើនវស្សាអសង្ឃេយ្យ រវាងរាជាណាចក្រ កម្ពុជា និង សាធារណរដ្ឋ សង្គមនិយម យៀកណាម
June 17, 2026
អាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនមនុស្ស៦នាក់ ទាក់ទងរឿងបើកគណនេយ្យ វញ្ចកម្ម ឬឆបោក
June 17, 2026
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
© 2021,
ដេលី
. All rights reserved.