34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក ហ៊ុន សែន អះអាងថា លោកនឹងមិនស្នើដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ

លោក ហ៊ុន សែន អះអាងថា លោកនឹងមិនស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬផ្នែកណាមួយនោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់ដែលបានឃោសនាក្នុងរយៈពេលកន្លងមកនោះដែរ។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបង្ហោះសារក្នុង ទំព័រហ្វេសប៊ុក របស់លោកកាលពីយប់ថ្ងៃទី៦ ខែធ្នូថា មានការបំភ្លើសព័ត៌មានជាច្រើនថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជាងនេះទៀត ក៏មានការបំផុសបំផុលឲ្យ ពលរដ្ឋទិញទំនិញ និងគ្រឿងឧបភោគបរិភោគដើម្បីត្រៀមទុកទៀតផង។ លោកបញ្ជាក់ថា  ការដាក់ប្រទេសក្នុងគ្រាមានអាសន្ននឹងបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ពលរដ្ឋ។...

ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ជម្លោះ និងដំណោះស្រាយ នយោបាយ រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ

ក្រុមអ្នកឃ្លាំមើល រិះគន់ថា ជម្លោះនយោបាយរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន មិនបានបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ និងមិនបានដោះស្រាយវិបត្តិនានារបស់ប្រទេសជាតិនោះទេ ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា រាល់ការចរចារកដំណោះសា្រយនៃវិបត្តិនយោបាយរវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន កន្លងមក បានជួយឱ្យលោក ហ៊ុន...

IDEA TALK៖ តើវិថីមួយណាដែលអាចធ្វើដំណើរឆ្ពោះទៅរកការបង្រួបបង្រួមជាតិនៅកម្ពុជា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើវិថីមួយណាដែលអាចធ្វើដំណើរឆ្ពោះទៅរកការបង្រួបបង្រួមជាតិនៅកម្ពុជា?

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទទូចឱ្យលោកប្រាយុទ្ធលើកជ្រោងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ

គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រទី៤ ខែធ្នូនេះ ទាមទារឱ្យរដ្ឋាភិបាលថៃ ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អ៊ូចា លើកជ្រោងតម្លៃប្រជាធិបតេយ្យនៅក្នុងរាជាណាចក្រនេះឡើងវិញ ដែលគណៈកម្មាធិការនេះមើលឃើញថាបានធ្លាក់ចុះយ៉ាងខ្លាំង។ សេចក្ដីថ្លែងការណ៍រួមនៃក្រុមសមាជិកព្រឹទ្ធសភានៃគណៈកម្មាធិការកិច្ចការបរទេស ចំនួន៧រូបដឹកនាំដោយសមាជិកព្រឹទ្ធសភាលោក Bob Menendez ទទូចឱ្យរដ្ឋាភិបាលថៃការពារ និងជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពនៃការជួបជុំ និងសេរីភាពនៃការសម្ដែងមតិរបស់ពលរដ្ឋ។ គណៈកម្មាធិការនេះបានចេញសេចក្តីសំរេចរបស់ខ្លួនមួយ ដែលទាមទារឲ្យរដ្ឋាភិបាលថៃឱ្យដោះលែងសកម្មជននយោបាយ និងមេដឹកនាំបាតុករទាំងអស់ដែលបានឃុំខ្លួន និងចោទប្រកាន់ហើយបញ្ឈប់ការគម្រាមកំហែងសម្លុតបំភ័យ បញ្ឈប់ការកាត់ទោសជំនុំជម្រះក្ដីទៅលើមេដឹកនាំបាតុករ។ រាជាណាចក្រថៃត្រូវបានមើលឃើញថា ធ្លាក់ក្នុងអំណាចដ៏រឹងមាំរបស់លោកប្រាយុទ្ធចាន់អ៊ូចា ដែលជាមេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ គឺមាន រយៈពេល៦ឆ្នាំមកហើយ ដែលរដ្ឋាភិបាលរបស់លោកប្រាយុទ្ធរឹតបន្ដឹងជាខ្លាំងទៅលើសេរីភាពនយោបាយរបស់ពលរដ្ឋថៃ។ ការធ្វើបាតុកម្មជាង៥ខែមកនេះដែលដឹកនាំដោយចលនានិស្សិតលម្អៀងប្រជាធិបតេយ្យប្រឆាំងនឹង...

លោក ស ខេង បញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនជនទាំងឡាយណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចខ្លួន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ តាមចាប់ឲ្យបាននូវជនទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយរត់គេចខ្លួន ដើម្បីចាត់វិធានការតាមច្បាប់។ តាមសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់លោក ស ខេង កាលពីថ្ងៃទី៣ខែធ្នូ បានណែនាំឲ្យមានការចែករំលែក ព័ត៌មានសាវតារជាតិរបស់ជនបង្ក ដែលរត់គេចខ្លួន ជូនដល់គ្រប់ក្រុមហ៊ុន សហគ្រាសទាំងរដ្ឋ និងឯកជនដែលពាក់ព័ន្ធទាំងអស់។  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានជំរុញឲ្យបង្កើនការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យមានរបៀបរៀបរយ...

តុលាការខេត្តរតនគិរី សម្រេចទម្លាក់ចោលសំណុំរឿងអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី ២រូប

តុលាការខេត្តរតនគិរី បានចេញសាលក្រមជាផ្លូវការសម្រេចទម្លាក់ចោលសំណុំរឿងប្រឆាំងអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី ២រូប ក្រោយបន្តនីតិវិធីរឿងក្តីរបស់ពួកគេអស់រយៈពេលជាង៣ឆ្នាំ។ សារព័ត៌មានវីអូឌី បានដកស្រង់សម្តីអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ ចុះផ្សាយនៅថ្ងៃទី៤ ខែធ្នូនេះថា សាលក្រមសំណុំរឿង អតីតអ្នកកាសែត ឌឹខេមបូឌាដេលី ទាំងពីររូបនេះ ត្រូវបានតុលាការចេញកាលពីថ្ងៃម្សិលមិញ ប៉ុន្តែលោកថា តុលាការទុកពេល  ១ខែ សម្រាប់តំណាងអយ្យការអមសាលាដំបូងខេត្ត និង២ខែទៀតសម្រាប់តំណាងអយ្យការអមសាលាឧទ្ធរណ៍ ប្ដឹងជំទាស់នឹងសាលក្រមសម្រេចនេះ។ ប្រភពដដែល បញ្ជាក់ថា...

អាជ្ញាធរខេត្តកំពង់ឆ្នាំងរកឃើញករណីសង្ស័យពុលស្រា-ស បណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន១៥នាក់

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន អះអាងថា មន្ត្រីជំនាញ ទើបនឹងទទួលបានរបាយការណ៍អំពីករណីពលរដ្ឋស្លាប់៧នាក់ទៀត ដែលអាចពាក់ព័ន្ធនឹងការពុលស្រាស ។ សារព័ត៌មានថ្មីៗ បានស្រង់ប្រសាសន៍របស់លោក ប្រាក់ វ៉ុន នៅថ្ងៃនេះថា ពលរដ្ឋទាំង៧នាក់នោះ ស្លាប់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា មកម្ល៉េះ នៅមុនការផ្ទុះហេតុការណ៍ពុលស្រាស ក្នុងពិធីបុណ្យសពនៃគ្រួសារមួយទៅទៀត។ ប្រភពដដែលបញ្ជាក់ថា គិតពីពេលផ្ទុះហេតុការណ៍ពុលស្រាលស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា...

ក្រសួងសុខាភិបាលអះអាងថាកំពុងស្វែងរក ប្រភពដើមដែលនាំឲ្យមានការផ្ទុះកូវីដ១៩ក្នុងព្រឹត្តការណ៍សហគមន៍២៨ វិច្ឆិកា

ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនកំពុងធ្វើការស្រាវជ្រាវរកប្រភពដើមនៃការចម្លងវីរុសកូវីដ១៩ ពាក់ព័ន្ធនឹង ព្រឹត្តការណ៍ ២៨  វិច្ឆិកា ដែលបានធ្វើឲ្យកក្រើកឡើងជាថ្មី និងកំពុងបន្តចម្លងយ៉ាងឆាប់រហ័ស ពីមនុស្សចាស់រហូតដល់កូនក្មេងដែលជាកត្តាគួរឲ្យព្រួយបារម្ភជាទីបំផុត។ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០២០ នេះថា ការសិក្សាផ្នែកមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រលើប្រភេទវីរុសកូវីដ១៩ ដែលបានចម្លងមកកម្ពុជាសម្រាប់ព្រឹត្តការសហគមន៍ ២៨ វិច្ឆិកា បញ្ជាក់ថា ប្រភពមេរោគទាំងនោះអាចជាក្រុមវីរុស Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី...

មន្ត្រីជាន់ខ្ពស់បក្ស GDP ថា បឹងធម្មជាតិក្នុងរាជធានីភ្នំពេញធំៗ២ ដែលនៅសល់ កំពុងប្រឈមនឹងការគម្រាមកំហែង

មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP ត្អូញត្អែរថា រាជធានីភ្នំពេញសព្វថ្ងៃនេះ នៅសល់តែបឹងធំៗ២ ប៉ុណ្ណោះ គឺបឹងតាមោក ឬបឹងទំនប់កប់ស្រូវ និង បឹងទំពុន ឬបឹងជើងឯក ដែលនៅមិនទាន់ត្រូវក្រុមហ៊ុនឯកជន ឬស្ថាប័នរបស់រដ្ឋាភិបាលណាមួយ លុបបាត់ស្រមោលទាំងស្រុងនៅឡើយ។ ប្រធានគណកម្មាធិការនាយក គណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានបង្ហោះសារលើទំព័រ ហ្វេសប៊ុក ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ថែរក្សា...

អាមេរិកផ្តល់ថវិកា ជាង ១១ លានដុល្លាដល់កម្ពុជា ជាជំនួយច្រើនជាងប្រទេសដទៃ ទាក់ទងការប្រយុទ្ធប្រឆាំងកូវីដ១៩

សហរដ្ឋអាមេរិកអះអាងថា គិតចាប់តាំងពីជំងឺរាតត្បាតជាសាកលកូវីដ១៩ បានចាប់ផ្តើមកើតមានមក រដ្ឋាភិបាលរបស់ខ្លួន បានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់កម្ពុជា ដែលមានចំនួនច្រើនជាងប្រទេសជាដៃគូដទៃណាទាំងអស់។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរនៅថ្ងៃសុក្រនេះ ថា ទីភ្នាក់ងារការពារ និងកម្ចាត់ជំងឺរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្នែកសុខភាពសាធារណៈដទៃទៀត របស់សហរដ្ឋអាមេរិក មានភាពជាដៃគូដ៏យូរ ជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការស្ថាប័នពាក់ព័ន្ធដទៃទៀត។ ក្នុងនោះ រួមមានកម្មវិធីកសាងសមត្ថភាពក្នុងការតាមរកអ្នកមានការពាក់ព័ន្ធ និងអង្កេតមើលជំងឺ ឆ្លង។ ជាមួយគ្នានេះ ស្ថានទូតសហរដ្ឋអាមេរិក...

Latest news