35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK ៖ ប្រឈមរបស់កសិករខ្មែរក្នុងស្ថានភាពកូវិដ−១៩ ដែលកំពុងផ្ទុះខ្លាំងនៅកម្ពុជា

IDEA TALK ៖ ប្រឈមរបស់កសិករខ្មែរក្នុងស្ថានភាពកូវិដ−១៩ ដែលកំពុងផ្ទុះខ្លាំងនៅកម្ពុជា

តើលោក ហ៊ុន សែន ជាមេដឹកនាំប្រទេស ឬជាម្ចាស់ប្រទេស?

នៅពេលណាឮគេនិយាយថា ប្រទេសកម្ពុជា ជាប្រទេសមានការរំលោភសិទ្ធិមនុស្ស ការរឹត ត្បិតសេរីភាពមនុស្ស មានការរំលោភច្បាប់ប្រទេសខ្លួន មានអំពើអយុត្តិធម៌  អធម្មកម្មលើមនុស្ស ប្រទេសមានទុក្ខ មានភ័យ មានជម្ងឺក្នុងសង្គម ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត មានពលរដ្ឋខ្មែរមួយចំនួននៅទ្វីបអាមេរិកខាងជើង នៅអឺរ៉ុប និង នៅអូសេអានី (អូស្រ្តាលី នូវ៉ែលហ្សេឡង់ដ៍) ដែលស្ម័គ្រចិត្តគាំទ្រ បម្រើ ការពារ ស្មោះត្រង់ចំពោះក្រុមអ្នកដឹកនាំផ្តាច់ការក្រុងភ្នំ ពេញ...

តៃវ៉ាន់អំពាវនាវឱ្យអូស្រ្ដាលីជួយខ្លួនការពារសង្គ្រាមវាយលុកពីសំណាក់កងទ័ពចិន

នៅពេលដែលរដ្ឋការរបស់លោក ដូណាល់ត្រាំ ជិតដល់ទីបញ្ចប់ រដ្ឋាភិបាលដែនដីកោះតៃវ៉ាន់ នៃប្រធានាធិបតីស្ត្រី បានសម្លឹងមើលទៅរក ប្រទេសមួយទៀត អោយជួយខ្លួន ករណីចិនលើកកងទ័ពចូលលុកលុយដែនដីមួយនេះ ដែលបានបំបែកខ្លួនដោយសារសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩។  រដ្ឋការរបស់លោក ដូណាល់ត្រាំ ត្រូវបានមើលឃើញថាបានជួយការពារតៃវ៉ាន់ជាច្រើន ទាំងវិស័យការពារជាតិ វិស័យការទូត និងសេដ្ឋកិច្ច ។ តែចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ទៅ គឺលោកត្រាំអស់ឱកាស ជាប្រធានាធិបតីអាមេរិកទៀតហើយ គឺពេលនោះជារដ្ឋការថ្មីដឹកនាំដោយប្រធានាធិបតី...

អ្នកវិភាគនយោបាយថា បើបក្សប្រឆាំងអាចរកវិធីសហការគ្នាបានល្អ ពួកគេនឹងមានវាសនាស្រោចស្រង់ស្ថានភាពនយោបាយឡើងវិញ

អនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានលើកឡើងថា យុទ្ធវិធីល្អបំផុតនៃក្រុមប្រឆាំង សម្រាប់អ្នកដែលរស់នៅក្រៅប្រទេសត្រូវនាំគ្នាប្រកាសគាំទ្រអ្នកខាងក្នុងស្រុកឲ្យរៀបចំបណ្ដាញអ្នកគាំទ្ររបស់ខ្លួនឡើងវិញដើម្បីប្រកួតប្រជែងបន្តទៀត។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានអះអាងថា សម្រាប់ក្រុមប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស មានតែវិធីសម្របសម្រួលសុំបើកផ្លូវចូលមកក្នុងស្រុកវិញ ខណ:អ្នកខាងក្នុងស្រុកត្រូវរកឱកាសពង្រឹងបណ្តាញកម្លាំងអ្នកប្រជាធិបតេយ្យផងដែរ។ លោក បញ្ចាក់ថា ជម្លោះនយោបាយនៅកម្ពុជា នឹងមិនមានការចរចាជាផ្លូវការដើម្បីដោះស្រាយបញ្ចប់វិបតិបត្តិនោះទេ ប៉ុន្តែនឹងអាចមានការប្រែប្រួលខ្លះ ដោយសារស្ថានការណ៍ជ្រួលច្របល់ជិតដល់ពេលបោះឆ្នោតនៅអាណត្តិបន្ទាប់ ដែលលោក ហ៊ុន សែន អាចនឹងបន្ធូរបន្ថយភាពតានតឹងខ្លះតាមយុទ្ធសាស្ត្ររបស់គាត់។ ការអះអាងនេះធ្វើឡើងបន្ទាប់ពី គណបក្សសង្គ្រោះជាតិប្រកាសធ្វើមាតុភូមិនិវត្តន៍ដើម្បីរកការចរចាផ្សះផ្សានយោបាយជាមួយលោក ហ៊ុន សែន...

ប្រមុខរដ្ឋាភិបាលប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិ និងសុខមាភាពជនមានពិការភាព

ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិជនមានពិការភាព និងជំរុញឱ្យពលរដ្ឋទាំងអស់ចូលរួមលើកស្ទួយសុខមាភាពរបស់ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍លើវិស័យពិការភាពនៅកម្ពុជា។ សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសនៃទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាមានពិការភាពអន្តរជាតិលើកទី៣៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា រដ្ឋាភិបាល និងគ្រប់មជ្ឈដ្ឋានបានយកចិត្តទុកដាក់ចំពោះជនមានពិការភាព។ ការយកចិត្តទុកដាក់ទាំងនោះ រួមមានការលើកកម្ពស់សិទ្ធិ ការលើកស្ទួយសុខុមាលភាព ការផ្តល់ឱកាសការងារ និងការផ្តល់ឧត្តមប្រយោជន៍ផ្សេងទៀតក្នុងវិស័យមួយនេះ។ លិខិតដដែលក៏បានជំរុញឱ្យក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ជួយសម្រួល...

ក្រសួងសម្រេចបិទអគារកាណាឌីយ៉ា ក្រោយរកឃើញពលរដ្ឋខ្មែរម្នាក់ មានផ្ទុកកូវីដ១៩

រដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលបានសម្រេចបិទទីតាំងអគារកាណាឌីយ៉ារបស់លោកឧកញ៉ា ពុង ឃាវសែ នៅរាជធានីភ្នំពេញជាបណ្តោះអាសន្ន ក្រោយរកឃើញបុរសជាជនជាតិខ្មែរម្នាក់បានឆ្លងជំងឺកូវីដ១៩។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ការសម្រេចបិទអគារកាណាឌីយ៉ា ដែលមានទីតាំងក្បែវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាបណ្តោះអាសន្ននេះ មានការយល់ព្រមពីលោកហ៊ុន សែន។ ក្រសួងថា ការសម្រេចនេះបន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China)មានផ្ទុកមេរោគកូវីដ១៩។ ភ្លាមៗក្រោយការសម្រេចនេះ វិទ្យុបារាំងអន្តរជាតិនៅកម្ពុជា(RFI) ដែលមានទីតាំងស្ថិតនៅលើអគារកាណាឌីយ៉ាដែរនោះ បានជូនដំណឹងដល់សាធារណៈជនលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៣ ខែធ្នូនេះ ដោយប្រកាសផ្អាកការផ្សាយរបស់ខ្លួនមួយរយៈផងដែរ។ វិទ្យុបារាំង...

តំណាងសហជីពក្រុងតូក្យូអះអាងថា ក្រុមហ៊ុនជប៉ុនចំនួន២ បានចេញមុខទទួលកំហុសរបស់ខ្លួន និងសន្យាលផ្តល់ប្រាក់សំណងជំងឺចិត្តដល់ពលករខ្មែរ

មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ អះអាងថា មានក្រុមហ៊ុន និងសមាគមន៍ ចំនួន២ បានចេញមុខទទួលកំហុស និងសុំទោសជាសាធារណៈព្រមទាំងសន្យាផ្តល់សំណងជំងឺចិត្ត ដល់ពលករខ្មែរ ដែលក្រុមហ៊ុនទាំងនោះបានរំលោភច្បាប់ការងារ និងរំលោភសិទ្ធិពួកគេ កន្លងមក។ មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ (Munabu Sato)...

IDEA TALK ៖ តើពលរដ្ឋសហគមន៍ត្រូវនាំគ្នាបង្ការជម្ងឺកូវីដ១៩ ឱ្យមានប្រសិទ្ធិភាពដោយរបៀបណា?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើពលរដ្ឋសហគមន៍ត្រូវនាំគ្នាបង្ការជម្ងឺកូវីដ១៩ ឱ្យមានប្រសិទ្ធិភាពដោយរបៀបណា?

ទីប្រឹក្សាត្រាំទៅកាន់មជ្ឈឹបបូព៌ាចំពេលអុីរ៉ង់គំរាមវាយប្រហារប្រទេសជិតខាង

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅសល់ពេលតែ៧ សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចាកចេញពីសេតវិមាន ប៉ុន្តែក្នុងស្ថានភាពនេះ លោកបានផ្ដល់ភ្លើងខៀវអោយរដ្ឋមន្ត្រី និងទីប្រឹក្សាជំនិតរបស់លោក អាចប្រើគំនិត និងសកម្មភាពដើម្បីបើកយុទ្ធសាស្ត្រចុងក្រោយ ទៅលើប្រទេសអ៊ីរ៉ង់។ ប្រភពព័ត៌មានពីមន្ត្រីសេតវិមានឲ្យដឹងថា លោកត្រាំចង់ធ្វើអោយមានរឿងមួយផ្ទុះឡើង នៅមជ្ឈឹមបូព៌ា មុនពេលលោកចាកចេញពីតំណែង ជាប្រធានាធិបតីអាមេរិក ទី៤៥។ ដោយមើលឃើញដូចនេះ លោក Jared Kushner ទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រាំ ត្រូវបានបណ្ដាញផ្សាយព័ត៌មាន Aljazeera រាយការណ៍ថា លោកត្រូវធ្វើទស្សនកិច្ចឥតព្រាងទៅកាន់មជ្ឈេបូព៌ា...

អគ្គលេខាបក្ស GDP ថាការធ្វើមាតុភូមិនិវត្តន៍របស់មន្ត្រីគណបក្សសង្គ្រោះជាតិ គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ប៉ុណ្ណោះ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា យុទ្ធសាស្ត្រនយោបាយរបស់ក្រុមលោក សម រង្ស៊ី ដែលបានប្រើប្រាស់កន្លងមកមិនបានផ្តល់ជាដំណោះស្រាយល្អសម្រាប់កសាងសង្គមប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការគោរពរដ្ឋធម្មនុញ្ញ នោះទេ។ អគ្គលេខាធិការ គណបក្ស (GDP) បណ្ឌិត សាម អ៊ិន យល់ឃើញថា សេចក្តីប្រកាសព័ត៌មានរបស់អតីតគណបក្សសង្គ្រោះជាតិដែលថានឹងធ្វើយុទ្ធនាការមាតុភូមិនិវត្តន៍ គ្រាន់តែជាយុទ្ធសាស្ត្រឲ្យមហាជនចាប់អារម្មណ៍ និងដើម្បីកុំឲ្យសកម្មជន និងមន្ត្រីគណបក្សនេះបាក់ទឹកចិត្តតែប៉ុណ្ណោះ។ ចំណែក មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា...

Latest news