32.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ តើកត្តាចំបងអ្វីខ្លះដែលនាំឱ្យមានអំពើការរំលោភសិទ្ធិមនុស្ស និងការរំលោភសិទ្ធិនយោបាយនៅកម្ពុជាកាន់តែមានរូបភាពអាក្រក់ទៅៗនោះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើកត្តាចំបងអ្វីខ្លះដែលនាំឱ្យមានអំពើការរំលោភសិទ្ធិមនុស្ស និងការរំលោភសិទ្ធិនយោបាយនៅកម្ពុជាកាន់តែមានរូបភាពអាក្រក់ទៅៗនោះ?

នគរបាលខេត្តព្រះសីហនុ ឃាត់ជនជនជាតិចិន៤នាក់ សង្ស័យជាក្រុមចាប់ជំរិតមនុស្ស និងប្រើប្រាស់ស្លាកលេខរថយន្តក្លែងក្លាយ

កម្លាំងសមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានឃាត់ខ្លួនបុរសជាជនជាតិចិនចំនួន ០៤នាក់ ដែលប្រើរថយន្ត ពាក់ស្លាកលេខក្លែងក្លាយ និងមានឧបករណ៍សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពចាប់ជំរិតមនុស្ស ក្នុងអំឡុងពេល សមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅតាមកំណាត់ផ្លូវជាតិលេខ៤។  ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ០០ និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។ យោងតាមការចុះផ្សាយ របស់គេហទំព័រក្នុងស្រុកឈ្មោះ...

ឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា ព្រៃឈើ ដីធ្លី និងធនធានធម្មជាតិខ្មែរ នៅតែបន្តរងការបំផ្លិចបំផ្លាញគួរឱ្យព្រួយបារម្ភ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានអះអាងថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។ ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ស ខេង នៅថ្ងៃសុក្រនេះ បានសរសេរថា លោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ...

មន្ត្រីសង្គមស៊ីវិលសោកស្តាយចំពោះការប្រកាសបិទស្ថានទូតស៊ុយអ៊ែតនៅកម្ពុជា នាចុងឆ្នាំ២០២១

មន្ត្រីអង្គការសង្គមស៊ីវិល បានបង្ហាញការសោកស្តាយ ក្រោយពេលប្រទេសស៊ុយអ៊ែត បានប្រកាសបិទទ្វារស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាត្រឹមចុងឆ្នាំ២០២១។ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា ក្រោយកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ មានបណ្តាប្រទេសលោកសេរីជាច្រើនបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីជួយជ្រោមជ្រែងកម្ពុជា ឲ្យមានរបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍។ លោកបានបង្ហាញការសោកស្តាយជាពន់ពេក នៅពេលឮដំណឹងថា ស្ថានទូតប្រទេសស៊ុយអែត នឹងផ្លាស់ប្តូរពីភ្នំពេញ ទៅទីកាន់ក្រុងបាងកក នៅឆ្នាំក្រោយ ២០២១ ។ ដោយឡែកនាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR អ្នកស្រី ចក់ សុភាព...

ក្រសួងបរិស្ថានថា ធម្មជាតិ មានតម្លៃមិនអាចកាត់ថ្លៃបាន

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃសុក្រទី២៧ខែវិច្ឆិកានេះ ក្រសួងបរិស្ថានបានបង្ហោះនូវរូបភាពនៃសម្រស់ធម្មជាតិ អមដោយសត្វជាច្រើនប្រភេទផង បានចោទជាសំណួរជាច្រើនថា តើត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីអាចបង្កើតភ្នំបាន? តើត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីបានអាកាសធាតុត្រជាក់ស្ទើរគ្រប់រដូវ? តើត្រូវចំណាយប៉ុន្មានដើម្បីបានទឹកហូរ ដ៏ថ្លាឆ្វង់? តើត្រូវចំណាយប៉ុន្មានដើម្បីបានដើមឈើធំៗរាប់លានដើម? តើត្រូវចំណាយប៉ុន្មានដើម្បីបានឃើញផ្កាព្រៃរាប់រយប្រភេទ រីកស្គុសស្គាយពាសពេញព្រៃ ? តើគេត្រូវចំណាយប៉ុន្មានដើម្បីបានដីក្រហម មានជីវជាតិ អាចដាំដំណាំគ្រប់ប្រភេទបាន? ហើយថាតើគេត្រូវចំណាយប៉ុន្មានដើម្បីបានឃើញសត្វស្លាបស្អាតៗហោះហើរមកជិតខ្លួន ច្រៀង យំ ពេញព្រៃភ្នំ? លើសពីនេះ តើគេត្រូវចំណាយប៉ុន្មានដើម្បីឃើញមេអំបៅច្រើនប្រភេទមកក្រេបលម្អងផ្កា? តើគេចំណាយប៉ុន្មានដើម្បីបង្កើតអព្ទ័ សក្បុសនៅជុំវិញខ្លួន ពេលព្រឹកព្រលឹមជាដើម? ក្រសួងបរិស្ថានអះអាងថា...

តំណាងសហជីពប្រចាំទីក្រុងតូក្យូបានចោទ ក្រុមហ៊ុនតុកាត់សឹហ្វូត ថាបានរំលោភសិទ្ធិកម្មករបរទេស

ក្រុមសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ បានដឹកនាំនិយោជិតកម្មករ តវ៉ាទាមទារ ឲ្យក្រុមហ៊ុន តុកាត់សឹហ្វូត (TOKATSU FOOD) លុបបំបាត់ការរើសអើងពលករបរទេស និងផ្តល់យុត្តិធម៌ជូនពួកគេដែលក្រុមហ៊ុនបានរំលោភបំពានសិទ្ធិការងារកន្លងមក។ មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ (Munabu Sato) អះអាងថា ការដឹកនាំធ្វើបាតុកម្មនេះ...

IDEA TALK៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

ល្បែងសង្រ្គាមជាមួយអ៊ីរ៉ង់របស់រដ្ឋការដូណាល់ត្រាំនៅមិនទាន់បិទបញ្ចប់

នៅសល់មិនដល់២ខែទៀតនោះទេ លោកដូណាល់ត្រាំនឹងចាកចេញពីសេតវិមាន ដោយសារតែ លោកបានបាត់បង់ឱកាស កាន់តំណែងប្រធានាធិបតីមួយអាណត្តិទៀត ព្រោះតែប្រកួតចាញ់ឆ្នោតនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៣វិច្ឆិកា។  លោកត្រាំបានបង្ហើបថា លោកបានអោយ មន្ត្រីរបស់លោកទាំងអស់នៅគ្រប់ក្រសួងត្រូវរៀបចំដើម្បីចាកចេញនិងទុកដាក់ផ្ទេរការងារទៅអោយរដ្ឋមន្ត្រីថ្មីដែលនឹងមកជំនួស។ បើទោះជាបែបនេះក្ដី  រដ្ឋការរបស់លោកត្រាំនិងរូបលោកផ្ទាល់ នៅតែបន្តពង្រីកការដាក់ទណ្ឌកម្មថែមទៀតទៅលើប្រទេសណាដែលបានរងទណ្ឌកម្ម រយៈពេលជិត៤ឆ្នាំមកនេះ ជាពិសេស គឺប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសកោងកាចជាងគេនៅតំបន់មជ្ឈឹមបូព៌ា។ ជាមួយគ្នានេះ លោកបានដាស់តឿន អោយប្រទេស មហាមិត្តរបស់អាមេរិក ទាំងអស់នៅតំបន់នេះត្រូវប្រុងប្រយ័ត្នខ្ពស់ ខ្លាចក្រែងមានការពើបប្រយុទ្ធគ្នាអាចកើតមានរវាងប្រទេសណាមួយក្នុងតំបន់ជាមួយអ៊ីរ៉ង់។ ទំនងដោយសារហេតុនេះ លោកត្រាំក៏បានបញ្ជូន លោករដ្ឋមន្ត្រីការបរទេស Mike Pompeo...

ពលរដ្ឋចោទថា រដ្ឋមន្ត្រីមួយចំនួនជាប់ឈ្មោះ នៅពីក្រោយការបំផ្លាញដីសួនច្បារមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដីសាធារណៈរបស់រដ្ឋ

សាធារណជន និងពលរដ្ឋភាគច្រើន រស់នៅខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅពេលឃើញសួនច្បារទល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានគេហ៊ុមព័ទ្ធរបងស័ង្កសីជុំជិត ដោយសង្ស័យថា សួនច្បារ ឬទីធ្លារ ដែលមានដាក់តាំងព្រះឆាយ៉ាល័ក្ខព្រះមហាក្សត្ស នរោត្តម សីហមុនី ខាងលើនេះ ត្រូវបានគេឃុបឃិតលក់ឲ្យឈ្មួញទៀតហើយ។ ក្រុមប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានចូលមកទស្សនាខេត្តទេសចរណ៍មួយនេះ មានការភ្ញាក់ផ្អើល និងរិះគន់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួររិះរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញទីធ្លាសួនច្បារ នៅទល់មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យបាត់ស្រមោលទៀតទេ។ យ៉ាងនេះក្តី The Cambodia Daily...

សង្គមស៊ីវិល ថានីតិវិធីកោះហៅអតីតសកម្មជនបក្សប្រឆាំងធ្វើឡើងមិនបានត្រឹមត្រូវ

មន្ត្រីអង្គការសង្គមស៊ីវិលដែលតាមដានករណី សវនាការសំណុំរឿងរបស់អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ មើលឃើញថានីតិវិធីកោះហៅពួកគេធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ដែលតាមដានករណីសវនាការអតីតមន្ត្រីបក្សប្រឆាំងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពេលចេញពីបន្ទប់សវនាការថា នីតិវិធីកោះហៅអតីតមន្ត្រីបក្សប្រឆាំងឱ្យចូលសវនាការនៅថ្ងៃនេះ ធ្វើឡើងមិនបានត្រឹមត្រូវនោះឡើយ។ លោកថា មិនត្រឹមត្រូវ ព្រោះអ្នកដែលត្រូវបានតុលាការកោះហៅខ្លះ បញ្ជាក់ថាពួកគេមិនទទួលបានដីកាពីតុលាការ ឬអាជ្ញាធរនោះឡើយ ហើយដីកាកោះហៅគ្រាន់តែយកទៅបិទនៅស្នាក់ការបក្ស ដែលជាទីកន្លែងពួកគាត់មិនអាចទៅជិតបានផង។ លើសពីនេះ មេធាវីការពារក្តីឱ្យអតីតបក្សប្រឆាំងមួយរូប គឺលោក សំ សុគង់ ក៏មិនបានដឹងថាតើកូនក្តីរបស់លោកជានរណាខ្លះដែលត្រូវបានតុលាការកោះហៅ និងចោទប្រកាន់ពីបទអ្វីនោះដែរ។ លោក...

Latest news