31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នក​ឃ្លាំមើល​ថា​មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​ជា​អ្នក​ប្រកប​របរ​នយោបាយ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន

អ្នក​សង្កេតការណ៍​កម្ពុជា រិះគន់​ថា អ្នក​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​មេដឹកនាំ​នយោបាយ​ទាំងនោះ មិន​អាច​មាន​លទ្ធភាព ឬ​សមត្ថភាព​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​សម្រាប់​កម្ពុជា​ឱ្យ​រឹងមាំ​បាន​ទេ។ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា អ្នក​នយោបាយ​នៅ​កម្ពុជា គឺជា​ក្រុម​អ្នក​នយោបាយ​ដែល​គ្មាន​គោលដៅ​ដើម្បី​ជាតិ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រឹង​រក​កន្លែង​ឈរ​ជើង...

ក្រុម​សន្តិសុខ​ចាប់​អូស​និង​សែង​កូដករ​ណាហ្គា​វើលដ៍​ដាក់​រថយន្តក្រុង​បន្ទាប់ពី​ពួកគេ​បន្ត​ធ្វើ​កូដកម្ម

ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ចាប់​អូស និង​សែង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដាក់​រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​បាន​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី​ម្ដង​ទៀត​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​បន្ត​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​ទាំង ១១​នាក់ រួម​ទាំង​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន តែ​ការ​ប្រមូលផ្ដុំ​នេះ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។ ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ជាច្រើន​នាក់​បាន​រារាំង​កូដករ​មិន​ឱ្យ​ប្រមូលផ្ដុំ​គ្នា។ ការរារាំង​នេះ ក្រុម​សន្តិសុខ​បាន​ចាប់​អូស និង​សែង​ក្រុម​កូដករ​ជាង ៦០​នាក់​ដែល​សុទ្ធតែ​ជា​ស្ត្រី បង្ខំ​យក​ទៅ​ដាក់​ក្នុង​រថយន្តក្រុង​ចំនួន ២​គ្រឿង​របស់​សាលា​រាជធានី​ភ្នំពេញ រួច​ដឹក​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ។ អំឡុង​ពេល​ពួកគេ​ជិះ​នៅ​លើ​រថយន្តក្រុង​ដែល​អាជ្ញាធរ​ដឹក​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ខណ្ឌ​ព្រែកព្នៅ ក្រុម​កូដករ​បាន​នាំគ្នា​លើក​បដា​ភ្ជាប់​ជាមួយ​ពាក្យ...

លោក ហ៊ុន សែន ថា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ព្រះសីហនុ​ពុំ​មែន​ជា​អន្ទាក់​បំណុល​ចិន​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ក្រុម​អ្នកវិភាគ​ដែល​លើកឡើង​ថា កំពង់ផែ​ទឹក​ជ្រៅ​ព្រះសីហនុ អាច​ក្លាយ​ជា​អន្ទាក់​បំណុល​របស់​ចិន​ដូច​កំពង់ផែ​ស្រីលង្កា ថា​ជា​ការ​បំភ័ន្ត​សភាពការណ៍។ លោក​អះអាង​ថា កំពង់ផែ​នេះ គឺជា​ការរ៉ាប់រង និង​ទទួល​ខុសត្រូវ​ពី​រដ្ឋាភិបាល​ជប៉ុន។ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​បាន​ជួយ​សាងសង់​ដោយ​ជប៉ុន មិនមែន​ចិន នោះ​ទេ។ បុរស​ខ្លាំង​កម្ពុជា...

IDEA TALK៖ បុព្វហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​គ្មាន​វិន័យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «បុព្វហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​គ្មាន​វិន័យ?»។

លោក បៃដិន និង​លោក ពូទីន ព្រម​ជួបគ្នា​ចុងក្រោយ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​និង​ភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រមព្រៀង​គ្នា​បើក​ជំនួប​កំពូល​ចុងក្រោយ​របស់​ពួកគេ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន និង​ស្ថានភាព​តានតឹង​នៅ​អឺរ៉ុប​ខាងកើត។ នេះ​បើ​យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ពី​ជំនួប​រវាង​លោក Emmanuel Macron និង​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ នេះ​ថា...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​៥​សហគមន៍​នឹង​ជួបជុំ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហគមន៍

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​យក​ដីធ្លី​មកពី ៥​សហគមន៍​ក្នុង​ស្រុក​ចំនួន​៣ នៃ​ខេត្ត​កំពង់ស្ពឺ នឹង​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ចូលរួម​គាំទ្រ និង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​គ្រប់​បទ​ចោទ​មក​លើ​តំណាង​សហគមន៍​ចំនួន ៦​នាក់​ដែល​តុលាការ​ចេញ​ដីកា​កោះ​ហៅ​កន្លងមក។ ក្រុម​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំងនោះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ដែល​នឹង​ឡើង​មក​តុលាការ​ខេត្ត​កំពង់ស្ពឺ នោះ​មាន​មកពី​សហគមន៍​អមលាំង ត្រពាំងជោ រស្មីសាមគ្គី និង​សហគមន៍​ឧត្តម​ស្រែខ្ពស់ ស្ថិត​ក្នុង​ស្រុក​ថ្ពង់ ស្រុក​ឱរ៉ាល់ និង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពួកគាត់​នឹង​មក​គាំទ្រ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ...

ពលរដ្ឋ​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​នៅ​ក្រសួង​ប្រៃសណីយ៍ ខណៈ​មេរោគ​អូមីក្រុង​កំពុង​ផ្ទុះឡើង

ពលរដ្ឋ​ជាច្រើន​នាំគ្នា​សម្រុក​ទៅ​រង់ចាំ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ Covid-19 នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខណៈ​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង កំពុង​ឆ្លង​ចូល​សហគមន៍។ ការ​នាំគ្នា​សម្រុក​ទៅ​ទិញ​ថ្នាំ​នេះ ធ្វើឡើង​បន្ទាប់ពី​ជំងឺ Covid-19 ប្រភេទ​អូមីក្រុង កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង ដោយ​ក្នុង​មួយ​ថ្ងៃ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ចន្លោះ​ពី ៤០០​នាក់​រហូត​ដល់​ជាង ៧០០​នាក់ ដែល​ចំនួន​នេះ​មិន​គិត​បូក​បញ្ចូល​ពី​អ្នក​មិន​បាន​ទៅ​ធ្វើ​តេស្ដ​តាម​ម៉ាស៊ីន PCR របស់​ក្រសួង​ឡើយ។ បច្ចុប្បន្ន ពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​ធ្វើ​តេស្ដ​រក Covid-19 ដោយ​ឧបករណ៍​តេស្ដ​រហ័ស​ដោយ​ខ្លួនឯង ហើយ​ប្រសិនបើ​គេ​រក​ឃើញ​ថា​មាន​វិជ្ជមាន Covid-19 នោះ...

សមត្ថកិច្ច​ចាប់​កូដករ NAGAយក​ទៅ​ធ្វើ​តេស្ដ Covid-19 ទាំង​បង្ខំ បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី

សមត្ថកិច្ច​ចាប់​បញ្ជូន​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ប្រមាណ ៦០​នាក់​ទាំង​បង្ខំ​ឱ្យ​ឡើង​លើ​រថយន្ត​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ធ្វើ​តេស្ដ Covid-19 នៅ​មណ្ឌល​ព្រែកព្នៅ ក្នុង​ពេល​ដែល​ពួកគេ​ចេញ​ធ្វើ​កូដករ​ជា​ថ្មី​ទៀត បន្ទាប់ពី​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​វិធានការ​សុខាភិបាល។ កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ បាន​ប្រមូលផ្ដុំ​គ្នា​ជិត​ក្រុមហ៊ុន ដើម្បី​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន​ជាង ១០​នាក់ រួម​ទាំង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ។ ការ​នាំគ្នា​បន្ត​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ នេះ បន្ទាប់ពី​ពួកគេ​ទាំងអស់​គ្នា​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ក្រោយ​ពី​ក្រសួង​សុខាភិបាល​អះអាង​ថា​រក​ឃើញ​កូដករ​ដែល​តវ៉ា​មាន​វិជ្ជមាន Covid-19។ កូដករ​ម្នាក់​ឈ្មោះ ពុទ្ធី លីណា...

លោក កឹម សុខា៖ មិន​ធ្វើ​នយោបាយ​ទូងស្គរ​ពី​ចម្ងាយ​បង្កើត​ព្រឹត្តិការណ៍​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជំនួស​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា​ការ​ឈរ​ជើង​ក្នុង​មាតុភូមិ​កម្ពុជា​ដែល​ជា​ទីលាន​នយោបាយ​ជាក់ស្តែង ដោយ​មិន​រត់ចោល​អ្នកគាំទ្រ​របស់​ខ្លួន គឺជា​ជម្រើស​នៃ​ការ​ដឹកនាំ​នយោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​លោក​ក៏​មិន​ធ្វើ​នយោបាយ​គ្មាន​គោលដៅ​ច្បាស់លាស់ ទូងស្គរ​ពី​ចម្ងាយ​បង្កើត​ព្រឹត្តិការណ៍​រុញច្រាន​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជំនួស​ខ្លួន​នោះ​ដែរ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា លោក​បាន​ឮ​ដោយ​ផ្ទាល់មាត់​ពី​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ថា ពួកគេ​នៅតែ​គាំទ្រ​គោលជំហរ​អហិង្សា​របស់​លោក​ដោយ​ឥត​ងាករេ។ ចំណែក​ឯ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ក៏​នៅតែ​ផ្តល់​តម្លៃ​ដល់​រូបលោក​ដដែល ដោយសារតែ​ការ​លះបង់ ការ​ព្យាយាម​អត់ធ្មត់​ដោយ​អហិង្សា ការ​រក្សា​នូវ​គោលជំហរ​ច្បាស់លាស់​ដោយ​ការ​តម្កល់​ផល​ប្រយោជន៍ជាតិ...

IDEA TALK៖ តើ​អ្វី​ជា​បុព្វហេតុ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ហិនហោច​នៃ​ស្មារតី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ជា​បុព្វហេតុ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ហិនហោច​នៃ​ស្មារតី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?»។

Latest news