39.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុម​តស៊ូ​មតិ៖ សារ​ឆ្លើយឆ្លង​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អាច​ជា​ល្បែង​តថ្លៃ​នយោបាយ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សារ​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី និង​ការ​ដាក់​ពាក្យ​បណ្តឹង​លើ​ក្រុម​មន្ត្រី​គ្រាក់ៗ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​តុលាការ​បារាំង អាច​គ្រាន់តែ​ជា​ល្បែង​តថ្លៃ​នយោបាយ​របស់​គាត់​ប៉ុណ្ណោះ មិនមែន​ដើម្បី​យុត្តិធម៌​សង្គម​នោះ​ទេ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ នេះ​ថា សារ​ឆ្លើយឆ្លង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក...

លោក យឹម ស៊ីណន ថា​ការ​លះបង់​របស់​លោក កឹម សុខា នឹង​ត្រូវ​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ព្យាករ​ថា ការ​លះបង់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រូវ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ក្នុង​នាម​ជា​មេដឹកនាំ​ដែល​បញ្ចប់​វប្បធម៌​នយោបាយ​ខ្មែរ​ថា «អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ» មិន​ត្រឹម​តែប៉ុណ្ណោះ លោក កឹម សុខា នឹង​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​កសាង​លទ្ធិប្រជាធិបតេយ្យ​មួយ​រូប​នៅ​កម្ពុជា។ លោក យឹម ស៊ីណន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាល​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ថា មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ គឺ​ផ្តើម​ចេញពី​អ្នក​នយោបាយ​ចេះ​អត់ឱន​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញ​ទៅមក។ លោក...

ព្រឹត្តិការណ៍​ថ្មីៗ​ក្រោយ​ពី​រុស្ស៊ី​រុល​ទ័ព​ចូល​ដែនដី​អ៊ុយក្រែន​តាម​ក្រឹត្យ​ច្បាប់​របស់​លោក ពូទីន ទទួលស្គាល់​ដែនដី​ពួក​បំបែក​រដ្ឋ

ក្រោយ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចុះ​ក្រឹត្យ​ច្បាប់​ប្រកាស​ទទួលស្គាល់​ដែនដី​ចំនួន​២ ឱ្យ​បំបែក​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ដែនដី​នៅ​តំបន់ Donetsk និង Luhansk គេ​សង្កេត​ឃើញ​មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើតឡើង​ព្រមៗ​គ្នា ក្នុង​នោះ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​សម្ពន្ធមិត្ត​ផ្សេង​ទៀត​បាន​សម្រុក​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ សហភាព​អឺរ៉ុប​មាន ២៧​ប្រទេស ក៏​បាន​ចូលរួម​ភ្លាមៗ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម។ ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុប អ្នកស្រី Ursula von der Leyen និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប...

អាជ្ញាធរ​ប្រកាស​ផាក​ពិន័យ​កូដករ​១-៥​លាន​រៀល​ក្រោម​ហេតុផល​ល្មើស​វិធាន​សុខាភិបាល

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ផាក​ពិន័យ​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ពី ១​លាន​ដល់ ៥​លាន​រៀល ក្រោម​ហេតុផល​ថា ពួកគេ​នៅតែ​រឹងរូស​ធ្វើ​កូដកម្ម​ល្មើស​នឹង​វិធាន​សុខាភិបាល និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ខណៈ​កូដករ​នៅតែ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។ សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​នាំគ្នា​ប្រមូលផ្ដុំ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ​ផ្ទុយពី​វិធាន​សុខាភិបាល ព្រមទាំង​មិន​បាន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ដែរ។ សេចក្ដី​ជូនដំណឹង​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​ក្រុម​កូដករ​ចំនួន ៦៤​នាក់​យក​ទៅ​មជ្ឈមណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ហើយ​ជា​លទ្ធផល​បាន​រក​ឃើញ​វិជ្ជមាន...

មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ថា​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​ខ្លួន​ទៅ​ស្រុក​កំណើត​វិញ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លើកឡើង​ថា រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ហើយ​ករណី​នេះ​លោក​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ត​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម មិនព្រម​ទទួលយក​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។ ប្រភព​ដដែល​បន្ត​ថា បញ្ហា​ប្រឈម​មួយ​ទៀត​នោះ មិន​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​មក​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ផុត​កំណត់​ទិដ្ឋាការ រួម​ទាំង​ការ​ចាប់​បញ្ជូន​ជនបរទេស​ខុសច្បាប់...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ឬ​ទប់ទល់​បែប​ណា​ចំពោះ​ឥទ្ធិពល​បក្ស​កាន់​អំណាច​របស់​បុរស​ខ្លាំង​កម្ពុជា​ក្នុង​ទឹកដី​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ឬ​ទប់ទល់​បែប​ណា​ចំពោះ​ឥទ្ធិពល​បក្ស​កាន់​អំណាច​របស់​បុរស​ខ្លាំង​កម្ពុជា​ក្នុង​ទឹកដី​អាមេរិក?»។

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ដែល​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​ក្រោម​លេស​រក្សា​សន្តិភាព

នៅ​ទីបំផុត រុស្ស៊ី​សម្រេច​លើក​ទ័ព​ចូល​ទឹកដី​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ចំនួន​២ បន្ទាប់ពី​សភា​ជាន់​ទាប​ដែល​ភាសា​រុស្ស៊ី​ហៅ​ឌូម៉ា បាន​ប្រកាស​ទទួលស្គាល់​តំបន់​ពីរ​នេះ​ជា​សាធារណរដ្ឋ​ឯករាជ្យ​ពី​អ៊ុយក្រែន។ សារព័ត៌មាន​អង់គ្លេស Independent បាន​ចុះផ្សាយ​ថា តំបន់​ពីរ​នេះ​ដែល​រុស្ស៊ី​លើក​ទ័ព​ចូល​ទៅ​នៅលើ​ទីតាំង​ក្រោម​ការ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ដណ្ដើម​បាន​ពី​កងទ័ព​អ៊ុយក្រែន គឺ​តំបន់ Donetsk និង Luhansk ដែល​តំបន់ Luhansk ភាសា​រុស្ស៊ី​ហៅថា Donbas។ ទង្វើ​របស់​កងទ័ព​រុស្ស៊ី បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ថ្កោលទោស​ជាច្រើន​ពី​បណ្ដា​ប្រទេស​នៅ​ទូទាំង​ពិភពលោក។ គេ​អាច​រាប់​ទាំង​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្វ្រិក។ ទង្វើ​របស់​រុស្ស៊ី មិន​ត្រឹម​រង​ការ​ថ្កោលទោស​នោះ​ទេ គឺ​រង​ទណ្ឌកម្ម​ទៀត​ផង។ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង...

សិក្ខាសាលា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មិន​រំលេច​ឈ្មោះ​លោក កឹម សុខា ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​ទេ

សិក្ខាសាលា​នៅ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់​លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​ពី​បទ​ក្បត់​ជាតិ​ដែល​មាន​អាមេរិក​នៅ​ពីក្រោយ​នោះ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​ឆ្នាំ​២០២២ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អ្នក​ទោស​នយោបាយ...

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ៣​នាក់​រង​របួស​ដោយសារ​ការពារ​ដី​សហគមន៍​ពី​ការ​កាប់​ទន្ទ្រាន​របស់​កង​ទាហាន

ពលរដ្ឋ​នៅ​សហគមន៍​ឧត្ដមស្រែខ្ពស់ ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា សមាជិក​សហគមន៍​ចំនួន ៣​នាក់​បាន​រង​របួល ដោយសារតែ​ក្រុម​ទាហាន​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​ពេល​ពួកគាត់​បាន​ព្យាយាម​ចូល​ទៅ​ការពារ និង​ទប់ស្កាត់​ក្រុម​ទាហាន​ទាំងនោះ​កុំ​ឲ្យ​ឈូស​ឆាយ និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ឧត្ដមស្រែខ្ពស់ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២។ តាម​ការ​ប្រកាស​របស់​សហគមន៍​ឧត្តមស្រែខ្ពស់ នៅ​ថ្ងៃ​ទី​២២ កុម្ភៈ នេះ​បាន​ឲ្យ​ដឹង​ថា សមាជិក​សហគមន៍​ឧត្តមស្រែខ្ពស់ និង​សហគមន៍​ត្រពាំងជោរ ប្រមាណ ៣០​នាក់ បាន​នាំគ្នា​ទៅ​ទប់ស្កាត់​ក្រុម​ទាហាន «ង​៧០» ដែល​បាន​ដឹកនាំ​កម្លាំង​ប្រមាណ ២០​នាក់​ទៅ​កាប់​រំលំ​ដើមឈើ​ចម្រុះ​នៅ​ព្រៃ​សហគមន៍​ឧត្តមស្រែខ្ពស់...

លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ដោយសារ​បទល្មើស​គ្រឿងញៀន មនុស្ស​ឃាត និង​ការ​រំលោភ​ផ្លូវ​ភេទ​នៅតែ​កើតឡើង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សង្គម​ជាតិ ខណៈ​បញ្ហា​គ្រឿងញៀន បទល្មើស​លួច អំពើ​មនុស្ស​ឃាត អំពើ​ហិង្សា ការរំលោភ​ផ្លូវ​ភេទ ដែល​លោក​ថា​កំពុង​កើតមាន​ច្រើន​នៅ​ទូទាំង​ប្រទេស។ ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ លោក ស ខេង បាន​លើកឡើង​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ផ្ទៃក្នុង​ប្រទេស​ដែល​បង្ក​ក្ដី​បារម្ភ​នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​ចរាចរ ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ រួម​ទាំង​ការ​លួច​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ...

Latest news