30.3 C
Phnom Penh

AUTHOR NAME

ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

សាលា​រាជធានី​ព្រមាន​ប្ដឹង​កូដករ​ណាហ្គា​ទៅ​តុលាការ​ដោយ​ចោទ​ប្រើប្រាស់​ហិង្សា​លើ​សមត្ថកិច្ច

សាលា​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​នឹង​បញ្ជូន​សំណុំរឿង​កូដករ​ណាហ្គា​វើលដ៍ (Naga World) ទៅ​តុលាការ ដោយ​ចោទ​ថា​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដែល​ជា​បុរស។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១១ ខែ​សីហា ដោយ​ចាត់ទុក​ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​ក្រុម​កូដករ​ថា​ធ្វើឡើង​ដោយ​ខុស​ច្បាប់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​ចោទប្រកាន់​ចំពោះ​ការ​តវ៉ា​របស់​កូដករ ថា​ជា​ការ​រៀបចំ​ដោយ​ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ដែល​នៅ​ពីក្រោយ​ការ​រៀបចំ​ឈុត​ឆាក​សម្ដែង ក្នុង​ន័យ​បង្កើត​រូបភាព​អវិជ្ជមាន បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោយ​ក្រុម​នេះ​បាន​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​យ៉ាង​គឃ្លើន​ជា​ដដែលៗ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចោទ​ថា អ្នក​ដែល​នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ក្រុម​កូដករ​នោះ បាន​ធ្វើ​សកម្មភាព​ញុះញង់ ដុត​កម្តៅ បញ្ឆេះ​កំហឹង បន្ត​ការ​ជេរ​ប្រមាថ​មក​លើ​មន្ត្រី​សាធារណៈ ហើយ​ថែម​ទាំង​ជាន់​កម្ទេច​បំផ្លាញ​បារ៉ាស់ ធ្វើ​ឲ្យ​ខូចខាត​ជិត ២០​ផ្ទាំង ហើយ​សមត្ថកិច្ច​នៅតែ​បន្ត​ស្រាក់​ដៃ​គ្នា​ធ្វើ​ជា​បារ៉ាស់​ការពារ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ...

ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ការពារ​ព្រៃឈើ​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី ចូលរួម​ការពារ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ថែរក្សា​ព្រៃឈើ​ខ្មែរ​ទុក​ជា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ត​កូន​ត​ចៅ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​អនាគត។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ចូលរួម​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​សម្រេច​តាម​ផែនការ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​បាន។ ប្រភព​ដដែល​អះអាង​ថា ក្រសួង​បរិស្ថាន​មាន​គោលការណ៍​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់ដឹង​អំពី​ទិដ្ឋភាព​ច្បាប់...

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​លោក សម រង្ស៊ី ចុះ​កិច្ចព្រមព្រៀង​កាត់​ខេត្ត​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា​នៅ​ខែ​ក្រោយ

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ចុះ​កិច្ចព្រមព្រៀង​កាត់​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ចំនួន​៤ ប្រគល់​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ដើម្បី​រស់នៅ។ ការ​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ខាងមុខ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​សំណុំរឿង​លោក សម រង្ស៊ី ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» កាលពី​ថ្ងៃទី​១១ សីហា ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក សម រង្ស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មេដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា កាលពី​ឆ្នាំ​២០១៣។ ក្នុង​បន្ទប់​សវនាការ តំណាង​អយ្យការ លោក...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​កត្តា​ស្លាប់​រស់​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​កត្តា​ស្លាប់​រស់​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​អាមេរិក?»។

IDEA TALK៖ តើ​រូបមន្ត​នៃ​ការ​ផ្ដួចផ្ដើម​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​បែប​ណា ទើប​មាន​ភាព​ប្រសើរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​រូបមន្ត​នៃ​ការ​ផ្ដួចផ្ដើម​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​បែប​ណា ទើប​មាន​ភាព​ប្រសើរ?»។

បុរស​ខ្លាំង​បន្ត​កាត់​ផ្ទៃ​បឹង​ពីរ​កន្លែង​ជិត​២០០​ហិកតារ​ក្នុង​ខេត្ត​កណ្តាល​ឱ្យ​ឯកជន​ដើម្បី​អភិវឌ្ឍ

បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស​ចូលចិត្ត​លុប​បឹងបួ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃ​បឹង​មេទឹក​ចំនួន​ពីរ​ទំហំ​ជិត ២០០​ហិកតារ​ក្នុង​ចំណោម​បឹង​២២ ដែល​បាន​ស្នើសុំ​ដាក់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ។ មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​លុប​បឹង លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ សម្រេច​កាត់​ដី​ផ្ទៃ​បឹង​មេទឹក​បែកក្អម​ទំហំ​ជាង ៥៤​ហិកតារ ស្ថិតនៅ​ឃុំ​ព្រែកអញ្ចាញ និង​ផ្ទៃ​បឹង​មេទឹក​អំពៅឌៀប ដែល​មាន​ទំហំ​ជាង ១២៨​ហិកតារ ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល...

លោក កឹម សុខា ថា​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០២៣

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ចង់​ឃើញ​កម្ពុជា​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​សីហា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ាន និង​អាស៊ី​បូព៌ា និង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក KANO Takehiro នៅ​ក្នុង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​សៅរ៍...

មហា​អំណាច​កុម្មុយនីស្ត​ចិន​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​វេន​របស់​កម្ពុជា

មហាអំណាច​កុម្មុយនីស្ត​ចិន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ពេញ​ទំហឹង​ឱ្យ​ធ្វើ​ជា​អ្នក​បន្ត​វេន​របស់​កម្ពុជា ដោយសារ​មាន​ភាព​ចាស់ទុំ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ដែល​នឹង​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នេះ​ថា រដ្ឋាភិបាល​ចិន​បាន​ចាត់ទុក​លោក...

ហេតុការណ៍​ខ្លះៗ​អំពី​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កាន់​ដែន​កោះ​តៃវ៉ាន់

កាលពី​យប់​ថ្ងៃ​អង្គារ​វេលា​ម៉ោង ១០ និង ៣៣​នាទី យន្តហោះ​ដឹក​ប្រតិភូ​នៃ​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល បាន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ សុងសាន នៅ​ក្រុង​តៃប៉ិ ដោយ​ជោគជ័យ ដោយ​ធ្វើ​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi បាន​សម្រេច​គោលដៅ។ យន្តហោះ​ដឹក​អ្នកស្រី ប៉េឡូស៊ី និង​សមាជិក​សភា ៦​រូប បាន​ហោះ​ពុះពារ​ក្រោម​រលក​នៃ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ណាស់​ពី​សំណាក់​ប្រទេស​ចិន ដែល​ក្រុង​ប៉េកាំង បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់ ហើយ​ធ្វើ​សមយុទ្ធ​ទៀត​ផង​ក្នុង​អំឡុង​ពេល​នោះ។ តែ​យន្តហោះ​របស់​កងទ័ព​អាកាស​ដែល​ដឹក​អ្នកស្រី ប៉េឡូស៊ី និង​គណៈប្រតិភូ​សភា​ប្រភេទ C-40C...

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ជាង​៦០​នាក់​ត្រូវ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ឥណ្ឌូនេស៊ី ជាង ៦០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២។ ទស្សនាវដ្ដី Tempo ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី និយាយ​ថា ពលរដ្ឋ​ឥណ្ឌូនេស៊ី ៥៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ចេញពី​កន្លែង​ឃុំ​ខ្លួន​នៃ​ក្រុម​ឆបោក ខណៈ​មនុស្ស ៧​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឥណ្ឌូនេស៊ី សហការ​ជាមួយ​កម្ពុជា​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៥៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ក្នុង​នោះ​មាន​បុរស ៤៧​នាក់ និង​ស្ត្រី ៨​នាក់ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ទទួល​ការ​ប្រឹក្សា​ផ្លូវចិត្ត​មុន​ពេល​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី វិញ។...

Latest news

© 2021, ដេលី. All rights reserved.