38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5912 POSTS
0 COMMENTS

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ដែល​ប្រមូលផ្ដុំ​តវ៉ា​មុខ​តុលាការ​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ប្រមាណ ១០០​នាក់ នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ឡើង​កាន់​តំណែង បន្ទាប់ពី​ពួកគេ​ប្រមូលផ្ដុំ​តវ៉ា​ខាង​មុខ​តុលាការ​ខេត្ត​ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ (ថ្ងៃទី​១៦ សីហា) ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់ និង​ដោះលែង​តំណាង​ពួកគេ​ដែល​កំពុង​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ។ ការ​ប្រមូលផ្ដុំ​តវ៉ា​របស់​សហគមន៍​១៩៧ សហគមន៍​១៩៥ និង​សហគមន៍​ផ្សេង​ទៀត​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​កោះកុង នា​ថ្ងៃទី​១៦ ខែ​សីហា បន្ទាប់ពី​តុលាការ​ខេត្ត​បាន​កាត់ទោស​តំណាង​ពួកគេ​ទាំង ៩​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ ៤០​លាន​រៀល​ទៅ​ឧកញ៉ា ហេង ហ៊ុយ ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «បរិហារ​បង្កាច់​កេរ្តិ៍...

ឪពុក​ជន​រងគ្រោះ​ប្តឹង​អធិការរង​ស្រុក​មង្គលបុរី​ពី​បទ​ប្រើ​ទារុណកម្ម​លើ​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់

លោក លាន លាង ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ លាង ឡាង ដែល​បាន​ស្លាប់ បាន​ដាក់​ពាក្យ​បណ្តឹង​អធិការរង​ស្រុក​មង្គលបុរី ទទួល​បន្ទុក​ផ្នែក​គ្រឿងញៀន លោក អ៊ុក ប៊ុនថុន និង​គូកន ដោយ​ទាមទារ​សំណង​ជំងឺចិត្ត ១០​ម៉ឺន​ដុល្លារ​អាមេរិក ពី​បទ​ប្រើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​អធិការដ្ឋាន​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ កាលពី​ពេល​ថ្មីៗ​នេះ។ លោក លាន លាង ដែល​ត្រូវ​ជា​ឪពុក​បង្កើត​ជនរងគ្រោះ​ឈ្មោះ លាង ឡាង ដែល​បាន​ស្លាប់...

តុល្យការ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​៥៣៨​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ជាង ២៥​ម៉ឺន​៥​ពាន់​នាក់

ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ មក​ទល់​ថ្ងៃទី​១៦ ខែ​សីហា នេះ សង្គ្រាម​បាន​អូស​បន្លាយ​អស់​រយៈពេល ៥៣៨​ថ្ងៃ។ ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន បាន​បញ្ចេញ​តួលេខ​ចុងក្រោយ​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​ការ​បាត់បង់​ទ័ព និង​សព្វាវុធ​របស់​រុស្ស៊ី។ សារព័ត៌មាន​របស់​អ៊ុយក្រែន The new voice of Ukraine បាន​ស្រង់​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន មក​ចុះផ្សាយ​ថា រុស្ស៊ី​បាត់បង់​ទ័ព និង​សព្វាវុធ​យ៉ាង​សម្បើម បើ​ប្រៀបធៀប​ទៅ​នឹង​សហភាព​សូវៀត​លើក​ទ័ព​ចូល​ទៅ​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន...

លោក ឱម យ៉ិនទៀង ជំរុញ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​បន្ត​រួម​គ្នា​ប្រឆាំង​អំពើពុករលួយ​នៅ​ប្រទេស​របស់​ខ្លួន

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង ជំរុញ​ឱ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន បន្ត​ធ្វើការ​រួម​គ្នា​ដើម្បី​ប្រឆាំង​អំពើពុករលួយ​នៅ​តាម​បណ្ដា​ប្រទេស​របស់​ខ្លួន។ យ៉ាងណា​ក៏ដោយ ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​នៅតែ​បន្ត​ជាប់​លេខ​រៀង​អាក្រក់​ដដែល ដែល​មាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង ១០ លើកលែងតែ​ប្រទេស​ភូមា។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក ឱម យ៉ិនទៀង និង​ជា​ប្រធាន​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​អាស៊ាន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លេខាធិការដ្ឋាន​អាស៊ាន-ផេក (ASEAN-PAC) នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា ជា​ការពិត​ណាស់ តំបន់​អាស៊ាន​ក៏ដូចជា​ពិភពលោក​ទាំងមូល​ដែរ​ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសហការ និង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ជា​បងប្អូន។ លោក ឱម យ៉ិនទៀង...

អង្គការ​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​ការពារ​ព្រៃកោងកាង​ដែល​ប្រឈម​បាត់បង់

អង្គការ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ទៅ​សាធារណជន​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​ការពារ​ព្រៃកោងកាង ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ​ចេញពី​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង។ បើ​តាម​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃទី​១៥ ខែ​សីហា ឲ្យ​ដឹង​ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​នៃ​ខេត្ត​កោះកុង ជា​តំបន់​កំណប់​ទ្រព្យ​នៃ​ព្រៃកោងកាង​ធំ​ជាងគេ​នៅ​អាស៊ី ប៉ុន្តែ​ព្រៃកោងកាង​ធំ​បំផុត​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​កំពុង​ប្រឈម​បាត់បង់​ដោយសារតែ​លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ កាត់​ផ្ទៃដី​ទំហំ​ជាង ៦៧០០​ហិកតារ (៦៧៦៨​ហិកតារ)...

ភរិយា​ដើម​ទាមទារ​ឱ្យ​ក្រសួង​យុត្តិធម៌​បកស្រាយ​ករណី​តែងតាំង​លោក ជា ពេជ្រ ជា​វីរ​ព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍​ទាំង​ជាប់​ពិរុទ្ធ

ភរិយា​របស់​អតីត​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រតនគិរី លោក ជា ពេជ្រ គឺ​អ្នកស្រី ហ៊ាន លក្ខិណា ទាមទារ​ឱ្យ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយ​ជុំវិញ​ករណី​លោក ជា ពេជ្រ ត្រូវ​បាន​ដំឡើង​ទៅ​ជា​វីរព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ដោយ​ខកខាន​អនុវត្ត​ទោស​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ផិត​ក្បត់» កាលពី​ឆ្នាំ​២០១៩ កន្លងទៅ។ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ លក្ខិណា ហ៊ាន (Leakkhena Hean) បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា...

លោក ខៀវ សំផន ស្នើសុំ​អាច​ប្រើ​កុំព្យូទ័រ​បន្ត​ដើម្បី​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​បាន​ចងក្រង

មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក ខៀវ សំផន បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​កូនក្ដី​របស់​ខ្លួន​ប្រើ​កុំព្យូទ័រ​បន្ត ដើម្បី​អាច​សរសេរ​បញ្ចប់​សៀវភៅ​ដែល​លោក​បាន​ចងក្រង​ទុក​នា​ពេល​កន្លងមក។ មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ខៀវ សំផន គឺ​លោក គង់ សំអុន បាន​ប្រាប់​ទៅ​វិទ្យុ​បារាំង​កាលពី​ម្សិលមិញ (ថ្ងៃទី​១៥ សីហា) ថា ការ​ស្នើ​នេះ​បន្ទាប់ពី​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក ខៀវ សំផន ប្រើប្រាស់​កុំព្យូទ័រ​បន្ត បើ​ទោះ​កុំព្យូទ័រ​ចាស់​របស់​លោក​ត្រូវ​បាន​មេធាវី​យក​ទៅ​ជួសជុល​ឲ្យ​រួច​ហើយ​ក្ដី។ លោក គង់ សំអុន អះអាង​ថា កន្លងមក កូនក្ដី​របស់​លោក​អាច​ប្រើ​កុំព្យូទ័រ​បាន...

IDEA TALK៖ តើ​កម្ពុជា​អាច​ត្រូវ​ចាត់ទុក​ជា​កូរ៉េខាងជើង​ទី​ពីរ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែរ​ឬ​ទេ?

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​កម្ពុជា​អាច​ត្រូវ​ចាត់ទុក​ជា​កូរ៉េខាងជើង​ទី​ពីរ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ដែរ​ឬ​ទេ?»។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សាច់ញាតិ​ជនរងគ្រោះ​ប្ដឹង​ករណី​អាជ្ញាធរ​ប្រើ​ទារុណកម្ម​សួរ​ចម្លើយ​រហូត​ដល់​ស្លាប់

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា ឪពុក​ម្តាយ ឬ​សាច់ញាតិ​ជនរងគ្រោះ​ដែល​សង្ស័យ​ថា​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​អាជ្ញាធរ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ អាច​ដាក់​ពាក្យ​បណ្តឹង​ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​ប្តឹង​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ទារុណកម្ម ដើម្បី​ស្វែងរក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ទារុណកម្ម គឺ​ដើម្បី​ឱ្យ​គណៈកម្មាធិការ​មួយ​នេះ​បើក​ការ​ស៊ើបអង្កេត​ប្រមូល​ភស្តុតាង​លើ​ករណី​នេះ​ឱ្យ​បាន​ច្បាស់ ព្រោះ​ថា​បើ​ពិនិត្យ​តាម​ស្លាកស្នាម​លើ​រូបរាងកាយ​របស់​ជនរងគ្រោះ គឺ​មាន​មន្ទិល​សង្ស័យ​យ៉ាង​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ ដែល​មិនមែន​បណ្តាល​មកពី​ជំងឺ​គាំង​បេះដូង​ដូច​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​បាន​អះអាង​នោះ​ទេ។ លោក...

IDEA TALK៖ ស្ថានភាព​កម្មករ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «ស្ថានភាព​កម្មករ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត»។

Latest news