37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5858 POSTS
0 COMMENTS

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​ផែនការ​ប្រមូល​លុយ​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ត្អូញត្អែរ​ថា បោះឆ្នោត​រួច​ភ្លាម តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ភ្លែត ដែល​នេះ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ត្រឡប់​មក​វិញ​ដែល​ពួកគេ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ដែល​មិន​យក​លុយ​ពី​កីឡាករ​បរទេស​នៅ​មុន​ការ​បោះឆ្នោត​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ សីហា នេះ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក មុន​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺ​នៅ​ឋិតឋេរ​ដដែល មិន​ឡើង​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ចម្លែក​អី​តែ​ស្រុក​ខ្មែរ អី​ក៏​ចៃដន្យ​ម្ល៉េះ មុន​បោះឆ្នោត​មិន​ឡើង​ថ្លៃ​ទេ តែ​គ្រាន់តែ​បោះឆ្នោត​រួច​ភ្លាម​ស្រាប់តែ​ឡើង​ថ្លៃ​ភ្លែត​តែម្តង។ លោក...

លោក ហ៊ុន សែន តែងតាំង​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​បក្ស​អំណាច​ខ្មែរ​ជា​ទីប្រឹក្សា

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន តែងតាំង​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់។ ក្នុង​សេចក្តី​សម្រេច​ស្ដីពី​ការ​តែងតាំង​មន្ត្រី​គណបក្ស ចុះ​ថ្ងៃទី​២៧ ខែ​កក្កដា កន្លងទៅ ហើយ​ដែល​សារព័ត៌មាន The Cambodia Daily ទើប​បាន​ទទួល ឲ្យ​ដឹង​ថា ការ​តែងតាំង​លោក សួន សេរីរដ្ឋា ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​តាម​ការ​សម្រេច​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល។ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក...

វៀតណាម​អបអរ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣

អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម អបអរ​សាទរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ និង​សូម​ឱ្យ​ទំនាក់ទំនង​ក្នុង​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ បន្ត​រឹងមាំ​យូរ​អង្វែង​រវាង​វៀតណាម និង​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ង្វៀន ភូជុង (Nguyen Phu Trung) បាន​ចេញ​លិខិត​អបអរ​សាទរ​មួយ​ទៅ​កាន់​លោក ហ៊ុន សែន ក្នុង​នាម​ជា​សមមិត្ត​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ សីហា នេះ​ថា «ជាមួយ​ស្មារតី​សមមិត្ត​ដែល​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​រហូត​មក...

តុលាការ​លោក ហ៊ុន សែន ឃុំ​ខ្លួន​ពលរដ្ឋ​២​នាក់​បន្ទាប់ពី​និយាយ​រិះគន់​លោក ហ៊ុន ម៉ាណែត

តុលាការ​ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​ពលរដ្ឋ ២​នាក់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់ពី​ពួកគេ​បាន​និយាយ​រិះគន់​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​វេន​ពី​ឪពុក​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហុង ពៅ ចុះ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ឌី សូរនាត យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ហេតុផល​ថា...

IDEA TALK៖ តើ​របប​បន្ត​ពូជ​អំណាច​នៅ​កម្ពុជា​ជា​ការ​វាយ​បំបាក់​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្រិត​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​របប​បន្ត​ពូជ​អំណាច​នៅ​កម្ពុជា​ជា​ការ​វាយ​បំបាក់​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្រិត​ណា?»។

មហា​បុរស​ខ្លាំង​នៅ​រុស្ស៊ី សម្រេច​មិន​ទៅ​ប្រជុំ​កំពូល BRICSនៅ​អាហ្រ្វិក​ខាងត្បូង តើ​អាច​មកពី ICC ចេញ​ដីកា​ចាប់​ខ្លួន?

កាលពី​សប្ដាហ៍​មុន វិមាន​ក្រឹមឡាំង​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង វិញ​ថា លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន នឹង​មិន​ទៅ​ចូលរួម​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច ឬ​ហៅ​កាត់​ថា BRICS ដែល​នឹង​ធ្វើ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាហ្វ្រិក​មួយ​នេះ​នៅ​ថ្ងៃទី​២០ ខែ​សីហា ខាងមុខ​នេះ​ទេ។ តែ​សេចក្ដី​ជូនដំណឹង​របស់​ក្រុង​មូស្គូ មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នោះ​ទេ គ្រាន់តែ​ប្រាប់​ថា លោក​រដ្ឋមន្ត្រី​ការបរទេស ហ្សេហ្គេស ស្គូយរូវ ត្រូវ​ទៅ​ជំនួស​លោក ពូទីន។ នេះ​ជា​ចំណោទ​មួយ​ដែល​ត្រូវ​លើក​មក​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​មហា​បុរស​ខ្លាំង​នៅ​រុស្ស៊ី ដូរ​ជំហរ​បែប​នេះ ដែល​កន្លងមក​តែងតែ​ប្រកាស​ថា​លោក ពូទីន ត្រូវតែ​ទៅ​ចូលរួម​ប្រជុំ​នៃ​មេដឹកនាំ...

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​និង​បញ្ឈប់​រឹតត្បិត​សេរីភាព

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​ច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សេរីភាព​ខ្មែរក្រោម ដោយ​ចាត់ទុក​ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចុះ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដោយ​បំពាន​ទៅ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​នៃ​អង្គការ​សហប្រជាជាតិ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ទៅ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​មាន​សេរីភាព និង​បញ្ឈប់​រាល់​ការ​រឹតត្បិត​សេរីភាព​របស់​ខ្មែរក្រោម​ជាបន្ទាន់។ លើស​ពី​នេះ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​វើលដ៍​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​សម្រាប់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​កើតឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​សង្គម​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មាន​បញ្ហា​បន្ត​កន្ទុយ​គ្នា មិនមែន​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ថា​ជំងឺ​សង្គម​ទាំងនោះ​នឹង​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​ត្រូវ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​ពី​វិបត្តិ​សង្គម​ទាំងនេះ​ផង​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា វិវាទ​ការងារ​នៃ​ក្រុម​ណាហ្គា​វើលដ៍​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​ជាង...

រដ្ឋសភា​ឯក​បក្ស​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២១​សីហា បន្ទាប់ពី​លោក ហ៊ុន សែន ផ្ទេរ​តំណែង​ទៅ​លោក ហ៊ុន ម៉ាណែត

រដ្ឋសភា​ឯក​បក្ស​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃ​២១ និង​ថ្ងៃទី​២២ ខែ​សីហា បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ថា​លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញ​សិទ្ធិ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែ​សីហា។ សេចក្តី​ជូនដំណឹង​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​រដ្ឋសភា ចុះ​ថ្ងៃទី​៣១ ខែ​កក្កដា ឲ្យ​ដឹង​ថា រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​ក្នុង​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែ​សីហា ខាងមុខ​នេះ។ រដ្ឋសភា​ឯក​បក្ស​ប្រកាស​បើក​កិច្ចប្រជុំ​លើកដំបូង​នៅ​អាណត្តិ​ទី​៧ នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ក្រោម​បញ្ជា​លោក ហ៊ុន សែន...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​មាន​ចរិត​ផ្ដាច់ការ​មិន​ខុស​ពី​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ពិត​ជា​មាន​ចរិត​ផ្ដាច់ការ​មិន​ខុស​ពី​ឪពុក ដោយសារ​មិនទាន់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ផង បាន​ប្រើ​អំណាច​បញ្ជា​ឱ្យ​កម្លាំង​ក្រោម​បង្គាប់​ចាប់​ចង​ពលរដ្ឋ​ដែល​មាន​ជំងឺ​សរសៃប្រសាទ​ដែល​បាន​រិះគន់​លើ​ខ្លួន។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ កក្កដា ថា មិនទាន់​បាន​កាន់​អំណាច​ពេញដៃ​ផង ចាប់ផ្តើម​ផ្ដាច់ការ​បណ្តើរៗ​ហើយ ចុះ​ទម្រាំ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ចុង​ខែ​សីហា នេះ​ទៀត តើ​កូនប្រុស​ច្បង​ស្នង​មរតក​អំណាច​បន្ត​ពូជ​នេះ នឹង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​ទៀត​យក​ទៅ​ដាក់​គុក។ លោក អ៊ុំ សំអាន លើកឡើង​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន ឪពុក​ផ្ដាច់ការ...

Latest news