34.7 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5831 POSTS
0 COMMENTS

ក្រុមប្រឹក្សា​ជាតិ​នឹង​បើក​កិច្ចប្រជុំ​ចុងក្រោយ​កំណត់​ប្រាក់ឈ្នួល​កម្មករ​អប្បបរមា​នៅ​សប្តាហ៍​ក្រោយ

ក្រសួង​ការងារ​ប្រកាស​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​នឹង​បើក​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ ដើម្បី​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតផល​ស្បែកជើង ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ នៅ​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន បាន​បង្ហាញ​បំណង​របស់​ខ្លួន​ចង់​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់ខែ ២១៥​ដុល្លារ​យ៉ាងតិច​ក្នុង ១​ខែ​សម្រាប់​ឆ្នាំ​២០២៣។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤ ទទួល​បាន​គោល​ជំហរ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ ពី ៣​ភាគី ក្នុង​នោះ​តំណាង​ភាគី​ថៅកែ​រោងចក្រ បាន​ឯកភាព​យក​តួលេខ...

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អំពើ​ជួញដូរ​និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​នៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ចាត់​វិធានការ​ច្បាប់​ដោយ​ស្មើ​ភាព និង​ម៉ឺងម៉ាត់ និង​គ្មាន​ការ​លើកលែង ដើម្បី​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង និង​បុគ្គល​ដែល​ពាក់ព័ន្ធ​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​ដែល​កំពុង​កើតមាន​យ៉ាង​ផុសផុល​នៅ​កម្ពុជា​សព្វថ្ងៃ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​ផ្លូវការ​មួយ កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ស្រាវជ្រាវ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់។ ក្នុង​នោះ ចំពោះ​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ពិតប្រាកដ ឬ​ការ​ជួញដូរ​កម្លាំង​ពលកម្ម ឬ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​ត្រូវ​ពន្លាត​ការ​ស្រាវជ្រាវ​ដើម្បី​សំដៅ​ទៅ​រក​បទល្មើស​សម្អាត​ប្រាក់​បន្ថែម​ទៀត។ ប្រភព​ដដែល ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ត្រួតពិនិត្យ...

លោក ហ៊ុន សែន ថា​នៅតែ​មាន​សិទ្ធិ​គ្រប់គ្រង​គណៈរដ្ឋមន្ត្រី​បន្ទាប់ពី​លោក​លែង​ជា​នាយករដ្ឋមន្ត្រី

បុរស​ខ្លាំង​កម្ពុជា​ដែល​ក្រាញ​អំណាច​ជាង ៤​ទសវត្សរ៍ លោក ហ៊ុន សែន ប្ដេជ្ញា​ថា​បើ​ទោះបីជា​លោក​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​លោក​អាច​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​បាន​ដូច​ធម្មតា​ដដែល ដោយ​លោក​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​បាន​គ្រប់​ពេលវេលា។ មេដឹកនាំ​បែប​ជើងកាង​ចិត្ត​ឆៅ​រូប​នេះ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី និង​គណៈរដ្ឋមន្ត្រី​ទាំងនោះ​អនុវត្ត​ខុស​ពី​គោល​ជំហរ​គណបក្ស នោះ​លោក​មាន​សិទ្ធិ​ដក​តំណែង​របស់​ពួកគេ​គ្រប់​ពេល​ទាំងអស់ ព្រោះ​ថា​នៅ​កម្ពុជា គឺ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស ដូច្នេះ​បក្ស​ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អ្នក​ទាំងនោះ។ លោក ហ៊ុន សែន អះអាង​ថា ក្នុង​អំឡុង​ពេល​លោក​កំពុង​នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេលនេះ លោក​ក៏​មិន​ធ្វេសប្រហែស​ឱ្យ​នរណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​លោក​បាន​ឡើយ...

IDEA TALK៖ តើ​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​ពេញលេញ​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​បែប​ណា​ដែរ​ក្នុង​រយៈពេល ៦៧​ឆ្នាំ​មក​នេះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​ពេញលេញ​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​បែប​ណា​ដែរ​ក្នុង​រយៈពេល ៦៧​ឆ្នាំ​មក​នេះ?»។

លោក ពូទីន រង​សម្ពាធ​ឱ្យ​ចុះចេញ​ពី​តំណែង ក្រោយពី​បាក់​ទ័ព​នៅ​សមរភូមិ​អ៊ុយក្រែន​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២

កំពូល​ជន​ផ្ដាច់ការ​រុស្ស៊ី​ម្នាក់​ដែល​កំពុង​រុញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​ក្ដី​វិនាស និង​អាម៉ាស់​បំផុត គឺ​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​បុរស​រូប​នេះ​កាន់​អំណាច​ជា​ប្រធានាធិបតី​រុស្ស៊ី​ជាង ២០​ឆ្នាំ​មក​ហើយ។ បុរស​នេះ​ហើយ​ដែល​ចាត់ទុក​អ្នក​នយោបាយ​ប្រឆាំង​ថា​ជា​សត្រូវ​របស់​ខ្លួន។ អ្នក​នយោបាយ​ប្រឆាំង​ជាច្រើន​នាក់​ដែល​បុរស​នេះ​បញ្ជា​ឲ្យ​តុលាការ​ចេញ​ដីកា​កាត់ទោស ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិសាសន៍​ឯង និង​មាន​គំនិត​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក។ ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច បុរស​នេះ​បាន​បញ្ជា​ទ័ព​ឲ្យ​ទៅ​វាយ​យក​ទឹកដី​នៃ​ប្រទេស​ជិតខាង​របស់​ខ្លួន។ នៅ​ឆ្នាំ​២០០៨ គាត់​បាន​បញ្ជា​ទ័ព​ឱ្យ​លុកលុយ​ប្រទេស Georgia ដោយ​វាយ​យក​បាន​ទឹកដី​មួយ​ផ្នែក​ពី​ប្រទេស​នេះ។ បុរស​រូប​នេះ​ក៏​បាន​បញ្ជា​ទ័ព​ឲ្យ​លុកលុយ​ប្រទេស​អ៊ុយក្រែន ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​លើក​នេះ គឺ​មិន​ដូច​ឆ្នាំ​២០០៨ នោះ​ទេ ដែល​កងទ័ព​រុស្ស៊ី ងាយ​វាយ​យក​ទឹកដី​ប្រទេស Georgia...

ឧទ្ធរណ៍​សម្រេច​ឲ្យ​សកម្មជន​CNRP ១២​នាក់​និង​អតីត​មន្ត្រី​មហាផ្ទៃ​ម្នាក់​ជាប់​គុក​ម្នាក់ៗ​៣​ឆ្នាំ​៨​ខែ

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង ដោយ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៣​ឆ្នាំ ៨​ខែ​ដដែល។ ចៅក្រម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក យន់ ណារ៉ុង បាន​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​អង្គារ ទី​១៣ កញ្ញា នេះ​ថា ត្បិត​ពេល​សវនាការ​នៅ​ថ្ងៃទី​១៦ ខែ​សីហា កន្លងទៅ ពួកគេ​បាន​បដិសេធ​ក្ដី ប៉ុន្តែ​បើ​តាម​ការ​សួរ​ដេញដោល និង​ភស្តុតាង​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ រក​ឃើញ​ថា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ប្រាកដ​មែន។ លោក​បញ្ជាក់​ថា តុលាការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ជាប់​ពន្ធនាគារ​ម្នាក់ៗ...

តំណាងរាស្ត្រ​អាមេរិកាំង​ទម្លាយ​ថា​បុរស​ខ្លាំង​កម្ពុជា​មាន​ចេតនា​គេចវេះ​មិន​ហ៊ាន​ជួប​តទល់​នឹង​ពួកគេ

តំណាងរាស្ត្រ​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ដែល​តែ​ជំរុញ​ឲ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទម្លាយ​ថា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គេចវេះ​មិន​ហ៊ាន​ប្រឈម​មុខ​តទល់​ជាមួយ​នឹង​ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​មួយ​ក្រុម​ដែល​បាន​នាំគ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ តំណាងរាស្ត្រ​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ក្នុង​ពិធី​ទទួលទាន​ភោជនាហារ​សាមគ្គី ដើម្បី​អបអរ​សាទរ និង​ផ្តល់​កិត្តិយស​សម្រាប់​ការ​ចូល​និវត្តន៍​របស់​លោក​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ថា លោក ហ៊ុន សែន...

អ្នកវិភាគ​រិះគន់​លោក ហ៊ុន សែន ថា​ចេះ​ឲ្យ​តម្លៃ​សេ្តច​ប្រទេស​ផ្សេង ប៉ុន្តែ​មិន​ចេះ​ឲ្យ​តម្លៃ​សេ្តច​របស់​ខ្លួន

លោក ហ៊ុន សែន អះអាង​ថា ព្រះ​មហាក្សត្រិយ៍​ចក្រភព​អង់គ្លេស អេលីហ្សាប៊ែត ទី​២ (Elizabeth II) ដែល​ទើប​នឹង​យាង​ចូល​ទិវង្គត​ជា​ឥស្សរជន​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ​អង្គ​ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​រាជកិច្ច រាជ​វិន័យ និង​ប្រកប​ដោយ​ព្រះរាជ​បញ្ញាញាណ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​បន្ទាប់ពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហាក្សត្រិយ៍ អេលីហ្សាប៊ែត ទី​២ នៅ​ស្ថានទូត​អង់គ្លេស កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ព្រះ​មហាក្សត្រិយ៍ អេលីហ្សាប៊ែត...

លោក ហ៊ុន សែន ជំរុញ​ឲ្យ​លោក ខឹម វាសនា ចេញ​មុខ​បំភ្លឺ​ករណី​មាន​ការ​ចោទ​ថា​លោក​នៅ​ពីក្រោយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឲ្យ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា និង​អ្នកគាំទ្រ​ចេញ​មុខ​បកស្រាយ បន្ទាប់ពី​មាន​ការ​ចោទ​ថា លោក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​ជួបជុំ​នៅ​ជើងភ្នំ​គូលែន ដើម្បី​បង្វែរ​ចេញពី​ព្រឹត្តិការណ៍​ផ្សេង​ទៀត។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ខុស​ច្បាប់​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា លោក ហ៊ុន សែន ថ្លែង​ថា មាន​ក្រុម​អគតិ​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​លោក​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​លើ​ការ​ប្រមូលផ្ដុំ​របស់​លោក ខឹម វាសនា និង​អ្នកគាំទ្រ​នៅ​ភ្នំ​គូលែន​ខេត្ត​សៀមរាប។ លោក​ស្នើ​ទៅ​លោក ខឹម វាសនា...

IDEA TALK៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​មិន​អាច​ធានា​ដល់​សន្តិសុខ និង​សន្តិភាព​ជាតិ​ខ្មែរ​បាន​យូរ​អង្វែង?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កត្តា​អ្វី​ខ្លះ​ដែល​មិន​អាច​ធានា​ដល់​សន្តិសុខ និង​សន្តិភាព​ជាតិ​ខ្មែរ​បាន​យូរ​អង្វែង?»។

Latest news