28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5864 POSTS
0 COMMENTS

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ទី​២​នៅ​ភូមា

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ ដើម្បី​តាមដាន​ការ​វិវឌ្ឍ​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន។ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្នុង​នាម​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា រយៈពេល ៥​ថ្ងៃ​ជា​លើក​ទី​២ ចាប់ពី​ទី​២៩ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី​៣...

ទូត​អាល្លឺម៉ង់​អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​អំពី​លទ្ធផល​ឃុំ​ខ្លួន​លោក កឹម សុខា

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ផល​ប្រយោជន៍​របស់​កម្ពុជា​នៃ​ការ​សម្រេច​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តាម​សំណើ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើឡើង​ក្នុង​សវនាការ​លើក​ទី​៤៦ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា លោក Christian Berger បាន​ប្រតិកម្ម​ភ្លាមៗ​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ នេះ បន្ទាប់ពី​ព្រះរាជអាជ្ញា​ស្នើ​ឱ្យ​តុលាការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ ថា​តុលាការ​គួរតែ​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​ពី​លទ្ធផល​ទៅ​ថ្ងៃ​ខាងមុខ​ចំពោះ​ការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​លោក កឹម...

IDEA TALK៖ តើ​សកម្មភាព​បែប​ណា​ដែល​អាច​ចាត់ទុក​ជា​សកម្មភាព​នយោបាយ ហើយ​ថា​តើ​សកម្មភាព​នយោបាយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សកម្មភាព​បែប​ណា​ដែល​អាច​ចាត់ទុក​ជា​សកម្មភាព​នយោបាយ ហើយ​ថា​តើ​សកម្មភាព​នយោបាយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​បែប​ណា​ខ្លះ?»។

ហ្វាំងឡង់​និង​ស៊ុយអែត​នឹង​ក្លាយ​ជា​សមាជិក​ណាតូ​ដ៏​ឆាប់​បន្ទាប់ពី​តួកគី​ទម្លាក់​ចោល​គំនិត​រាំង​ខ្ទប់

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា នេះ រំពឹង​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ នឹង​ទទួល​បាន​សច្ចាប័ន​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ NATO របស់​ពួកគេ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា។ លោក Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ NATO ក្នុង​ទីក្រុង​ម៉ាឌ្រីដ...

IDEA TALK៖ តើ​កម្មករ​ខ្មែរ​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​កម្រិត​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្មករ​ខ្មែរ​បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ​កម្រិត​ណា​ខ្លះ?»។

បទវិភាគ៖ តើ​ណាតូ​អាច​ឆ្លើយតប​ដូចម្ដេច​ចំពោះ​សង្គ្រាម​កាន់តែ​ធ្ងន់​លើ​ទឹកដី​អ៊ុយក្រែន?

ជំនួប​កំពូល​អង្គការ​យោធា​ណាតូ (NATO) រយៈពេល ៣​ថ្ងៃ​ចាប់ផ្ដើម​ហើយ​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ។ ជំនួប​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​បិទ​បញ្ចប់​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន G-7 ដែល​បាន​ធ្វើឡើង​នៅ​លើ​ទឹកដី​អាល្លឺម៉ង់ ហើយ​ចំ​ពេល​រុស្ស៊ី វាយ​កាន់កាប់​បាន​ទីតាំង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត​លុយហាន់ នៃ​តំបន់​ដុនបាស ភាគ​ខាងកើត​ប្រទេស និង​ការ​បាញ់​មីស៊ីល​ជាង ៦០​គ្រាប់​រយៈពេល ៣​ថ្ងៃ​ទៅ​លើ​ភាគ​ខាងលិច ភាគ​ខាងជើង និង​តំបន់​រដ្ឋធានី​គៀវ ដោយ​បណ្ដាល​ឱ្យ​ខូច​ខ្ទេចខ្ទី​រចនាសម្ព័ន្ធ​យោធា និង​អគារ​លំនៅឋាន​របស់​ប្រទេស​អ៊ុយក្រែន។ គ្រាប់​មីស៊ីល​របស់​រុស្ស៊ី​ជាច្រើន​គ្រាប់​ក៏​បាន​បាញ់​ចំ​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ប្រជាជន​អ៊ុយក្រែន​ផង​ដែរ។ យោង​តាម​កងទ័ព​អាកាស​អ៊ុយក្រែន រុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ប្រភេទ​បាញ់​កម្ទេច​នាវាចម្បាំង​ឈ្មោះ Kh-22 បាញ់​ចេញពី​តំបន់ Koursk...

IDEA TALK៖ តើ​វិបត្តិ​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​អាច​រាលដាល​ជា​វិបត្តិ​សង្គម​ធំ​កម្រិត​ណា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​សមរម្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វិបត្តិ​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​អាច​រាលដាល​ជា​វិបត្តិ​សង្គម​ធំ​កម្រិត​ណា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​សមរម្យ?»។

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​យក​អ្នកស្រី ស៊ូជី មក​ឃុំ​ក្នុង​ផ្ទះ​គឺ​ដូច​ករណី​លោក កឹម សុខា ដែរ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា ការ​ស្នើ​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទៅ​កាន់​របប​សឹក​ភូមា ឲ្យ​យក​អ្នកស្រី អ៊ុងសាន ស៊ូជី មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ គឺ​កាន់តែ​បង្ហាញ​ពី​ល្បិចកល​របស់​លោក ហ៊ុន សែន ដែល​បាន​ធ្វើ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា សព្វថ្ងៃ​នេះ។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

បទវិភាគ៖ តើ​បក្ស​ភ្លើង​ទៀន​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​ទេ?

មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ភ្លើង​ទៀន គឺ​លោក សុន ឆ័យ ធ្លាប់​អះអាង​ថា ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប ធ្លាប់​ប្រាប់​រូបលោក​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​តាំង​ពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ការ​លើកឡើង​នេះ គឺ​អាច​ជា​ការ​ចង់​បញ្ជាក់​ថា ការ​ចូលរួម​ការ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន គឺជា​រឿង​ត្រឹមត្រូវ ដោយ​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ផង​ដែរ។ ប៉ុន្តែ​ការ​លើកឡើង​របស់​លោក សុន ឆ័យ ហាក់ដូចជា​ខុសពី​ការពិត​នៃ​ជំហរ​សហគមន៍​អន្តរជាតិ។ នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ នេះ សហគមន៍​អឺរ៉ុប បាន​ព្រមាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក ហ៊ុន សែន...

ព្រះរាជអាជ្ញា​ស្នើ​ចៅក្រម​ចេញ​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខា ចោទ​បំពាន​បម្រាម​នយោបាយ

ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើ​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃទី​២៩ មិថុនា នេះ ដែល​បាន​បំពាន​បម្រាម​របស់​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ បន្ទាប់ពី​លោក​បាន​ចុះ​ជួប​អ្នកគាំទ្រ​របស់​លោក​កាលពី​ពេល​កន្លង​ទៅ។ ការ​ប្រកាស​ស្នើ​របស់​ព្រះរាជអាជ្ញា​នេះ ធ្វើឡើង​ក្នុង​ពេល​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បើក​សវនាការ​លើក​ទី​៤៦ ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ បើ​យើង​ទៅ​តាម​គេហទំព័រ Twitter របស់​កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​ថា ការ​ជូនដំណឹង​ជាបន្ទាន់។ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្នើ​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក...

Latest news