32.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

សាខា​បក្ស​ប្រឆាំង​នៅ​អាមេរិក​ថា​តុលាការ​មាន​ចេតនា​ឱ្យ​ក្រុម​លោក សម រង្ស៊ី វាយប្រហារ​លោក កឹម សុខា

សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ឬ​ហៅថា CNRP-USA ព្រមាន​ថា សំណួរ​អយ្យការ​ដែល​បាន​សាកសួរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​មាន​ចេតនា​ផ្តល់​ឱកាស​ឱ្យ​ក្រុម​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី មាន​លេស​វាយប្រហារ និង​មួលបង្កាច់​លើ​លោក កឹម សុខា ដើម្បី​ធ្វើ​ឱ្យ​បាត់បង់​ប្រជាប្រិយភាព។ សេចក្តី​ថ្លែងការណ៍​របស់ CNRP-USA កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​កត់សម្គាល់​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​តំណាង​អយ្យការ​ប្រឹង​ជជីក​សួរ​លោក កឹម...

អ្នក​ឃ្លាំមើល៖ បើ​ចិន​មាន​កងទ័ព​លើ​ទឹកដី​កម្ពុជា នោះ​កងទ័ព​អាមេរិក​ក៏​អាច​មាន​លើ​ទឹកដី​ថៃ​និង​វៀតណាម​ដែរ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា អះអាង​ថា កង​នាវា​ជើងទឹក​របស់​អាមេរិក​នឹង​មាន​វត្តមាន​លើ​ទឹកដី​ថៃ ហើយ​កងទ័ព​អាមេរិក​ក៏​នឹង​មាន​នៅ​លើ​ទឹកដី​វៀតណាម ដើម្បី​ពង្រឹង​ការ​ការពារ​ដែន​សមុទ្រ​របស់​ប្រទេស​ទាំងនោះ នៅ​ពេល​ដែល​កងទ័ព​ជើងទឹក​ចិន បង្ហាញ​ខ្លួន​លើ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ អះអាង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ថា ថៃ និង​វៀតណាម ប្រាកដ​ជា​នឹង​ឆ្លើយតប​យ៉ាង​សមស្រប​ចំពោះ​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក...

អាមេរិក​ព្រមាន​កម្ពុជា​ថា​នឹង​ជួប​ផលវិបាក បើ​ទ័ព​ចិន​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​កម្ពុជា

ទីប្រឹក្សា​សន្តិសុខ​នៃ​ក្រសួង​ការបរទេស​អាមេរិក លោក Derek Chollet បាន​ធ្វើការ​ព្រមាន​ថា ប្រសិន​ចិន​ពិត​ជា​មាន​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ពិត​មែន​នោះ គឺ​កម្ពុជា​ជៀស​មិន​រួច​ពី​ការ​ប្រឈម​នឹង​ផលវិបាក​ជា​ពុំ​ខាន​ឡើយ។ លោក Derek Chollet បាន​ផ្ដល់​ការ​ព្រមាន​ដូចនេះ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ជប៉ុន Nikkei Asia ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា។ លោក Derek Chollet បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ អាមេរិក​ក៏​ជា​មិត្ត​នឹង​កម្ពុជា​ដែរ តែ​បើ​មាន​ការ​លាក់លៀម គឺ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ លោក​បន្ត​ថា ប្រសិនបើ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ចិន...

លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ឱ្យ​មន្ត្រី​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ

លោក ហ៊ុន សែន បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក​បន្ថែម​ទៀត ដើម្បី​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ពាក់​ផ្កាយ​៤ និង​មន្ត្រី​ផ្សេង​ទៀត​ធ្វើជា​កម្មសិទ្ធិ ស្រប​ពេល​ដែល​ផ្ទៃដី​បឹង​ធម្មជាតិ​ដែល​នៅ​សល់​ចុងក្រោយ ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​អស់​ជាង ២​ពាន់​ហិកតារ​ហើយ​នោះ។ ក្នុង​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​ទីតាំង​ដែល​មាន​ទំហំ​ជាង ៦​ហិកតារ (៦១៨៣៦​ម៉ែត្រ​ក្រឡា) ស្ថិត​នៅ​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចេញពី​ផ្ទៃ​បឹង​តាមោក (បឹង​កប់ស្រូវ)...

IDEA TALK៖ បើ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​ចិន​លើ​ទឹកដី​របស់​ខ្លួន តើ​អនាគត​ថៃ​និង​វៀតណាម​អាច​អនុញ្ញាត​ឲ្យ​មាន​នាវា​ចម្បាំង​អាមេរិកាំង​លើ​ទឹកដី​របស់​ពួកគេ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «ប្រសិន​បើ​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​ចិន​លើ​ទឹកដី​របស់​ខ្លួន តើ​អនាគត​ថៃ​អាច​អនុញ្ញាត​ឲ្យ​មាន​នាវា​ចម្បាំង​អាមេរិកាំង​ក្នុង​ឈូង​សមុទ្រ​ថៃ ហើយ​វៀតណាម​អាច​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិកាំង​ក្នុង​ដែន​ទឹក​វៀតណាម នៅ​ម្តុំ​កោះត្រល់ អតីត​កោះ​ខ្មែរ​ដែរ​ឬ​ទេ?»។

កិច្ច​សម្ភាសន៍​ពិសេស៖ (វគ្គ​២) លទ្ធផល​នៃ​សន្និសីទ​ស្ដីពី​ការងារ​ពិភពលោក​ក្នុង​សហរដ្ឋ​អាមេរិក

កិច្ច​សម្ភាសន៍​ពិសេស​សម្រាប់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «លទ្ធផល​នៃ​សន្និសីទ​ស្ដីពី​ការងារ​ពិភពលោក​ក្នុង​សហរដ្ឋ​អាមេរិក»។

រុស្ស៊ី​តាម​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​ណា​ដែល​ហ៊ាន​ប្រើ​ពាក្យ រុស្ស៊ី​ធ្វើ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន

អំឡុង​មុន​សង្គ្រាម​ចាប់ផ្ដើម វិមាន​ក្រឹមឡាំង ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ប្រកាស​ឲ្យ​ម៉ាស៊ីន​ឃោសនា​របស់​លោក​ធ្វើការ​ព្រមាន​ថា បើ​រុស្ស៊ី​វាយ​លើ​ទឹកដី​អ៊ុយក្រែន គឺ​មិន​ឲ្យ​លើស ៧២​ម៉ោង​នោះ​ទេ គឺ​កងទ័ព​រុស្ស៊ី នឹង​វាយ​កាន់កាប់​បាន​ប្រទេស​អ៊ុយក្រែន ទាំងស្រុង។ ខណៈ​ប្រព័ន្ធ​ឃោសនា​របស់​ក្រុង​មូស្គូ កំពុង​បញ្ចេញ​សង្គ្រាម​វោហារសាស្ត្រ​នេះ គឺ​កងទ័ព​រុស្ស៊ី​ជិត ២០​ម៉ឺន​នាក់​បាន​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន​ទៅ​ហើយ ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​កាំភ្លើងធំ ប្រព័ន្ធ​មីស៊ីល រថក្រោះ រថពាសដែក និង​យន្តហោះ​ចម្បាំង​យ៉ាង​ច្រើន​នៅ​តាម​ព្រំដែន​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ដែល​ជាប់​នឹង​រុស្ស៊ី។ នៅ​ពេល​លោក...

ពលរដ្ឋ​ថា​ការ​ដឹក​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​វៀតណាម​កំពុង​ផ្ទុះឡើង​យ៉ាង​អានាធិបតេយ្យ

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បាន​រក​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​អានាធិបតេយ្យ ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​បាន​បញ្ចប់ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​មួយ​ហ៊ាន​ចេញ​មុខ​ធ្វើការ​ទប់ស្កាត់​នោះ​ឡើយ។ ពលរដ្ឋ​រស់នៅ​ភូមិ​ឡំ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា មាន​សកម្មភាព​ដឹក​ឈើ​ប្រភេទ​សុក្រំ និង​ស្រឡៅ តាម​ម៉ូតូ​ចំនួន ១០០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក្នុង​តម្លៃ​មួយ​គីឡូក្រាម ៤០០​រៀល ដោយ​មាន​ការ​សម្របសម្រួល​ពី​មន្ត្រី​ការពារ​ព្រំដែន​អូរក្រម៉ា។ ពលរដ្ឋ​ដដែល​បន្ថែម​ទៀត​ថា រូបលោក​គ្មាន​អំណាច​ណា​មួយ​អាច​ទៅ​ទប់ស្កាត់​បាន​នោះ​ទេ ក្រៅ​តែ​ពី​ពាក្យ​សោកស្ដាយ​ព្រៃឈើ​ខ្មែរ​ដែល​កំពុងតែ​បាត់បង់។ លោក​បន្ត​ថា សូម្បី​រូបលោក​ផ្ទាល់​ក៏​ធ្លាប់​ត្រូវ​បាន​គេ​គំរាមកំហែង​ចាប់​ដាក់​គុក​ថែម​ទៀត​ផង។ សកម្មជន​ការពារ​ព្រៃឈើ​ដែល​ធ្វើការ​លើ​បញ្ហា​នេះ លោក...

លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ស្ថិត​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ ដែល​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម ក្នុង​ការ​ធានា​ថា​កុមារ​មាន​សុវត្ថិភាព​នៅ​គ្រប់​ទីកន្លែង។ លោក ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នក​ដឹកនាំ​ស្ដីពី​ដំណោះស្រាយ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ថា ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ គឺ​ត្រូវតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សម្របសម្រួល​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចាត់​វិធានការ​ទាន់​ពេលវេលា និង​តឹងរ៉ឹង​ដាច់ខាត​ចំពោះ​សកម្មភាព​ហិង្សា​គ្រប់​ទម្រង់​ទាំងអស់។ លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​ការ​ទប់ស្កាត់​រាល់​សកម្មភាព​ហិង្សា​លើ​កុមារ និង​លើក​កម្ពស់​កិច្ច​ការពារ​កុមារ​ផង​ដែរ។ ជាក់ស្តែង...

លោក កឹម សុខា ឆ្លើយតប​ព្រះរាជអាជ្ញា​ដែល​ចោទ​សួរ​ភ្ជាប់​ជាមួយ​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ លោក កឹម សុខា បាន​ប្រតិកម្ម​ទៅ​នឹង​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទ​សួរ និង​ភ្ជាប់​រូបលោក​ទៅ​នឹង​ករណី​លោក សម រង្ស៊ី។ លោក​បាន​ឆ្លើយតប​ថា លោក​មិន​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​លោក សម រង្ស៊ី ទៀត​នោះ​ឡើយ ក្រោយ​ពេល​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី បាន​ដើរ​ចេញពី​ស្មារតី​រួបរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់។ លោក កឹម សុខា បាន​និយាយ​ទៅ​កាន់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មិថុនា...

Latest news