32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5853 POSTS
0 COMMENTS

ចិន និងតៃវ៉ាន់ កាន់តែតានតឹង ខណៈចិនបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងធំៗគំរាមតៃវ៉ាន់

សារព័ត៌មាន Taiwan Time បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រទេសចិន កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងធំៗ ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះសង្រ្គាមដើម្បីបង្ខំអោយមានការបង្រួបបង្រួម។ ប្រភពដដែលឲ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំងដ៏ទំនើប Liaoning និង Shandong ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធនៅឯឆ្នេរ Bohai Bay នៃតំបន់សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas នៅជិត បំផុតនឹងកោះតៃវ៉ាន់។ នេះជាលើកដំបូងហើយ...

អគ្គស្នងការនគរបាលជាតិបញ្ជាឱ្យដកបារ៉ាស់តាមដងផ្លូវទាំងអស់ជាបន្ទាន់

អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវដកបារ៉ាស់តាមដងផ្លូវទាំងឡាយ និងមិនត្រូវហៅយានយន្តរបស់ពលរដ្ឋដែលបើកបរលើដងផ្លូវដោយមិនបានល្មើសច្បាប់ចរាចរណ៍ដើម្បី សួរនាំនោះឡើយ។ សារជាសំឡេងដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមនៅថ្ងៃទី២៦ឧសភានេះ  អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានដាក់បទបញ្ជាដល់ស្នងការរាជធានី-ខេត្តទាំងអស់ត្រូវដកបារ៉ាស់ដែលដាក់នៅតាមដងផ្លូវទាំងអស់ជាបន្ទាន់។ បន្ថែមពីនេះ លោកក៏បានណែនាំជាថ្មីទៀតថាសមត្ថកិច្ចមិនត្រូវហៅយានយន្តប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅលើដងផ្លូវមិនបានល្មើសច្បាប់ ដើម្បីសួរនាំជាដាច់ខាត។ មន្រ្តីប៉ូលិសជាន់ខ្ពស់រូបនេះ ព្រមានថាប្រសិនបើមានស្នងការនគរបាលខេត្ត រូបណាប្រព្រឹត្តទង្វើបែបនេះតទៅទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ហើយលោកក៏បាននិយាយចំស្នងការនគរបាលខេត្តមួយចំនួនដែលអនុញ្ញាតឱ្យមានសកម្មភាពនេះ ដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរីជាដើម។ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដោយបង្កើនប្រាក់ផាកពិន័យទ្វេដងចំពោះអ្នកដែលបើកបរល្មើសច្បាប់ ក្រោមហេតុផលដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា...

មនុស្ស២នាក់ស្លាប់និង៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារបរិភោគត្រីក្រពត

ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពួកគេទាំងនោះបានបរិភោគត្រីក្រពត ហើយពុល កាលពីថ្ងៃម្សិលមិញក្នុងភូមិមួយ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឱ្យដឹងថា មនុស្ស២នាក់ បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពាក់ព័ន្ធករណីពុលត្រីក្រពតនេះ។ ប្រភពដដែលឱ្យដឹងទៀតថា ករណីពុលត្រីកំពតស្លាប់ ក្រោយបរិភោគទទួលទានអាហារពេលល្ងាច មួយសន្ទុះក្រោយមក ហើយជនរងគ្រោះជាបុរសទាំងអស់។ ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចខេត្តកំពង់ស្ពឺឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាយកត្រីដែលរកបានយកមកធ្វើម្ហូបដូចសព្វមួយដង ដោយរួមមានលាយទាំងត្រីក្រពតផងដែរ ព្រោះមិនដឹងថាត្រីក្រពតពុលអាចសម្លាប់មនុស្សបានយ៉ាងដូច្នេះ។ មិនត្រឹមតែមនុស្សទេដែលស្លាប់ សូម្បីតែអាចម៍ត្រីកំពត ដែលធ្វើហើយបោះចោលទៅលើដី...

បក្សប្រឆាំងនៅក្រៅប្រទេសជំរុញឱ្យរដ្ឋាភិបាលមានវិធានការជាក់លាក់ដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គណបក្សសង្រ្គោះជាតិបានលើកឡើងថាវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋខ្មែររាប់លាននាក់ជួបប្រទះបញ្ហាប្រឈមក្នុងជីវភាពយ៉ាងខ្លាំង និងបាត់បង់ប្រាក់ចំណូល  ពិសេសត្រូវប្រឈមបញ្ហាប្រាក់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែម្តង។ ប្រភពដដែលបន្តថា កន្លងមករដ្ឋាភិបាលលោកហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន ដោយលើកទឹកចិត្តដល់ធនាគារឬមីក្រូហិរញ្ញវត្ថុទាំងនោះពិនិត្យលទ្ធភាពសងបំណុលរបស់ពលរដ្ឋទៅតាមភាពជាក់ស្តែងនីមួយៗ ប៉ុន្តែវិធានការទាំងនោះពុំមានប្រសិទ្ធភាពនិងមិនបានទូលំទូលាយឡើយ។ បក្សប្រឆាំងបន្តថាពលរដ្ឋខ្មែរដែលជំពាក់បំណុលនៅតែមិនទទួលបានការពន្យារពេលនៃការសងបំណុលទាំងប្រាក់ដើម និងការប្រាក់ ហើយត្រូវបង្ខំចិត្តលក់កេរ្តិ៍អាករ ឬ រកខ្ចីប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់ឬចំណាកស្រុកទៅប្រទេសថៃជាថ្មីទៀតទាំងប្រថុយប្រថាន ដើម្បីរកប្រាក់សងបំណុលធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ វិបត្តិនេះ គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានជំរុញជាថ្មីទៀតទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការជាក់លាក់ និងម៉ឹងម៉ាត់ បន្ថែមទៀត...

IDEA TALK៖ ការលុបចោលសេចក្ដីប្រកាសរួម និងសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាអាចជួយសង្គ្រោះព្រំដែនខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្តីអំពី៖ តើការលុបចោលសេចក្ដីប្រកាសរួម និងសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាអាចជួយសង្គ្រោះព្រំដែនខ្មែរបានយ៉ាងណាខ្លះ?

នាវាទី២របស់អ៊ីរ៉ង់ដឹកប្រេងទៅអោយវេណេហ្សូអេឡាបានចូលដល់សមុទ្រវេណេហ្សូអេឡា ទោះបីអាមេរិកព្រមានក៏ដោយ

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលទៅសមុទ្រវេណេហ្សូអេឡានិងច្រកសមុទ្រការ៉ាបៀនអំពីអន្ដរគមន៍របស់កងនាវាអាមេរិកដែលប្រកាសថានឹងទប់ស្កាត់នាវារបស់អ៊ីរ៉ង់ដឹកប្រេងទៅឱ្យរបប ជនផ្ដាច់ការម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡា។ ប៉ុន្ដែសារព័ត៌មានរុស្ស៊ីស្ពុតនីកបានចុះផ្សាយថានាវាទីពីររបស់អ៊ីរ៉ង់ដែលដឹកប្រេងទៅអោយរបបលោកម៉ាឌូរ៉ូត្រូវរាយការណ៍មកថាបានឆ្លងកាត់ច្រកសមុទ្រការ៉ាបៀនដោយបានបើកចូលដល់ដែនទឹកវេណេហ្សូអេឡាទៀតផង គឺនៅតែពុំឃើញសហរដ្ឋអាមេរិកអន្ដរាគមន៍ឃាត់នាវានោះទេ។ ប្រភពដដែលបានបញ្ជាក់ថានាវាទីពីររបស់អ៊ីរ៉ង់មានឈ្មោះថា'Forest'បានទៅដល់ដែនទឹកវេណេហ្សូអេឡាដោយសុវត្ថិភាពហើយកាលពីយប់ថ្ងៃអាទិត្យទី២៤ ខែឧសភា ប៉ុន្ដែនាវានោះត្រូវបានអមដំណើរការពារដោយនាវាចម្បាំងរបស់វេណេហ្សូអេឡា។ នេះបើតាមការអោយដឹងរបស់រដ្ឋមន្រ្ដីវេណេហ្សូអេឡាទទួលបន្ទុកថាមពល។ កាលពីយប់ថ្ងៃសៅរ៍ទី២៣ ខែឧសភានាវាអ៊ីរ៉ង់លើកទីមួយដឹកប្រេងអោយប្រទេសវេណេហ្សូអេឡាឈ្មោះថា FORTUNE ដែលបានមកដល់សមុទ្រវេណេហ្សូអេឡា ក៏អមការពារដោយនាវាចម្បាំងប្រទេសនេះដែរ។ យ៉ាងណាមានការងឿងឆ្ងល់នឹងចោទជាសំណួរថា ហេតុអ្វីបានជា     សហរដ្ឋអាមេរិកមិនឃើញមានអន្ដរាគមន៍ណាមួយដើម្បីរាំងខ្ទប់នាវាទាំងនេះនៅពេលដែលកំពុងឆ្លងកាត់ច្រកសមុទ្រការ៉ាបៀន? ហើយបើតាមសេចក្ដីរាយការណ៍មកថានាវារបស់អ៊ីរ៉ង់ចំនួនបីគ្រឿងទៀតបានកំពុងធ្វើដំណើរមកជិតដល់ច្រកសមុទ្រការ៉ាបៀនថែមទៀត។ នៅទីនោះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួនបួនគ្រឿងបានដាក់ពង្រាយតាំងពីថ្ងៃទី៨ ខែឧសភា ដើម្បីទប់ស្កាត់នាវាទាំងឡាយណាដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងរបបលោកម៉ាឌូរ៉ូដែលកំពុងរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ សំណួរសួរថា តើហេតុអ្វីបានជាអាមេរិក ពុំមានវិធានការទៅលើនាវារបស់អ៊ីរ៉ង់នៅពេលនេះ? សារព័ត៌មាន អាមេរិក Washington Examiner បានចុះផ្សាយថា រដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ត្រាំកំពុងស្ថិតក្នុងជំហរមួយ...

អ្នកវិភាគថា វៀតណាមនៅតែចងចិត្តឈ្លានពានកម្ពុជា

អ្នកវិភាគនយោបាយកំពុងរស់នៅក្រៅប្រទេស លើកឡើងថា                       វៀតណាមនៅតែអនុវត្តមហិច្ឆតាពង្រីកទឹកដី ប៉ុន្តែលោក ហ៊ុន សែន នៅតែខ្វល់ត្រឹមមហិច្ឆតាពង្រឹងអំណាចគ្រួសារត្រកូលហ៊ុននោះឡើយ។ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងនៅថ្ងៃនេះថា ជ្រុងមួយនៃយុទ្ធសាស្ត្របន្តឈ្លានពានរបស់វៀតណាម គឺនៅពេលបោះបង្គោលណា១ ឬបោះបាន១វគ្គរវាងកម្ពុជា-វៀតណាម រដ្ឋអំណាចយួនបានរៀបចំឲ្យសិស្សានុសិស្ស និងនិស្សិតរបស់ខ្លួន ចុះមើលទីតាំងបង្គោលទាំងនោះ។ បន្ថែមពីនេះ មន្ត្រីយោធាវៀតណាមតែងតែណែនាំថា នេះគឺជាគ្រាន់តែជាបង្គោលបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថ្ងៃក្រោយ បង្គោលទាំងឡាយ អាចនឹងត្រូវបោះចូលទឹកដីកម្ពុជានៅត្រង់ណាទៀត ឬយកទៅបោះជាប់ខ្សែព្រំដែនថៃតែម្ដង គឺអាស្រ័យលើសមត្ថភាពអ្នកជំនាន់ក្រោយៗរបស់វៀតណាមជាបន្តបន្ទាប់»។ លោក គឹម...

អាជ្ញាធរខេត្តកណ្តាលអះអាងថាតង់ជាង៣០កន្លែង ដែលបោះដោយវៀតណាមបានរុះរើចេញហើយ

អាជ្ញាធរខេត្តកណ្តាលបានអះអាងថាតង់យោធាវៀតណាម ដែលបានបោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមួយនេះ ទាំង៣១កន្លែងត្រូវបានភាគីវៀតណាម រុះរើចេញវិញអស់ហើយ តាំងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។ ការរុះរើនេះ ក្រោយមានសំណើរពីភាគីកម្ពុជា បន្ទាប់ពីពួកគេបានចូលមកបោះតង់នៅតំបន់មិនទាន់ឯកភាពគ្នារយៈពេលជាងពីរខែកន្លះមកហើយនេះ។ សារព័ត៌មានថ្មីៗបានដកស្រង់សម្តីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ចុះផ្សាយនៅថ្ងៃច័ន្ទនេះថា តង់ចំនួន៣១ទីតាំង ដែលយោធាវៀតណាម ចូលមកបោះតង់ និងឈរជើងនេះបានរុះរើចេញវិញអស់ហើយ។ លោកបញ្ជាក់ថា ពួកគេបានចូលមកបោះតង់ និងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលនោះដើម្បីទប់ស្កាត់ប្រជាជន កុំឲ្យឆ្លងដែនចេញចូលប្រទេសទាំងពីរ ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ១៩។ លោក...

លោក កឹម សុខា អំពាវនាវដល់ប្រទេសជាមិត្តបន្តជួយកម្ពុជា

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអំពាវនាវឱ្យ                   បណ្តាប្រទេសជាតិមិត្តកម្ពុជាបន្តជួយកម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ១៩នេះ។ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃច័ន្ទនេះ ក្នុងការអរគុណដល់ប្រទេសជាមិត្ត ដែលបានជួយដល់កម្ពុជាដោយ សុទ្ធចិត្តក្នុងពេលកន្លងមក និងបច្ចុប្បន្ន ស្របតាមគុណតម្លៃនៃមនុស្សជាតិ។ ជាមួយគ្នានេះ លោកអំពាវនាវដល់ប្រទេសជាមិត្តរបស់កម្ពុជា សូមបន្តជួយដល់កម្ពុជា លើវិស័យនានា ជាពិសេសបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គម នៅពេលអនាគត ដែលចាំបាច់តម្រូវឲ្យមានការរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ក្រៅពីការអំពាវនាវឱ្យបណ្តាប្រទេសជាមិត្តជួយដល់កម្ពុជា...

សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធស្នើសុំធ្វើបាតុកម្មទាមទារឱ្យអាជ្ញាធរថៃបើកឱ្យពលរដ្ឋខ្មែរបានឆ្លងព្រំដែនប្រកបមុខរបរនៅដីថៃបានជាធម្មតា

សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មដោយសន្តិវិធីនៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានរយៈពេល៧ថ្ងៃ។ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឌិន ពុទ្ធី បានផ្ញើលិខិតមួយទៅអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យមានការបើកច្រកព្រំដែនអន្តរជាតិប្រទេសទាំងពីរ ពិសេសភាគីថៃ អនុញ្ញាតឱ្យអាជីវករ អ្នកថ្មើជើង អ្នកអូសរទេះ អ្នករត់ម៉ូតូឌុប អ្នកបើកបរយានយន្តខ្មែរជាដើម អាចឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក  ដើម្បីបានចូលទៅលក់ដូរនៅស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ នៅត្រឹមថ្ងៃទី១ មិថុនា ជាកំហិត។ តាមគម្រោងបាតុកម្មដោយសន្តិវិធីនេះ គ្រោងនឹងធ្វើឡើងរយៈពេល៧ថ្ងៃ ដោយមានអ្នកចូលរួម១៥០០នាក់...

Latest news