42.2 C
Phnom Penh

ចិន និងតៃវ៉ាន់ កាន់តែតានតឹង ខណៈចិនបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងធំៗគំរាមតៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន Taiwan Time បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះថា ប្រទេសចិន កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងធំៗ ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះសង្រ្គាមដើម្បីបង្ខំអោយមានការបង្រួបបង្រួម។

ប្រភពដដែលឲ្យដឹងថា នាវាផ្ទុកយន្ដហោះចម្បាំងដ៏ទំនើប Liaoning និង Shandong ត្រូវបានរាយការណ៍មកថា កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធនៅឯឆ្នេរ Bohai Bay នៃតំបន់សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas នៅជិត បំផុតនឹងកោះតៃវ៉ាន់។ នេះជាលើកដំបូងហើយ ដែលនាវាចម្បាំងដ៏ទំនើបថ្មីរបស់ចិនទាំងពីរ គ្រឿងនេះ ត្រូវដាក់ពង្រាយស្របពេលដែលនឹងបង្កអោយមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯច្រកសមុទ្រកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ។ ក្រុមអ្នកសង្កេតការណ៍ ព្រួយបារម្ភអំពីការផ្ទុះសង្រ្គាម រវាងចិន និងតៃវ៉ាន់ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

ការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានពី ការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងលោកស្រីសាយអ៊ឺងវិន ដែលបានថ្លែងក្នុងពិធីស្បថចូលកាន់តំណែង ក្នុងឋានៈជាប្រធានាធិបតីតៃវ៉ាន់រយៈពេល៤ឆ្នាំទៅមុខទៀតកាលពីថ្មីៗនេះ។

នៅក្នុងពិធីនោះ អ្នកស្រី អ៊ឹងវិន បានប្រាប់ចិនថា តៃវ៉ាន់ចង់ចរចាជាមួយចិន តែសុំអោយចិនកុំ លើកឡើងថា តៃវ៉ាន់ជាដែនកោះឬ ជាខេត្តរបស់ចិន ព្រោះតៃវ៉ាន់មិនអាចរស់នៅក្រោម ដំបូងបក្សកុម្មុយនិស្ត ឬប្រទេសមួយប្រព័ន្ធ២នោះទេ។ អ្នកស្រីបន្តថា តៃវ៉ាន់ គឺជារដ្ឋអធិបតេយ្យ ដែលមានសមត្ថភាព គ្រាប់គ្រាន់ដើម្បីការពារជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។

ប៉ុន្តែនៅពេល រដ្ឋាភិបាល ចិន ដាក់ពង្រាយនាវា ផ្ទុកយន្តហោះ ចំនួន២គ្រឿងដ៏ធំនេះ បានធ្វើអោយតៃវ៉ាន់ឆ្លើយតប ដែលជាប្រតិកម្មនឹងរដ្ឋមន្ត្រីការបរទេសចិន វាំងយី និងនាយករដ្ឋមន្ត្រី លីខឺឈាង ដែលប្រកាសថាក្រុងប៉េកាំងមានគោលនយោបាយមួយគឺបង្ខំអោយតៃវ៉ាន់នឹងចិន មានការបង្រួមបង្រួមទោះជាត្រូវប្រើប្រាស់ កម្លាំងកងទ័ពក៏ដោយ។

សម្រាប់តៃវ៉ាន់ គឺមិនចុះញ៉មឡើយ ចំពោះការគំរាមពីសំណាក់កម្មាភិបាល ចិន។ ក្រសួងការ ករបរទេស តៃវ៉ាន់ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រាប់ថា មានតែរដ្ឋាភិបាលស្របច្បាប់មួយគត់ ដែលកើតចេញពីការបោះឆ្នោត និងស្របតាមឆន្ទៈរបស់ពលរដ្ឋតៃវ៉ាន់ ទើបជារដ្ឋាភិបាលតំណាងអោយតៃវ៉ាន់ហើយតៃវ៉ាន់កំពុងត្រូវបានទទួលស្គាល់ជាសកលជាប្រទេស ប្រជាធិបតេយ្យជឿនលឿន។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ បន្តថា បំណងរបស់រដ្ឋាភិបាលចិនគែចង់អោយមានការបង្រួបបងរួម ជាមួយដែនដី មួយមានប្រជាធិបតេយ្យជឿនលឿន គឺមិនអាចទៅរួចទេព្រោះគោលការណ៍ដឹកនាំ និងមនោគមមន៍វិជ្ជាដឹកនាំ គឺខុសគ្នាស្រឡះមិនឆ្លុះ        បញ្ជាំងនឹងឆន្ទៈនៃប្រទេសប្រជាធិបតេយ្យនោះទេ។

ទាំងតៃវ៉ាន់នឹង ចិន គឺជាភាគីនៃកិច្ចព្រមព្រៀង ថែរក្សាសន្តិភាពនិងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់ ហើយការគាបសង្កត់និងគំរាមកំហែកពីសំណាក់ក្រុងប៉េកាំងគឺជា ការរំលោភកិច្ចព្រមព្រៀងនេះ។ នេះ ជាសេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសតៃវ៉ាន់។

តែយ៉ាង ពលរដ្ឋតៃវ៉ាន់ដែលបានបោះឆ្នោតអោយ អ្នកស្រី សាយអ៊ឺងវិន បន្តកាន់តំណែងប្រធានាធិបតី មួយអាណត្តិទៀត កាលពីថ្ងៃទី១១មករា ឆ្នាំ២០២០ ដែលជាការឆ្លើយរួចទៅហើយអំពីការចង់បានរបស់ពលរដ្ឋតៃវ៉ាន់ ដែលចង់បានឯករាជ្យ។

ចំពោះលទ្ធផលនេះ គឺជាឆ្លើយតបនឹង លទ្ធផលស្ទង់មតិមួយដោយបង្ហាញថា ពលរដ្ឋតៃវ៉ាន់ រហូត៨៤% មិនត្រូវអោយអោយកោះតៃវ៉ាន់ នៅក្រោមគោលនយោបាយប្រទេសចិននោះទេ។ ក្នុងការស្ទង់មតិនោះ គឺភាគច្រើនបារម្ភអំពីក្រុងប៉េកាំងនឹងរឹតត្បិត កោះតៃវ៉ាន់ ដូចគ្នានឹងក្រុងហុងកុងដែលរដ្ឋាភិបាលកុម្មុយនិសចិន បានកំពុងស្នើច្បាប់ទៅសភា ប្រជាជនចិន ដាក់ដែនដីនេះ ក្នុងច្បាប់សន្តិសុខរបស់ចិន។

កាលពីថ្ងៃថ្ងៃទី២៤ឧសភា យ៉ាងតិចបាតុកក្រុងហុងកុង ១៨០នាក់ត្រូវឃាត់ខ្លួន ហើយនាំទៅ កាន់ស្ថានីយ៍ប៉ូលិស ដើម្បីផាកពិន័យករណីរំលោភសារាចរណ៍ហាមជួបជុំគ្នា ចាប់ពី៨នាក់ឡើងទៅ ដែលជាវិធានការដាក់ក្រុងហុងកុង ក្រោមភាពអាសន្ននៃការផ្ទុះមេរោគកូរ៉ូណា។

ប៉ុន្តែក្នុងការបង្រ្កាបប្រឆាំង នឹងបាតុករហុងកុងដែលប្រឆាំងនឹងក្រុងប៉េកាំងស្នើច្បាប់សន្តិសុខលើដែនដីហុងកុង ដែលនាំអោយមនុស្សច្រើននាក់រងរបួស គឺប្រធានាធិបតីតៃវ៉ាន់ សាយអ៊ឹងវិនបានចាត់ទុកការស្នើបង្កើតច្បាប់សន្តិសុខរបស់ចិនប៉េកាំងគឺ ជាការគំរាមកំហែងសេរីភាព និងឯករាជ្យភាពប្រព័ន្ធយុត្តិធម៌ដែនដីហុងកុង។ អ្នកស្រី សាយ អ៊ឹងវិនបានសរសេរលើហ្វេសប៊ុករបស់អ្នកស្រីថា គ្រាប់កាំភ្លើង និងការបំបិទមាត់ មិនមែនជាវិធីសាស្ត្រដែលត្រូវប្រើដើម្បីដោះស្រាយឆន្ទៈរបស់ប្រជាជនហុងកុងដែលចង់បានសេរីភាព និងប្រជាធិបតេយ្យនោះឡើយ។ 

លោកស្រីបន្តថា តៃវ៉ាន់ នឹងកាន់តែចេញមុខខ្លាំង ហើយរុលទៅមុខដើម្បីជួយគាំទ្រ និងផ្ដល់ ជំនួយចាំបាច់សម្រាប់ហុងកុងដែលអ្នកស្រីថា សហគមន៍អន្តរជាតិក៏មានសិទ្ធិដូចនេះដែរក្នុងការការពារសិទ្ធិមនុស្ស។ ក្នុងស្ថានភាពនេះ តៃវ៉ាន់បានប្រកាស សន្យាផ្ដល់សិទិ្ធជ្រកកោនអោយ បាតុករហុងកុងដែលរត់មកកាន់កោះតៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស