CATEGORY
ព័ត៌មានអន្តរជាតិ
អាមេរិកទាត់ចោលសំណើរបស់ចិនសុំយកកម្ទេចកម្ទីបាឡុងដែលអាមេរិកបាញ់ទម្លាក់
សហរដ្ឋអាមេរិកទាត់ចោលសំណើរបស់ចិន សុំឱ្យអាមេរិកប្រគល់វត្ថុកម្ទេចកម្ទីបាឡុងដែលត្រូវកងទ័ពអាកាសអាមេរិកបាញ់ទម្លាក់ដោយបាញ់មីស៊ីលចេញពីយន្តហោះចម្បាំង F-២២ កាលពីថ្ងៃសៅរ៍កន្លងមកនេះ។
បាឡុងនេះត្រូវបានបាញ់ទម្លាក់នៅពេលវាកំពុងហោះសំកាំងលើលំហអាកាសនៃឆកសមុទ្រក្នុងរដ្ឋ South Carolina។ ការបាញ់ទម្លាក់បាឡុងរបស់ចិន ដោយសារតែបាឡុងនោះបានហោះចូលដែនអាកាសអាមេរិក ហើយអាមេរិកចោទថាជាបាឡុងស៊ើបការណ៍។...
វិទ្យាស្ថានសិក្សាសង្គ្រាម ISW ដែលមានការិយាល័យនៅក្រុងវ៉ាស៊ីនតោន បានហៅការវាយតម្លៃរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថាជាការគិតហួសប្រមាណ ដែលថារុស្ស៊ីមានលទ្ធភាពវាយយកបានទាំងស្រុងនូវតំបន់ដុនបាស់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ដុនបាស់...
អូស្ត្រាលី អាមេរិក អង់គ្លេស និងអឺរ៉ុបបង្កើនទណ្ឌកម្មលើរបបសឹកភូមាក្នុងខួប២ឆ្នាំរដ្ឋប្រហារ
ប្រទេសជាច្រើនបានបង្កើនការដាក់ទណ្ឌកម្មទៅលើរបបសឹកភូមា ដែលបានធ្វើរដ្ឋប្រហារដោយប្លន់អំណាចពីរដ្ឋាភិបាលរបស់អ្នកប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី ជាជើងឯកប្រជាធិបតេយ្យក្នុងតំបន់អាស៊ីក្នុងខួបពីរឆ្នាំនៃការគ្រប់គ្រងដោយរបបសឹក។
ក្នុងខួប ២ឆ្នាំនេះ ប្រទេសអូស្ត្រាលី បានសម្រេចដាក់ទណ្ឌកម្មទៅលើពួកយោធាភូមា ចំនួន...
ឥណ្ឌូនេស៊ីបញ្ជូនឧត្តមសេនីយ៍ជាន់ខ្ពស់ប្រាប់ទៅរបបសឹកភូមាថាត្រូវវិលទៅរកប្រជាធិបតេយ្យវិញ
ប្រធានាធិបតីឥណ្ឌូនេស៊ី សម្រេចបញ្ជូនឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ឱ្យដឹកនាំប្រតិភូទៅប្រទេសភូមា ដោយប្រាប់ផ្ទាល់ទៅមេដឹកនាំរបបសឹកថា ឆ្នាំ២០២៣ នេះ ត្រូវតែផ្ទេរអំណាចទៅរកប្រព័ន្ធដឹកនាំតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
នេះបើតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia...
នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺជាខួប ២ឆ្នាំដែលពួកយោធាភូមា បានធ្វើរដ្ឋប្រហារប្លន់អំណាចពីរដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់អ្នកស្រី អ៊ុងសាន...
លោក ហ្សេឡេនស្គី ថាលោក ពូទីន លែងសមជាមេដឹកនាំរុស្ស៊ីទៀតហើយ
សង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន មានចំនួន ៣៣៧ថ្ងៃហើយ និង ១២ខែហើយ បើគិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ។
អ្វីដែលពិភពលោកចាប់អារម្មណ៍ជាងគេនោះ...
នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ មករា នេះ រុស្ស៊ីបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីទៀតទៅលើប្រទេសអ៊ុយក្រែន ដែលមើលទៅទំនងជាប្រតិកម្មទៅនឹងក្រុមបស្ចិមប្រទេស ដែលសម្រេចបញ្ជូនរថក្រោះ Leopard-2 ចំនួន...
ប្រមុខការទូតឥណ្ឌូនេស៊ីព្រមានថានឹងមិនបណ្ដោយឱ្យរបបសឹកភូមាបង្កអសន្តិសុខក្នុងតំបន់ឡើយ
ឥណ្ឌូនេស៊ី គឺជាប្រទេសដ៏ធំជាងគេ ហើយក៏មានឥទ្ធិពលជាងគេនៅក្នុងសមាគមអាស៊ាន។ ប្រទេសនេះប្រកាន់ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ គឺមិនក្លែងក្លាយដូចកម្ពុជានោះទេ។
នៅពេលនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី...
ក្រុមអ្នកវិភាគ៖ រុស្ស៊ីចង់សាកល្បងវាយសន្ធប់លើអ៊ុយក្រែនមួយប្រាវទៀតតែអាចបរាជ័យធ្ងន់ធ្ងរ
សង្គ្រាមដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាប្រទេសជិតខាង បានឈានចូលដល់ ១២ខែហើយ។ ក្នុងពេលនេះ រុស្ស៊ីនៅតែពុំមានឱកាសដើម្បីឈ្នះសង្គ្រាមជាមួយនឹងការវាយរំលំរដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានឡើយ។
តែមហាអំណាចនេះនៅតែរកមធ្យោបាយដើម្បីវាយលុក និងវាយកាន់កាប់ទឹកដីអ៊ុយក្រែន...
ពលរដ្ឋចិនឆ្លងជំងឺកូវីដ-១៩ហក់ឡើងជាង ១ពាន់លាននាក់នៅរយៈពេលជាងមួយខែ
ក្រសួងសុខាភិបាលប្រទេសចិន ចាប់ផ្ដើមទទួលស្គាល់នូវភាពកម្សោយរបស់ខ្លួនចំពោះការទប់ស្កាត់មិនបានសម្រេចនូវការរីករាលដាលការឆ្លងជំងឺកូវីដ-១៩។
បើតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន Bloomberg ឲ្យដឹងថា ៨០ភាគរយនៃចំនួនប្រជាជនចិន ១៤១០លាននាក់ បានឆ្លងជំងឺនេះនៅទូទាំងប្រទេស ហើយតួលេខនេះគឺជាការបញ្ជាក់របស់អ្នកជំនាញចិន Wu...