42.2 C
Phnom Penh

CATEGORY

ពាណិជ្ជកម្ម

របប​កុម្មុយ​នីស្តចិន​ប្រកាស​ផ្តល់​ជំនួយ​ជិត​៦​រយ​លាន​ដុល្លារ​ និង​ ទិញ​អង្ករ​កម្ពុជា​៤០​ម៉ឺនតោន​នៅ​ឆ្នាំ​នេះ​

មេ​ដឹកនាំ​ក្រុង​ប៉េកាំង​លោក​ស៊ី ជីងពីង​បាន​ប្រកាស​ផ្តល់​ជំនួយ​ប្រមាណ​៤​ពាន់​លានយ័ន​ឬ​ស្មើនឹង​ជិត​ ៦០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា។ ​ការ​ផ្តល់​នេះ​គឺ​សម្រាប់​អភិវឌ្ឍន៍​នៅ​កម្ពុជា​រយៈ​ពេល​៣​ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១។​

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា​(CBS)​ប្រកាស​ថា​មិនមាន​ការ​លួច​លុយ​ក្រុមហ៊ុន​ទេ​

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​កម្ពុជា​(CBS)​របស់​លោក​ឧកញ៉ា​គិតម៉េង​ប្រកាស​ថា ​ទីប្រឹក្សា​របស់​ខ្លួន​ឈ្មោះ​ហ៊ុយ វណ្ណៈ​ដែល​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​សហ​ភាព​សហព័ន្ធ​ អ្នក​សារ​ព័ត៌មាន​កម្ពុជា ​មិន​បាន​លួច​លុយ​ក្រុមហ៊ុន​ ដូច​ការ​ចោទ​ប្រកាន់​របស់​បុគ្គលិក​ទូរទស្សន៍ ​CNC​នោះ​ទេ។​

កម្មវិធីIdea Talk៖ តើទីផ្សារស្រូវអង្កររបស់កម្ពុជាបច្ចុប្បន្នកំពុងជួបឧបសគ្គអ្វីខ្លះ?

កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី២២មករាឆ្នាំ២០១៩។

លោក​ហ៊ុន សែន​អះអាង​ថា ​អ្នក​វិនិយោគ​ចិន​ជាដៃ​គូ​រដ្ឋាភិបាល​កម្ពុជា​ដ៏​ធំជាង​គេ​

លោក​ហ៊ុន សែន​អះអាង​ថា ​បច្ចុប្បន្ន​ ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ បាន​កើន​ឡើង​ដល់​ជិត​៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

រដ្ឋាភិបាល​និង​អ្នក​ជំនាញ​កសិកម្ម​សោកស្តាយ​ ក្រោយ​អឺរ៉ុប​សម្រេច​យកពន្ធ​អង្ករ​ពី​កម្ពុជា​

មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​ជំនាញ​លើ​វិស័យ​កសិកម្ម​កម្ពុជា​ព្រមាន​អំពី​ផល​ប៉ះពាល់​ដែល​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​យក​ពន្ធ​លើការ​នាំ​អង្ករ​ចូល​ពី​កម្ពុជា។

កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​៧​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៨

កម្ពុជា​បាន​ជំពាក់​បំណុល​អន្តរជាតិ​ យ៉ាង​ច្រើន​គិត​មក​ដល់​ចុង​ឆ្នាំ​២០១៨​ពោល​គឺ​មាន​ចំនួន​ទឹក​ប្រាក់​ជិត​ ៧ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​គឺ​៦៨២៥,៣​លាន​ដុល្លារ។ ​នេះ​បើយោង​តាម​ របាយ​ការណ៍​ស្តីពី​ថវិកា​សង្ខេប​ឆ្នាំ​២០១៩​របស់​នាយដ្ឋាន​ថវិកា​នីយកម្ម​ នៃអគ្គ​នាយកដ្ឋាន​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។​

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ប្រកាស​អំពី​ជោគជ័យ​នៃ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្តែង​មោទន​ភាព​ថា​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ចាប់​តាំងពី​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ​កាលពី​ចុង​ឆ្នាំ​១៩៩៨។​ លោក​បន្ត​ថា​ ក្នុង​រយៈ​ពេល​ជិត​២​ទសវត្សរ៍​ចុង​នេះ​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​លំដាប់​ទី​៦ ​លើ​ពិភពលោក។​

លោក​ហ៊ុន សែន​អះអាង​ថា​ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា ជា​ការ​សម្លាប់​បក្ស​ប្រឆាំង​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ប្រកាស​មិន​ចុះ​ញ៉ម​​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អឺរ៉ុប​ និង​សហ​រដ្ឋ​អាមេរិក​មក​លើ​កម្ពុជា​ឡើយ​ ប៉ុន្តែ​លោក​ថា​វា គឺជា​ការ​សម្លាប់​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង។

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ដែនដី​អះអាង​ថា​  វិនិយោគ​ទន់​ក្នុង​វិស័យ​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​មាន​កំណើន​ជិត​៦​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨​

រដ្ឋ​មន្ដ្រី​ក្រសួង​ដែនដី​ នគរូបនីយ​កម្ម ​និង​សំណង់​លោក​ជា សុផារ៉ា​ អះអាង​ថា ​ការ​វិនិយោគទន​ក្នុង​វិស័យ​វិស័យ​សំណង់​ និង​អចល​ទ្រព្យ​នៅ​កម្ពុជា​មាន​កំណើន​រហូត​ទៅ​ដល់​ជិត​៦​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៨។​

ម្ចាស់​ម៉ាក​ធំៗ​សម្តែង​ការព្រួយ​បារម្ភ​ថា​កម្ពុជា​នឹង​បាត់បង់​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​នៅ​សហភាព​អឺរ៉ុប​

ក្រុមហ៊ុន​ផ្នែក​សំលៀក​បំពាក់​ដែល​មាន​យីហោ​ល្បីៗ​កំពុង​រក​ស៊ីនៅ​កម្ពុជា​ អាច​នឹង​បាត់បង់​បរិមាណ​នៃ​ការ​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ប្រទេស​នេះ​នឹង​ត្រូវ​ដកហូត​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។​

ព័ត៌មានថ្មីៗ